យុវនារី
ការចាប់ផ្ដើម


រូបភាព
ក្រុម​ជំនុំ​សាសនាចក្រ​លើក​ដៃ

ការចាប់ផ្ដើម

« គ្រប់​យ៉ាង​ដែល​ទ្រង់​សុំ​គឺ​ថា ឲ្យ​អ្នក​ធ្វើ​ឲ្យ​អស់​លទ្ធភាព និង​អស់​ពី​ដួងចិត្ត​របស់​អ្នក ។ ចូរ​ធ្វើ​វា​ដោយ​រីករាយ និង​ដោយ​ការ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ »​—ប្រធាន ហិនរី ប៊ី អាវរិង

យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចាប់ផ្ដើម​ការ​ហៅ​ថ្មី​របស់​អ្នក​ដោយ​មាន​ការ​គាំទ្រ និង​ឥទ្ធិពល​ទាំងអស់​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ដោយ​ព្រះអម្ចាស់ ។ ការណ៍នេះ​អាច​ធ្វើ​ទៅបាន​ដោយ​ការ​ទទួល​យក​នូវ​ការ​អញ្ជើញ​ពីរ​ដូច​ខាងក្រោម​នេះ​ដើម្បី​អនុវត្ត ។

ដំបូង​សូម​អធិស្ឋាន ។ សូម​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងឡាយ​​ដែល​អ្នក​ដឹកនាំ ។ សូម​អធិស្ឋាន​សម្រាប់​មនុស្ស​ទាំងឡាយដែល​អ្នក​បម្រើ ។ សូម​អធិស្ឋាន​សម្រាប់​ឱកាស ការយល់ដឹង និង​ពរជ័យ​ឲ្យ​បាន​ញឹកញាប់ ។ សូម​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ឲ្យ​ខ្លាំង ហើយ​ទ្រង់​នឹង​ប្រទានពរ​ដល់​អ្នក​ក្នុង​ការ​ហៅ​របស់​អ្នក ។

ទីពីរ ទទួល​ការគាំទ្រ ហើយ​ញែក​ចេញ​សម្រាប់​ការ​ហៅ​ថ្មី​របស់​អ្នក ។ ជំហាន​ដ៏​សំខាន់​នេះ ផ្តល់​ឲ្យ​អ្នក​នូវ​អំណាច​បព្វជិតភាព ដើម្បី​ប្រព្រឹត្ដ​នៅក្នុង​ការហៅ​របស់​អ្នក ។ តាម​រយៈ​សិទ្ធិអំណាច​នេះ អ្នក​អាច​ទទួល​បាន​ពរជ័យ និង​ការណែនាំ​ដ៏​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ សម្រាប់​អ្នក​ដែល​អ្នក​ដឹកនាំ និង​បម្រើ ។

បន្ត​ទៅ​ផ្នែក ទំនួលខុសត្រូវ សម្រាប់​ទិដ្ឋភាពទូទៅ​នៃ​ការហៅ​របស់អ្នក ។

  1. «Rise to Your Call » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៨ ។

បោះពុម្ព