ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់


« នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៨:១–១៨ ៖ សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃ​ទី ១ ៨:១–១៨

សេចក្តី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជាសេចក្ដី​ស្រឡាញ់​ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់

ដើម​ជីវិត

តើ​អ្នក​នឹង​ពណ៌នា​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? លីហៃ​បាន​មាន​ការនិមិត្ត​មួយ​ដែល​លោក​បាន​ឃើញ​ដើមឈើ​ដ៏​ស្រស់​ស្អាត​មួយ ។ លោក​បាន​បរិភោគ​ផ្លែ​ឈើ​នៃ​ដើម​នោះ ហើយ​វា « មាន​រសជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ទាំងអស់ » ដែល​លោក​ធ្លាប់​បាន​ភ្លក់​ពីមុន​មក ( នីហ្វៃទី ១ ៨:១១ ) ។ ដើម​ឈើ​នេះ និង​ផ្លែ​របស់​វា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​បង្ហាញ​នៅក្នុង​ការប្រសូត ព្រះជន្ម ការងារ​បម្រើ និង​ពលិកម្មដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​ស្រឡាញ់​នេះ​ធ្វើ​ឲ្យ « ព្រលឹង​វិញ្ញាណ [ របស់​លីហៃ ] ពោរពេញ​ទៅ​ដោយ​សេចក្ដីអំណរ​ជា​អតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ទទួល​បទពិសោធន៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ភាពងងឹត និង​ពន្លឺ

អ្នក​និយាយ​ជាច្រើន​នាក់​នៅក្នុង​សន្និសីទ​ទូទៅ​បាន​ចែកចាយ​រឿងរ៉ាវ​នៃ​ការជួប​ប្រទះ​ភាពងងឹត​ខាង​រូបកាយ បន្ទាប់​មក​មាន​ការយល់​ដឹង និង​ការដឹងគុណ​កាន់តែ​ច្រើន​ចំពោះ​ពន្លឺ ។ សូម​ព្យាយាម​ស្រមៃ​មើល​ស្ថានភាព​ដូច​ខាង​ក្រោម ។ សូម​អាន ឬ​មើល​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំង​នេះ ។

ការជិះ​កង់​ឆ្លងកាត់​ផ្លូវ​រូង​ក្រោម​ដី​ប្រវែង ២៤ គីឡូ​ម៉ែត្រ ( សូមមើល វើន ភី ស្តែនហ្វីល « Choose the Light » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៥៥–៥៧ ) ។

7:2

Choose the Light

A reckless biker finds himself in a battle against time and the elements when he enters a situation he can’t get out of. He discovers his only option is to choose the light.

ពន្លឺ​ភ្លើង​អំពូល​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក មិនត្រូវ​បាន​បើក​នៅពេល​យប់​ទេ ( សូមមើល សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ) ។

2:3

ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត

ស៊ីស្ទើរ អូប៊ែង បង្រៀន​ថា បើ​យើង​ដាក់​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​ទ្រទ្រង់​យើង​នៅ​ក្នុង​ការសាកល្បង​របស់​យើង ហើយ​ធ្វើជា​ពន្លឺ​របស់​យើង​នៅ​ក្នុង​ទីងងឹត ។

2:3

ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត

ស៊ីស្ទើរ អូប៊ែង បង្រៀន​ថា បើ​យើង​ដាក់​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​ទ្រទ្រង់​យើង​នៅ​ក្នុង​ការសាកល្បង​របស់​យើង ហើយ​ធ្វើជា​ពន្លឺ​របស់​យើង​នៅ​ក្នុង​ទីងងឹត ។

ការលោត​ចូល​ទៅ​ក្នុង​រូង​ភ្នំ​ដ៏​ជ្រៅ​មួយ ( សូមមើល ធីម៉ូស៊ី ជេ ឌីឆេស « Light Cleaveth unto Light » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១២–១១៥ ) ។

11:11

Light Cleaveth unto Light

Elder Dyches teaches that Jesus Christ is the Light of the World and the source of true happiness and peace.

លីហៃ​អធិស្ឋាន​ទូល​សុំ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអម្ចាស់

អំឡុង​ពេល​រស់នៅ​ក្នុង​ទីរហោស្ថាន លីហៃ​បាន​ចែកចាយ​ព័ត៌មាន​លម្អិត​នៃ​ការនិមិត្ត​មួយ​ដែល​លោក​បាន​មាន​ជាមួយ​នឹង​គ្រួសារ​របស់​លោក ។ នៅក្នុង​ការនិមិត្ត​នេះ លោក​បាន​នៅក្នុង « ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួរ​មួយ » ( នីហ្វៃទី ១ ៨:៤ ) ។

សូម​អាន នីហ្វៃទី ១ ៨:៥–៨ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លីហៃ និង​អារម្មណ៍​ដែល​លោក​បាន​មាន ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការស្រមៃ​មើល​អ្វី​ដែល​អ្នក​បាន​អាន ។ សូម​រកមើល​ព័ត៌មាន​លម្អិត​ដែល​បាន​ពិពណ៌នា ដែល​អាច​ជួយ​អ្នក​បង្កើត​រូបភាព​ផ្លូវ​ចិត្ត ឬ​ស្រមៃ​មើល​ព្រឹត្តិការណ៍​ដូចជា​ភាពយន្ត​មួយ ។

  • តើ​គំនិត ឬ​អារម្មណ៍​បែប​ណា​ដែល​អ្នក​គិត​ថា បាន​ធ្វើ​ឲ្យ​លីហៃ​អធិស្ឋានទូលសូម​សេចក្ដីមេត្តា​ករុណា ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​ពី​វិធី​ផ្សេងៗ ដែល​យើង​អាច​មាន​អារម្មណ៍​ដឹង​ពី​ភាពងងឹត​នៅក្នុង​ជីវិត​របស់​យើង និង​មូលហេតុ​ដែល​យើង​អាច​អំពាវនាវ​រក​ព្រះអម្ចាស់​ទូលសូមសេចក្តីមេត្តា​ករុណា ។

សូម​អាន នីហ្វៃទី ១ ៨:៩–១២ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​លីហៃ ។

នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក សូម​គូរ​គំនូរ​សាមញ្ញ​មួយ​តំណាង​ឲ្យ​ដើមឈើ​ដែល​លីហៃ​បាន​ឃើញ ។ សូម​គូរ​ផ្លែឈើ​នៅ​លើ​ដើម​ឈើ​នោះ ហើយ​ដាក់​ស្លាក​​ឈ្មោះ​ផ្លែឈើ​ដោយ​ផ្អែកលើ​ការពន្យល់​របស់​លីហៃ​នៅក្នុង នីហ្វៃទី ១ ៨:១០–១២ ។ ( សម្រាប់​ការពិពណ៌នា​បន្ថែម​ដើម្បី​ដាក់​ស្លាក​ឈ្មោះ​លើ​ផ្លែឈើ​របស់​ដើម​ឈើ​នោះ សូម​អាន នីហ្វៃទី ១ ១៥:៣៦ និង អាលម៉ា ៣២:៤២ ) ។ នៅពេល​អ្នក​គូរ សូម​គិត​អំពី​អ្វី​ដែល​ដើម​ឈើ​នេះ និង​ផ្លែ​របស់​វា​តំណាង​ឲ្យ ។

ក្រោយ​មក នីហ្វៃ​ចង់​ដឹង និង​យល់​ដោយ​ផ្ទាល់​នូវ​ការនិមិត្ត​នេះ រួម​ទាំង​អត្ថន័យ​នៃ​ដើមឈើ​ដែល​លីហៃ​បាន​ឃើញ ។ ពេល​កំពុង​សញ្ជឹង​គិត​ពី​អ្វី​ដែល​លោក​ត្រូវបាន​បង្រៀន នោះ​ព្រះវិញ្ញាណ​បាន​បង្ហាញ​ដល់​នីហ្វៃ​នូវ​ការនិមិត្ត​អំពី​ស្ត្រី​ព្រហ្មចារីយ​ម៉ារា បី​ព្រះឱរស​ព្រះយេស៊ូវ​នៅក្នុង​ដៃ​របស់​នាង ( សូមមើល នីហ្វៃទី ១ ១១:១៣, ២០ ) ។

សូមមើល​រូបភាព​ខាង​ក្រោម ហើយ​គិត​អំពី​មូលហេតុ​ដែល​នីហ្វៃ​អាច​ត្រូវបាន​បង្ហាញ​រូប​នេះ នៅពេល​លោក​ចង់​ដឹង​ពី​អត្ថន័យ​នៃ​ដើមឈើ​នេះ ។

ម៉ារា និង​ព្រះ​ឱរស​យេស៊ូវ

សូម​អាន នីហ្វៃទី ១ ១១:២១–២៣ ដោយ​រកមើល​អ្វី​ផ្សេង​ទៀត​ដែល​នីហ្វៃ​ត្រូវបាន​បង្ហាញ និង​របៀប​ដែល​វា​បាន​ជួយ​លោក​ឲ្យ​រៀន​ពី​អត្ថន័យ​នៃ​ដើម​ឈើ​នោះ ។ អ្នក​អាច​ដាក់​ស្លាក​ឈ្មោះ​ដើម​ឈើ​នោះ​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​រៀន ។

  • តើ​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

ការបង្ហាញ​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ គឺ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែងស្លាប់ ការពលិកម្មដ៏​ធួន និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ផ្លែឈើ​នៅលើ​ដើម​ឈើ​អាច​ចាត់​ទុក​ថា​ជា​និមិត្តរូប​មួយ​សម្រាប់​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។ ( ដាវីឌ អេ បែដណា « Come and See » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៩ )

  • ចេញ​ពី​ការនិមិត្ត​របស់​លីហៃ និង​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បែដណា តើ​​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​រកឃើញ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ?

ការទទួល​អារម្មណ៍​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ និង​សេចក្តីអំណរ​ដ៏​អស្ចារ្យ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ​ថា សេចក្តីស្រឡាញ់​របស់​ព្រះ​ដែល​បង្ហាញ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ គឺ​គួរ​ឲ្យ​ប្រាថ្នា​ជាង​អ្វី​ផ្សេង​ទៀត ហើយ​នាំ​មក​នូវ​សេចក្តីអំណរ​បំផុត ។

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​ដែល​អ្នក​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​ធ្វើ​សកម្មភាព​ទាំង​នេះ សូម​ព្យាយាម​រកមើល​ពរជ័យ​ជាច្រើន​ដែល​កើត​មាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ហើយ​សរសេរ​វា​នៅ​លើ ឬ​ជុំវិញ​ផ្លែឈើ​ដែល​អ្នក​បាន​គូរ​នោះ ។

សកម្មភាព​ទី ១

សូម​អាន​អ្វី​ដែល​លីហៃ​បាន​ថ្លែង​ទីបន្ទាល់​ពី​ការឃើញ​ការនិមិត្ត​នេះ​នៅក្នុង នីហ្វៃទី ១ ១០:៥–៦ ។ សូម​អាន​ផងដែរ​នូវ​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម ឬ​រកមើល​ខគម្ពីរ​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ អេសាយ ៥៣:៤–៥; យ៉ូហាន ១:១៧; ម៉ូសាយ ៤:២–៣; អាលម៉ា ៧:១១–១២; ហេលេមិន ៥:១២ ។

សកម្មភាព​ទី ២

សូមមើល​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ខាង​ក្រោម ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល​ពរជ័យ​ដែល​កើត​មាន​ឡើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ៖

« Atonement—Not a One-Time Thing » ( ៣:០០ )

3:0

Atonement - Not a One-Time Thing

A young man shares how with the help of his bishop, he is experiencing the blessings of the Atonement of Jesus Christ.

« Because of Him » ( ២:៣៦ )

2:36

Because of Him—Easter Video

Jesus Christ is our Savior. Because of Him, we can change for the better and live again with God. This Easter season we celebrate His life and Resurrection and invite all to share His miraculous story.

« Peace in Christ » ( ៤:០៩ )

4:9

Peace in Christ

When there’s no peace on earth, there is peace in Christ.

សកម្មភាព​ទី ៣

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​បាន​ដកពិសោធ​នូវ​ពរជ័យ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ ឬ​របៀប​ដែល​អ្នក​បាន​ឃើញ​វា​នៅក្នុង​ជីវិត​របស់​អ្នក​ដទៃ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​វិធី​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​អ្នក​ក្នុង​គ្រា​លំបាក ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​រំឭក​ពី​ពរជ័យ ដែល​យើង​អាច​ទទួល​បាន តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​បាន​សរសេរ​នៅលើ​គំនូរ​ផ្លែឈើ​របស់​អ្នក ។ សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ពរជ័យ​ទាំង​នេះ​អាច « ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ » ( នីហ្វៃទី ១ ៨:១០) មាន « រសជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ទាំង​អស់ » ( នីហ្វៃទី ១ ៨:១១ ) ហើយ​អ្នក​ពោរពេញ « ទៅ​ដោយ​សេចក្តីអំណរ​ជា​អតិបរមា » ( នីហ្វៃទី ១ ៨:១២ ) ។

រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ?

  • តើ​ពរជ័យ​ណា​ខ្លះ​ដែល​កើត​មាន​ឡើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​ចង់​បាន​បំផុត​ក្នុង​ជីវិត​របស់​អ្នក ? ហេតុ​អ្វី ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយ​របៀប​ណា ដោយសារ​សេចក្តីស្រឡាញ់​ដែល​ព្រះ​បាន​បង្ហាញ​ក្នុង​ការបញ្ជូន​ព្រះរាជ​បុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធួន​សម្រាប់​អ្នក ?