២០១៤
ខ្ញុំ​បាន​បម្រើ​ម្តង​ទៀត
កញ្ញា 2014


យុវវ័យ

ខ្ញុំ​បាន​បម្រើ​ម្តង​ទៀត

អ្នក​និពន្ធ​រស់​នៅ​ក្នុង រីអូ ហ្គ្រេន ដូ ណូត ប្រទេស ប្រេស៊ីល ។

ថ្ងៃ​មួយ បន្ទាប់​ពី​បញ្ចប់​គម្រោង​ការបម្រើ​មួយ ខ្ញុំ​បាន​ដើរ​កាត់​សាលា​ប្រជុំ​របស់​យើង ហើយ​បាន​ឃើញ​បង​ស្រី​ពីរ​នាក់​កំពុង​សំអាត​អគារ ។ ខ្ញុំ​បាន​និយាយ​ត្រង់ៗ​ថា ៖ « បងស្រី តើ​បង​ត្រូវ​ការ​ជំនួយ​​ដែរ​ឬ​ទេ » ? បង​ស្រី​ម្នាក់ បាន​ញញឹម​ដាក់​ខ្ញុំ ហើយ​និយាយ​ថា ខ្ញុំ​មក​ដល់​ចំ​ពេល​ល្មម​ ដោយ​សារ​មាន​តែ​ពួកគេ​ប៉ុណ្ណោះ​ ដែល​កំពុង​សំអាត​អគារ ហើយ​ពួកគេ​ហត់​ខ្លាំង​ណាស់ ។ គាត់​បាន​និយាយ​ថា គាត់​បាន​អធិស្ឋាន សុំ​ឲ្យ​ព្រះអម្ចាស់​បញ្ចូន​នរណា​ម្នាក់​មក​ជួយ ។ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ដែល​បាន​ធ្វើ​ជា​មនុស្ស​ម្នាក់​នោះ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ ។ ខ្ញុំ​ទើប​តែ​បាន​បញ្ចប់​ការបម្រើ​អំបាញ់​មិញ ហើយ​ខ្ញុំ​ក៏​នឿយ​ហត់​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​តាម​ដួងចិត្ត ហើយ ផ្តល់​ការ​បម្រើ​ទៀត ។

វា​គឺ​ជា​ព្រះបញ្ញត្តិ ដើម្បី​ធ្វើការ​ដោយ​សេចក្តី​អំណរ « សូម​មើលគ. និង ស. 24:7) ។ នៅពេល​យើង​មាន​សេចក្តី​ប្រាថ្នា ដើម្បី​បម្រើ​នៅ​គ្រប់​ពេល​វេលា នោះ​យើង​អាច​ជួយ​ឲ្យ​មាន​អព្ភូតហេតុ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ផ្សេង​ទៀត ។ ជីវិត​របស់​យើង​កាន់​តែ​មាន​ន័យ នៅពេល​យើង​បម្រើ ។ ព្រះ​អម្ចាស់​ពិត​ជា​សព្វ​ព្រះទ័យ​នឹង​យើង ទ្រង់​ជួយ​កូន​ចៅ​ម្នាក់ៗ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ផ្តល់​កម្លាំង​ដល់​យើង​ដើម្បី​បម្រើ ។