ឆ្នាំ ២០២៣
តើ​យើង​មាន​ពរជ័យ​ដោយ​ពន្លឺ​នៃ​លោកិយ​តាម​របៀប​ណា ?
ខែ មករា ឆ្នាំ ២០២៣


« តើ​យើង​មាន​ពរជ័យ​ដោយ​ពន្លឺ​នៃ​លោកិយ​តាម​របៀប​ណា ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

យ៉ូហាន ១

តើ​យើង​មាន​ពរជ័យ​ដោយ​ពន្លឺ​នៃ​លោកិយ​តាម​របៀប​ណា ?

រូបភាព
ព្រះ​យេស៊ូវ​នៅ​ឯ​ការយាងមក​ជា​លើក​ទីពីរ

ការយាង​មក​ជា​លើក​ទីពីរ ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន ផ្អែក​លើ​រូបភាព​ដើម​ដោយ ហារី អាន់ឌើរសិន

យ៉ូហាន​បានមក « ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ » « ពន្លឺ​ដ៏​ពិត នោះ​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ » ( យ៉ូហាន ១:៧, ៩ ) ។ « ពន្លឺ​នោះ​ហើយ ដែល​ចេញ​មក​ពី​វត្ត​មាន​នៃ​ព្រះ​… [ និង ] គ្រប់​ទាំង​អស់​ដែល​ផ្ដល់ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:១២–១៣ ) ។

តើ​ពន្លឺ​ផ្ដល់​ពរជ័យ​ដល់​យើង​យ៉ាង​ដូចម្ដេច ? សូមមើល អាលម៉ា ១៩:៦; ៣៦:២០; គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៦៧ ។

តើ​ពន្លឺ​ទាក់ទង​នឹង​អ្វី​ខ្លះ ? សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៥ ។

តើ​យើង​រីកលូតលាស់​ក្នុង​ពន្លឺ​ដោយ​របៀប​ណា ? សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៨ ។

តើ​នរណា​ជា​ពន្លឺ​នៃ​លោកិយ​នេះ ? សូមមើល យ៉ូហាន ៨:១២; នីហ្វៃទី​៣ ១៨:១៦–២៤ ។

ប្រធាន ឡូរែនសូ ស្នូ ( ឆ្នាំ ១៨១៤–១៩០១ ) បាន​បង្រៀន​ថា « យើង​ជឿ​ថា វិញ្ញាណ​ដែល​បំភ្លឺ​គ្រួសារ​មនុស្ស​លោក​នេះ ចេញ​មកពី​វត្តមាន​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ដែល​ពន្លឺ​នេះ​សាយភាយ​ពាសពេញ​គ្រប់​ទីអវកាស ថា​ពន្លឺ​នេះ​ជា​ពន្លឺ និង​ជា​ជីវិត​នៃ​អ្វីៗ​ទាំងអស់ ហើយ​ថា​គ្រប់​ដួងចិត្ត​ដែល​ស្មោះត្រង់​ទទួល​បាន​ពន្លឺ​នេះ​ដ៏ធំ​ចំពោះ​គុណធម៌ សុចរិតភាព​របស់គាត់ និង​បំណងប្រាថ្នា​របស់​គាត់​ដើម្បី​ស្គាល់​សេចក្តីពិត និង​ធ្វើ​ល្អ​ដល់​គូកន​របស់​គាត់ » ( The Teachings of Lorenzo Snow បាន​បោះពុម្ព​ដោយ ក្លីដ ជេ វិល្លាមស៍ [ ឆ្នាំ ១៩៩៦] ទំព័រ ១០៧ ) ។

បោះពុម្ព