លីអាហូណា
តើ​យើង​អាច​មាន​សាមគ្គីភាព​បាន​យ៉ាង​ដូចម្តេច បើ​យើង​ទាំងអស់​គ្នា​មាន​ភាពខុស​គ្នា​ដូច្នេះ ?
ខែ​តុលា ឆ្នាំ​២០២៤


« តើ​យើង​អាច​មាន​សាមគ្គីភាព​បាន​យ៉ាង​ដូចម្តេច បើ​យើង​ទាំងអស់​គ្នា​មាន​ភាពខុស​គ្នា​ដូច្នេះ ? » ដើម្បី​កម្លាំង​នៃ​យុវជន​ខែ​តុលា ឆ្នាំ​២០២៤ ។

សារលិខិត​ប្រចាំ​ខែ​នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ​តុលា ឆ្នាំ​២០២៤

តើ​យើង​អាច​មាន​សាមគ្គីភាព​បាន​យ៉ាង​ដូចម្តេច បើ​យើង​ទាំងអស់​គ្នា​មាន​ភាពខុស​គ្នា​ដូច្នេះ ?

គូប​ដែល​មាន​សញ្ញា​ព្រួញ​នៅ​លើ​វា

យើង​ទាំងអស់​គ្នា​មាន​ភាពខុស​គ្នា ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ណែនាំ​ពួកយើង​ឲ្យ « រួម​គ្នា​តែ​មួយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៨:២៧ ) ។ នេះ​គឺជា​គោលការណ៍​មួយ​ចំនួន​ពី​សាមគ្គីភាព ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​បង្រៀន​ដល់​យើង ៖

យើង​សាមគ្គី​គ្នា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ដំណឹង​ល្អ​របស់​ទ្រង់ និង​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ « មាន​តែ​នៅ​ក្នុង និង​តាមរយៈ​ភាពស្មោះត្រង់​របស់​យើង​ម្នាក់ៗ​ចំពោះ និង​សេចក្តីស្រឡាញ់​នៃ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​យើង​អាច​មាន​សង្ឃឹម​ថា រួម​មក​តែ​មួយ​បាន » ។

សាមគ្គីភាព​ទាមទារ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ។ « ទោះជា​មាន​ភាសា​ជា​ច្រើន និង​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់ និង​ខ្ពង់ខ្ពស់​ក្ដី ក៏​យើង​ត្រូវតែ​មាន​ចិត្ត​ជា​ធ្លុង​មួយ​ក្នុង​សាមគ្គីភាព និង​សេចក្ដី​ស្រឡាញ់​ដែរ » ។

សាមគ្គីភាព​មិនមែន​ជា​ភាពដូចគ្នា​នោះ​ទេ ។ សាមគ្គីភាព និង​ភាពខុសគ្នា​មិនមែន​ជា​ការផ្ទុយគ្នា​នោះ​ទេ ។ យើង​អាច​កាន់តែ​មាន​សាមគ្គីភាព នៅពេល​យើង​បណ្ដុះ​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​រួម​បញ្ចូល និង​គោរព​ដល់​ភាពខុសគ្នា » ។ « សាមគ្គីភាព​មិន​តម្រូវ​ឲ្យ​មាន​ភាព​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ភាពចុះសម្រុង​នឹង​គ្នា » ។

សាមគ្គីភាព​ទាមទារ​ឲ្យ​មាន​ការលុបបំបាត់​ចោល​នូវ​ការទាស់ទែង​គ្នា និង​ការរើសអើង ។ « ដំណឹងល្អ​មាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ប៉ុន្ដែ មិន មាន​កន្លែង​សម្រាប់​ការរើសអើង ការថ្កោល​ទោស ឬ​ការទាស់ទែង​គ្នា​ទេ » ។