« តើពិធីបុណ្យជ្រមុជទឹកបង្ហាញពីការគោរពប្រតិបត្តិយ៉ាងដូចម្តេច ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។
ចូរមកតាមខ្ញុំ
តើពិធីបុណ្យជ្រមុជទឹកបង្ហាញពីការគោរពប្រតិបត្តិយ៉ាងដូចម្តេច ?
ព្រះអង្គសង្រ្គោះរបស់យើងគឺជាគំរូដ៏ល្អឥតខ្ចោះនៃការប្រតិបត្តិចំពោះព្រះវរបិតាសួគ៌ ដែលបានប្រកាសថា « ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក » ( យ៉ូហាន ៥:៣០ ) ។
ព្រះអង្គសង្រ្គោះបានជ្រមុជទឹកដើម្បីបង្ហាញការគោរពប្រតិបត្តិដ៏ពិតប្រាកដរបស់ទ្រង់ចំពោះព្រះវរបិតាសួគ៌ ។ ដូចគ្នានេះដែរ នៅពេលយើងបង្ហាញការគោរពប្រតិបត្តិរបស់យើងតាមរយៈការទទួលបុណ្យជ្រមុជទឹក នោះយើងចូលទៅក្នុងសេចក្តីសញ្ញាជាមួយព្រះថា យើងនឹងធ្វើជាសិស្សនៃព្រះគ្រីស្ទដែលមានការលះបង់ និងការគោរពប្រតិបត្តិ ។ ( សូមមើល នីហ្វៃទី២ ៣១:៥–១១ ) ។
បទបង្ហាញមួយស្ដីពីការគោរពប្រតិបត្តិរបស់ព្រះអង្គសង្រ្គោះគឺមាននៅក្នុងដំណើររឿងនៃពិធីបុណ្យជ្រមុជទឹករបស់ទ្រ់ង ៖
« នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ ។
តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ?
« ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ » ( ម៉ាថាយ ៣:១៣–១៥ ) ។
យ៉ូហានជ្រមុជទឹកថ្វាយព្រះយេស៊ូវ ដោយ ហារី អាន់ឌើរសិន