ថ្នាក់​សិក្ខាសាលា
សេចក្តីផ្តើម ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា


សេចក្តីផ្តើម ព្រះគម្ពីរសញ្ញាថ្មី សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា

Young adult men and women can be see taking part in class and interacting with the instructor and with each other.

គោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គឺដើម្បី « ជួយដល់យុវវ័យ និងយុវមជ្ឈិមវ័យឲ្យយល់ និងពឹងផ្អែកទៅលើការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សដទៃទៀត ទទួលជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់ពួកគេ » ( ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖ សៀវភៅក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងថ្នាក់ដឹកនាំនៅក្នុងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ] ទំព័រ x គេហទំព័រ ChurchofJesusChrist.org ) ។

មេរៀននេះ និងធនធានផ្សេងទៀតនៅក្នុងសៀវភៅសិក្សានេះត្រូវបានរៀបចំឡើងដើម្បីជួយអ្នកឲ្យសម្រេចបាននូវគោលបំណងនេះ ។ វាអាចជួយអ្នកឲ្យបង្រៀនដោយព្រះវិញ្ញាណ ផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ បង្រៀនគោលលទ្ធិរបស់ទ្រង់ដូចដែលមាននៅក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ហើយអញ្ជើញសិស្សឲ្យរៀនដោយឧស្សាហ៍ព្យាយាម ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកអាចជួយសិស្សឲ្យមានការប្រែចិត្តជឿចំពោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅ ។

ឧបករណ៍ដើម្បីជួយអ្នកឲ្យរៀបចំខ្លួនបង្រៀន

ព្រះគម្ពីរការសិក្សាបណ្តុំបទគម្ពីរដែលមានមកជាមួយ ចូរមកតាមខ្ញុំ គឺជាវិធីដ៏សំខាន់មួយដើម្បីរៀបចំបង្រៀនសិស្ស ។ មេរៀនដែលមាននៅក្នុងសៀវភៅសិក្សានេះ ត្រូវការគ្រូបង្រៀនដែលបំផុសគំនិត ដែលសិក្សាព្រះគម្ពីរជាទៀងទាត់ ហើយស្វែងរកភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលអ្នកសិក្សាព្រះគម្ពីរជាទៀងទាត់ អ្នកអាចមានទំនុកចិត្តថា ព្រះវរបិតាសួគ៌នឹងបំផុសគំនិតអ្នកតាមរយៈព្រះវិញ្ញាណរបស់ទ្រង់អំពីរបៀបកែសម្រួលសម្ភារទាំងនេះទៅនឹងតម្រូវការសិស្សរបស់អ្នក ។

ទិដ្ឋភាពទូទៅប្រចាំសប្តាហ៍

សៀវភៅសិក្សានេះត្រូវបានរៀបចំឡើងដោយយោងទៅតាមបណ្តុំបទគម្ពីរប្រចាំសប្តាហ៍នៃសៀវភៅ ចូរមកតាមខ្ញុំ ។ សម្រាប់បណ្តុំបទគម្ពីរប្រចាំសប្តាហ៍នីមួយៗ សៀវភៅសិក្សានេះផ្តល់នូវទិដ្ឋភាពទូទៅប្រចាំសប្តាហ៍ អមដោយមេរៀនចំនួនប្រាំ ។ ទិដ្ឋភាពទូទៅប្រចាំសប្តាហ៍ផ្តល់នូវសេចក្តីសង្ខេបនៃសម្ភារបង្រៀនសម្រាប់សប្តាហ៍នោះ ព្រមទាំងព័ត៌មានជាក់លាក់នៃមេរៀន ដើម្បីជួយអ្នករៀបចំខ្លួនបង្រៀន ។ អ្នកនឹងឃើញព័ត៌មានខាងក្រោមសម្រាប់មេរៀននីមួយៗ ៖

  • គោលបំណងមេរៀន

  • គំនិតនៃការរៀបចំរបស់សិស្ស

  • បញ្ជីនៃមេរៀនដែលមានប្រើវត្ថុ សំណៅចែក រូបភាព វីដេអូ ឬសម្ភារផ្សេងទៀត ដែលប្រហែលជាត្រូវរៀបចំទុកជាមុន

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ( ប្រសិនបើការចូលប្រើមាតិកាតាមរយៈ កម្មវិធីបណ្ណាល័យដំណឹងល្អ ឬបណ្ណាល័យដំណឹងល្អតាមអនឡាញ មាននៅលើគេហទំព័រ ChurchofJesusChrist.org )

ការពិនិត្យឡើងវិញនូវទិដ្ឋភាពទូទៅប្រចាំសប្តាហ៍នៅដើមសប្តាហ៍នីមួយៗអាចជួយអ្នកក្នុងការសម្រេចចិត្តថាតើមេរៀនណាដែលត្រូវបង្រៀន និងសម្ភារអ្វីខ្លះដែលត្រូវប្រមូល ឬរៀបចំទុកជាមុន ។

សូមស្វែងរកទិដ្ឋភាពទូទៅប្រចាំសប្តាហ៍សម្រាប់មេរៀនសប្តាហ៍ក្រោយដែលអ្នកនឹងបង្រៀន ។ តើអ្នករកឃើញព័ត៌មានអ្វីខ្លះនៅទីនេះ ដែលមានប្រយោជន៍សម្រាប់អ្នកដឹងទុកជាមុន ? តើអ្នកអាចប្រើព័ត៌មាននេះដោយរបៀបណា នៅពេលអ្នករៀបចំខ្លួនបង្រៀន ?

គន្លឹះក្នុងការបង្រៀន

គន្លឹះក្នុងការបង្រៀនពន្យល់ពីការអនុវត្ត និងគោលការណ៍បង្រៀនដែលបានណែនាំ ដែលអាចជួយអ្នកឲ្យអភិវឌ្ឍក្នុងនាមជាគ្រូបង្រៀន ។ មេរៀននីមួយៗមានគន្លឹះក្នុងការបង្រៀនគឺបន្ទាប់ពីសេចក្ដីណែនាំពីមេរៀននោះ ។ អ្នកអាចស្វែងរកការអនុវត្ត និងគោលការណ៍នៃការបង្រៀនបន្ថែមនៅក្នុងបណ្ណាល័យនៃការអភិវឌ្ឍន៍ជំនាញគ្រូ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកមានអារម្មណ៍ថា ត្រៀមខ្លួនរួចរាល់ហើយនោះ សូមព្យាយាមអនុវត្តគន្លឹះទាំងនេះនៅពេលអ្នកបង្រៀន ។ នៅពេលអ្នកធ្វើដូច្នោះ នោះអ្នកនឹងសង្កេតឃើញសមត្ថភាពបង្រៀនរបស់អ្នកមានភាពប្រសើរឡើង ។

សូមពិនិត្យមើលគន្លឹះក្នុងការបង្រៀននៅក្នុងមេរៀនបន្ទាប់ ដែលអ្នកនឹងបង្រៀន ។ តើអ្នកអាចព្យាយាមអនុវត្តតាមយោបល់នេះនៅក្នុងមេរៀននេះដោយរបៀបណា ?

សេចក្ដីណែនាំអំពីការបង្រៀន

សេចក្ដីណែនាំអំពីការបង្រៀនត្រូវបានរៀបចំឡើងដើម្បីជួយអ្នក រៀបចំខ្លួនបង្រៀន ។ សេចក្ដីណែនាំទាំងនេះអាចពន្យល់ពីគោលបំណងនៃសកម្មភាពមេរៀន ឬផ្តល់យោបល់អំពីរបៀបកែសម្រួលមាតិកាមេរៀន ដើម្បីបំពេញតម្រូវការរបស់សិស្សឲ្យកាន់តែប្រសើរឡើង ។ យោបល់ទាំងនេះអាចរួមបញ្ចូលវិធីសាស្រ្ត សំណួរ ឬសកម្មភាពផ្សេងៗដែលជួយអ្នកឲ្យកែសម្រួលមាតិកា និងសកម្មភាពតាមការចាំបាច់ ។

សូមពិនិត្យឡើងវិញនូវសេចក្ដីណែនាំអំពីការបង្រៀនមួយចំនួននៅក្នុងមេរៀនដែលអ្នកនឹងបង្រៀនក្នុងពេលឆាប់ៗនេះ ។ តើការសម្របអ្វីខ្លះដែលអ្នកអាចធ្វើដោយផ្អែកលើសេចក្ដីណែនាំអំពីការបង្រៀនដែលអ្នករកឃើញ ?

ការរៀបចំរបស់សិស្ស

មេរៀននីមួយៗរួមមានយោបល់សម្រាប់ការជួយសិស្សឲ្យរៀបចំគំនិត និងដួងចិត្តរបស់ពួកគេសម្រាប់បទពិសោធន៍សិក្សា ។ ទិដ្ឋភាពទូទៅប្រចាំសប្តាហ៍នីមួយៗមានរាយបញ្ជីនៃគំនិតរៀបចំរបស់សិស្សសម្រាប់មេរៀនទាំងប្រាំក្នុងសប្តាហ៍នោះ ។ អ្នកអាចមើលគំនិតទាំងនេះនៅដើមសប្តាហ៍ ហើយសម្រេចចិត្តប្រកបដោយការអធិស្ឋានថា តើគំនិតណាមួយដែលអ្នកមានអារម្មណ៍ថាអាចជួយសិស្សរបស់អ្នកបានល្អបំផុត ។ អ្នកមិនចាំបាច់ប្រើគ្រប់យោបល់អំពីការរៀបចំរបស់សិស្សនោះទេ ។ អ្នកអាចកែសម្រួលវា ឬបង្កើតគំនិតផ្ទាល់ខ្លួនរបស់អ្នក ។ យោបល់ទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យសិស្សនូវបទពិសោធន៍សិក្សាមួយថ្ងៃមុន ឬច្រើនជាងនេះ ។

សូមពិនិត្យមើលផ្នែករៀបចំរបស់សិស្សនៅក្នុងមេរៀនបន្ទាប់របស់អ្នក ហើយពិចារណាថាតើអ្នកនឹងប្រើវា កែសម្រួលវា ឬមិនប្រើការរៀបចំរបស់សិស្សដែលបានផ្តល់ជាយោបល់នោះ ។ ប្រសិនបើអ្នកសម្រេចចិត្តអញ្ជើញសិស្សរបស់អ្នកឲ្យរៀបចំ តើអ្នកនឹងចែកចាយគំនិតរៀបចំនេះជាមួយពួកគេដោយរបៀបណា ? អ្នកអាចចែកចាយវាដោយផ្ទាល់មាត់ ឬបង្ហាញវានៅចុងបញ្ចប់នៃមេរៀនមុន ឬផ្ញើវាតាមរយៈអ៊ីមែល ឬកម្មវិធីផ្ញើសារ ប្រសិនបើសមស្រប ។

សកម្មភាពរៀនសូត្រដែលអាចមានមេរៀនផ្នែកនេះរួមបញ្ចូលទាំងរបៀបដែលអ្នកអាចទទួលបានបទពិសោធន៍នៃការរៀនសូត្រ ។ អ្នកមិនតម្រូវឲ្យប្រើមាតិកានេះទាំងអស់នៅក្នុងមេរៀនដែលអ្នកបង្រៀននោះទេ ។ ដើម្បីឲ្យសិស្សរបស់អ្នកមានបទពិសោធន៍ល្អបំផុតដែលអាចធ្វើទៅបាន អ្នកគួរតែប្រើមាតិកានៅក្នុងផ្នែកនេះធ្វើជាមគ្គទេសក៍ជាជាងអត្ថបទសរសេរមួយ ។ ប្រសិនបើអ្នកទើបតែចាប់ផ្តើមធ្វើជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា វាអាចជាការល្អបំផុតក្នុងការចាប់ផ្តើមដោយធ្វើតាមសកម្មភាពសិក្សាដែលបានផ្តល់ជូនឲ្យបានដិតដល់ ។ នៅពេលអ្នកមានភាពប្រសើរឡើងក្នុងនាមជាគ្រូបង្រៀនហើយនោះ អ្នកនឹងស្គាល់ពីតម្រូវការរបស់សិស្សរបស់អ្នក និងកែលម្អសមត្ថភាពរបស់អ្នកក្នុងការទទួលបានការបំផុសគំនិត ។ អ្នកនឹងកាន់តែអាចកែសម្រួលមាតិកានៃសៀវភៅសិក្សានេះ ដើម្បីផ្តល់ឲ្យសិស្សរបស់អ្នកនូវការបំប្លែង និងបទពិសោធន៍សិក្សាដែលពាក់ព័ន្ធ ។

វិចារណកថា និងព័ត៌មានសាច់រឿងមេរៀនភាគច្រើនមានផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » នៅចុងបញ្ចប់នៃមេរៀន ។ ផ្នែកនេះរួមបញ្ចូលព័ត៌មានបន្ថែមដែលអាចជួយឲ្យការរៀនសូត្រកាន់តែមានភាពស៊ីជម្រៅ ។ អ្នកអាចស្វែងរកចម្លើយដែលអាចមានចំពោះសំណួរដែលសិស្សអាចសួរ ឬស្វែងរកសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រ ដែលអ្នកប្រហែលជាចង់បញ្ចូលក្នុងមេរៀន ។ ផ្នែកនេះអាចប្រើបានលុះត្រាតែអ្នកចូលប្រើសៀវភៅសិក្សាសម្រាប់គ្រូ តាមរយៈកម្មវិធីបណ្ណាល័យដំណឹងល្អ ឬបណ្ណាល័យដំណឹងល្អតាមអនឡាញនៅលើគេហទំព័រ ChurchofJesusChrist.org ។ ព័ត៌មានភាគច្រើននៅក្នុងផ្នែកនេះក៏ត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញ និងនៅក្នុងសៀវភៅសិក្សាសម្រាប់សិស្សផងដែរ ( ក្រោមចំណងជើង « ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ? » ) ប្រសិនបើចូលប្រើតាមរយៈកម្មវិធីបណ្ណាល័យដំណឹងល្អ ឬបណ្ណាល័យដំណឹងល្អតាមអនឡាញ ។ « វិចារណកថា និងព័ត៌មានសាច់រឿង » មិនត្រូវបានរួមបញ្ចូលនៅក្នុងកំណែ PDF របស់សៀវភៅសិក្សាសម្រាប់គ្រូ ឬសិស្សនោះទេ ។

សូមមើលថាតើមេរៀនដែលអ្នកបង្រៀនបន្ទាប់រួមមាន « វិចារណកថា និងព័ត៌មានសាច់រឿង » ដែរឬទេ ។ តើមានសំណួរ ចម្លើយ ឬសេចក្តីថ្លែងការណ៍ណាមួយដោយថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចមានប្រយោជន៍ក្នុងការចែកចាយជាមួយសិស្សរបស់អ្នកដែរឬទេ ?

សកម្មភាពរៀនសូត្របន្ថែមផ្នែកនេះក៏មានដាក់បញ្ចូលនៅចុងបញ្ចប់នៃមេរៀន ដែលមានគំនិតបន្ថែមសម្រាប់ការទទួលបានបទពិសោធន៍នៃការរៀនសូត្រផងដែរ ។ សកម្មភាពរៀនសូត្របន្ថែមត្រូវបានរួមបញ្ចូលនៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូតែប៉ុណ្ណោះ ប្រសិនបើអ្នកកំពុងចូលប្រើវាតាមរយៈកម្មវិធីបណ្ណាល័យដំណឹងល្អ ឬ បណ្ណាល័យដំណឹងល្អតាមអនឡាញនៅគេហទំព័រ ChurchofJesusChrist.org ។ ផ្នែកនេះមិនបានដាក់បញ្ចូលនៅក្នុងកំណែ PDF នៃសៀវភៅសិក្សាសម្រាប់គ្រូ ឬនៅក្នុងសៀវភៅសិក្សាសម្រាប់សិស្សទេ ។

ប្រសិនបើមេរៀនបន្ទាប់របស់អ្នករួមបញ្ចូលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » សូមពិនិត្យមើលសកម្មភាពទាំងនេះ ។ តើមានអ្វីខ្លះដែលអ្នកគិតថានឹងមានប្រយោជន៍ដើម្បីប្រើជាមួយសិស្សរបស់អ្នកបន្ថែមពីលើ ឬជំនួសសកម្មភាពសិក្សាដែលមានក្នុងមេរៀនសំខាន់នេះ ?

ចំណេះចំណានខាងគោលលទ្ធិ

អាទិភាពសំខាន់មួយសម្រាប់អ្នកក្នុងនាមជាគ្រូគឺដើម្បីជួយសិស្សឲ្យសម្រេចបានលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។ លទ្ធផលទាំងនេះរួមមានការជួយសិស្ស

  • រៀន និងអនុវត្តគោលការណ៍ដ៏ទេវភាពទាំងឡាយដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ និង

  • ចំណេះចំណានវគ្គបទគម្ពីរទាំងឡាយដែលបានជ្រើសរើស និងគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលវគ្គបទគម្ពីរនោះបង្រៀន ។

ការចំណេះចំណានវគ្គបទគម្ពីរដែលបានជ្រើសរើស និងគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលវគ្គបទគម្ពីរទាំងនេះបង្រៀនមានន័យថាសិស្សនឹង

  • ស្គាល់ ហើយយល់គោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ។

  • ពន្យល់គោលលទ្ធិឲ្យបានច្បាស់ៗ ដោយប្រើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលទាក់ទង ។

  • អនុវត្តតាមគោលលទ្ធិនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណក្នុងការជ្រើសរើសប្រចាំថ្ងៃរបស់ពួកគេ និងក្នុងការឆ្លើយតបចំពោះសំណួរ និងបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ខាងគោលលទ្ធិ ខាងសង្គម និងខាងប្រវត្តិសាស្ត្រនានា និង

  • ចងចាំ ហើយស្គាល់ទីតាំងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយទន្ទេញឃ្លាបទគម្ពីរគន្លឹះ ។

ការណ៍នេះប្រហែលជាអាចមានអារម្មណ៍លើសលប់នៅពេលដំបូង ប៉ុន្តែអ្នកអាចមានទំនុកចិត្តថា សៀវភៅសិក្សានេះនឹងជួយអ្នកដើម្បីជួយសិស្សរបស់អ្នកឲ្យសម្រេចបាននូវចំណេះចំណានខាងគោលលទ្ធិ ។ នៅរាល់មេរៀនចំនួនប្រាំក្នុងសៀវភៅសិក្សានេះ អ្នកនឹងឃើញមេរៀនមួយដែលជួយសិស្សឲ្យសម្រេចបានលទ្ធផលទាំងនេះ ។ មេរៀនទាំងនេះគឺជាមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬមេរៀនរំឭកឡើងវិញនូវចំណេះចំណានខាងគោលលទ្ធិ ។មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ—ព្រមទាំងមេរៀនបរិបទដែលមានមុនមេរៀននីមួយៗ—គួរត្រូវបានចាត់ទុកថាជាមេរៀនដែលចាំបាច់ ។ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗគួរតែត្រូវបានបង្រៀនអំឡុងឆ្នាំសិក្សា រួមទាំងមេរៀនដែលបានខកខាននៅពេលថ្នាក់សិក្ខាសាលាមិននៅក្នុងម៉ោងសិក្សា ។ មេរៀនចាំបាច់ទាំងនេះមាន ៖

  • សេចក្តីណែនាំស្តីពីចំណេះចំណានខាងគោលលទ្ធិ

  • ការទទួលបានចំណេះដឹងខាងវិញ្ញាណ ផ្នែក ១, ២ និង ៣

  • មេរៀនបរិបទមុនមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗទាំង ២៤

  • មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួន ២៤ ( ឧទាហរណ៍ « ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២:១០–១២ » ឬ « ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:៥ » )

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិជួយសិស្ស

  • ទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ

  • ពន្យល់ពីគោលលទ្ធិ និង

  • រៀនអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ។

Two people sitting at a table. Text boxes representing communication.សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបជួយសិស្សឲ្យសម្រេចបានលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ សូមមើលការបំពាក់បំប៉ន « ចំណេះចំណានខាងគោលលទ្ធិ » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

ការរំឭកមេរៀនចំណេះចំណានខាងគោលលទ្ធិ មេរៀនរំឭកចំណេះចំណានខាងគោលលទ្ធិផ្ដល់ឱកាសដើម្បីពិនិត្យមើល ( ឬក្នុងករណីខ្លះត្រូវបានណែនាំដល់ ) វគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួន និងដើម្បីធ្វើកិច្ចការឆ្ពោះទៅរកលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។ ការរំឭកមេរៀនចំណេះចំណានខាងគោលលទ្ធិគឺអាចជ្រើសរើសបាន ។ ប្រសិនបើសិស្សខកខានមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដោយសារថ្នាក់មិននៅក្នុងម៉ោងសិក្សា នោះអ្នកអាចបង្រៀនមេរៀនដែលខកខាននេះជំនួសឲ្យមេរៀនរំឭកឡើងវិញនូវចំណេះចំណានខាងគោលលទ្ធិ ។

ការជួយសិស្សឲ្យវាយតម្លៃការរៀនសូត្ររបស់ពួកគេ

ការវាយតម្លៃគឺជាផ្នែកសំខាន់នៃការរៀនសូត្រ ។ ឱកាសដើម្បីសម្រាក និងសញ្ជឹងគិតលើការសិក្សាអាចជាបទពិសោធន៍វិជ្ជមានសម្រាប់សិស្ស និងជំរុញពួកគេក្នុងការបន្តរីកចម្រើន និងអភិវឌ្ឍឆ្ពោះទៅកាន់ការក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានទូន្មានយ៉ាងឈ្លាសវៃនេះសម្រាប់គ្រូបង្រៀន ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

« ចាំថា សិស្សពុំមែនជាថូមួយដើម្បីចាក់បំពេញទេ តែសិស្សគឺជាភ្លើងមួយដែលត្រូវដុតឲ្យឆេះសន្ធោរសន្ធៅ »

( « Angels and Astonishment » [ ការចាក់ផ្សាយការបំពាក់បំប៉នប្រព័ន្ធអប់រំសាសនាចក្រ ] ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ការផ្តល់ឲ្យសិស្សនូវឱកាសដើម្បីវាយតម្លៃការរៀនសូត្ររបស់ពួកគេ គឺជាវិធីមួយដើម្បីអនុវត្តតាមការទូន្មានរបស់អែលឌើរ ហូឡិន ។ តាមរយៈការវាយតម្លៃការរៀនសូត្ររបស់ពួកគេ សិស្សក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សា និងទទួលខុសត្រូវបន្ថែមទៀតសម្រាប់ការរៀនសូត្ររបស់ពួកគេ ។ មានបទពិសោធន៍សិក្សាជាច្រើនដែលបានរួមបញ្ចូលនៅក្នុងកម្មវិធីសិក្សានេះ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ឲ្យសិស្សនូវឱកាសដើម្បីគិតពិចារណាពីអ្វីដែលពួកគេកំពុងរៀន និងពីរបៀបដែលពួកគេកំពុងរីកចម្រើនក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។

មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក »សៀវភៅសិក្សានេះរួមបញ្ចូលមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » មួយចំនួន ។ មេរៀនទាំងនេះផ្តល់ឲ្យសិស្សនូវឱកាសដើម្បីពន្យល់ពីគោលលទ្ធិគ្លឹះពីព្រះគម្ពីរសញ្ញាថ្មី គិតពិចារណាពីអាកប្បកិរិយា និងបំណងប្រាថ្នារបស់ពួកគេ ហើយចែកចាយការរីកចម្រើនរបស់ពួកគេក្នុងការអភិវឌ្ឍន៍អាកប្បកិរិយា ដែលជួយពួកគេឲ្យក្លាយជាសិស្សដែលមានលះបង់កាន់តែច្រើនរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀនទាំងនេះអាចជួយសិស្សឲ្យមានអារម្មណ៍រីករាយ នៅពេលពួកគេស្គាល់ការរីកចម្រើនរបស់ពួកគេ និងស្វែងរកកត្តានានាដើម្បីរីកចម្រើនបន្ថែមសម្រាប់ពេលអនាគត ។

ការវាយតម្លៃការរៀនសូត្រពីមេរៀនរំឭកឡើងវិញនៅចុងបញ្ចប់នៃវគ្គសិក្សាពាក់កណ្តាលនីមួយៗ អ្នកនឹងផ្តល់ឲ្យសិស្សនូវការវាយតម្លៃការរៀនសូត្រ ដើម្បីជួយពួកគេវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការសម្រេចបាននូវលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។ ការវាយតម្លៃការរៀនសូត្រពីមេរៀនរំឭកឡើងវិញគួរតែត្រូវបានបង្រៀននៅក្នុងថ្នាក់រៀន មុនពេលចែកចាយការវាយតម្លៃនេះ ។ ការវាយតម្លៃការរៀនសូត្រពីមេរៀនរំឭកឡើងវិញ មាននៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះ ។ មេរៀនទាំងនេះរួមមានសកម្មភាពរំឭកឡើងវិញ ដែលជួយសិស្សឲ្យរំឭកឡើងវិញនូវគោលលទ្ធិ សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗ ដែលពួកគេបានសិក្សានៅពាក់កណ្តាលទីមួយ ឬទីពីរនៃវគ្គសិក្សានេះ ។ មេរៀនទាំងនេះជួយសិស្សឲ្យរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

ការវាយតម្លៃលើការរៀនសូត្រការវាយតម្លៃលើការរៀនសូត្រសម្រាប់វគ្គសិក្សាពាក់កណ្តាលទីមួយ និងទីពីរនេះផ្តោតលើចំណេះចំណានខាងគោលលទ្ធិ ហើយត្រូវបានរួមបញ្ចូលនៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះ ។ សិស្សអាចធ្វើការវាយតម្លៃក្នុងអំឡុងពេលសិក្សាក្នុងថ្នាក់ ហើយបន្ទាប់មកកែវាក្នុងថ្នាក់ដោយមានជំនួយពីគ្រូ និងមិត្តរួមថ្នាក់ផ្សេងទៀត ។ ដើម្បីទទួលបានក្រេឌីតសម្រាប់វគ្គសិក្សាថ្នាក់សិក្ខាសាលានេះ សិស្សនឹងត្រូវទទួលបានពិន្ទុ ៧៥% ឬខ្ពស់ជាងនេះ លើការវាយតម្លៃលើការរៀនសូត្រនីមួយៗ ។ សិស្សអាចចូលធ្វើការវាយតម្លៃម្ដងហើយម្ដងទៀតបើសិនជាចាំបាច់ ។

Two people sitting at a table. Text boxes representing communication.សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបប្រើសៀវភៅសិក្សានេះ ដើម្បីជួយវាយតម្លៃលើការសិក្សារបស់សិស្ស សូមមើលការបំពាក់បំប៉ន « Assessments Training » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

គ្រូបង្រៀនថ្នាក់សិក្ខាសាលាតាមអនឡាញ

ប្រសិនបើអ្នកជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាតាមអនឡាញ អ្នកអាចយល់ថាវាមានប្រយោជន៍ក្នុងការរកមាតិកានៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូថ្នាក់សិក្ខាសាលានៅពេលអ្នករៀបចំមេរៀននេះ ។ ទោះបីជាមេរៀននៅក្នុងសៀវភៅសិក្សានេះ និងមេរៀននៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញរួមបញ្ចូលមាតិកាដូចគ្នាជាច្រើនក៏ដោយ សៀវភៅសិក្សាសម្រាប់គ្រូថ្នាក់សិក្ខាសាលាក៏រួមបញ្ចូលការបង្រៀន និងសកម្មភាពរៀនសូត្របន្ថែមផងដែរ ។ ធនធានទាំងនេះអាចជួយអ្នកឆ្លើយសំណួររបស់សិស្ស កែសម្រួលមាតិកាកម្មវិធីសិក្សាតាមអនឡាញ និងរៀបចំខ្លួនសម្រាប់ថ្នាក់រៀនជំនួបផ្ទាល់ ( ទាំងដោយផ្ទាល់ ឬពីចម្ងាយ ) ។

បន្ថែមពីលើសៀវភៅសិក្សានេះ និងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញ មានធនធានបន្ថែមដើម្បីជួយអ្នកក្នុងការបង្រៀនថ្នាក់សិក្ខាសាលាតាមអនឡាញ ។ គ្រប់កម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញរាល់សប្តាហ៍ រួមមានទំព័រដែលមិនបានបោះពុម្ពសម្រាប់គ្រូបង្រៀនដែលមានចំណងជើងថា « យោបល់សម្រាប់គ្រូបង្រៀនតាមអនឡាញ » ។ ទំព័រនេះរួមបញ្ចូលការផ្ដល់យោបល់ជាច្រើនដើម្បីជួយអ្នកធ្វើឲ្យបទពិសោធន៍រៀនសូត្រតាមអនឡាញកាន់តែមានន័យសម្រាប់សិស្សរបស់អ្នក ។ យោបល់ទាំងនេះរួមមានដូចខាងក្រោម ៖

  • គន្លឹះបង្រៀនតាមអនឡាញ

  • គោលបំណងមេរៀន

  • គំនិតនៃការរៀបចំរបស់សិស្ស

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ

  • យោបល់សម្រាប់ការសម្របមាតិកាតាមអនឡាញ

អ្នកត្រូវបានលើកទឹកចិត្តឲ្យសម្របកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញដើម្បីបំពេញតាមតម្រូវការសិស្សរបស់អ្នក ។ ទំព័រនីមួយៗនៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញអាចត្រូវកែសម្រួល និងផ្លាស់ប្តូរ ។ ការសម្របមួយចំនួនដែលអ្នកអាចធ្វើបានចំពោះកម្មវិធីសិក្សាអនឡាញអាចរួមមាន

  • ការកែប្រែសកម្មភាពមេរៀនឲ្យកាន់តែពាក់ព័ន្ធ និងចាប់អារម្មណ៍ដល់សិស្ស

  • ការលុបមាតិកាមួយចំនួនដែលអាចមានច្រើនពេក ឬពិបាកសម្រាប់សិស្សយល់

  • ការជំនួសមាតិកាជាមួយនឹងការថតវីដេអូអំពីអ្នក ឬនរណាម្នាក់ផ្សេងទៀតដែលថ្លែងទីបន្ទាល់អំពីគោលការណ៍ ឬគោលលទ្ធិនៅក្នុងព្រះគម្ពីរ ឬចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬ

  • ការជំនួសសម្រង់ពាក្យមួយជាមួយនឹងអ្វីដែលបានផ្តល់ឲ្យនាពេលថ្មីៗនេះ ឬដែលងាយស្រួលសម្រាប់សិស្សយល់ ។

គ្រូបង្រៀនថ្នាក់សិក្ខាសាលាតាមអនឡាញនឹងត្រូវកែសម្រួលលំដាប់នៃមេរៀនមួយចំនួន នៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាតាមអនឡាញ ដើម្បីធ្វើតាមការណែនាំនៃល្បឿនបង្រៀនក្នុងមូលដ្ឋាន ។

គ្រូបង្រៀនថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ

ប្រសិនបើអ្នកជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាដែលសិក្សានៅផ្ទះ នោះសិស្សនឹងត្រូវមានច្បាប់ចម្លងនៃសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់សិក្ខាសាលានេះ ឬអាចចូលប្រើវានៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ឬបណ្ណាល័យដំណឹងល្អតាមអនឡាញ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អ្នកនឹងត្រូវទាក់ទងជាមួយសិស្សអំពីមេរៀនណាដែលពួកគេនឹងសិក្សានៅផ្ទះ និងមេរៀនណាដែលអ្នកនឹងសិក្សាជាមួយគ្នាពីចម្តាយ ឬដោយផ្ទាល់ ។ មេរៀននៅក្នុងសៀវភៅសិក្សាសម្រាប់សិស្សនេះទាក់ទងទៅនឹងមេរៀនដូចគ្នានៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូ ។

នៅពេលសម្រេចចិត្តថាមេរៀនណាដែលត្រូវបង្រៀនក្នុងថ្នាក់ដោយជំនួបផ្ទាល់ សូមពិចារណាថា មេរៀនណានឹងមានប្រសិទ្ធភាពជាពិសេសនៅក្នុងមជ្ឈដ្ឋានជាក្រុម ។ អ្នកអាចពង្រីកការអញ្ជើញដល់សិស្ស ដែលនឹងជួយពួកគេរៀបចំខ្លួនដើម្បីរៀន ។ យោបល់អំពីការរៀបចំរបស់សិស្សដែលរួមបញ្ចូលនៅដើមមេរៀននីមួយៗអាចផ្តល់ឲ្យអ្នកនូវគំនិតមួយចំនួនអំពីរបៀបធ្វើវា ។ នៅពេលអ្នករៀបចំផែនការបទពិសោធន៍រៀនសូត្រនៃថ្នាក់ជំនួបដោយផ្ទាល់ សូមចំណាយពេលខ្លះនៅក្នុងថ្នាក់រំឭកឡើងវិញនូវឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលសិស្សទើបបានសិក្សាថ្មីៗនេះ ។

សិស្សគួរបំពេញកិច្ចការតាមលេខរៀងចេញពីសៀវភៅសិក្សាសម្រាប់សិស្ស ហើយបញ្ជូនវាមកកាន់អ្នកយ៉ាងហោចណាស់រៀងរាល់សប្តាហ៍ ។ សិស្សអាចបញ្ជូនកិច្ចការរបស់ពួកគេជាអេឡិចត្រូនិក ( តាមរយៈអ៊ីម៉ែល កម្មវិធីផ្ញើសារ ឬដូចគ្នា ) ឬក្នុងសៀវភៅកំណត់ហេតុសិក្សា ។ ប្រសិនបើសិស្សកំពុងបញ្ជូនការងាររបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា នោះពួកគេគួរតែមានសៀវភៅកំណត់ហេតុការសិក្សាចំនួនពីរ ដើម្បីពួកគេអាចទុកមួយជាមួយអ្នកប្រសិនបើចាំបាច់ ហើយបន្តធ្វើកិច្ចការលើសៀវភៅកំណត់ហេតុការសិក្សាមួយទៀត ដោយផ្លាស់ប្តូរសៀវភៅកំណត់ហេតុការសិក្សារាល់ពេលដែលអ្នកជួបគ្នា ។

នៅពេលអ្នកពិនិត្យមើលការងាររបស់សិស្ស សូមផ្តល់មតិកែលម្អដែលជាក់លាក់ និងមានអត្ថន័យ ។ សូមស្វែងរករបៀបលើកទឹកចិត្តសិស្សរបស់អ្នក និងជួយពួកគេឲ្យរីកចម្រើនក្នុងការសិក្សារបស់ពួកគេ ។ វាក៏អាចជួយសិស្សបានដែរ ប្រសិនបើអ្នកស្វែងរកវិធីទាក់ទងជាមួយពួកគេពេញមួយសប្តាហ៍នោះ ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងសិក្សាមេរៀននៅក្នុងសៀវភៅសិក្សានេះ ខណៈពេលដែលសិស្សកំពុងបញ្ចប់មេរៀនដូចគ្នានៅផ្ទះ នោះអ្នកប្រហែលជាបានទទួលការបំផុសគំនិតឲ្យចែកចាយសំណួរ អនុសាសន៍តាមវីដេអូ ឬធនធានផ្សេងទៀតពីសៀវភៅសិក្សានេះជាមួយសិស្សតាមរយៈអ៊ីម៉ែល ការផ្ញើសាជាក្រុម ឬវិធីផ្សេងទៀតនៃទំនាក់ទំនង ។ អ្នកក៏អាចផ្តល់ការរំឭក ឬការលើកទឹកចិត្តដល់សិស្សក្នុងគោលបំណងជួយបង្កើតសាមគ្គីភាពក្នុងថ្នាក់ និងជួយសិស្សឲ្យទទួលអារម្មណ៍នៃភាពជាចំណែក នៅពេលពួកគេសិក្សាដំណឹងល្អ ហើយរីកចម្រើនជាមួយគ្នា ។