ថ្នាក់​សិក្ខាសាលា
ឯកសារ​ណែនាំ


ឯកសារ​ណែនាំ

ទិដ្ឋភាព​ទូទៅ

នៅក្នុង​ថ្នាក់​សិក្ខាសាលា​នា​ឆ្នាំ​នេះ អ្នក​នឹង​សិក្សា​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ មេរៀន​សប្តាហ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​រៀនសូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​អ្នក​សិក្សា​នៅក្នុង​ឆ្នាំនេះ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោមនេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវការ​ដើម្បី​រៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

សេចក្ដី​ណែនាំ​ស្ដីពី​ព្រះគម្ពីរ​សញ្ញា​ថ្មី

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​មកកាន់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដើរតាម​ទ្រង់ ពេល​ដែល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​វា​មាន​តម្លៃ ដើម្បី​សិក្សា​ព្រះគម្ពីរ​សញ្ញាថ្មី​នៅ​ឆ្នាំនេះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការអញ្ជើញ​ពួកគេ​ឲ្យ​សួរ​សមាជិក​គ្រួសារ​របស់​ពួកគេ​ពីរ​បី​នាក់​អំពី​មូលហេតុ ដែល​ពួកគេ​គិត​ថា​វា​មាន​តម្លៃ ។

  • ឯកសារ​សិស្ស ៖ សូម​ធានា​ឲ្យ​បាន​ថា សិស្ស​ម្នាក់ៗ​មាន​នូវ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ និង​អាច​ចូល​ប្រើប្រាស់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ជា​ឌីជីថល ឬ​ជា​សៀវភៅ​បោះពុម្ព​បាន ( លេខយោង លិបិក្រម​ជាដើម ដែល​ជា​ការបោះពុម្ព​ផ្សាយ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បើ​មាន​ជាភាសា​របស់​អ្នក ) ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ចំណាយ​ពេល​ខ្លះៗ​មុនពេល​ចាប់ផ្តើម​មេរៀន ដើម្បី​ណែនាំ​ខ្លួន​អ្នក​ទៅកាន់​សិស្ស និង​ជួយ​សិស្ស​ឲ្យ​ស្គាល់គ្នា​ទៅវិញ​ទៅមក ។

ការសិក្សា​ព្រះគម្ពីរ

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ តាមរយៈ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ ដោយ​ការអភិវឌ្ឍ​ជំនាញ​សិក្សា​ព្រះគម្ពីរ និង​កំណត់​គោលដៅ​ការសិក្សា​ព្រះគម្ពីរ ។

  • ការរៀបចំ​សិស្ស ៖ ប្រសិនបើ​អាច​ធ្វើ​បាន សូម​ឲ្យ​សិស្ស​បំពេញ​ការវាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ​ប៉ុន្មាន​ថ្ងៃមុន​ពេល​ចាប់ផ្តើម​សិក្សា ។ សូម​ពិចារណា​ធ្វើ​ការវាយតម្លៃ​តាម​ទម្រង់​អេឡិចត្រូនិច ឬ​ចែក​ឯកសារ​វាយតម្លៃ​ឲ្យ​សិស្ស​បំពេញ​ដោយ​អនាមិក ហើយ​ប្រគល់​ឯកសារ​ពីមុន​រៀន​មេរៀន​នេះ ។

ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​យល់ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​សេចក្ដីពិត និង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ូហាន ១៤:២៦–២៧ ហើយ​សូម​គិត​អំពី​បទពិសោធន៍​នៅពេល​ដែល​ពួកគេ​ទទួល​អារម្មណ៍ ឬ​បានរៀន​អ្វី​មួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើប្រាស់​មុខងារ​ក្តារខៀន ដើម្បី​សិស្ស​អាច​សរសេរ​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ពិពណ៌នា​នៅក្នុង​បទគម្ពីរ ដែល​បាន​រៀបរាប់​នៅក្នុង​មេរៀន​នេះ ។

ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ពេល​ពួកគេ​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​សំណួរ​នេះ ៖ តើ​អ្នក​បាន​ធ្វើអ្វីខ្លះ ដែល​ជួយ​អ្នក​បានច្រើន​បំផុត​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ​របស់អ្នក ?

  • វីដេអូ ៖ សូម​រៀបចំ​បង្ហាញ​សិស្ស​នូវ​វីដេអូ « Staying Spiritually Fit » ( ៣:៣០ ), « Ask of God ( បាវចនា​ម៉្ញូតឆល​ឆ្នាំ ២០១៧ ) » ( ៣:២១ ) ឬ « Seminary Can Change Lives » ( ៤:១៣ ) ។ វីដេអូ​ទាំងនេះ​អាច​រក​បាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • ឯកសារ​សិស្ស ៖ សូម​យក​ក្រដាស​ដែល​មាន​ផ្ទៃ​ធំ​ល្មម​មក​ចែក​ជា​បី​ជួរ​ឈរ​សម្រាប់​សិស្ស​ម្នាក់ៗ ។

សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

គោលបំណង​មេរៀន ៖ ណែនាំ​សិស្ស​ឲ្យ​ស្គាល់​ពី​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​របៀប​ដែល​វា​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​ពួកគេ និង​ជួយ​ពួកគេ​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ដែល​អាច​ជួយ​ដល់​តម្រូវការ​ផ្ទាល់ខ្លួន ឬ​ឆ្លើយ​សំណួរ​ដែល​ពួកគេ​មាន ។ បញ្ជី​វគ្គបទគម្ពីរ​មាន​នៅក្នុង​ក្នុង​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​នៅ​ជិត​ចុង​បញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​មុខងារ​បំបែក​បន្ទប់ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​មួយ ឬ​ច្រើន​នៅក្នុង​មេរៀន​នេះ ។

  • សំណៅ​ចែក ៖ សូម​រៀបចំ​សំណៅ​ចែក « មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​របស់ខ្ញុំ » សម្រាប់​សិស្ស​ម្នាក់ៗ ។

  • ការបង្ហាញ​មាតិកា ៖ សូម​រៀបចំ​បង្ហាញ​ដ្យាក្រាម​ដែល​បង្ហាញពី​ចំណុច​សំខាន់ៗ​នៃ​មេរៀន​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។