« ហេតុអ្វីគេហទំព័រនេះមិនពិភាក្សាអំពីបញ្ហាការមិនពេញចិត្តនឹងភេទ ឬបញ្ហាការវះកាត់ប្ដូរភេទ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ អំពី ( ឆ្នាំ ២០២០ )
« ហេតុអ្វីគេហទំព័រនេះមិនពិភាក្សាអំពីបញ្ហាការមិនពេញចិត្តនឹងភេទ ឬបញ្ហាការវះកាត់ប្ដូរភេទ ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ អំពី
ហេតុអ្វីគេហទំព័រនេះមិនពិភាក្សាអំពីបញ្ហាការមិនពេញចិត្តនឹងភេទ ឬបញ្ហាការវះកាត់ប្ដូរភេទ ?
គោលការណ៍ទូទៅជាច្រើនដែលបានចែកចាយនៅលើគេហទំព័រនេះ ( ឧទាហរណ៍ អំពីសារៈសំខាន់នៃការរាប់រក និងការមានសណ្ដានចិត្តល្អ ) អនុវត្តចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងឡាយ ដែលមានការមិនពេញចិត្តនឹងភេទ ឬស្គាល់ថាជាអ្នកវះកាត់ប្ដូរភេទ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រតិព័ទ្ធភេទដូចគ្នា និងការមិនពេញចិត្តនឹងភេទ គឺជារឿងពីរខុសគ្នាខ្លាំងណាស់ ។ ឧទាហរណ៍ មនុស្សដែលមានការមិនពេញចិត្តនឹងភេទអាចមាន ឬមិនអាចមានការប្រតិព័ទ្ធភេទដូចគ្នាទេ ហើយភាគច្រើនមនុស្សដែលមានអារម្មណ៍ប្រតិព័ទ្ធភេទដូចគ្នា គ្មានបំណងប្រាថ្នាដើម្បីផ្លាស់ប្ដូរភេទរបស់ពួកគេឡើយ ។ នៅក្នុងទស្សនវិស័យខាងចិត្តសាស្ត្រ និងខាងសាសនា ទស្សនៈទាំងពីរនេះគឺខុសគ្នា ។
សម្រាប់ជាព័ត៌មាន សូមមើល Transgender: Understanding Yourself និង Transgender: Supporting Others នៅលើគេហទំព័រ ChurchofJesusChrist.org ។