« ព្យាយាមស្គាល់ពួកគេ—យល់ពីកាលៈទេសៈ តម្រូវការ និងចំណុចខ្លាំងរបស់ពួកគេ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន ( ឆ្នាំ២០២៣ )
« ព្យាយាមស្គាល់ពួកគេ—យល់ពីកាលៈទេសៈ តម្រូវការ និងចំណុចខ្លាំងរបស់ពួកគេ » ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន
គោលការណ៍នៃការបង្រៀនដូចជាព្រះគ្រីស្ទ ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន
ព្យាយាមស្គាល់ពួកគេ—យល់ពីកាលៈទេសៈ តម្រូវការ និងចំណុចខ្លាំងរបស់ពួកគេ ។
ជំនាញ
សង្កេត និងសួរអំពីចំណាប់អារម្មណ៍របស់សិស្ស ។
កំណត់និយមន័យ
គ្រូបង្រៀនអាចរៀនអំពីស្ថានភាពសិស្សរបស់ពួកគាត់ ហើយស្វែងរកតម្រូវការរៀនសូត្រមួយចំនួនរបស់ពួកគេ តាមរយៈការសង្កេត និងការសួរសំណួរអំពីចំណាប់អារម្មណ៍របស់ពួកគេ ។ ជារឿយៗ វាស្រួលបំផុតដើម្បីមានការសន្ទនាទាំងនេះពីមុន និងបន្ទាប់ពីការបង្រៀន ប៉ុន្តែការសន្ទនាទាំងនេះក៏អាចធ្វើបានអំឡុងពេលបង្រៀនផងដែរ ។ មានវិធីជាច្រើនដែលគ្រូបង្រៀនអាចធ្វើកិច្ចការនេះបាន ។ គ្រូបង្រៀនអាចសង្កេតមើលសៀវភៅ គម្រោង ស្ទីកគឺ ឧបករណ៍កីឡា ឬរបស់របរផ្សេងទៀតដែលសិស្សយកមកថ្នាក់រៀន ឬគ្រូបង្រៀនអាចចាំពីព្រឹត្តិការណ៍មួយដែលសិស្សបានចូលរួម ហើយសួរពួកគេអំពីព្រឹត្តិការណ៍នោះ ។ សំណួរដែលយើងសួរនឹងជួយយើងឲ្យស្គាល់សិស្សនោះ និងចំណាប់អារម្មណ៍របស់ពួកគេ ហើយសូមដាក់បញ្ចូលនូវឃ្លាដូចជា ៖
-
« សូមប្រាប់គ្រូបន្ថែមទៀតអំពី … »
-
« តើប្អូនចូលចិត្តអ្វីខ្លះអំពី … »
-
« គ្រូចង់ដឹងជាខ្លាំងអំពី … »
នៅពេលគ្រូបង្រៀនមានភាពស្មោះសរ និងស្មោះត្រង់នៅក្នុងសំណួររបស់ពួកគាត់ នោះពួកគាត់អាចរៀនច្រើនអំពីស្ថានភាពរបស់សិស្សពួកគាត់ និងដឹងអំពីតម្រូវការទាំងឡាយ ហើយសិស្សនឹងទទួលអារម្មណ៍ថា គ្រូបង្រៀនរបស់ពួកគេពិតជាមានការខ្វាយខ្វល់ ។ នៅពេលសិស្សទទួលអារម្មណ៍ថា គ្រូបង្រៀនរបស់ពួកគេខ្វាយខ្វល់ដោយអស់ពីចិត្តចំពោះពួកគេ នោះពួកគេទំនងជាមករៀនដោយត្រៀមខ្លួនដើម្បីរៀន និងចែកចាយការយល់ដឹង និងបទពិសោធន៍របស់ពួកគេជាមួយគ្រូបង្រៀនរបស់ពួកគេ និងជាមួយអ្នកដទៃទៀតក្នុងថ្នាក់រៀន ។
គំរូ
-
ហើរម៉ាណា ម៉ូនូស្ស ចាំថា រ៉ូហ្សា មានការប្រកួតបាល់ទាត់មួយដ៏ធំដែល រ៉ូហ្សា មានក្តីបារម្ភជាខ្លាំង ។ នៅពេលគាត់ឃើញ រ៉ូហ្សា នោះហើរម៉ាណា ម៉ូនូស្ស បានឈប់ ហើយសួរនាងពីអារម្មណ៍របស់នាងអំពីការប្រកួតនោះ ។
-
អូរូ បានដាក់កូនសោរបស់គាត់នៅលើតុ ។ ពេលអ្នកដើរកាត់តុគាត់ នោះអ្នកសង្កេតឃើញមានទង់ជាតិប្រទេសផ្សេងនៅលើបន្តោងសោរបស់គាត់ ។ អ្នកចង់ដឹងខ្លាំងណាស់ ហើយសួរថា « អូរូ សូមប្រាប់ខ្ញុំបន្តិចអំពីទង់ជាតិដែលនៅលើបន្តោងសោរបស់ប្អូននោះ » ។ អូរូ ចែកចាយថា បងស្រីរបស់គាត់បានទៅបម្រើបេសកកម្មនៅប្រទេសប្រេស៊ីល ហើយគាត់បានទៅទទួលបងស្រីគាត់ជាមួយគ្រួសាររបស់គាត់ នៅពេលបងស្រីរបស់គាត់ចប់បេសកកម្ម ។ អ្នកបន្តការសន្ទនានោះ ដោយសួរថា « តើប្អូនចូលចិត្តអ្វីខ្លះពេលប្អូនទៅទទួលបងស្រីប្អូន ពេលគាត់ចប់បេសកកម្ម ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
អនុវត្ត #១ ៖ នៅក្នុងរូបភាពនីមួយៗ តើអ្នកមើលឃើញអ្វីខ្លះដែលអាចជួយអ្នកឲ្យរៀនអំពីកាលៈទេសៈ ឬតម្រូវការរៀនសូត្ររបស់សិស្សទាំងនេះ ?
អនុវត្ត #២ ៖ តើសំណួរអ្វីខ្លះដែលអ្នកអាចសួរបាន ដើម្បីរៀនបន្ថែមទៀតអំពីចំណាប់អារម្មណ៍របស់សិស្សអ្នក ?
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកបានរៀនអ្វីខ្លះ នៅពេលអ្នកបានអនុវត្តការសង្កេត និងការសួរសំណួរអំពីចំណាប់អារម្មណ៍របស់សិស្ស ?
-
តើការសង្កេត និងការសួរសំណួរអំពីចំណាប់អារម្មណ៍របស់សិស្សអាចបង្ហាញថា អ្នកស្រឡាញ់សិស្សរបស់អ្នកដោយរបៀបណា ?
រួមបញ្ចូល
-
នៅក្នុងថ្នាក់នាសប្តាហ៍នេះ សូមរកមើលឱកាសដើម្បីសួរសិស្សអំពីចំណាប់អារម្មណ៍ ព្រឹត្តិការណ៍ ឬកាលៈទេសៈរបស់ពួកគេ ។ សូមបង្ហាញការខ្វាយខ្វល់ដោយស្មោះត្រង់អំពីអ្វីដែលអ្នកដឹងអំពីពួកគេ ។ ជាលទ្ធផល សូមរកមើលរបៀបដែលវាជះឥទ្ធិពលដល់បទពិសោធន៍រៀនសូត្ររបស់សិស្សនោះ ។ សូមចំណាយពេលប្រាំនាទីបន្ទាប់ពីបង្រៀនចប់ ដើម្បីកត់ត្រានូវអ្វីដែលអ្នកបានរៀនអំពីសិស្សរបស់អ្នក និងរបៀបដែលអាចជួយអ្នកឲ្យបង្កើតបទពិសោធន៍រៀនសូត្រ ដែលដឹកនាំទៅរកការប្រែចិត្តជឿ ការទាក់ទង និងការមានចំណែក ។
តើចង់បានបន្ថែមទៀតទេ ?
-
ឡូរី នូវបូល « See the One » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
ឆាដ អេច វិប « We Have Not Come This Far to Only Come This Far » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
« Reaching the Individual » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org
ជំនាញ
ផ្អាកបន្តិច ជញ្ជឹងគិត ហើយឆ្លើយសំណួរដែលយើងសួរខ្លួនឯង ដែលអញ្ជើញឲ្យមានស្មារតីដឹងខុសត្រូវ សេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរដូចព្រះគ្រីស្ទនៅក្នុងទំនាក់ទំនងរបស់យើង ។
កំណត់និយមន័យ
សិស្សគ្រប់រូបមកថ្នាក់រៀនដោយមានបទពិសោធន៍ និងទំនាក់ទំនងក្នុងជីវិតខុសៗគ្នា ដែលដុសខាត់របៀបដែលពួកគេគិត និងទទួលអារម្មណ៍អំពីសេចក្តីពិតនៃដំណឹងល្អ ។ ទស្សនៈទាំងនេះបង្កើតជាចំណុចចាប់ផ្តើមមួយ ជារឿយៗត្រូវបានហៅថា ការសន្និដ្ឋាន សម្រាប់ការគិតរបស់បុគ្គលម្នាក់ៗ ។ ការស្គាល់ការសន្និដ្ឋានរបស់បុគ្គលម្នាក់ៗ អាចជួយយើងឲ្យបង្រៀនសេចក្តីពិតដោយសេចក្តីអាណិតអាសូរ និងសេចក្តីស្រឡាញ់ ដូចជាព្រះយេស៊ូវគ្រីស្ទបានបង្រៀនដែរ ។ ការសន្និដ្ឋានផ្សេងៗមិនផ្លាស់ប្តូរគោលលទ្ធិទេ ផ្ទុយទៅវិញការសន្និដ្ឋានទាំងនោះអនុញ្ញាតឲ្យយើងមើលឃើញទស្សនវិស័យរបស់បុគ្គលម្នាក់ផ្សេងទៀត តាមរបៀបមួយដែលជួយបង្កើនការយល់ដឹងរបស់យើងអំពីតម្រូវការរបស់សិស្សម្នាក់ៗ ដែលជាលទ្ធផល គឺបង្កើននូវសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
អំឡុងពេលរៀបចំមេរៀន គ្រូបង្រៀនអាចពិចារណាអំពីសេចក្តីពិតដ៏អស់កល្បជានិច្ច នៅពេលពួកគេផ្អាកបន្តិច ជញ្ជឹងគិត ហើយឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើបទពិសោធន៍ និងទំនាក់ទំនងរបស់សិស្សខ្ញុំអាចដុសខាត់របៀបដែលពួកគេគិត ទទួលអារម្មណ៍ និងរស់នៅតាមសេចក្តីពិតទាំងនេះដោយរបៀបណា ?
-
ពេលយើងសិក្សាសេចក្តីពិតនេះ តើសិស្សរបស់ខ្ញុំណាខ្លះអាចមានអារម្មណ៍ថា មិនចុះចំណោមគេ អំពល់ចិត្ត ឬឈឺចាប់ដោយសារតែកាលៈកាសៈរបស់ពួកគេ ?
ខណៈផ្តោតលើមតិ ឬសំណួររបស់សិស្សអំឡុងពេលបង្រៀន ឬនៅក្នុងការសន្ទនា នោះគ្រូបង្រៀនអាចសួរខ្លួនឯងថា ៖
-
« តើបទពិសោធន៍ និងទំនាក់ទំនងអ្វីខ្លះដែលសិស្សនេះអាចមាន ដែលបានបណ្តាលឲ្យគាត់គិតផ្សេងពីអ្វីដែលខ្ញុំគិត ? »
-
« តើមានអ្វីទៀតដែលខ្ញុំត្រូវដឹង ដើម្បីយល់កាន់តែច្បាស់អំពីកម្រិតនៃការយល់ដឹងដែលគាត់មាន ? »
សំណួរទាំងនេះអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ហើយអញ្ជើញឲ្យមានស្មារតីដឹងខុសត្រូវ ស្រឡាញ់ និងសេចក្តីអាណិតអាសូរដូចជាព្រះគ្រីស្ទ នៅក្នុងទំនាក់ទំនងរបស់យើង ។ សំណួរទាំងនេះក៏អាចជួយយើងឲ្យចៀសវាងពីការមានប្រតិកម្មទៅកាន់សិស្សតាមរបៀបមួយដែលបែរចេញ វិនិច្ឆ័យ ឬការពារខ្លួនផងដែរ ។ សំណួរទាំងនេះអាចជួយយើងឲ្យបង្រៀនសេចក្តីពិតតាមរបៀបមួយដែលអាចផ្តល់ពរដល់សិស្សក្នុងថ្នាក់ និងជួយមនុស្សដទៃឲ្យស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ ( អំឡុងពេលរៀបចំមេរៀន )
ខណៈរៀបចំមេរៀនស្តីពីការធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នោះខ្ញុំជញ្ជឹងគិតអំពីសំណួរដូចតទៅនេះ ៖ « តើបទពិសោធន៍ និងទំនាក់ទំនងរបស់សិស្សខ្ញុំអាចដុសខាត់របៀបដែលពួកគេគិត ទទួលអារម្មណ៍ និងរស់នៅតាមសេចក្តីពិតទាំងនេះដោយរបៀបណា ? » និង « ពេលយើងសិក្សាសេចក្តីពិតនេះ តើសិស្សណាខ្លះរបស់ខ្ញុំដែលពិបាក ឬទទួលអារម្មណ៍ថាមិនចុះចំណោម អំពល់ចិត្ត ឬឈឺចាប់ ដោយសារកាលៈទេសៈរបស់ពួកគេមិនល្អដូចការរំពឹងទុក ដែលទាក់ទងទៅនឹងគោលលទ្ធិនេះ ? »
នោះខ្ញុំឆ្លើយថា ៖ « ខ្ញុំប្រហែលជាមានសិស្សដែលទទួលអារម្មណ៍ថា ពួកគេមិនធ្លាប់ទទួលបានការបំផុសគំនិតពីមុន ឬពួកគេមិនទទួលអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេទេ ។ ខ្ញុំប្រហែលជាមានសិស្សមួយចំនួនដែលទទួលអារម្មណ៍ថា ពួកគេមិនស័ក្តិសម ។ ប្រហែលជាមានគ្រាខ្លះដែលសិស្សរបស់ខ្ញុំមិនប្រាកដចិត្តថា តើការបំផុសគំនិតកើតមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ។ ប្រហែលជាមានសិស្សជាច្រើនដែលធុញទ្រាន់នឹងស្តាប់ដំណើររឿងទាំងឡាយពីអ្នកដទៃប្រាប់អំពីការធ្វើតាមព្រះវិញ្ញាណ ដោយសារដំណើររឿងទាំងនោះហាក់ដូចជាអព្តូតហេតុជានិច្ច ហើយរឿងទាំងនោះមិនធ្លាប់កើតឡើងចំពោះពួកគេទេ » ។
អនុវត្ត ( អំឡុងពេលរៀបចំមេរៀន )
ខណៈរៀបចំមេរៀនស្តីពី នីហ្វៃទី១ ៣:៧ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ៖
-
សូមជញ្ជឹងគិត និងឆ្លើយសំណួរ ៖ « តើបទពិសោធន៍ និងទំនាក់ទំនងរបស់សិស្សខ្ញុំអាចដុសខាត់របៀបដែលពួកគេគិត ទទួលអារម្មណ៍ និងរស់នៅតាមសេចក្តីពិតទាំងនេះដោយរបៀបណា ? » និង « ពេលយើងសិក្សាសេចក្តីពិតនេះ តើសិស្សណាខ្លះរបស់ខ្ញុំដែលពិបាក ឬទទួលអារម្មណ៍ថា មិនចុះចំណោម អំពល់ចិត្ត ឬឈឺចាប់ ដោយសារកាលៈទេសៈរបស់ពួកគេមិនល្អដូចការរំពឹងទុក ដែលទាក់ទងទៅនឹងគោលលទ្ធិនេះ ? »
ខណៈរៀបចំមេរៀនស្តីពីភេទ ដែលជាចរិកលក្ខណៈចាំបាច់នៃអត្តសញ្ញាណ និងគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង នៅក្នុងមេរៀនដែលមានចំណងជើងថា « ភេទ និងអត្តសញ្ញាណដ៏អស់កល្បជានិច្ច » ៖
-
សូមជញ្ជឹងគិត និងឆ្លើយសំណួរ ៖ « តើបទពិសោធន៍ និងទំនាក់ទំនងរបស់សិស្សខ្ញុំអាចដុសខាត់របៀបដែលពួកគេគិត ទទួលអារម្មណ៍ និងរស់នៅតាមសេចក្តីពិតទាំងនេះដោយរបៀបណា ? » និង « ពេលយើងសិក្សាសេចក្តីពិតនេះ តើសិស្សណាខ្លះរបស់ខ្ញុំដែលពិបាក ឬទទួលអារម្មណ៍ថា មិនចុះចំណោម អំពល់ចិត្ត ឬឈឺចាប់ ដោយសារកាលៈទេសៈរបស់ពួកគេមិនល្អដូចការរំពឹងទុក ដែលទាក់ទងទៅនឹងគោលលទ្ធិនេះ ? »
គំរូ ( អំឡុងពេលបង្រៀន )
-
នៅពេលពិភាក្សាគោលលទ្ធិអំពីថ្ងៃឈប់សម្រាក សិស្សម្នាក់បញ្ចេញមតិថា « គ្រួសារខ្ញុំចូលចិត្តមើលព្រឹត្តិការណ៍កីឡានៅថ្ងៃអាទិត្យ » ។ ពេលអ្នកផ្តោតលើមតិសិស្សរបស់អ្នក នោះអ្នកគិតថា « តើបទពិសោធន៍ និងទំនាក់ទំនងអ្វីខ្លះដែលសិស្សនេះអាចមាន ដែលបានបណ្តាលឲ្យគាត់គិតផ្សេងពីអ្វីដែលខ្ញុំគិត ? » ឬ « តើមានអ្វីទៀតដែលខ្ញុំត្រូវដឹងដើម្បីយល់កាន់តែច្បាស់អំពីកម្រិតនៃការយល់ដឹងដែលគាត់មាន ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត ( អំឡុងពេលបង្រៀន )
នៅពេលពិភាក្សាអំពីកិច្ចការអ្នកផ្សព្វផ្សាយសាសនា សិស្សម្នាក់សួរថា « តើវាសំខាន់ខ្លាំងប៉ុនណា ដែលយុវជនគ្រប់រូបត្រូវបម្រើបេសកកម្ម ? »
-
សូមគិតក្នុងចិត្តថា « តើបទពិសោធន៍ និងទំនាក់ទំនងអ្វីខ្លះដែលសិស្សនេះអាចមាន ដែលនឹងបណ្តាលឲ្យគាត់គិតខុសពីអ្វីដែលខ្ញុំគិតដែលបានបណ្តាលឲ្យគាត់គិតផ្សេងពីអ្វីដែលខ្ញុំគិត ? » និង « តើមានអ្វីទៀតដែលខ្ញុំត្រូវដឹងដើម្បីយល់កាន់តែច្បាស់អំពីកម្រិតនៃការយល់ដឹងដែលគាត់មាន ? »
នៅក្នុងការពិភាក្សាអំពីព្យាការី និងវិវរណៈ សិស្សម្នាក់សួរថា « តើនៅពេលណាដែលសាសនាចក្រនឹងប្តូរគោលនយោបាយទៅតាមពិភពលោកទាំងមូលវិញ ? »
-
សូមគិតក្នុងចិត្តថា « តើបទពិសោធន៍ និងទំនាក់ទំនងអ្វីខ្លះដែលសិស្សនេះអាចមាន ដែលបានបណ្តាលឲ្យគាត់គិតផ្សេងពីអ្វីដែលខ្ញុំគិត ? » និង « តើមានអ្វីទៀតដែលខ្ញុំត្រូវដឹងដើម្បីយល់កាន់តែច្បាស់អំពីកម្រិតនៃការយល់ដឹងដែលគាត់មាន ? »
ពិភាក្សា ឬជញ្ជឹងគិត
-
តើអ្នកកំពុងរៀនអ្វីខ្លះ អំពីការបង្រៀនសេចក្តីពិតនេះដោយសេចក្តីអាណិតអាសូរ ពេលអ្នកហាត់ស្វែងរកការសន្និដ្ឋានរបស់សិស្សពីមុន និងអំឡុងពេលបង្រៀន ?
-
តើការអនុវត្តនេះអាចជួយអ្នកឲ្យបង្រៀនកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
រួមបញ្ចូល
សូមជ្រើសរើសការអនុវត្តមួយខាងលើ ដើម្បីផ្តោតការយកចិត្តទុកដាក់លើវារយៈពេលពីរសប្តាហ៍បន្ទាប់ទៀត ។ សូមរៀបចំផែនការអំពីរបៀបដែលអ្នកនឹងអនុវត្តជំនាញទាំងនេះ ។ ឧទាហរណ៍ ៖
-
ជាមួយសេចក្តីពិតនីមួយៗដែលអ្នករៀបចំ នោះអ្នកអាចជ្រើសរើសចំណាយពេលប្រាំនាទីដើម្បីផ្អាកបន្តិច ជញ្ជឹងគិត និងឆ្លើយសំណួរដែលជួយអ្នកឲ្យរកឃើញការសន្និដ្ឋានរបស់សិស្ស ។
-
ពីមុនបង្រៀន សូមកំណត់សិស្សម្នាក់ ហើយគិតអំពីមតិ ឬសំណួរដែលគាត់អាចមានអំពីសេចក្តីពិតនីមួយៗ ។ បន្ទាប់មក សូមគិតក្នុងចិត្តថា « តើបទពិសោធន៍ និងទំនាក់ទំនងអ្វីខ្លះដែលសិស្សនេះអាចមាន ដែលបានបណ្តាលឲ្យគាត់គិតផ្សេងពីអ្វីដែលខ្ញុំគិត ? » និង « តើមានអ្វីទៀតដែលខ្ញុំត្រូវដឹងដើម្បីយល់កាន់តែច្បាស់អំពីកម្រិតនៃការយល់ដឹងដែលគាត់មាន ? » ការណ៍នេះនឹងរៀបចំអ្នកឲ្យធ្វើកិច្ចការនេះអំឡុងពេលបង្រៀន នៅពេលអ្នកផ្តោតលើមតិ និងសំណួររបស់សិស្ស ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « Empathy » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
ជីន ប៊ី ប៊ីងហាំ « Teaching Truth in the Language of Love » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នរបស់ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
ជំនាញ
ព្យាយាមបញ្ជាក់ និងយល់ពីចេតនាពិតនៃសំណួរ អារម្មណ៍ និងជំនឿរបស់សិស្ស ។
កំណត់និយមន័យ
ការស្វែងរកដើម្បីបញ្ជាក់ និងយល់អំពីចេតនាពិតនៃសំណួរ អារម្មណ៍ និងជំនឿរបស់សិស្ស ពាក់ព័ន្ធទៅនឹងការដឹងបន្ថែមទៀតអំពីបទពិសោធន៍ ស្ថានភាព ឬអារម្មណ៍ដែលជំរុញឲ្យមានសំណួរនេះ ។ បន្ទាប់ពីសិស្សម្នាក់បានចែកចាយសំណួរ អារម្មណ៍ ឬជំនឿហើយ នោះអ្នកអាចអរគុណគាត់ចំពោះអ្វីដែលបានចែកចាយ ហើយបន្ទាប់មក សូមសួរប្រសិនបើសិស្សនោះព្រមបើកចិត្តក្នុងការឆ្លើយតបចំពោះសំណួរតាមដាន ។ ប្រសិនបើសិស្សថាទេ សូមប្រាប់ពួកគេថា មិនអីទេ ហើយសូមឆ្លើយនឹងសំណួរ ឬសេចក្ដីថ្លែងការណ៍ដើមនោះ ។ ប្រសិនបើសិស្សថាព្រម សូមសួរសំណួរតាមដានដែលអញ្ជើញសិស្សឲ្យចែកចាយបន្ថែមទៀតនូវអ្វីដែលបានបំផុសសំណួរ ឬសេចក្តីថ្លែងការណ៍នោះ ។ ការធ្វើបែបនេះអាចជួយអ្នក និងអ្នកដទៃក្នុងថ្នាក់របស់អ្នកឲ្យយល់កាន់តែច្បាស់ពីគ្នាទៅវិញទៅមក ហើយឆ្លើយតបដោយការយល់ចិត្ត និងដោយសេចក្ដីស្រឡាញ់ ។
គំរូ និងការអនុវត្តខាងក្រោមនេះគឺជាឧទាហរណ៍ទូទៅ ។ ការបំពាក់បំប៉ននឹងកាន់តែមានប្រសិទ្ធភាព ប្រសិនបើគំរូ និងឱកាសអនុវត្តត្រូវបានផ្សារភ្ជាប់ទៅនឹងមេរៀនបន្ទាប់ដែលនឹងត្រូវបានបង្រៀននៅក្នុងកម្មវិធីសិក្សា ។
គំរូ
-
បងស្រី ហ្គានៀ កំពុងបង្រៀនអំពីបព្វជិតភាពនៅក្នុងព្រះគម្ពីរ នៅពេលសិស្សម្នាក់របស់គាត់សួរថា « ហេតុអ្វីបានជាបុរសស្បែកខ្មៅមិនត្រូវបានអនុញ្ញាតឲ្យមានបព្វជិតភាពរហូតដល់ឆ្នាំ១៩៧៨ ? »
-
បងស្រី ហ្គានៀ ៖ អរគុណចំពោះការសួររបស់ប្អូន ។ នេះគឺជាសំណួរដែលយើងជាច្រើនបានគិតដល់ ។ តើគ្រូអាចសួរប្អូននូវសំណួរតាមដានពីរបីបានទេ ?
-
សិស្ស ៖ បាន !
-
បងស្រី ហ្គានៀ ៖ តើអ្វីទៅដែលបាននាំឲ្យប្អូនសួរសំណួរនេះ ?
-
-
បងប្រុស ម៉ូណែត កំពុងបង្រៀនអំពីបព្វជិតភាពនៅក្នុងព្រះគម្ពីរ នៅពេលសិស្សម្នាក់របស់គាត់សួរថា « ហេតុអ្វីបានជាបុរសស្បែកខ្មៅមិនត្រូវបានអនុញ្ញាតឲ្យមានបព្វជិតភាពរហូតដល់ឆ្នាំ១៩៧៨ ? »
-
បងប្រុស ម៉ូណែត ៖ អរគុណចំពោះការសួររបស់ប្អូន ។ នេះគឺជាសំណួរដែលយើងជាច្រើនបានគិតដល់ ។ តើគ្រូអាចសួរប្អូននូវសំណួរតាមដានពីរបីបានទេ ?
-
សិស្ស ៖ ទេ !
-
បងប្រុស ម៉ូណែត ៖ មិនអីទេ ។ លោកគ្រូរីករាយដែលប្អូនបានសួរ ។ តោះ ចូរយើងជជែកគ្នាអំពីសំណួរនេះ ។
-
ឧទាហរណ៍នៃសំណួរតាមដានផ្សេងទៀតដែលអ្នកអាចសួរបាន ៖
-
ខ្ញុំអរគុណចំពោះឆន្ទៈរបស់ប្អូនដើម្បីចែកចាយសំណួរនោះជាមួយយើង ។ តើមានបទពិសោធន៍ ឬស្ថានភាពអ្វីមួយដែលជំរុញឲ្យមាន [ សំណួរ គំនិត និងជំនឿ ] ដូច្នេះទេ ?
-
សូមអរគុណចំពោះសំណួរនេះ ។ តើប្អូនអាចប្រាប់គ្រូបន្ថែមបានទេថា សំណួរនេះមកពីណា ?
-
សូមអរគុណចំពោះសំណួរនេះ ។ តើប្អូនអាចជួយគ្រូឲ្យយល់ថា តើអ្វីទៅដែលបាននាំប្អូនឲ្យសួរសំណួរនេះ ឬដែលបានធ្វើឲ្យប្អូនចង់ដឹងដូច្នេះ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមស្វែងយល់ និងបញ្ជាក់អំពីអ្វីដែលជំរុញឲ្យមានសំណួរ អារម្មណ៍ ឬជំនឿនេះក្នុងស្ថានភាពដូចខាងក្រោម ៖
-
ក្នុងអំឡុងមេរៀនមួយអំពីអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ ដែលថាវាត្រូវបានតែងតាំងឡើងដោយព្រះ នោះសិស្សម្នាក់សួរថា « ហេតុអ្វីក៏យើងមិនចូលចិត្តមនុស្សដែលជាផ្នែកមួយនៃសហគមន៍ LGBTQ ? ហេតុអ្វីពួកគេមិនអាចរៀបការជាមួយគ្នាបាន ប្រសិនបើពួកគេស្រឡាញ់គ្នា ? »
-
ក្នុងអំឡុងពេលពិភាក្សាអំពីកិច្ចការផ្សព្វផ្សាយសាសនា សិស្សម្នាក់បានចែកចាយថា « ខ្ញុំបានគិតថា យុវជនមិនមានជម្រើសថា តើពួកគេគួរទៅបេសកកម្មឬអត់នោះទេ ប៉ុន្តែយុវនារីមាន » ។
ពិភាក្សា ឬជញ្ជឹងគិត
-
ហេតុអ្វីបានជាអ្នកគិតថា យើងគួរចំណាយពេលដើម្បីយល់ឲ្យបានច្បាស់អំពីអ្វីដែលកំពុងចែកចាយ ? តើអ្នកគិតថា ការខិតខំរបស់យើងដើម្បីយល់ច្បាស់អំពីចេតនាពិតប្រាកដរបស់សិស្ស អាចប៉ះពាល់ដល់បទពិសោធន៍ក្នុងថ្នាក់ដោយរបៀបណា ? តើការយល់ដឹងរបស់យើងអំពីបំណងពិតរបស់សិស្ស នឹងជួយយើងឲ្យភ្ជាប់ពួកគេទៅនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច ?
រួមបញ្ចូល
-
នៅក្នុងថ្នាក់រៀន សូមស្តាប់ឲ្យបានដិតដល់នូវអ្វីដែលកំពុងចែកចាយ ហើយពិចារណាដោយប្រុងប្រយ័ត្ននូវកន្លែងដែលអ្នកចង់យល់ឲ្យកាន់តែច្បាស់ ។ បន្ទាប់ពីអរគុណសិស្សដែលបានសួរសំណួរហើយ សូមសួរសំណួរតាមដានដែលនឹងអនុញ្ញាតឲ្យសិស្សឆ្លើយបញ្ជាក់ ។
តើចង់បានបន្ថែមទៀតទេ ?
-
« Asking Follow-Up Questions » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org
-
រ៉ានឌល អិល រិដ « Living with Real Intent » Ensign ខែតុលា ឆ្នាំ២០១៥ ទំព័រ១២–១៥