យុវវ័យ
ការមានអំណរក្នុងនាមជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកធ្លាប់មានថ្ងៃមិនល្អដែរឬទេ ? តើអ្នកបានធ្វើអ្វីដើម្បីធ្វើឲ្យថ្ងៃនោះបានរីករាយឡើង ? ប្រធាន អុជដូហ្វ ដឹងថា « យើងម្នាក់ៗមានដំបៅដួងចិត្ត ការខកចិត្ត និង ទុក្ខព្រួយ ។ យើងក៏នឹងអាចមានអារម្មណ៍បាក់ទឹកចិត្តនៅគ្រាដែលមានភាពលំបាកពន់ពេកដែរ » ។
ដំណោះស្រាយរបស់លោក គឺត្រូវរស់នៅតាមជីវិតមួយប្រភេទដែលលោកហៅថា « ជីវិតជាសិស្សម្នាក់ » ៖ « ដែលបន្តមានចិត្តស្មោះត្រង់ ហើយបន្តឆ្ពោះទៅមុខដោយសេចក្ដីជំនឿ » ។ នៅពេលយើងបន្តឆ្ពោះទៅមុខដោយសេចក្ដីជំនឿ យើងអាចទុកចិត្តលើព្រះ គោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយបម្រើមនុស្សដទៃ — ព្រមទាំងមានអំណរពេលយើងកំពុងធ្វើទង្វើទាំងនេះ ! ដូចប្រធាន អុជដូហ្វ បានមានប្រសាសន៍ដែរថា « អ្នកទាំងឡាយណាដែលរស់នៅក្នុងជីវិតជាសិស្សម្នាក់ … ជាអ្នកទាំងឡាយដែលកិច្ចការតូចតាចៗរបស់ពួកគេ តែងធ្វើឲ្យមានភាពខុសប្លែកមួយដ៏ធំ » ។
សូមគិតបង្កើតបញ្ជីនៃរបៀបទាំងឡាយ ដែលអ្នកអាចរស់នៅក្នុងជីវិតជាសិស្សម្នាក់បាន ។ ឧទាហរណ៍ អ្នកអាចសរសេរគំនិតនៃការបម្រើដូចជា « ការជួយឪពុកម្ដាយចម្អិនអាហារពេលល្ងាច » ឬ គំនិតមួយសម្រាប់ការគោរពតាមព្រះបញ្ញត្តិទាំងឡាយដូចជា « អធិស្ឋានសូមឲ្យមានភាពអត់ធ្មត់កាន់តែច្រើនជាមួយបងប្អូនបង្កើតរបស់ខ្ញុំ » ។ នៅពេលណាដែលអ្នកមានអារម្មណ៍ថុញថប់ ឬ មានភាពលំបាកពន់ពេក សូមយកបញ្ជីរបស់អ្នកចេញមក ជ្រើសរើសគំនិតមួយ រួចព្យាយាមធ្វើតាម !