យុវវ័យ
ការចែកចាយសុភមង្គលដ៏អស់កល្បជានិច្ច
រឿងដ៏ល្អបំផុតមួយអំពីដំណឹងល្អ គឺចំណេះដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ ។ យើងមានឱកាសដ៏អស្ចារ្យដើម្បីនៅជាមួយនឹងគ្រួសាររបស់យើងដ៏អស់កល្បជានិច្ច ។ ចំណេះដឹងនោះជួយយើងឲ្យមានសេចក្ដីសង្ឃឹមនៅពេលណាយើងមានអារម្មណ៍ស្មុគស្មាញដោយលោកិយនេះ ។ ប្រធាន អាវរិង បង្រៀនថា « ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើងជ្រាបដឹងពីដួងចិត្តរបស់យើង ។ ព្រះទ័យរបស់ទ្រង់គឺប្រទានសុភមង្គលដល់យើង ( សូមមើលនីហ្វៃទី ២ ២:២៥ ) ។ ហើយដូច្នោះ ទ្រង់បានប្រទានព្រះរាជបុត្រារបស់ទ្រង់ជាអំណោយដើម្បីធ្វើឲ្យកើតមានអំណរក្នុងចំណងគ្រួសារដែលបន្ដមានជារៀងរហូត ។ … វាគឺជាការប្រទានឲ្យមួយ ដែលកូនចៅគ្រប់រូបរបស់ព្រះដែលបានកើតមកពិភពលោកនេះអាចទាមទារយកបាន » ។
ពរជ័យនោះអនុវត្តចំពោះពួកយើងដែលរស់នៅក្នុងពេលនេះ និងអ្នកទាំងឡាយដែលបានទទួលមរណកាលទៅ--ប៉ុន្តែមានតែតាមរយៈជំនួយរបស់យើងប៉ុណ្ណោះ ។ ជីដូនជីតារបស់យើងកំពុងស្ថិតនៅក្នុងពិភពវិញ្ញាណឥឡូវនេះ រង់ចាំយើងឲ្យរៀបចំឈ្មោះរបស់ពួកគាត់សម្រាប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដើម្បីធ្វើកិច្ចការជំនួសពួកគាត់ ។ ប៉ុន្តែពេលខ្លះវាអាចនឹងពិបាកដើម្បីធ្វើកិច្ចការសម្រាប់ពួកគេ ។ យើងអាចនឹងរវល់ខ្លាំងពេក ឬយើងអាចរស់នៅយ៉ាងឆ្ងាយពីព្រះវិហារបរិសុទ្ធមិនអាចទៅបានញឹកញាប់ ។
ជាសំណាងល្អ មានវិធីផ្សេងទៀតដែលយើងអាចជួយជីដូនជីតារបស់យើងដូចជាការធ្វើកិច្ចការពង្សប្រវត្តិ ការធ្វើលិបិក្រម ឬការមើលប្អូនសម្រាប់ឪពុកម្ដាយរបស់យើង ខណៈដែលពួកគេទៅព្រះវិហារបរិសុទ្ធ ។ តាមរយៈការជួយ យើងបម្រើព្រះអម្ចាស់ ហើយ នាំសេចក្ដីសង្ឃឹមអំពីក្រុមគ្រួសារអស់កល្បជានិច្ចមកដល់អ្នកទាំងឡាយដែលនៅឯម្ខាងទៀតនៃវាំងនន ។