ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ ។


« អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ( ឆ្នាំ​២០២៣ )

« អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន

គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន

អធិស្ឋាន​សម្រាប់​ពួកគេ​តាម​ឈ្មោះ​ពួកគេ ។

ជំនាញ

អធិស្ឋាន និង​ទូល​សួរ​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

កំណត់​និយមន័យ

ការអធិស្ឋាន​ឲ្យ​សិស្ស​របស់​អ្នក​ជា​ទៀងទាត់ អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​កាន់តែ​ខ្លាំង​សម្រាប់​ពួកគេ ហើយ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ផ្តល់​កន្លែង​សុវត្ថិភាព ជា​កន្លែង​ដែល​ពោរពេញ​ដោយ​ការអញ្ជើញ ដែល​ពួកគេ​អាច​រៀន ។ វា​ក៏​អាច​អនុញ្ញាត​ឲ្យ​ព្រះវរបិតាសួគ៌​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​កាលៈទេសៈ និង​សេចក្តីត្រូវការ​របស់​ពួកគេ​ផងដែរ ។ ទោះបី​ជា​យើង​មិន​អាច​បង្ខំ​រឿង​ខាង​វិញ្ញាណ ឬ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ក្តី ក៏​ការអធិស្ឋាន​ឲ្យ​សិស្ស​របស់​យើង​អញ្ជើញ​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អាច​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ពួកគេ​បាន​ផងដែរ ។ ការធ្វើ​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន អាច​ជួយ​អ្នក​ឲ្យ​កែលម្អ​បទពិសោធន៍​រៀន​សូត្រ​របស់​សិស្ស​ម្នាក់ៗ ។ របៀប​មួយ​ដែល​គ្រូបង្រៀន​អាច​ព្យាយាម​បង្កើន​សេចក្តី​ស្រឡាញ់​ចំពោះ​សិស្ស​របស់​ពួកគេ​គឺ តាមរយៈ​ការពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បាន​ស្គាល់​រួច​ហើយ​អំពី​សិស្ស ហើយ​បន្ទាប់​មក​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន និង​សួរ​អំពី​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​កាន់តែ​ច្រើន​ចំពោះ​សិស្ស​នោះ ។ ពេល​ពួកគេ​អធិស្ឋាន​ដោយ​មាន​គំនិត​នោះ​ក្នុង​ចិត្ត នោះ​គ្រូបង្រៀន​គួរតែ​ព្យាយាម​ស្វែងរក និង​ធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ ។

គំរូ

ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​អ្នក​អាច​អធិស្ឋាន និង​ទូលសួរ​អំពី​របៀប​ជួយ​សិស្ស​ម្នាក់ៗ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

  • អ្នក​បាន​សម្គាល់​ឃើញ​ថា ចន បាន​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ក្នុង​ថ្នាក់​នាពេល​ថ្មីៗ​នេះ ។ អ្នក​ទូល​សួរ​ព្រះវរបិតាសួគ៌​អំពី​របៀប​ដ៏​ល្អបំផុត​ដែល​អ្នក​អាច​ជួយ​គាត់​បាន ។ អ្នក​ទទួល​អារម្មណ៍​ថា អ្នក​គួរតែ​និយាយ​ជាមួយ​គាត់ ពេល​គាត់​ចូល​មក​ក្នុង​ថ្នាក់ ។ អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរតែ​សួរ​គាត់​ច្រើន​អំពី​ចំណាប់​អារម្មណ៍​បច្ចុប្បន្ន​របស់​គាត់ ជាជាង​គ្រាន់តែ​សួរ​គាត់​អំពី​មូលហេតុ​ដែល​គាត់​មិន​បាន​ចូលរួម​បាន​ច្រើន​នា​ពេល​ថ្មីៗ​នេះ ។ អ្នក​គ្រោង​នឹង​និយាយ​ជាមួយ​គាត់​មុន​ចាប់ផ្តើម​ថ្នាក់​រៀន​នៅថ្ងៃ​ស្អែក​នេះ ។

  • ម៉ារៀ បាន​ចែកចាយ​យោបល់ និង​ទីបន្ទាល់​របស់​គាត់​ជា​ទៀងទាត់​នៅ​ពីរបី​សប្តាហ៍​មុន ។ មុន​ពេល​រៀន​មេរៀន​បន្ទាប់ អ្នក​បាន​ទូល​សួរ​ព្រះវរបិតាសួគ៌​អំពី​របៀប​ដែល​អ្នកអាច​ជួយ​នាងឲ្យ​បន្ត​រីកចម្រើន ។ អ្នក​មាន​គំនិត​ចង់​ចាប់​ដៃ​គូ​គាត់​ជាមួយ​មិត្ត​រួមថា្នក់​គាត់​ពីរបី​នាក់ ដែល​មិន​ចែកចាយ​យោបល់​ញឹកញាប់ ឬ​មាន​ការលំបាក​ដើម្បី​ចែកចាយ​ដោយ​បើក​ចំហ​អំពី​អារម្មណ៍​របស់​ពួកគេ ។ នៅក្នុង​គម្រោង​មេរៀន​សម្រាប់​ថ្ងៃ​ស្អែក អ្នក​បន្ថែម​ឱកាស​ចែកចាយ​មក​ពី​មិត្ត​រួម​ថ្នាក់ ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

1:40

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នក ដើម្បី​អធិស្ឋាន​ឲ្យ​សិស្ស និង​ធ្វើ​តាម​​ការបំផុសគំនិតទាំងឡាយ ៖

  • សូម​ជ្រើសរើស​សិស្សម្នាក់ ដែល​អ្នក​មាន​អារម្មណ៍​ថា គាត់​មិន​សូវ​មាន​មិត្តភក្តិ​ស្និទ្ធស្នាល​ច្រើន​ក្នុង​ថ្នាក់ ។ សូម​អធិស្ឋាន​អំពី​របៀបដ៏​ល្អបំផុត​ដើម្បី​ជួយ​ដល់​គាត់ ។ សូម​ដាក់​ផែនការ​ធ្វើ​តាម​ការបំផុសគំនិត​ដែល​អ្នក​ទទួល​បាន ។

  • សូម​ជ្រើសរើស​សិស្ស​ម្នាក់​ដែល​ចែកចាយ​ច្រើន​នៅក្នុង​ថ្នាក់ ។ សូម​អធិស្ឋាន​ឲ្យ​គាត់ និង​អំពី​របៀប​ដើម្បី​បន្ត​កែលម្អ​បទពិសោធន៍​រៀន​សូត្រ​របស់​សិស្ស​នោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

  • សូម​ជ្រើសរើស​សិស្ស​ម្នាក់​ដែល​មិន​បាន​មក​រៀន​នាពេល​ថ្មីៗ​នេះ ។ សូម​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ទូល​សួរ​ព្រះអម្ចាស់​អំពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ឈោង​ទៅ​ជួយ និង​ជួយ​សិស្ស​នោះ​ឲ្យ​ទទួល​អារម្មណ៍​ថា មាន​គេស្រឡាញ់ និង​ត្រូវការ​គាត់ ។ សូម​លើក​ឡើង​អំពី​ផែនការ​មួយ​ដែល​ផ្តោតលើ​ការបំផុសគំនិត​ដែល​អ្នក​ទទួល​បាន សូម​សម្រេច​ចិត្ត​ពី​ពេលវេលា​ដែល​អ្នក​អាច​ធ្វើ​តាម​ផែនការ​នោះ ហើយ​ធ្វើតាម​ទាំងស្រុង ។

ពិភាក្សា ឬ​ជញ្ជឹងគិត

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​មកពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិត​មួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វីខ្លះ​កាល​ពី​មុន​ដើម្បី​អធិស្ឋាន​ឲ្យ​សិស្ស​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​នៅក្នុង​ដំណើរការ​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​អធិស្ឋាន​ឲ្យ​សិស្ស​របស់​ខ្ញុំ និង​ជួយ​ពួកគេ​ឲ្យ​កែលម្អ​បទពិសោធន៍​រៀនសូត្រ​របស់​ពួកគេ ?

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​កែលម្អ ?

រួម​បញ្ចូល

សូម​ដាក់ផែនការ​សកម្មភាព​ដើម្បី​អធិស្ឋាន និង​ទូល​សួរ​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​ពិចារណា​អំពី​ជំហាន​ដែល​បាន​ផ្តល់​ជា​យោបល់​នៅ​ខាងក្រោម​នេះ នៅ​ពេល​អ្នក​ដាក់​ផែនការ​សកម្មភាព ៖

  • សូម​ជ្រើសរើស និង​ផ្តោត​លើ​ការអនុវត្ត​មួយ​នៃការអនុវត្ត​ទាំងឡាយ​​ខាង​លើ ។

  • សូម​កំណត់​អំពី​របៀប​ដែល​អ្នក​នឹង​រួមបញ្ចូលការ​អនុវត្ត​នោះ ។

  • សូម​ដាក់​កាលវិភាគ​ដើម្បីរួមបញ្ចូលការ​អនុវត្ត​នោះ។

  • សូម​ទូល​សូម​ជំនួយ​ពី​ព្រះ​វរបិតាសួគ៌​ដើម្បី​ជួយ​ដល់​អ្នក ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • នែល អិល អាន់ឌើរសិន « A Classroom of Faith, Hope, and Charity » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

  • ឆាដ អេច វិប « Above All Things » ( ការចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំឆ្នាំ ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org

  • « ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ​២០១៦ ) ទំព័រ ៦

ជំនាញ

អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន​សម្រាប់​សិស្ស​ដទៃទៀត ។

សិស្ស​កំពុង​អធិស្ឋាន

កំណត់​និយមន័យ

ឱកាស​ដើម្បី​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ជំនួស​ឲ្យ​អ្នកដទៃ គឺជា​ទង្វើ​នៃ​សេចក្តី​ជំនឿ​ដែល​អំពាវនាវ​ដល់​ព្រះចេស្ដា​នៃ​ស្ថានសួគ៌ កសាង​ចំណង​មិត្តភាព​រឹងមាំ និង​ពង្រឹង​សេចក្តី​ស្រឡាញ់​ក្នុង​ចំណោម​សិស្ស និង​គ្រូបង្រៀន ។ គ្រូបង្រៀន​ម្នាក់​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចងចាំ​ដល់​មិត្ត​រួម​ថ្នាក់​ក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​ក្នុង​ការអធិស្ឋាន​បើក ឬ​បិទ​នៅក្នុង​ថ្នាក់រៀន ។ ក្នុង​ករណី​ខ្លះ ការអញ្ជើញ​នេះ​នឹង​ត្រូវ​បញ្ចូល​នូវ​ចំណុច​ជាក់លាក់​អំពី​បុគ្គល​នោះ​នៅក្នុង​ការអធិស្ឋាន ។ ក្នុង​ករណី​ផ្សេងទៀត​ដោយ​គ្រាន់តែ​និយាយ​ឈ្មោះ​របស់​បុគ្គល​នោះ​នៅក្នុង​ការអធិស្ឋាន​គឺ​គ្រប់គ្រាន់​ហើយ ។ ការអញ្ជើញ​ទាំងឡាយ​អាច​ត្រូវ​បាន​ផ្ដល់​ទុកជា​ការរំឭក នៅ​មុន​ពេល​ថ្នាក់​ចាប់​ផ្ដើម ជា​ការរំឭក​ឡើងវិញ​នៅ​ពេលដ៏​សមរម្យ​ពេញ​មួយ​មេរៀន និង​មុន​ពេល​ការអធិស្ឋាន​បិទ ។

( ចំណាំ ៖ អាស្រ័យ​ទៅលើ​សិស្ស ឬ​លក្ខណៈ​សម្ងាត់​នៃ​ស្ថានភាព​ណាមួយ វា​អាច​មាន​សារៈសំខាន់​ដើម្បី​សុំ​ការអនុញ្ញាត​សិន មុន​ធ្វើ​ការអធិស្ឋាន​សម្រាប់​សិស្ស​ជាក់លាក់​ណាម្នាក់​តាម​ឈ្មោះ ) ។

គំរូ

  • មុន​ពេល​ការអធិស្ឋាន​បិទ​បញ្ចប់ បងស្រី ហ្គរដុន រំឭក​សិស្ស​ឲ្យ​អធិស្ឋាន​ដល់​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​ដែល​កំពុង​ធ្វើ​ការប្រឡង​ចូល​មហា​វិទ្យាល័យ ដោយ​និយាយ​ថា « ដោយ​មាន​មិត្ត​រួម​ថ្នាក់​របស់​យើង​ជាច្រើន​ដែល​ធ្វើ​ការប្រឡង​ចូល​មហា​វិទ្យាល័យ​នៅ​សប្តាហ៍​នេះ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពួកគេ ពេល​ប្អូនៗ​នឹកចាំ​ពួកគេ​នៅក្នុង​ការអធិស្ឋាន​របស់​ប្អូន » ។

  • ដេវីឌ បាន​ផ្ញើ​សារ​មួយ​ទៅ​បងប្រុស សានឆេស ថា​គាត់​មិន​បាន​ចូលរួម​ក្នុង​ថ្នាក់​នៅ​សប្តាហ៍​នេះ​ទេ ដោយសារ​តែ​មរណភាព​របស់​មនុស្ស​ជាទី​ស្រឡាញ់ ។ ដោយ​មាន​ការអនុញ្ញាត​មកពី ដេវីឌ បងប្រុស សានឆេស ចាប់ផ្តើម​បង្រៀន​ដោយ​និយាយ​ថា « សប្តាហ៍​មុន​នេះ លោក​យាយ​របស់ ដេវីឌ បាន​ទទួល​មរណភាព ។ តើ​ប្អូនៗ​នឹកចាំ​ដល់ ដេវីឌ និង​គ្រួសារ​របស់​គាត់​នៅក្នុង​ការអធិស្ឋាន​របស់​ប្អូនៗ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ​បាន​ទេ ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

0:36

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នកក្នុងការ​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ និង​យល់ពី​សេចក្តីពិត​សម្រាប់​ខ្លួន​ពួកគេ ៖

  • សិស្ស​មួយ​ចំនួន​មាន​ការព្រួយបារម្ភ​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​មក​ដល់ ។ សូម​សរសេរ​លិខិត​អញ្ជើញ​មួយ​ដែល​អ្នក​អាចឲ្យ​ទៅ​សិស្ស ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​សម្រាប់​មនុស្ស​ដែល​មាន​ការព្រួយ​បារម្ភ​អំពី​ព្រឹត្តិការណ៍​នេះ ។

  • សូម​គិត​ដល់​សិស្ស​ម្នាក់ ដែល​អ្នក​ដឹងថា​កំពុង​ត្រូវការ​ជំនួយ​បន្ថែម​ពី​ព្រះអម្ចាស់ ។ សូម​សរសេរ​អំពី​របៀប​ដែល​អ្នក​អាច​អញ្ជើញ​សិស្ស​​អធិស្ឋាន​ឲ្យ​សិស្ស​ម្នាក់​នោះ ។

ពិភាក្សា ឬ​ជញ្ជឹងគិត

  • ពេល​អ្នក​អនុវត្ត តើ​មាន​រឿង​អ្វី​ផ្សេងទៀត​ដែល​បានចូល​មក​ក្នុង​គំនិត​របស់​អ្នក ដែល​អាច​ជួយ​អ្នក​ឲ្យ​ពង្រីក​ការអញ្ជើញ​ទាំងនេះ​បាន ?

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​បាន​ទទួល​ពរជ័យ​ ដោយសារ​តែ​ការអធិស្ឋាន​របស់​អ្នកផ្សេងទៀត​នៅពេល​ណា ?

រួម​បញ្ចូល

  • ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខ​នេះ សូម​ស្វែងរក​ឱកាស​ដើម្បី​ផ្ដល់​ការអញ្ជើញ​ទៅកាន់​សិស្ស​ដើម្បី​ឲ្យ​អធិស្ឋាន​សម្រាប់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ។ បន្ទាប់​មក សូម​ផ្ដល់​ការអញ្ជើញ​នោះ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?