២០១៧
ការមាន​អំណរ​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។
August 2017


យុវវ័យ

ការមាន​អំណរ​ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​ធ្លាប់​មាន​ថ្ងៃ​មិនល្អ​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​បាន​រីករាយ​ឡើង ? ប្រធាន អុជដូហ្វ ដឹង​ថា « យើង​ម្នាក់ៗ​មាន​ដំបៅ​ដួងចិត្ត ការខកចិត្ត និង ទុក្ខព្រួយ ។ យើង​ក៏​នឹង​អាច​មាន​អារម្មណ៍​បាក់ទឹកចិត្ត​នៅ​គ្រា​ដែល​មាន​ភាពលំបាក​ពន់ពេក​ដែរ » ។

ដំណោះស្រាយ​របស់​លោក គឺ​ត្រូវ​រស់នៅ​តាម​ជីវិត​មួយ​ប្រភេទ​ដែល​លោក​ហៅ​ថា « ជីវិត​ជា​សិស្ស​ម្នាក់ » ៖ « ដែល​បន្ត​មាន​ចិត្ត​ស្មោះត្រង់ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ » ។ នៅ​ពេល​យើង​បន្ត​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដីជំនឿ យើង​អាច​ទុកចិត្ត​លើ​ព្រះ គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​បម្រើ​មនុស្សដទៃ — ព្រមទាំង​មាន​អំណរ​ពេល​យើង​កំពុង​ធ្វើ​ទង្វើ​ទាំងនេះ ! ដូច​ប្រធាន អុជដូហ្វ បាន​មាន​ប្រសាសន៍​ដែរ​ថា « អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​ក្នុង​ជីវិត​ជា​សិស្ស​ម្នាក់ … ជា​អ្នក​ទាំងឡាយ​ដែល​កិច្ចការ​តូចតាចៗ​របស់​ពួកគេ តែង​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​មួយ​ដ៏​ធំ » ។

សូម​គិតបង្កើត​បញ្ជី​នៃ​របៀប​ទាំងឡាយ ដែល​អ្នក​អាច​រស់នៅ​ក្នុង​ជីវិត​ជា​សិស្ស​ម្នាក់​បាន ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​គំនិត​នៃ​ការបម្រើ​ដូចជា « ការជួយ​ឪពុកម្ដាយ​ចម្អិន​អាហារ​ពេល​ល្ងាច » ឬ គំនិត​មួយ​សម្រាប់​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដូចជា « អធិស្ឋានសូម​ឲ្យ​មាន​ភាពអត់ធ្មត់​កាន់តែ​ច្រើន​ជាមួយ​បងប្អូន​បង្កើត​របស់​ខ្ញុំ » ។ នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថុញថប់ ឬ មាន​ភាពលំបាក​ពន់ពេក សូម​យក​បញ្ជី​របស់​អ្នក​ចេញ​មក ជ្រើសរើស​គំនិត​មួយ រួច​ព្យាយាម​ធ្វើតាម !

បោះពុម្ព