២០១៨
អធិស្ឋាន​សម្រាប់​បងប្អូនស្រី​ម្នាក់ៗ​តាម​ឈ្មោះ
March 2018


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ ខែ មីនា ឆ្នាំ ២០១៨

អធិស្ឋាន​សម្រាប់​បងប្អូនស្រី​ម្នាក់ៗ​តាម​ឈ្មោះ

ក្ដីស្រឡាញ់ និង ការបំផុសគំនិត​ដែលយើង​មាន​ចំពោះ​ពួកគេ​នឹង​កើនឡើង នៅ​ពេល​យើង​អធិស្ឋាន​ដោយ​រាបសា​សម្រាប់​បងប្អូនស្រី​ម្នាក់ៗ​តាម​ឈ្មោះ​ជាក់លាក់ ។

សេចក្ដី​ជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

រូបភាព
ត្រា​សមាគម​សង្គ្រោះ

ព្រះគម្ពីរ​មាន​នូវ​គំរូ​នៃ​បុរស និង ស្ត្រី​ដែល​បាន​អធិស្ឋាន​សម្រាប់​មនុស្សដទៃ​តាម​ឈ្មោះ ។ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវការ​ជំនួយ​បំផុត គឺ​ឪពុក​របស់​អាលម៉ា​កូន ។ ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​អាលម៉ា​កូន​ថា ឪពុក​របស់​គាត់ « បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដ៏​ជោគជាំ​អំពី​អ្នក … ហេតុ​ដូច្នេះ​ហើយ ដោយ​គោលបំណង​នេះ​ហើយ​ដែល​ខ្ញុំ​បាន​មក​បរិវត្ត​អ្នក​អំពី​ព្រះ​ចេស្ដា និង​សិទ្ធិ​អំណាច​នៃ​ព្រះ ដើម្បី​ឲ្យ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ អាច​បាន​ឆ្លើយតប​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ » ( ម៉ូសាយ ២៧:១៤ ) ។

ការអធិស្ឋាន​សម្រាប់​គ្នា​ទៅវិញទៅមក បើក​ដួងចិត្ត​យើង​ឲ្យ​ទទួល​ពរជ័យ ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ប្រទាន​ឲ្យ​យើង ។ « គោលបំណង​នៃ​ការអធិស្ឋាន គឺ​មិនមែន​ដើម្បី​ផ្លាស់​ប្តូរព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ ប៉ុន្តែ​ដើម្បី​នឹង​ទទួល​សម្រាប់​ខ្លួន​យើង និង សម្រាប់​អ្នក​ដទៃ​នូវ​ព្រះ​ពរ​នានា ដែល​ព្រះ​ពិត​ជា​ប្រទាន​ឲ្យ ប៉ុន្តែ​គឺ​យើង​ត្រូវ​តែ​សូម​ដើម្បី​ឲ្យ​បាន​ទទួល » ។

បងប្អូនស្រី​ម្នាក់​បាន​ប្រាប់​ថា អំឡុង​គ្រា​ដ៏​លំបាក​ក្នុង​ជីវិត ជា​ញឹកញាប់​មាន​ការទូរសព្ទ ឬ ផ្ញើ​សារ​មក​ពី​គ្រូ​បង្រៀន​សួរសុខទុក្ខ​របស់​គាត់​នៅ « ថ្ងៃ​នៃ​ទុក្ខវេទនា » ។ ពួកគេ​ហាក់ដូចជា​ដឹង​នៅ​ពេល​ដែល​គាត់​ត្រូវការ​ការលើកស្ទួយ ។ នាង​បាន​ដឹង​ថា ពួកគេ​បាន​អធិស្ឋាន​សម្រាប់​គាត់ ទាំង​អំឡុង​ពេល​មក​សួរសុខទុក្ខ និង ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

ជូលី ប៊ី ប៊េក ជា​អតីត​ប្រធាន​សមាគសង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ថា « សូម​គិត​អំពី​អំណាច​រួម​គ្នា នៅ​ពេល​បងប្អូនស្រី​គ្រប់​រូប​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះស​រាល់​ព្រឹក និង រាល់​រាត្រី ហើយ​កាន់តែ​ប្រសើរ​ទៅ​ទៀត​នោះ​អធិស្ឋាន​ដោយ​ឥតឈប់ឈរ ព្រោះ​ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ដូច្នោះ » ។ ការអធិស្ឋាន​សម្រាប់​មនុស្ស​ដែល​យើង​បង្រៀន នឹង​ពង្រឹង​យើង​ជា​បុគ្គល និង ជា​ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ថា « អធិស្ឋាន​ដើម្បី​ដឹង​របៀប​ស្គាល់​ដួងចិត្ត​របស់​ពួកគេ ។ … អ្នក​នឹង​ត្រូវ​ដឹង​ថាតើ​ព្រះ​សព្វព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ដូចម្ដេច ដើម្បី​ជួយ​ពួកគេ ហើយ​ធ្វើ​កិច្ចការ​នោះ​ទាំងអស់ តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន ដោយ​ទទួល​អារម្មណ៍​ក្ដីស្រឡាញ់​នៃ​ព្រះ​មាន​ចំពោះ​ពួកគេ » ។

កំណត់​ចំណាំ

  1. សេចក្ដីណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ការអធិស្ឋាន » ។

  2. ជូលី ប៊ី ប៊េក « What Latter-day Saint Women Do Best: Stand Strong and Immovable » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១១០ ។

  3. ហិនរី ប៊ី អាវរិង « Priesthood and Personal Prayer » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៨៥ ។

បោះពុម្ព