ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៧:១៧
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះ »
អំឡុងពេលអ្នកសិក្សា យ៉ូហាន ៧ អ្នកបានរៀនសូត្រថា ព្រះយេស៊ូវបានអញ្ជើញយើងឲ្យធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ដើម្បីយើងអាចដឹងថា គោលលទ្ធិរបស់ទ្រង់គឺពិត ( សូមមើល ខទី ១៧ ) ។ មេរៀននេះនឹងជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ទន្ទេញចាំ និងពន្យល់
សូមព្យាយាមសូត្រសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះខាងក្រោមនេះ ខណៈពេលដែលបាំងលើផ្នែកមួយនៃផ្នែកទាំងបី ។ នៅពេលអ្នកមានអារម្មណ៍ថាសូត្រចាំផ្នែកមួយក្នុងចំណោមផ្នែកទាំងបីនេះហើយ សូមបាំងផ្នែកផ្សេង ហើយសូត្រសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនោះឲ្យបានច្រើនដងបន្ថែមទៀត ។ សូមបន្តដំណើរការនេះរហូតដល់អ្នកអាចសូត្រអ្វីគ្រប់យ៉ាងដោយមិនចាំបាច់មើលបទគម្ពីរ ។
យ៉ូហាន ៧:១៧
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់
នោះនឹងបានដឹងជាសេចក្តីបង្រៀននេះ » ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ។
យើងគប្បីចងចាំថា ការទទួលបានទីបន្ទាល់គឺពុំមែនជារឿងអកម្មឡើយ ប៉ុន្តែជាដំណើរការមួយដែលរំពឹងឲ្យយើង ធ្វើ កិច្ចការអ្វីមួយ ។
( ដាល្លិន អេក អូក « Testimony » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៧ )
-
តើអ្នកគិតថាសេចក្តីថ្លែងការណ៍របស់ប្រធាន អូក ទាក់ទងនឹងអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង យ៉ូហាន ៧:១៧ យ៉ាងដូចម្តេច ?
រៀនអនុវត្ត
សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលគោលការណ៍នៅក្នុងកថាខណ្ឌទី ៥–១២ នៅផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងអស់ដើម្បីសិក្សាបន្ថែមឲ្យបានកាន់តែច្បាស់ ។
-
តើអ្នកនឹងពន្យល់ដោយសង្ខេបអំពីគោលការណ៍ដែលអ្នកបានជ្រើសរើសនេះ ទៅកាន់នរណាម្នាក់ដែលប្រហែលជាមិនធ្លាប់ស្គាល់ពីវាយ៉ាងដូចម្តេច ?
នៅពេលអ្នកយល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នោះអ្នកអាចជួយខ្លួនអ្នក និងអ្នកដទៃឲ្យទទួលបានទីបន្ទាល់មួយ ឬអាចប្រឈមមុខនឹងភាពមិនច្បាស់លាស់បាន ។ សូមប្រើសាច់រឿងខាងក្រោមនេះដើម្បីអនុវត្តការជួយដល់មិត្តម្នាក់ ។នៅក្នុងការសន្ទនាជាមួយមិត្តរបស់អ្នកឈ្មោះ ល្វីស គាត់ប្រាប់អ្នកថា គាត់មិនមានទីបន្ទាល់អំពី [ សូមជ្រើសរើសគោលលទ្ធិ ] ទេ ។ អ្នកចងចាំនូវអ្វីដែលអ្នកបានរៀនពី យ៉ូហាន ៧:១៧ ហើយដោយភាពជឿជាក់ អ្នកក៏ពន្យល់ថា គាត់អាចទទួលបានទីបន្ទាល់អំពីគោលលទ្ធិនេះតាមរយៈ [ ពន្យល់ពីអ្វីដែល ល្វីស អាចធ្វើបាន ដើម្បីទទួលបានទីបន្ទាល់អំពីគោលលទ្ធិនេះ ] ។ អ្នកអាចដឹងថា ល្វីស ខកចិត្តនៅពេលគាត់ប្រាប់អ្នកថា « ខ្ញុំបានព្យាយាមធ្វើវាពីរបីដងហើយ ប៉ុន្តែខ្ញុំនៅតែមិនមានអារម្មណ៍ថា ខ្ញុំដឹងថា វាជាសេចក្ដីពិតដដែល » ។
-
តើអាចមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យល្វីស មិនអាចមានអារម្មណ៍ថា គាត់មានទីបន្ទាល់ ?
ដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមជួយ ល្វីស ឲ្យយល់អំពីឧបសគ្គដែលគាត់អាចត្រូវយកឈ្នះលើ ដើម្បីទទួលបានទីបន្ទាល់ ។ អ្នកអាចប្រើសំណួរខាងក្រោម ឬសំណួរផ្សេងទៀតដែលអ្នកគិតដល់ ដើម្បីរៀបចំចម្លើយជួយដល់ ល្វីស ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីបន្តរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ បើទោះជាទីបន្ទាល់មិនទាន់កើតមានតាមពេលវេលាដែលយើងចង់បានក៏ដោយនោះ ?
-
តើបទពិសោធន៍អ្វីដែលអ្នកអាចចែកចាយជាមួយ ល្វីស បានអំពីការខិតខំដើម្បីទទួលបានទីបន្ទាល់ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យមនុស្សដូចជា ល្វីស ដឹងអ្វីខ្លះអំពីការទទួលបានទីបន្ទាល់ ?
-
តើការយល់ថា ទីបន្ទាល់គឺកើតមកពីព្រះវរបិតាសួគ៌ ហើយពុំមែនកើតតាមពេលវេលានោះទេ អាចជួយ ល្វីស បានយ៉ាងដូចម្តេច ? ( សូមមើល ម៉ាថាយ ១៦:១៣–១៧ ) ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពដ៏ទេវភាពអ្វីខ្លះដែលអាចជួយ ល្វីស ឲ្យងាកមករកព្រះអម្ចាស់បាន ដើម្បីជួយគាត់ឲ្យទទួលបានទីបន្ទាល់របស់គាត់ ?
ឧទាហរណ៍មួយនៃការប្រើប្រាស់ប្រភពដ៏ទេវភាពនោះគឺការស្វែងរកសុន្ទរកថារបស់ ប្រធាន ដាល្លិន អេក សុន្ទរកថារបស់ប្រធាន អូក « Testimony » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយចែកចាយសេចក្តីថ្លែងការណ៍ខ្លីមួយអំពីវា ដែលអាចជួយដល់ ល្វីស ។
១. សូមសរសេរចម្លើយរបស់អ្នកចំពោះសំណួរដែលលោតមកខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ដោយប្រើគំនិតដែលអ្នកមាន នៅពេលអ្នកបានពិចារណាពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមសរសេរចម្លើយមួយទៅកាន់ ល្វីស ។ អ្នកគួររួមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួន ទីបន្ទាល់របស់អ្នក និងការអញ្ជើញឲ្យ ល្វីស ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។