ឆ្នាំ ២០២៣
ឥឡូវនេះ​ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ
ខែ កញ្ញា ឆ្នាំ ២០២៣


« ឥឡូវនេះ​ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ២០២៣ ។

មួយ បន្ទាត់ ម្តងៗ

ឥឡូវនេះ​ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ

រៀន​ពីអ្វី​ដែល​សាវក ប៉ុល បាន​បង្រៀន​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ

ព្រះគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ ដោយ វីលសុន ជេ អ៊ុង

ឥឡូវនេះ​ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ

ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​នៅលើ​ឈើឆ្កាង ត្រូវបាន​គេ​ដាក់​ក្នុង​ផ្នូរមួយ ហើយ​បាន​មាន​ព្រះជន្ម​រស់​ពីស្លាប់​ឡើងវិញ​នៅ​ថ្ងៃទីបី ។

ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ

ពាក្យ​ក្រិក​ដែល​បាន​ប្រើ​នៅ​ទីនេះ​សម្រាប់​ពាក្យ ផល​ដំបូង មាន​ន័យថា​ដំណាំ​ដំបូង​បំផុត​ប្រចាំ​ឆ្នាំនេះ ។ វា​គឺជា​លើក​ដំបូង​បង្អស់​ដែល​ត្រូវបាន​ប្រមូល​ផល—ជា​លើក​ដំបូង​នៃ​ការប្រមូល​ផល​ដែល​នឹងមកដល់​នៅ​ពេលក្រោយ​ទៀត ។

ឃ្លា ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ នោះ​មាន​ន័យ​ថា « ពួក​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ » ។

ព្រះយេស៊ូវគ្រីស្ទ គឺជា​មនុស្ស​ដំបូង​គេបង្អស់​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​បន្ទាប់ពី​ការរស់​ឡើងវិញ​របស់​ទ្រង់ នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់ឡើងវិញ​ផងដែរ ។

សេចក្តី​ស្លាប់​បាន​មក​ដោយសារ​មនុស្ស

ការណ៍​នេះ​គឺ​និយាយ​អំពី​លោក​អាដាម ។ ការធ្លាក់ចុះ​របស់​លោក​មាន​ន័យថា មនុស្ស​ទាំងអស់​ដែល​នឹង​មក​នៅលើ​ផែនដី​នឹង​ត្រូវ​ស្លាប់ ។ ( សូម​មើល ម៉ូសេ ៤ ) ។

គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ

ដោយសារ​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើងវិញ​ដែរ ។ នោះ​មាន​ន័យថា​មនុស្ស​គ្រប់រូប​ដែល​ធ្លាប់​រស់នៅ ឬ​នឹង​រស់នៅ​នឹង​ត្រូវ​បាន​រស់​ឡើងវិញ ។ ព្រលឹង​របស់​យើង​នឹង​ផ្គុំគ្នា​ជាមួយនឹង​រូបកាយ​របស់​យើង​ឡើងវិញ ហើយ​រូបកាយ​របស់​យើង​នឹង​មាន​ភាពល្អឥតខ្ចោះ និង​អមតៈ ។ ( សូមមើល អាលម៉ា ១១:៤៣–៤៥ ) ។

បោះពុម្ព