២០១៨
រឿង​បី​ដែល​ត្រូវ​ចងចាំ
February 2018


យុវវ័យ

រឿង​បី​ដែល​ត្រូវ​ចងចាំ

ពាក្យ ចងចាំមាន​លេច​ឡើង​ជា​ច្រើន​ដង​ក្នុង​ព្រះគម្ពីរ​មរមន ។ នីហ្វៃ​បាន​លើក​ទឹកចិត្ត​បងៗប្រុស​របស់​លោក​ឲ្យ​ចងចាំ​ពី​របៀប​ដែល​ព្រះ​បាន​សង្គ្រោះ​ដូនតា​របស់​ពួកគេ ។ ស្តេច បេនយ៉ា​មីន បាន​សុំ​ឲ្យ​ប្រជាជន​របស់​ទ្រង់​ចងចាំ​នូវ​ភាពដ៏មហិមា​នៃ​ព្រះ ។ ហើយ មរ៉ូណៃ បាន​បង្រៀន​អ្នក​អាន​របស់​លោក​ឲ្យ​ចងចាំ​ថា តើ​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​ករុណា​ប៉ុណ្ណា ។

ការចងចាំ​ដល់​ព្រះអង្គសង្គ្រោះ​គឺ​ជា​រឿង​សំខាន់—យើងថែម​ទាំង​បាន​ធ្វើ​សេចក្តី​សញ្ញា​ថា​ចងចាំ​ទ្រង់​រាល់​ពេល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ ប្រធាន អាវរីង អញ្ជើញ​យើង​ឲ្យ​ចងចាំ​រឿង​ទាំងបី​នេះ​អំឡុង​ពិធី​សាក្រាម៉ង់ ៖

  1. ចងចាំ​ព្រះយេស៊ូវគ្រីស្ទ៖សូម​អាន​បទគម្ពីរ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​ និង​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ ។ តើអ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ទ្រង់​យ៉ាងដូចម្តេច ? តើ​អ្នក​អាច​បម្រើ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ទៅ​កាន់​អ្នក​ដទៃ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​យ៉ាង​ដូចម្តេច​ដែរ ?

  2. សូម​ចងចាំ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង ៖សញ្ជឹង​គិត​ពី​សប្តាហ៍​កន្លង​មក​ដោយ​ដួង​ចិត្ត​ចង់​ប្រែចិត្ត ។ សូម​ជ្រើស​រើស​រឿង​មួយ​ដែល​អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ ហើយ​សរសេរ​របៀប​ដែល​អ្នក​នឹង​កែលម្អឲ្យ​ប្រសើរឡើង ។ ចូរ​ដាក់​គោលដៅ​របស់​អ្នក​នៅ​កន្លែង​ណា​មួយ​ដើម្បី​អ្នក​នឹង​ឃើញ​វា​ញឹកញាប់ ។

  3. សូម​ចងចាំ​នូវ​ដំណើរ​ការ​ដែល​អ្នក​កំពុង​ធ្វើ៖សូម​ដល់​ព្រះ​ឲ្យ​ជួយ​អ្នក​មើល​ឃើញ​នូវ​ដំណើរការ​ល្អ​ដែល​អ្នក​កំពុង​ធ្វើ ។ សូម​កត់​ត្រា​អារម្មណ៍​ដែល​អ្នក​បាន​ទទួល ។

យើង​មិន​ឥតខ្ចោះ​ទេ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​ញាណដឹង​ពី​ការណ៍​នោះ​ហើយ ។ នោះ​ជា​មូលហេតុ​ដែល​ទ្រង់​សុំ​យើង​ឲ្យ​ចងចាំ​ទ្រង់ ។ ការចងចាំ​ទ្រង់​ ផ្តល់​ដល់​យើង​នូវ​សេចក្តី​សង្ឃឹម ហើយ​ជួយ​យើង​ឲ្យ​ចង់​ធ្វើ​កាន់​តែ​ល្អ​ប្រសើរ ។ ទោះ​ពេល​ខ្លះ​យើង​ភ្លេច​ទ្រង់ ប្រធាន​ អាវរីង មាន​ប្រសាសន៍​ថា « ទ្រង់​តែងតែ​ចងចាំ​អ្នកជានិច្ច » ។

បោះពុម្ព