២០១៨
រៀបចំ​ខ្លួន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះ
March 2018


យុវវ័យ

រៀបចំ​ខ្លួន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះ

ប្រធាន អុជដូហ្វ ពន្យល់​អំពី​កិច្ចការ​ដំបូង​ដែល​ព្រះ​បាន​ធ្វើ​បន្ទាប់​ពី​ទ្រង់​បាន​បង្កើត​មនុស្ស​ប្រុស និង ស្រី ដែល​ជា​ការមាន​បន្ទូល​ទៅ​ពួកគេ ហើយ​ប្រទាន​ឲ្យ​ពួកគេ​នូវ​ដំណឹង​ និង ការណែនាំ​នានា​ដ៏​មាន​តម្លៃ ។ យើង​ទទួល​បាន​ពរជ័យ​ដូចគ្នា​នោះ​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា និង ខែ​តុលា ជា​ពេល​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​ថ្លែង​មក​កាន់​យើង ហើយ​ផ្ដល់​ដំបូន្មាន​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ស្តាប់​ឮ ។

តើ​អ្នក​ធ្លាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ តាមរយៈ​អ្នក​បម្រើ​របស់​ទ្រង់​អំឡុង​សន្និសីទ​ទូទៅ​ដែរ​ឬ​ទេ ? តើ​អ្នក​ធ្លាប់​ទទួល​អារម្មណ៍​ថា សារលិខិត​ជាក់លាក់​មួយ​បាន​ផ្ដល់​ចម្លើយ​ដែល​អ្នក​បាន​ស្វែងរក​ដែរ​ឬ​ទេ ? អ្នក​អាច​សរសេរ​បទពិសោធន៍​នោះ​នៅ​ក្នុង​កំណត់ហេតុ និង​របៀប​ដែល​វា​បាន​ជួយ​អ្នក ។ បន្ទាប់​មក រៀបចំខ្លួន​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​នៅ​ក្នុង​សន្និសីទ​ដែល​នឹង​មក​ដល់ តាមរយៈ​ការសរសេរ​សំណួរ​ដែល​អ្នក​មាន និង ការសិក្សា​អំពី​សំណួរ​ទាំងនោះ​អំឡុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ដោយ​ទូលសូម​ចម្លើយ និង ការយល់ដឹង​អំឡុង​សន្និសីទ ។ នៅ​ពេល​អ្នក​ស្ដាប់​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការបំផុសគំនិត​ផ្ទាល់ខ្លួន ។ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ? តើ​អ្នក​បាន​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ផ្លាស់ប្ដូរ​ដូចម្ដេច​ខ្លះ ? សូម​សរសេរ​ការបំផុសគំនិត​ទាំងនោះ ព្រោះ​ព្រះវិញ្ញាណ​កំពុង​តែ​មាន​បន្ទូល​មក​កាន់​អ្នក​ហើយ !

សូម​ចងចាំ​ជានិច្ច​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក​ទៅ​តាម​ទិសដៅ​ត្រឹមត្រូវ ។ នៅ​ពេល​អ្នក​ព្យាយាម​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​តាមរយៈ​អ្នក​បម្រើ​ទ្រង់ អ្នក​នឹង​មាន​ពរ ហើយ​ត្រូវបាន​ស្អាង​ឡើង ។

បោះពុម្ព