ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:៥
កើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន
នៅក្នុងមេរៀនមុន អ្នកបានសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់ នីកូដេម អំពីការកើតជាថ្មីខាងវិញ្ញាណ តាមរយៈពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ នៅក្នុងមេរៀននេះ អ្នកអាចរៀនអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដោយប្រើគោលលទ្ធិដែលថា យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន ។
ទន្ទេញ និងពន្យល់
សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យបង្រៀនថ្នាក់អង្គការបឋមសិក្សា អំពីសេចក្តីពិតដែលបានបង្រៀននៅក្នុង យ៉ូហាន ៣:៥ នេះ ៖ យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន
លំហាត់ខាងក្រោមនេះអាចជួយអ្នកឲ្យចងចាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងទន្ទេញចាំឃ្លាខគម្ពីរសំខាន់ៗរបស់វា ។ អ្នកអាចបំពេញសកម្មភាពស្រដៀងគ្នានេះ នៅក្នុងកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ប្រសិនបើអ្នកមានសិទ្ធិចូលប្រើវា ។ ដោយប្រើខ្មៅដៃ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក « យ៉ូហាន ៣:៥ ៖ បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។ សូមថាឃ្លានេះឡើងវិញឲ្យឮៗ ឬទន្ទេញក្នុងចិត្តពីរបីដង ។ សូមជ្រើសរើសបី ឬបួនពាក្យទុក ហើយលុបចោលទាំងអស់ លើកលែងតែអក្សរទីមួយនៃពាក្យទាំងនេះប៉ុណ្ណោះ ។ សូមថាឃ្លានេះឡើងវិញពីរបីដង ។ សូមធ្វើលំហាត់នេះឡើងវិញម្ដងហើយម្ដងទៀត រហូតនៅសល់តែអក្សរដំបូងនៃពាក្យនីមួយៗ ដូចដែលបានបង្ហាញនៅទីនេះ ៖ « យ____ ៣:_ ប_ ម__ ប__ ក_ អ__ ទ_ ហ___ អ__ ព__ ន__ គ__ អ_ ណ__ អ__ ន_ ច__ ទ___ក__ ន_ ព__ប_ទ__ » ។ សូមថាឃ្លានេះឡើងវិញម្ដងហើយម្ដងទៀតដោយប្រើអក្សរទីមួយ ហើយបន្ទាប់មកព្យាយាមសូត្រវាដោយមិនមើល ។
រៀនអនុវត្ត
សូមស្រមៃថា អ្នកមានមិត្តម្នាក់ឈ្មោះ មេហ្គិន ដែលជាសមាជិកនៃសាសនាចក្រ ប៉ុន្តែម្តាយរបស់នាងមិនមែនជាសមាជិកទេ ។ ម្តាយរបស់នាងជឿលើព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរប៊ីប ប៉ុន្តែមិនមែនជាសមាជិកព្រះវិហារជាក់លាក់ណាមួយឡើយ ។ មេហ្គិន សួរអ្នកថា « តើម្ដាយខ្ញុំមិនអាចទៅស្ថានសួគ៌ដោយមិនបានទទួលបុណ្យជ្រមុជទឹកទេឬ ប្រសិនបើគាត់រស់នៅដោយសុចរិតនោះ ? »
-
តើមានហេតុផលអ្វីខ្លះដែល មេហ្គិន អាចនឹងសួរសំណួរនេះ ?
-
ហេតុអ្វីចាំបាច់យល់ពីហេតុផលរបស់នាងក្នុងការសួរសំណួរនេះ មុនពេលព្យាយាមជួយនាងឲ្យស្វែងរកចម្លើយ ?
ដើម្បីជួយ មេហ្គិន ឲ្យស្វែងរកចម្លើយចំពោះសំណួររបស់នាងអំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក អ្នកអាចអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមអាន កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមពិចារណាគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលមានប្រយោជន៍ដើម្បីអនុវត្តនៅក្នុងសាច់រឿងនេះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសបន្ទាត់ពីក្រោម ? តើអ្នកអាចអនុវត្តពាក្យ ឬឃ្លាទាំងនោះនៅក្នុងសាច់រឿងនេះបានដោយរបៀបណា ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមអាន កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែកដដែលនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលមានប្រយោជន៍ដើម្បីអនុវត្តនៅក្នុងសាច់រឿងនេះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសបន្ទាត់ពីក្រោម ? តើអ្នកអាចអនុវត្តពាក្យ ឬឃ្លាទាំងនោះនៅក្នុងសាច់រឿងនេះបានដោយរបៀបណា ?
ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមអាន កថាខណ្ឌទី ១១–១២ នៅក្នុងផ្នែកដដែលនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលមានប្រយោជន៍ដើម្បីអនុវត្តនៅក្នុងសាច់រឿងនេះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសបន្ទាត់ពីក្រោម ? តើអ្នកអាចអនុវត្តពាក្យ ឬឃ្លាទាំងនោះនៅក្នុងសាច់រឿងនេះបានដោយរបៀបណា ?