« ហេតុអ្វីគេហទំព័រនេះប្រើពាក្យ ‹ ការប្រតិព័ទ្ធភេទដូចគ្នា › ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ អំពី ( ឆ្នាំ ២០២០ )
« ហេតុអ្វីគេហទំព័រនេះប្រើពាក្យ ‹ ការប្រតិព័ទ្ធភេទដូចគ្នា › ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ អំពី
ហេតុអ្វីគេហទំព័រនេះប្រើពាក្យ « ការប្រតិព័ទ្ធភេទដូចគ្នា » ?
« ការប្រតិព័ទ្ធភេទដូចគ្នា » សំដៅទៅលើការប្រតិព័ទ្ធទៅលើមនុស្សម្នាក់ដែលមានភេទដូចគ្នាខាងសតិអារម្មណ៍ ខាងរូបកាយ ខាងមនោសញ្ចេតនា ឬខាងផ្លូវភេទ ។ មនុស្សដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នាអាច ឬមិនអាចជ្រើសរើសប្រើពាក្យជាក់លាក់ណាមួយ ដែលបង្ហាញទំនោរខាងផ្លូវភេទដើម្បីពិពណ៌នាអំពីខ្លួនគេនោះទេ ។ មិនថាដោយរបៀបណាទេ ការប្រតិព័ទ្ធភេទដូចគ្នាគឺជាពាក្យបច្ចេកទេសមួយ ដែលពិពណ៌នាអំពីការជាប់ទាក់ទងនឹងរឿងនោះ ដោយពុំប្រើពាក្យជាក់លាក់ណាមួយឡើយ ។ គេហទំព័រនេះប្រើពាក្យនេះដើម្បីដាក់បញ្ចូលក្រុមមនុស្ស ដែលពុំពេញចិត្តនឹងការប្រើពាក្យជាក់លាក់ណាមួយ—ប៉ុន្ដែពុំបដិសេធចោលនូវវត្តមាននៃអត្តសញ្ញាណមនុស្សខ្ទើយប្រុស មនុស្សខ្ទើយស្រី ឬខ្ទើយទាំងពីរភេទនោះទេ ។
ពាក្យដែលទូទៅបំផុតគឺ ខ្ទើយស្រី ( ជាស្ដ្រីដែលប្រតិព័ទ្ធលើស្ដ្រីដូចគ្នា ) ខ្ទើយប្រុស ( ជាបុរសដែលប្រតិព័ទ្ធលើបុរសដូចគ្នា ) និង ខ្ទើយទាំងពីរភេទ ( ជាបុរស ឬស្ដ្រីដែលប្រតិព័ទ្ធលើមនុស្សទាំងពីរភេទ ) ។ ស្ដ្រីមួយចំនួនក៏អាចប្រើពាក្យ មនុស្សខ្ទើយ ដើម្បីពិពណ៌នាពីខ្លួនគេផងដែរ ។ មនុស្សទូទៅអាចប្រើពាក្យផ្សេងទៀត ហើយមនុស្សមួយចំនួនដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា អាចជ្រើសរើសមិនប្រើពាក្យណាមួយដើម្បីពិពណ៌នាពីខ្លួនគេឡើយ ។ របៀបដែលមនុស្សជ្រើសរើសកំណត់ពីខ្លួនគេអាចផ្លាស់ប្ដូរតាមពេលវេលា ។