លីអាហូណា
ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ម្ដង​ម្នាក់ៗ
ខែ​តុលា ឆ្នាំ​២០២៤


« ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ម្ដង​ម្នាក់ៗ » ប្រិយមិត្ត ខែ​តុលា ឆ្នាំ​២០២៤ ទំព័រ ២៦–២៧ ។

សារលិខិត​ប្រចាំ​ខែ​នៃ​ទស្សនាវដ្តី ប្រិយមិត្ត ខែ​តុលា ឆ្នាំ​២០២៤

ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ម្ដង​ម្នាក់ៗ

ពួកព្យាការី​កំពុង​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ

រចនា​រូបភាព​ដោយ អេនឌ្រូ ប៊ូស្លី

ពួកព្យាការី​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​អំពី​សញ្ញា​នៃ​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ទ្រង់​បាន​សុគត មាន​ភាពងងឹត​អស់​រយៈ​ពេល​បី​ថ្ងៃ​នៅ​លើ​ផ្ទៃ​ដែន​ដី ។ ក្រោយ​មក ប្រជាជន​បាន​ឮ​ព្រះសូរសៀង​របស់​ព្រះវរបិតា​សួគ៌ មាន​ព្រះបន្ទូល​មក​ពី​ស្ថានសួគ៌ ។

ព្រះយេស៊ូវ​គ្រីស្ទ​យាង​ទៅ​ជួប​ពួក​សាសន៍​នីហ្វៃ

ព្រះវរបិតា​សួគ៌​មាន​ព្រះ​បន្ទូល​ថា « មើល​ន៏ បុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​យើង » ( នីហ្វៃ​ទី​៣ ១១:៧ ) ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ! ទ្រង់​បាន​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ​នូវ​រឿង​ជាច្រើន ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​ដើរ​តាម​ទ្រង់ ។

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ឈឺ

ទ្រង់​បានត្រាស់បង្គាប់​ឲ្យ​ប្រជាជន​នាំ​អ្នក​ដែល​ឈឺ​ទៅ​រក​ទ្រង់​ដើម្បី​ប្រោស​ឲ្យ​ជា ។ ទ្រង់​បាន​ប្រទានពរ​ដល់​ពួកគេ ។

ព្រះយេស៊ូវ​ប្រទានពរ​ឲ្យ​កូនក្មេង

ទ្រង់​ក៏​បាន​ប្រទានពរ​ដល់​កូនក្មេង​ទាំងអស់​ម្តងម្នាក់ៗ​ដែរ ។ ទេវតា​បាន​នៅ​ជុំវិញ​កូនក្មេង។

ទំព័រ​ផាត់ពណ៌

ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​បុត្រា​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតា​សួគ៌ ។

ទំព័រ​ផាត់​ពណ៌

រចនា​រូបភាព​ដោយ អ័ដាម កូហ្វ័ដ

តើ​អ្នក​មាន​អាម្មរណ៍​យ៉ាងណា​ចំពោះ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ ?