២០១៨
សូម​ចង​ចាំ​ទ្រង់​ជានិច្ច
February 2018


សារលិខិត​គណៈប្រធាន​ទីមួយ ខែ កុម្ភៈ ឆ្នាំ ២០១៨

សូម​ចង​ចាំ​ទ្រង់​ជានិច្ច

តើ​អ្នក​អាច ស្រម៉ៃ​មើល​ជាមួយ​ខ្ញុំ​បាន​ទេ ពេល​ព្យាការី​មរ៉ូណៃ កំពុង​តែ​សរសេរ​ពាក្យ​ចុងក្រោយពី​ព្រះគម្ពីរ​មរមន​លើ​ផ្ទាំងចំណារ​មាស ? លោក​នៅ​តែ​ម្នាក់​ឯង ។ លោក​បាន​ឃើញជាតិសាសន៍ មនុស្ស និងគ្រួសារ​របស់​លោក​ធា្លក់ចុះ ។ ផ្ទៃ​ផែនដី​« ទាំង​មូល » បាន​កើត​សង្រ្គាម មិនឈប់ឈរ ( មរមន ៨:៨ ) ។ ប៉ុន្តែ​លោក​បាន​មាន​សេចក្តី​សង្ឃឹម ដ្បិត​លោក​បាន​ឃើញ​ជំនាន់​របស់​យើង ! ហើយ​ចេញ​ពី​ការណ៍​ទាំងឡាយ​ដែល​លោក​បាន​សរសេរ លោក​បាន​អញ្ជើញ​យើង​ដើម្បីចងចាំ ( សូម​មើលមរ៉ូណៃ ១០:៣ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ចូល​ចិត្ត​បង្រៀន​ថា ពាក្យ​ដែល​សំខាន់​ជាង​គេ​បំផុត​នៅ​ក្នុង​វចនានុក្រម​នោះ​អាច​ជាចងចាំ ។ ដោយ​សារ​តែ​យើង​បាន​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ទ្រង់​បាន​មាន​បន្ទូល​ថា « អ្វី​ដែល​យើង​ត្រូវ​ការ​បំផុត​នោះ​គឺ​ដើម្បី​ចងចាំ » ពួក​គេ

អ្នកអាច​រក​ពាក្យ​​ចងចាំពេញ​ក្នុង​ព្រះគម្ពីរ ។ នៅ​ពេល​ដែល​នីហ្វៃ​បាន​ដាស់តឿន​បងៗ​របស់​លោក ជាញឹកញាប់ លោក​តែងតែ​សុំ​ឲ្យ​ពួកគេ​ចងចាំ​នូវ​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​និង​ចងចាំ​នូវ​អ្វី​ដែល​ព្រះ​បាន​ជួយ​សង្គ្រោះ​ជីវិត​ដូនតា​របស់​ពួក​គេ ​( សូម​មើលនីហ្វៃ​ទី១ ១៥:១១, ២៥;១៧:៤០​ ) ។

នៅ​ក្នុង​ការថ្លែង​សុន្ទរកថា​លា​របស់​ទ្រង់ ស្តេច​បេនយ៉ាមីន​បាន​ប្រើ​ពាក្យ​ចងចាំចំនួន ៧ ដង ។ ទ្រង់​សង្ឃឹម​ថា​ប្រជារាស្រ្ត​របស់ទ្រង់​នឹង​ចងចាំ​នូវ « ភាពមហិមា​នៃ​ព្រះ​…​និង​សេចក្តី​អត់ធ្មត់​របស់​ទ្រង់ » ចំពោះពួកគេ​ ( ម៉ូសាយ ៤:១១; សូម​មើល​ផង​ដែរ​២:៤១;៤:២៨, ៣០​;៥:១១–១២ ) ។

នៅ​ពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ចាត់ចែង​សាក្រាម៉ង់ ទ្រង់​បាន​អញ្ជើញ​ពួក​សិស្ស​ទ្រង់​ឲ្យ​ទទួល​ទាន​នូវ​និមិត្តរូប « ដើម្បី​រំឭក » ពី​ពលិកម្ម​របស់​ទ្រង់ ( លូកា ២២:១៩ ) ។ នៅ​គ្រប់​ការអធិស្ឋាន​សាក្រាម៉ង់ អ្នក​និង​ខ្ញុំ​ឮពាក្យ​ចងចាំនាំ​មុខជានិច្ច ( សូមមើលគ.និងស. ២០:៧៧, ៧៩ ) ។

សាររបស់​ខ្ញុំ​គឺ​ជា​ការអញ្ជើញ​មួយ ឬ​ជា​ការអង្វរ​មួយ សូម​ឲ្យ​អ្នក​ចងចាំ ។ នេះ​ជា​យោបល់​ចំនួន​បី​អំពី​អ្វី​ដែល​អ្នក​អាច​ចងចាំ​រាល់​សប្តាហ៍ ពេល​ដែល​អ្នក​ទទួល​ទាន​និមិត្តរូប​ដ៏​ពិសិដ្ឋ នៃ​សាក្រាម៉ង់ ។ ខ្ញុំ​សង្ឃឹម​ថា​ចំណុច​ទាំងនេះ​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដូច​ដែល​វា​មាន​ចំពោះ​ខ្ញុំ​នោះ ។

សូម​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ 

ដំបូង​ ចងចាំ​ព្រះអង្គសង្គ្រោះ ចងចាំ​ថា​ទ្រង់​ជា​នរណា​ពេល​ទ្រង់​នៅ​លើ​ផែនដី របៀប​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​មនុស្ស​ដទៃ និង​របៀប​ដែល​ទ្រង់​បាន​បង្ហាញ​នូវ​សេចក្តី​សប្បុរស​តាម​រយៈ​សកម្មភាព​របស់​ទ្រង់ ។ ចងចាំ​នរណា​ដែល​ទ្រង់​បាន​ចំណាយ​ពេល​ជាមួយ និង​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។ ព្រះអង្គសង្គ្រោះ « បាន​យាង​ចុះ​ឡើង​ធ្វើ​កិច្ចការ​ល្អ » ( កិច្ចការ ១០:៣៨ ) ។ ទ្រង់​បាន​ព្យាបាល​អ្នក​ជំងឺ ។ ទ្រង់​គោរព​តាម​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។

អ្វី​ដែល​សំខាន់​បំផុត​នោះ យើង​អាច​ចងចាំនូវ​ការលះបង់​ដ៏មហិមា​ដែល​ទ្រង់​បាន​ធ្វើ ចេញ​មក​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ដើម្បី​ដក​នូវ​ស្នាម​ប្រឡាក់​នៃ​អំពើ​បាប​របស់​យើង ។ នៅ​ពេល​យើង​ចងចាំទ្រង់ នោះ​បំណង​ប្រាថ្នា​យើង​ដើម្បី​ធ្វើ​តាម​ទ្រង់​នឹង​កើន​ឡើង ។ យើង​នឹង​កាន់​តែ​មាន​ចិត្ត​ល្អ កាន់តែ​ចេះ​អភ័យ​ទោស និង​កាន់​តែ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​តាម​ព្រះហទ័យ​នៃ​ព្រះ ហើយ​ប្រតិបត្តិ​តាម ។

ចងចាំ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ

វា​ពិបាក​ដើម្បី​គិត​ពី​ព្រះអង្គសង្គ្រោះ—ភាពបរិសុទ្ធ​ និង​ឥតខ្ចោះ​របស់​ទ្រង់—ដោយ​មិន​បានគិត​​ប្រៀប​ធៀបពីគុណវិបត្តិ និង​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​យើងនោះ​ណាស់ ។ យើង​បាន​ធ្វើ​សេចក្តី​សញ្ញា​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ប៉ុន្តែជាញឹកញាប់ ​យើងមិន​បានប្រកាន់​ខ្ជាប់​តាម​បទដ្ឋាន​ដ៏​ខ្ពស់​នេះ ។ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​ទ្រង់​បាន​ជ្រាប​ដឹង​ថា ​ការណ៍​នេះ​នឹង​កើត​ឡើង ដែល​ជាហេតុ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ពិធី​បរិសុទ្ធ​នៃសាក្រាម៉ង់ ។

សាក្រាម៉ង់​មាន​ប្រភព​មក​ពី​ការ​អនុវត្ត​នៃ​ការបូជា​ដង្វាយផ្សេងៗ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​រួម​បញ្ជូល​ទាំងការ​សារភាព​នៃ​អំពើ​បាប​ ( សូមមើលលេវីវិន័យ ៥:៥ ) ។ យើង​មិន​ធ្វើ​ការបូជា​សត្វ​ទៀតទេ ប៉ុន្តែ​យើង​នៅ​តែ​អាច​លះបង់​នូវ​អំពើ​បាប​របស់​យើង ។ បទគម្ពីរ ហៅ​ការលះបង់​នេះ​ថា « ចិត្ត​សង្រេង និង​ វិញ្ញាណ​ទន់​ទាប » ( នីហ្វៃទី៣ ៩:២០ ) ។ ចូរ​មក​ទទួលទាន​សាក្រាម៉ង់​ដោយ​ដួងចិត្ត​ប្រែចិត្ត​( សូម​មើល​គ.និងស. ៥៩:១២;មរ៉ូណៃ ៦:២ ) ។ នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ការអភ័យ​បាប ហើយ​អ្នក​នឹង​មិន​វង្វេង​ចេញ​ពី​ផ្លូវ​ដែល​នាំ​អ្នក​ត្រឡប់​ទៅ​ព្រះ​វិញ​ឡើយ ។

ចងចាំ​នូវ​ការ​រីកចម្រើន​ដែល​អ្នក​កំពុង​ធ្វើ

នៅ​ពេល​អ្នកពិនិត្យលើ​ជីវិត​របស់អ្នក ​អំឡុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ខ្ញុំ​សង្ឃឹម​ថាគំនិត​អ្នក​មិន​គ្រាន់តែ​ផ្តោតទៅ​លើ​អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​ខុស​នោះ​ទេ ប៉ុន្តែ​ក៏​ផ្តោត​នៅ​លើ​អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​ត្រូវ​ដែរ—ជា​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវបិតា​សួគ៌ និង ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ជាមួយ​អ្នក ។ អ្នក​អាច​នឹង​ចំណាយ​ពេល​បន្តិច​អំឡុង​សាក្រាម៉ង់​ដើម្បី​សុំ​ដល់​ព្រះ​ឲ្យ​ជួយ​អ្នក​មើល​ឃើញ​ការណ៍​ទាំងនេះ ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ ខ្ញុំ​សន្យាថា អ្នក​នឹងទទួល​អារម្មណ៍​អ្វី​មួយ ។ អ្នក​នឹង​មាន​អារម្មណ៍នៃ​សេចក្តី​សង្ឃឹម ។

នៅ​ពេល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ព្រះវិញ្ញាណ​បាន​ធានា​ដល់​ខ្ញុំ​ថា កាល​ដែលខ្ញុំ​នៅ​ឆ្ងាយ​ពី​ភាព​ឥតខ្ចោះ​​នៅ​ឡើយ ថ្ងៃ​នេះ​ខ្ញុំ​មាន​លក្ខណៈ​​ប្រសើរ​ជាង​ថ្ងៃ​ម្សិលមិញ ។ ហើយ​ការណ៍​នេះ​ផ្តល់​ដល់​ខ្ញុំ​នូវ​ទំនុក​ចិត្តថា ពីព្រោះ​តែ​ព្រះអង្គសង្គ្រោះ ខ្ញុំ​អាច​បាន​កាន់​តែ​ប្រសើរ​ជាង​នៅ​ថ្ងៃ​ស្អែក ។

ជានិច្ចគឺ​ជា​ពេល​វេលា​មួយ​ដ៏​វែង ហើយ​វា​តម្រូវ​ឲ្យ​មាន​នូវ​កិច្ចប្រឹងប្រែង​ដោយ​យក​ចិត្ត​ទុកដាក់​យ៉ាង​ច្រើន ។ អ្នក​ដឹង​ពី​បទ​ពិសោធន៍​ថា​វា​ពិបាក​យ៉ាងណា​ដើម្បី​គិត​ទៅ​លើ​រឿង​តែ​ម្យ៉ាង​គ្រប់​ពេល​នោះ ។ ប៉ុន្តែ មិន​ថា​អ្នក​បាន​គោរព​តាម​ការសន្យា​របស់​អ្នក​ដើម្បី​ចងចាំ​ដល់​ទ្រង់​ជានិច្ច​បាន​ល្អ​ប៉ុណ្ណា​នោះ​ទេ ទ្រង់​តែងតែ​ចងចាំ​អ្នក​ជានិច្ច ។

ព្រះអង្គសង្គ្រោះ​ស្គាល់​អំពី​ឧបសគ្គ​ទាំងឡាយ​របស់​អ្នក ។ ទ្រង់​ស្គាល់​នូវ​អ្វី​ដែល​ឧបសគ្គ​របស់​យើង ។ ទ្រង់​​ដឹង​ថា​អ្នក​ត្រូវ​ការ​ពរជ័យ​ដែល​បាន​មក​ពី​ការចងចាំ​ និង​ការ​ធ្វើ​តាម​ទ្រង់​ខ្លាំង​យ៉ាងណា​—« ថា [ អ្នក ] អាច តែងតែ បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​គង់នៅ​ជាមួយ [ អ្នក ] » ( គ. និង ស. ២០:៧៧ការគូសបញ្ជាក់បានបន្ថែម ) ។

ដូច្នេះ ទ្រង់​ស្វាគមន៍​អ្នក​ឲ្យ​ត្រឡប់​មក​កាន់​តុ​នៃ​ពិធី​សាក្រាម៉ង់​វិញ​រាល់​សប្តាហ៍ ហើយ​ទ្រង់​ប្រទាន​ឱកាស​ដល់​អ្នក​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​ឈរ​ជា​សាក្សី​ចំពោះ​ទ្រង់​ថា អ្នក​នឹង​តែងតែ​ចងចាំ​ទ្រង់​ជានិច្ច ។

កំណត់​ចំណាំ

  1. សែ្ពនស៊ើរ ដបុលយូ ឃឹមបឹល « Circles of Exaltation » ( សុន្ទរកថា​ទៅ​កាន់​គ្រូ​បង្រៀន​សាសនា​នៃ​ប្រព័ន្ធអប់រំ​សាសនាចក្រ ថ្ងៃ​ទី​២៨ ខែ មិថុនា ឆ្នាំ​១៩៦៨ ) ទំព័រ​៥ ។

បោះពុម្ព