ថ្នាក់​សិក្ខាសាលា
លូកា ១០:៣៨–៤២


លូកា ១០:៣៨–៤២

ការដាក់ព្រះយេស៊ូវគ្រីស្ទជាអាទិភាពសំខាន់បំផុតនៅក្នុងជីវិតរបស់យើង

Christ seated in the home of Mary and Martha. Mary kneels at Christ’s feet, her hands clasped in her lap. Martha stands at Mary’s side. Martha is holding a mixing bowl and spoon in her hands. She is looking at Christ. A stone arched doorway is in the background.

នៅពេលព្រះយេស៊ូវបានបង្រៀននៅផ្ទះម៉ាថា នោះមានឱកាសមួយបានកើតឡើងដើម្បីឲ្យទ្រង់បង្រៀនអំពីសារៈសំខាន់នៃការធ្វើឲ្យការបង្រៀនរបស់ទ្រង់ ក្លាយជាអាទិភាពនៅក្នុងជីវិតរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យរៀនកំណត់ពីជម្រើស និងសកម្មភាពដែលនឹង ជួយអ្នកធ្វើឲ្យព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ក្លាយជាអាទិភាពដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក ។

អាទិភាព

ជារៀងរាល់ថ្ងៃ យើងធ្វើការសម្រេចចិត្តយ៉ាងច្រើនអំពីរបៀបប្រើប្រាស់ពេលវេលារបស់យើង ។

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

ពួកយើងភាគច្រើនមានអ្វីដែលរំពឹងចាំយើងធ្វើ ច្រើនជាងអ្វីដែលយើងអាចធ្វើបាន ។ … យើងប្រឈមមុខនឹងជម្រើសជាច្រើន អំពីអ្វីដែលយើងនឹងធ្វើជាមួយពេលវេលា និងធនធានផ្សេងទៀតរបស់យើង ។

( ដាល្លិន អេក អូក « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤ )

សូមគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមណាមួយដែលពិពណ៌នាអំពីអ្នក ( អ្នកអាចជ្រើសរើសច្រើនជាងមួយ ) ។

  1. ខ្ញុំចែកពេលវេលាសម្រាប់ទាំងសកម្មភាពខាងវិញ្ញាណ និងខាងសាច់ឈាម ។

  2. ខ្ញុំចង់ដើរតាមព្រះអង្គសង្គ្រោះ ប៉ុន្តែជារឿយៗ ខ្ញុំមានអារម្មណ៍មមាញឹកនឹងកិច្ចការផ្សេងទៀត ។

  3. ជីវិតខ្ញុំបានផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ។

  4. ខ្ញុំមិនចាប់អារម្មណ៍នឹងការមានពេលវេលា ដើម្បីខិតទៅជិតព្រះយេស៊ូវគ្រីស្ទឡើយ ។

ក្នុងអំឡុងមេរៀននេះ អ្នកនឹងរៀនអំពីដំណើររឿងមួយមកពីព្រះគម្ពីរ ដែលបង្រៀនពីសារៈសំខាន់នៃការដាក់ព្រះយេស៊ូវគ្រីស្ទជាអាទិភាពដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់យើង ។ សូមយកចិត្តទុកដាក់នឹងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យយល់ពីរបៀបធ្វើឲ្យព្រះយេស៊ូវគ្រីស្ទក្លាយជាអាទិភាពដ៏ខ្ពស់បំផុតរបស់អ្នក ។

ព្រះអង្គសង្គ្រោះបង្រៀន ម៉ារា និង ម៉ាថា

នៅពេលព្រះអង្គសង្គ្រោះបានធ្វើដំណើរទៅភូមិបេថានី នោះទ្រង់បានយាងទៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ ម៉ាថា ដែលជាសិស្សដ៏ស្មោះត្រង់ និងលះបង់ខ្ពស់ម្នាក់ ។

សូមអាន លូកា ១០:៣៨–៤២ ដោយយកចិត្តទុកដាក់លើអ្វីដែលអ្នកនឹងរៀនសូត្រមកពីគំរូ និងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។ វាអាចមានប្រយោជន៍ដោយដឹងថា ពាក្យ ខ្វាល់ខ្វាយ មានន័យថា ព្រួយបារម្ភ ឬមានបន្ទុក ។

  • តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះរាជបំណងរបស់ទ្រង់ចំពោះយើង ?

  • តើជម្រើសរបស់ ម៉ារា សមស្របនឹងស្ថានភាពនេះតាមរបៀបណា ?

សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺថា ជម្រើសដែលនាំយើងឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ គួរតែមានអាទិភាពខ្ពស់បំផុតនៅក្នុងជីវិតរបស់យើង

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងដាក់ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាអាទិភាពដ៏ខ្ពស់បំផុតក្នុងជីវិតរបស់យើង ?

ទោះបីជា ម៉ារា អាចបម្រើអ្នកដទៃបានក៏ដោយ ក៏នាងបានជ្រើសរើសរៀនពីព្រះយេស៊ូវគ្រីស្ទដែរ ព្រោះវាជាកិច្ចការដ៏សំខាន់បំផុត ដែលនាងអាចធ្វើបាននៅពេលនោះ ( សូមមើល លូកា ១០:៤២ ) ។

ប្រធាន ដាល្លិន អេក អូក បានពន្យល់ពីរបៀបដែលយើងទាំងអស់គ្នាប្រឈមមុខនឹងជម្រើសស្រដៀងៗគ្នានេះ ៖

Official Portrait of President Dallin H. Oaks taken March 2018.

គ្រាន់តែដោយសារតែអ្វីដែល ល្អ មិនមែនជាហេតុផលគ្រប់គ្រាន់សម្រាប់ធ្វើវានោះទេ ។ ចំនួននៃរឿងល្អៗដែលយើងអាចធ្វើបាន មានច្រើនជាងពេលវេលាដែលយើងមាន ដើម្បីសម្រេចបានរឿងល្អៗទាំងនោះទៅទៀត ។ មានអ្វីៗជាច្រើនដែលប្រសើរជាងការគ្រាន់តែល្អ ហើយរឿងទាំងនេះគួរតែជារឿងដែលបញ្ជាឲ្យផ្តោតការយកចិត្តទុកដាក់ជាចម្បងនៅក្នុងជីវិតរបស់យើង ។

( ដាល្លិន អេក អូក « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤ )

  • តើមានចំណុចណាខ្លះដែលមិនសូវសំខាន់នៅក្នុងជីវិតរបស់អ្នក ដែលអាចបំបែរអារម្មណ៍អ្នកចេញពីព្រះយេស៊ូវគ្រីស្ទបាន ?

  • តើជម្រើសអ្វីខ្លះដែលអ្នកអាចធ្វើបាន ដែលនឹងនាំអ្នកឲ្យខិតទៅជិតព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្វីទៅដែលអាចជួយអ្នកឲ្យជ្រើសយកជម្រើសដ៏សំខាន់បំផុត ដែលជាអាទិភាពដ៏ខ្ពស់បំផុតរបស់អ្នកនោះ ?

  • តើពរជ័យអ្វីខ្លះដែលអ្នកបានជួបប្រទះ តាមរយៈការខិតខំដើម្បីផ្តោតជីវិតរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ?

ដាក់ផែនការមួយ

Writing on a piece of paper with a pen or pencil. ១. សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដូចតទៅនេះ ៖

សូមធ្វើបញ្ជីសកម្មភាពប្រចាំថ្ងៃធម្មតារបស់អ្នក ហើយកំណត់សកម្មភាពណាដែលនឹងជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមគិតអំពីអ្វីដែលអ្នកអាចបន្ថែម ឬដកចេញ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមរៀបចំផែនការជាក់លាក់មួយសម្រាប់អ្វីដែលអ្នកនឹងធ្វើ ដើម្បីធ្វើឲ្យជីវិតរបស់អ្នកផ្តោតលើព្រះអង្គសង្គ្រោះកាន់តែខ្លាំងឡើង ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើសាតាំងព្យាយាមរារាំងយើងមិនឲ្យប្រើពេលវេលារបស់យើងដោយឈ្លាសវៃយ៉ាងដូចម្តេច ?

ប្រធាន ស្ទីវិន ដបុលយូ អូវិន អតីតប្រធានក្រុមយុវជនទូទៅបានថ្លែង ៖

2:3

ចូរ​ស្មោះត្រង់ កុំ​វៀចវេរ​ឡើយ

បងប្រុស​អូវីន បង្រៀន​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​ជីវជាតិ​ខាង​វិញ្ញាណ តាមរយៈ​ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​ដែល​ផ្ដោត​លើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ ។

Brother Stephen W. Owen Young Men General President. Official Portrait 2018.

មារសត្រូវនឹងព្យាយាមបញ្ចុះបញ្ចូលបងប្អូនថា ការចិញ្ចឹមបីបាច់ខាងវិញ្ញាណមិនសូវចាំបាច់ទេ ឬកាន់តែប៉ិនប្រសប់ថា វាអាចរង់ចាំបាន ។ វាគឺជាមេនៃការរំខាន ហើយជាបិតានៃការពន្យារពេល ។ វានឹងនាំការយកចិត្តទុកដាក់របស់បងប្អូនទៅលើរឿងផ្សេង ដែលមើលទៅបន្ទាន់ តែតាមពិតមិនសូវសំខាន់ទេ ។ ទ្រង់នឹងឲ្យបងប្អូនប្រែទៅជា « ព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ » រហូតដល់បងប្អូនព្រងើយកន្តើយនឹង « សេចក្តីតែ១ទេ [ ដែល ] សម្រាប់ត្រូវការ » [ លូកា ១០:៤១–៤២ ] ។

( ស្ទីវិន ដបុលយូ អូវេន « Be Faithful, Not Faithless » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៣ )

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

2:3

First Things First

Do the best you can while on earth to have an ideal family. To help you do that, ponder and apply the principles in the proclamation on the family.

Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

តើអ្នកមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ គួរឲ្យរំភើបដែលត្រូវធ្វើ ឬបញ្ហាប្រឈមជាច្រើន ដែលសង្កត់សង្កិនលើអ្នក ដែលធ្វើឲ្យអ្នកពិបាកក្នុងការផ្តោតអារម្មណ៍លើអ្វីដែលសំខាន់ចាំបាច់ដែរឬទេ ? នៅពេលដែលអ្វីៗនៃពិភពលោកជាច្រើនចូលមកក្នុងចិត្តគំនិតយើង ជាញឹកញាប់អ្វីៗដែលមិនត្រឹមត្រូវត្រូវបានផ្តល់អាទិភាពខ្ពស់បំផុតទៅវិញ ។ បន្ទាប់មក យើងឆាប់ភ្លេចគោលបំណងសំខាន់នៃជីវិត ។ សាតាំងមានឧបករណ៍មួយដ៏មានឥទ្ធិពលយ៉ាងខ្លាំង ដើម្បីប្រើប្រឆាំងនឹងមនុស្សល្អៗ ។ វាគឺជាការរំខាន ។ វានឹងនាំឲ្យមនុស្សល្អបានពោរពេញដោយ « អ្វីល្អៗ » នៅក្នុងជីវិត ដើម្បីកុំឲ្យមានកន្លែងសម្រាប់ដាក់អ្វីៗដែលសំខាន់ចាំបាច់ផ្សេងៗទៀត ។ តើអ្នកបានជាប់ក្នុងអន្ទាក់នោះដោយមិនដឹងខ្លួនទេ ?

( រីឆាដ ជី ស្កត « First Things First » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ )

តើអ្វីខ្លះដែលជាគ្រោះថ្នាក់ ដោយសារការវិនិច្ឆ័យលើជម្រើសរបស់អ្នកដទៃ ?

ប្រធាន ប៉ូនី ឌី ផាកកិន អតីតប្រធានសមាគមសង្គ្រោះទូទៅបានថ្លែង ៖

13:0

Choosing Charity: That Good Part

I invite you to not only love each other more but love each other better.

Former official portrait of Bonnie D. Parkin, general president of the Relief Society, 2002. Released at April 2007 general conference.

នៅក្នុងសំណូមពររបស់ ម៉ាថា ដើម្បីសូមជំនួយគឺជាការវិនិច្ឆ័យដ៏ស្ងៀមស្ងាត់ ប៉ុន្តែច្បាស់ៗ ៖ « ខ្ញុំនិយាយត្រូវ នាងនិយាយខុស » ។

តើយើងវិនិច្ឆ័យគ្នាទៅវិញទៅមកទេ ? តើយើងរិះគន់គ្នាទៅវិញទៅមក ចំពោះជម្រើសរបស់បុគ្គលម្នាក់ៗ ដោយគិតថាយើងដឹងច្បាស់ជាង នៅពេលដែលតាមការពិតយើងកម្រយល់ពីកាលៈទេសៈពិសេសខុសគ្នារបស់គេ ឬការបំផុសគំនិតរបស់បុគ្គលម្នាក់ៗឬ ? … ការវិនិច្ឆ័យបែបនេះ … ប្លន់យើងពីផ្នែកដ៏ល្អ ដែលជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទ ។

យើងក៏បាត់បង់នូវចំណុចល្អនោះដែរ នៅពេលយើងប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ ។ សក់របស់នាងស្អាតជាងមុន ជើងរបស់ខ្ញុំធំជាងមុន កូនៗរបស់នាងមានទេពកោសល្យជាង ឬសួនរបស់នាងមានផ្ការីកស្គុះស្គាយជាង—បងប្អូនស្រី បងប្អូនដឹងថា វាយ៉ាងម៉េចហើយ ។ យើងមិនត្រូវធ្វើអញ្ចឹងនោះទេ ។ យើងមិនអាចអនុញ្ញាតឲ្យខ្លួនយើងមានអារម្មណ៍ថាមិនគ្រប់គ្រាន់ តាមរយៈការផ្តោតលើអ្នកដែល មិនមែន យើង ជំនួសឲ្យអ្នកដែលជាយើងខ្លួនឯងនោះទេ !

( ប៉ូនី ឌី ផាកកិន « Choosing Charity: That Good Part » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១០៥ )

តើខ្ញុំអាចជ្រើសរើសរវាងជម្រើសពីរ ដែលមិនអាក្រក់ជានិច្ចនោះដោយរបៀបណា ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានថ្លែង ៖

Official Portrait of President Dallin H. Oaks taken March 2018.

នៅពេលយើងពិចារណាពីជម្រើសផ្សេងៗ នោះយើងគួរតែចងចាំថា វាមិនគ្រប់គ្រាន់ទេដែលអ្វីមួយល្អនោះ ។ ជម្រើសផ្សេងទៀតគឺប្រសើរជាង ហើយនៅតែមានជម្រើសផ្សេងៗទៀត ដែលល្អបំផុត ។ …

សូមគិតពីរបៀបដែលយើងប្រើប្រាស់ពេលវេលារបស់យើង នៅក្នុងជម្រើសដែលយើងធ្វើក្នុងការទស្សនាទូរទស្សន៍ លេងវីដេអូហ្គេម ស្រាវជ្រាវតាមអ៊ីនធឺណិត ឬអានសៀវភៅ ឬទស្សនាវដ្តី ។ ប្រាកដណាស់ វាល្អដើម្បីមើលកម្មវិធីកម្សាន្ដល្អៗ ឬដើម្បីទទួលបានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ ។ ប៉ុន្តែពុំមែនអ្វីៗទាំងអស់នោះមានតម្លៃក្នុងចំណែកជីវិតរបស់យើង ដែលយើងត្រូវលះបង់ដើម្បីទទួលបានវានោះទេ ។ មានអ្វីៗមួយចំនួនដែលប្រសើរជាងនេះ ហើយអ្វីៗផ្សេងទៀតដែលល្អបំផុត ។ …

…យើងត្រូវតែលះបង់អ្វីៗដែលល្អ ដើម្បីជ្រើសរើសអ្វីៗដែលល្អជាង ឬល្អបំផុត ពីព្រោះអ្វីៗទាំងនោះអភិវឌ្ឍសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងពង្រឹងក្រុមគ្រួសាររបស់យើង ។

( ដាល្លិន អេក អូក « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–៥, ១០៧ )