ឆ្នាំ ២០២៣
កូនចៀម​ដែល​បាន​វង្វេង​បាត់
ខែ កញ្ញា ឆ្នាំ ២០២៣


« ចៀម​ដែល​បាត់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

រឿង​ប្រៀបប្រដូច របស់​ព្រះអង្គ​សង្រ្គោះ

រឿង ចៀម​ដែល​បាត់

លូកា ១៥:៤–៧ )

រូបភាព
ប័ណ្ណ​ប្រកាស ៖ ចៀម​ដែល​បាត់

ទាញ​យក​ឯកសារ PDF

អ្នកគង្វាល​ដ៏​ល្អ​ម្នាក់​មាន​ចៀម ១០០ ក្បាល ។ ចៀម​មួយ​បាន​វង្វេង​បាត់។

គាត់​បាន​ទុកចោល​ចៀម ៩៩ ក្បាលទៀត​ដើម្បី​ទៅ​ស្វែងរក​ចៀម​ដែល​បាត់។

គាត់​សប្បាយចិត្ត​ណាស់​ពេល​គាត់​បាន​រកឃើញ​ចៀម​ដែល​បាត់​នោះ​មកវិញ ។ គាត់​បាន​លី​វា​ទៅផ្ទះ​វិញ ដោយ​​ដាក់​នៅលើ​ស្មា​របស់​ទ្រង់យ៉ាង​រីករាយ ។

គាត់​បាន​ហៅ​មិត្តភក្តិ និង​អ្នកជិតខាង​របស់​គាត់ ។ គាត់​បាន​និយាយ​ថា ៖ « សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ » ( លូកា ១៥:៦ ) ។

តើ​ការណ៍​នេះ​មាន​ន័យ​ដូចម្ដេច​ទៅ ?

អស់អ្នក​ដែល​មាន​បាប​គឺ​ប្រៀប​ដូចជាចៀម​ដែល​បាត់​នោះ​អ៊ីចឹង​ដែរ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា នៅ​ស្ថានសួគ៌ នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ ១ នាក់ ដែល​ប្រែ​ចិត្ត​វិញ ( សូមមើល លូកា ១៥:៧ ) ។

បោះពុម្ព