ជំនួយ​ការសិក្សា
ក.យ.ស., ហេព្រើរ 7


ក.យ.ស., ហេព្រើរ ៧:៣ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ហេព្រើរ ៧:៣)

(បព្វជិតភាព​ដ៏​បរិសុទ្ធ​តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ គឺ​គ្មាន​មាតា ឬ​បិតា​ទេ ហើយ​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ថ្ងៃ​បញ្ចប់​ដែរ)។

ត្បិត​លោក​ម៉ិលគីស្សាដែក​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ តាម​របៀប​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ជា​របៀប​ដែល​គ្មាន​មាតា ឬ​បិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ទី​បញ្ចប់​នៃ​ជីវិត​ដែរ។ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ចំពោះ​បព្វជិតភាព​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ដូច​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នៅ​ជា​សង្ឃ​ជា​រៀង​ដរាប​ត​ទៅ។

ក.យ.ស., ហេព្រើរ ៧:២៥–២៦ (ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ហេព្រើរ ៧:២៦–២៧)

(តួនាទី​របស់​ព្រះ​គ្រីស្ទ​ជា​អ្នក​កណ្ដាល​ត្រូវ​បាន​ពន្យល់​ប្រាប់)។

២៥ត្បិត​គួរ​ឲ្យ​មាន​ស​ម្ដេច​សង្ឃ​យ៉ាង​នោះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ឥត​ពុត​មាយា ឥត​សៅហ្មង ដែល​បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​ត្រូវ​បាន​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​ស្ថាន​សួគ៌

២៦ហើយ​ពុំ​មែន​ដូច​ជា​ពួក​ស​ម្ដេច​សង្ឃ​ទាំង​នោះ ដែល​នឹង​ថ្វាយ​យញ្ញ​បូជា​ជា​រៀង​រាល់​ថ្ងៃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ជាមុន​ដំបូង រួច​មក​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង​ឡាយទេ ត្បិត​ទ្រង់​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ​បូជា​ដោយ​ព្រោះ​បាប​របស់​ទ្រង់​នោះ​ទេ ព្រោះ​ទ្រង់​មិន​ស្គាល់​បាប​ឡើយ ប៉ុន្តែ​ដោយ​ព្រោះ​បាប​របស់​ជន​ទាំង​ឡាយ​វិញ។ ហើយ​ទ្រង់​បាន​ថ្វាយ​យញ្ញ​បូជា​នេះ​មួយ​ដង​ជា​សម្រេច គឺ​ក្នុង​កាល​ដែល​ទ្រង់​ថ្វាយ​ព្រះ​អង្គ​ទ្រង់​នោះ​ឯង។