សូមស្វាគមន៍មកកាន់ច្បាប់នេះ
ការដកស្រង់ចេញពីសន្និសីទទូទៅពាក់កណ្ដាលឆ្នាំលើកទី ១៩៣
កៅអីរបស់ប្រធាន រ័សុល អិម ណិលសុន នៅទទេក្នុងអំឡុងពេលសន្និសីទទូទៅ ប៉ុន្តែសមាជិកសាសនាចក្រអររីករាយដែលបានទទួលដំបូន្មាន និងទីបន្ទាល់មកពីព្យាការីដែលមានអាយុ ៩៩ ឆ្នាំរបស់ពួកគេ នៅចុងបញ្ចប់នៃសម័យប្រជុំចុងក្រោយតាមរយៈសារលិខិតដែលបានថតទុកជាមុន ។
ប្រធាន ណិលសុន បានថ្លែងអំពីការឈឺចាប់ដែលទាក់ទងនឹងរបួសខ្នងថ្មីៗដែលបានធ្វើឲ្យលោកមាន « អារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ និងអំណោយទាននៃដង្វាយធួនរបស់ទ្រង់ ដែលហួសពីការយល់បាន » ។ ក្នុងការលើកទឹកចិត្តសមាជិកឲ្យ « គិតដល់សេឡេស្ទាល » លោកបានចែកចាយពីរឿងដែលលោកបានរៀនអំពី « ផែនការដ៏ឥតខ្ចោះ » របស់ព្រះវរបិតាសួគ៌ ៖
-
« ជាអ្វីៗដែលនឹងធ្វើឲ្យជីវិត រមែងស្លាប់ របស់បងប្អូនបានប្រសើរបំផុត វា អាចជារឿង ដូចគ្នា ដែលនឹងធ្វើឲ្យជីវិតនៅ ភាពអស់កល្បជានិច្ច បងប្អូនបានប្រសើរបំផុតតាមដែល ផែនការនេះ អាចធ្វើបាន ! »
-
« ការជ្រើសរើសរបស់បងប្អូននៅថ្ងៃនេះនឹងកំណត់ចំណុចបីយ៉ាង ៖ កន្លែងដែលបងប្អូននឹងរស់នៅអស់ទាំងភាពអស់កល្បជានិច្ច ប្រភេទរូបកាយដែលបងប្អូននឹងរស់ឡើងវិញ និងអស់អ្នកដែលបងប្អូននឹងរស់នៅជាមួយជារៀងរហូត » ( ទំព័រ ១១៧ ) ។
ប្រធាន ដាល្លិន អេក អូក បានថ្លែងសាក្សីអំពីភាពតម្កើងឡើង ដែលរង់ចាំដល់ពួកបរិសុទ្ធដ៏ស្មោះត្រង់ ( សូមមើលទំព័រ ២៦ ) ។ ប្រធាន ហិនរី ប៊ី អាវរិង បានថ្លែងទីបន្ទាល់អំពីការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យាដល់ពួកបរិសុទ្ធដែលមានភាពស័ក្តិសមទាំងឡាយ ( សូមមើលទំព័រ ៩២ ។ សូមមើលផងដែរ អែលឌើរ ស្ទីវ៉ែនសុន ទំព័រ ៤២ ) ។ ហើយប្រធាន អិម រ័សុល បាឡឺដ បានថ្លែងទីបន្ទាល់ដ៏មានអានុភាពអំពីព្យាការី យ៉ូសែប ស៊្មីធ និង « ការទទួលខុសត្រូវដ៏រុងរឿងរបស់លោកក្នុងការក្លាយជាព្យាការីក្នុង … គ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នេះ » ( ទំព័រ ៧៤ ) ។
វាគ្មិនក្នុងសន្និសីទទាំងឡាយបានបង្រៀនថា ជម្រើសដ៏សំខាន់បំផុតរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ផ្ដោតសំខាន់ទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ រួមទាំងច្បាប់ដង្វាយមួយភាគក្នុងដប់ផងដែរ ( សូមមើល ប្រធាន ណិលសុន និងអែលឌើរ អាន់ឌើរសិន ទំព័រ ១១៧ និង ៣២ ) ។ ពួកលោកក៏បានបង្រៀនផងដែរថា យើងរកឃើញសុភមង្គល ការព្យាបាល និងសេចក្ដីសង្ឃឹមតាមរយៈព្រះអង្គសង្គ្រោះ នៅពេលយើងឈានទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ( សូមមើលអែលឌើរ បែដណា, ហ្គូដយ, ហ្គ័រ និង ឃុក ទំព័រ ៦, ១៦, ៤៦ និង ៨២; បងប្រុស នូមែន ទំព័រ ៣៦ និងបងស្រី រ៉ាយ, ហ្វ្រីមែន និង រូនៀ ទំព័រ ៩, ៧៦ និង ៦២ ) និង « បង្ហាញការតាំងចិត្តដើម្បីធ្វើតាមសេចក្ដីសញ្ញសាក្រាម៉ង់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ និងចំពោះគ្នាទៅវិញទៅមក តាមរយៈការហៅបម្រើក្នុងសាសនាចក្រ ការរាប់អានគ្នា ទំនាក់ទំនងខាងសង្គម និងការបម្រើ » ( អែលឌើរ ហ្គង ទំព័រ ១១១ ) ។
ថ្នាក់ដឹកនាំសាសនាចក្របានលើកទឹកចិត្តសមាជិកឲ្យឱបក្រសោប « អំណោយនៃការប្រែចិត្ត » ( អែលឌើរ រិនឡាន់ ទំព័រ ៩៦ ។ សូមមើលផងដែរ ប្រធាន អាវរិង និងអែលឌើរ អុជដូហ្វ ទំព័រ ៩២ និង ៨៦ ) ។ ពួកលោកបានបង្រៀនថា ការស្ដារឡើងវិញបានផ្ដល់ពន្លឺដល់ « និស្ស័យ និងកេរដំណែល និងសក្តានុពលនៃព្រះ » របស់យើង ( អែលឌើរ សូរ៉េស ទំព័រ ៧០ ។ សូមមើលផងដែរអែលឌើរ ហ្វីលីប, ជីរ៉ត-ខរៀល និង សាប៊ីន ទំព័រ ៤៩, ១១៤ និង ៥៦ ) ។ ហើយពួកលោកបានរំឭកពួកបរិសុទ្ធថ្ងៃចុងក្រោយថា « ដើម្បីប្រមូលផ្ដុំអ៊ីស្រាអែល យើងត្រូវការអ្នកផ្សព្វផ្សាយសាសនា—ឲ្យច្រើនជាងអ្នកកំពុងបម្រើ » ជាពិសេសដៃគូរៀមច្បង ( អែលឌើរ រ៉ានបាន ទំព័រ ៥២ ។ សូមមើលផងដែរ អែលឌើរ ផារ៉ែលឡា ទំព័រ ៨០ ) ។
ក្នុងការប្រកាសអំពីផែនការដើម្បីសាងសង់ព្រះវិហារបរិសុទ្ធថ្មីចំនួន ២០ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ការបម្រើ និងការថ្វាយបង្គំរបស់បងប្អូននៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយបងប្អូនឲ្យគិតដល់សេឡេស្ទាល » ( ទំព័រ ១១៧ ។ សូមមើលផងដែរ អែលឌើរ គ្រីស្តូហ្វឺសិន និង អេសព្លីន ទំព័រ ១៩ និង ១០៨ ) ។