២០១៨
រៀនស្គាល់​គាត់ ​និង​ក្រុមគ្រួសារគាត់
February 2018


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ ខែ កុម្ភៈ ឆ្នាំ ២០១៨

រៀនស្គាល់​គាត់ ​និង​ក្រុមគ្រួសារគាត់

ការបង្រៀន​សួរសុខទុក្ខ គឺ​អំពី​ការស្គាល់ ​និង​ស្រឡាញ់​បងប្អូន​ស្រី​ម្នាក់ៗ​ដោយ​ស្មោះ​ត្រង់ ដើម្បី​យើង​អាច​ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​គាត់ និង​ផ្តល់​ការបម្រើ ។

សេចក្ដី​ជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

រីតា ជិប​សុន និង​គ្រូបង្រៀន​សួរសុខទុក្ខ​របស់​នាង បាន​ក្លាយ​ជា​មិត្ត​ល្អ​នៅ​ពេល​ពួក​គេ​មក​ជួប​និង​ចែកចាយ​គោលការណ៍​នៃដំណឹង​ល្អ ។ ប៉ុន្តែ​ការមក​សួរ​សុខទុក្ខ​របស់​ពួក​គេ​ក៏​រាប់​បញ្ចូល​ទាំងការ​លេង​ល្បែង​ផ្គុំ​ពាក្យ​ជាមួយ​គ្នា​ផងដែរ ។ វា​ជា​អ្វី​ដែល រីតា ចូលចិត្ត​ធ្វើ​ក្នុង​នាម​ជា​គ្រូ​បង្រៀន​សួរសុខ​ទុក្ខ ដោយ​សារ​គាត់​ដឹង​ថា​ពួក​គេ​គឺ​ជា​មិត្ត ដូច្នោះ​ការ​មក​សុខទុក្ខ​ពុំ​គ្រាន់​តែ​ធ្វើ​ឲ្យ​តែ​« បង្រ្គប់​ចំនួន » នៅ​ក្នុង​បញ្ជី​នោះ​ទេ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​បងប្អូន​ស្រី​អាច​ធ្វើ​អំឡុង​ពេល​ចុះ​សួរ​សុខទុក្ខ ដូច​ជា ការ​ដើរ​ជាមួយ​គ្នា ឬ ការ​ដក​ស្មៅ​នៅ​សួន​បន្លែ​នៅ​ពេល​ដែល​កូនៗ​រត់​លេង ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​មានប្រសាសន៍ថា « សូម​មើល​ខ្លួន​អ្នក​ជា​អ្នក​នាំសារ​នៃ​ព្រះអម្ចាស់​ទៅ​កាន់​កូនចៅ​ទ្រង់ ។… យើងសង្ឃឹម… ថា​អ្នក​នឹង​បង្កើត​ទម្លាប់​ថ្មី​ ដែល​ខ្វល់ខ្វាយ​ក្នុង​ការប្រាប់​ដំណឹងល្អ​ដល់​សមាជិក មើលថែ ហើយ​ថែទាំ​គ្នា​ទៅ​វិញ​ទៅ​មក​ដោះស្រាយ​តម្រូវការខាងវិញ្ញាណ និង​ខាង​សាច់ឈាម​តាម​គ្រប់​មធ្យោបាយ​ដែលអាចជួយ ។ »

តាមរយៈម៉ូសេ ព្រះអម្ចាស់បានបញ្ជាដល់កូនចៅនៃអ៊ីស្រាអែលថា « ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះ​ត្រូវ​ទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់ [ នាង ] ដូច​ជា​ខ្លួន​ឯងដែរ » ( លេវីវិន័យ ១៩:៣៤ ) ។ បងប្អូនស្រី​ដែល​យើង​បង្រៀន​សួរសុខទុក្ខ​អាច​ជា «​អ្នក​ប្រទេស​ក្រៅ»​ នៅ​ពេល​យើង​ចាប់​ផ្តើម​ការបម្រើ​របស់​យើង ប៉ុន្តែ​នៅ​ពេល​យើង​ស្គាល់​គាត់​ និង​គ្រួសារ​គាត់ នោះ​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី « ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល »​ ហើយ​មាន​ « ចិត្ត​ចង​ក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » នឹង​រីកចម្រើន​ឡើង ( ម៉ូសាយ ១៨:៨, ២១ ) ។

រីណា អាយ អាប៊ឺតូ ទីប្រឹក្សា​ទី​ពីរ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ រំឭក​ពី​គ្រា​ដែល​គាត់​ទើប​ក្លាយ​ជា​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ​ ជា​គ្រា​ដែល​គាត់​ទើប​តែ​លែងលះ​គ្នា ។ គាត់​បាន​និយាយថា « គ្រូ​បង្រៀន​សួរសុខទុក្ខ​របស់​ខ្ញុំ​បាន​មក​ផ្ទះ​ខ្ញុំ ហើយ​ពួក​គេ​បាន​នាំ​មក​នូវ​អារម្មណ៍​ដ៏​កក់​ក្តៅ​មួយ​នៃ​ភាពស្និទស្នាល​ និង​សេចក្តី​ស្រឡាញ់​មក​ដល់​ដួងចិត្ត​របស់​ខ្ញុំ ។ »

សូម​ពិចារណា​អំពី​សំណួរ​នេះ

នៅក្នុង​ក្រុមគ្រួសារ​នៃ​បងប្អូន​ស្រីដែល​អ្នក​បង្រៀន​សួរសុខទុក្ខ តើ​ព្រឹត្តិការណ៍​ថ្មីៗ​អ្វីខ្លះ​ដែល​អ្នក​គួរ​ដឹង​និង​ចងចាំ ?

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « សុវត្ថិភាព​សម្រាប់​ព្រលឹង » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦២ ។

  2. រីណា អាយ អាប៊ឺតូ « តើ​សមាគមសង្គ្រោះ​មាន​តួនាទី​យ៉ាង​ណា​ខ្លះ​សម្រាប់​ខ្ញុំ ? » សន្និសីទទស្រ្តី​នៅ​សាកលវិទ្យាល័យ ព្រីកហាំ យ៉ង់ ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ២០១៧LDS.org

បោះពុម្ព