ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ៦–៧ ៖ ការស្វែងយល់ « រឿង​ទាំង​ឡាយ​នៃ​ព្រះ »


« នីហ្វៃទី ១ ៦–៧ ៖ ការស្វែងយល់ ‹ រឿង​ទាំង​ឡាយ​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ៦–៧ ៖ ការស្វែងយល់ ‹ រឿង​ទាំង​ឡាយ​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅសិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ៦–៧

ការស្វែងយល់ « រឿង​ទាំង​ឡាយ​នៃ​ព្រះ »

នីហ្វៃ និង​បងប្អូន​របស់​លោក​កំពុង​និយាយ​ជាមួយ​អ៊ីសម៉ាអែល

ប្រសិនបើ​អ្នក​ត្រូវ​សរសេរ​កំណត់ត្រា​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​រៀន​សូត្រ តើ​អ្នក​អាច​សរសេរ​អ្វីខ្លះ ? នីហ្វៃ​បាន​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​លោក​ថា ការសរសេរ​របស់​លោក​នឹង​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ហើយ​បញ្ចុះបញ្ចូល​អ្នកដទៃ​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន​អាច​ជួយ​អ្នក​ក្នុង​ការសិក្សា​ និង​ក្នុង​ជីវិត​របស់អ្នក ។

ហេតុអ្វី​បាន​ជា​សិក្សា​ព្រះគម្ពីរ​មរមន ?

ស្រមៃមើល​ថាតើ​អ្នក​អាច​ឆ្លើយតប​យ៉ាង​ដូចម្តេច ប្រសិនបើ​នរណា​ម្នាក់​សួរ​អ្នក​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • មាន​គម្ពីរ​ជាច្រើន​អំពី​សាសនា និង​ការធ្វើ​ជា​មនុស្សល្អ​ប្រសើរ ហេតុ​អ្វី​ខ្ញុំ​គួរ​អាន​ព្រះគម្ពីរ​មរមន ? តើ​ព្រះគម្ពីរ​នេះ​នឹង​ធ្វើអ្វី​ខ្លះ​សម្រាប់​ខ្ញុំ ? តើ​ព្រះគម្ពីរ​នេះ​ខុសគ្នា ឬ​ល្អ​ជាងព្រះ​គម្ពីរ​ដទៃ​យ៉ាង​ណា​ខ្លះ ?

នីហ្វៃ​បានចែកចាយ​ពី​ចេតនា ឬ​គោលបំណង​របស់លោក​ក្នុងការកត់ត្រា​នូវ​អ្វី​ដែល​លោក​បានធ្វើ​នៅក្នុង​ព្រះគម្ពីរមរមន ។ ការដឹង​ពី​គោលបំណង​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​យល់ពី​មូលហេតុ​ដែល​យើង​គួរ​អាន​ព្រះគម្ពីរ​នេះ និង​អ្វី​ដែល​វា​អាច​ជួយ​យើង​បាន ។

សូម​អាន នីហ្វៃទី ១ ៦:៣–៦ ហើយ​ពិចារណា​ពី​ការគូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​គោលបំណង​របស់​នីហ្វៃ​ក្នុងការ​រក្សា​បញ្ជី​របស់លោក ។ វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ដឹងថា « ព្រះ​នៃ​អ័ប្រាហាំ … អ៊ីសាក និង … យ៉ាកុប » ( ខទី ៤ ) គឺជា​ព្រះបរមងារ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​អ្នក​នឹង​ពន្យល់​យ៉ាងណា​អំពី​មូលហេតុ​ដែល​នីហ្វៃ​កត់ត្រា​នូវ​អ្វី​ដែល​លោក​បានធ្វើ ?

យោងតាម​នីហ្វៃ ការសរសេរ​របស់លោក​មាន​ន័យ​ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​តែ​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ដល់ព្រះ​ប៉ុណ្ណោះ ។

សូម​ចំណាយពេល​បន្តិច​ដើម្បី​គិត​អំពី​បទពិសោធន៍​របស់​អ្នក​ក្នុងការ​អាន​ព្រះគម្ពីរ​មរមន​កន្លង​មក ។

  • តើ​ព្រះគម្ពីរ​មរមន​ជួយ​អ្នក​ឲ្យ​ស្គាល់​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ដល់ព្រះ​ដែរ​ឬ​ទេ ? ប្រសិនបើ​ដូច្នោះ តើ​តាម​របៀប​ណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ការសិក្សា​ព្រះគម្ពីរ​មរមន​កំពុង​ជួយ​អ្នក​ឲ្យ​ចូលកាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បានសង្គ្រោះ​ដែរ​ឬទេ ? ហេតុ​អ្វី​ព្រួយ​បារម្ភ ឬ​ហេតុអ្វី​មិន​ព្រួយ​បារម្ភ ?

  • តើ​ការដឹង​រឿង​ទាំង​ឡាយ​នៃ​ព្រះ និង​ការចូល​កាន់តែជិត​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជា​ពរជ័យ​ក្នុងជីវិត​របស់​អ្នក​ដោយ​របៀបណា ?

ការមក​រក​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្គាល់​អ្វី​ដែល​គាប់ព្រះ​ហឫទ័យ​ដល់ព្រះ

ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍​មួយ​គឺ​ត្រូវ​ស្វែងរក​គោលបំណង​របស់​នីហ្វៃ ពេល​អ្នក​អាន​ព្រះគម្ពីរ​មរមន ។ អ្នក​នឹង​មាន​ឱកាស​ហាត់​ធ្វើ​ដូចនេះ នៅពេល​អ្នក​សិក្សា នីហ្វៃទី ១ ៧ ។

ព្រឹត្តិការណ៍​ដែល​នីហ្វៃ​បាន​រៀបរាប់​ឡើងវិញ​នៅក្នុង នីហ្វៃទី ១ ៧ អាច​បំបែកជា​បី​ផ្នែកធំៗ ។ សូម​អាន​សេចក្តី​សង្ខេប​ខាងក្រោម​នៃ​ផ្នែក​នីមួយៗ ។ សូម​ជ្រើសរើស​ផ្នែក​មួយ ហើយ​សិក្សា​វា​បន្ថែមទៀត ដោយ​រកមើល​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះជាម្ចាស់ ហើយ​ជួយ​យើង​មក​រក​ព្រះគ្រីស្ទ ។

ផ្នែកទី ១. នីហ្វៃទី ១ ៧:១–៥ ។ នីហ្វៃ និង​បងប្អូន​របស់លោក​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ម្តងទៀត​ដើម្បី​បញ្ចុះបញ្ចូល​គ្រួសារ​របស់​អ៊ីសម៉ាអែល​ឲ្យ​ចូលរួម​ក្នុងការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា ។ ការណ៍​នេះ​បាន​អនុញ្ញាត​ឲ្យ​នីហ្វៃ និង​បងប្អូន​របស់លោក​រៀបការ និង​មាន​គ្រួសារ ។

12:24

គ្រួសារអ៊ីសម៉ាអែលចូលរួមជាមួយគ្រួសារលីហៃ | នីហ្វៃទី១ ៧

នីហ្វៃទី១ ៧ | គ្រួសារអ៊ីសម៉ាអែលចូលរួមជាមួយកូនប្រុសលីហៃ។ លេមិន និងលេមយួលចងនីហ្វៃ ប៉ុន្តែជំនឿលោកបានសង្គ្រោះលោក ។ ទាំងអស់គ្នាត្រូវបានអភ័យទោស ហើយបន្ដធ្វើដំណើរទៀត ។

ផ្នែកទី ២. នីហ្វៃទី ១ ៧:៦–១៨ ។ លេមិន និង​លេមយួល​បាន​ចង​នីហ្វៃ ដោយ​មាន​ចិត្ត​ចង់​ទុកឲ្យ​​លោក​ស្លាប់​នៅ​ទីរហោស្ថាន ។ ប៉ុន្តែ​នីហ្វៃ​បាន​អនុវត្ត​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ ហើយ​ព្រះអម្ចាស់​បានរំដោះ​លោក​ដោយ​អព្ភូតហេតុ ។

12:24

គ្រួសារអ៊ីសម៉ាអែលចូលរួមជាមួយគ្រួសារលីហៃ | នីហ្វៃទី១ ៧

នីហ្វៃទី១ ៧ | គ្រួសារអ៊ីសម៉ាអែលចូលរួមជាមួយកូនប្រុសលីហៃ។ លេមិន និងលេមយួលចងនីហ្វៃ ប៉ុន្តែជំនឿលោកបានសង្គ្រោះលោក ។ ទាំងអស់គ្នាត្រូវបានអភ័យទោស ហើយបន្ដធ្វើដំណើរទៀត ។

ផ្នែកទី ៣. នីហ្វៃទី ១ ៧:១៧–២២ ។ នីហ្វៃ​បាន​អភ័យទោស​ដល់​បងប្អូន​របស់​លោក​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ការប៉ុនប៉ង​សម្លាប់​លោក ហើយ​ពួកគេ​ក៏​បាន​ត្រឡប់​ទៅ​ជួប​លីហៃ និង​សារ៉ាយ​វិញ ។

12:24

គ្រួសារអ៊ីសម៉ាអែលចូលរួមជាមួយគ្រួសារលីហៃ | នីហ្វៃទី១ ៧

នីហ្វៃទី១ ៧ | គ្រួសារអ៊ីសម៉ាអែលចូលរួមជាមួយកូនប្រុសលីហៃ។ លេមិន និងលេមយួលចងនីហ្វៃ ប៉ុន្តែជំនឿលោកបានសង្គ្រោះលោក ។ ទាំងអស់គ្នាត្រូវបានអភ័យទោស ហើយបន្ដធ្វើដំណើរទៀត ។

រូបតំណាង កំណត់ត្រា
  1. សូម​កត់ត្រា​បណ្តុំ​បទគម្ពីរ​ដែល​អ្នក​បាន​ជ្រើសរើស​ដើម្បី​សិក្សា ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ពី​ការសិក្សា​របស់អ្នក ដែល​អ្នក​គិត​ថា​នឹង​គាប់​ព្រះហឫទ័យ​ដល់​ព្រះជាម្ចាស់ ហើយ​ជួយ​អ្នក​ឲ្យ​មក​រក​ព្រះគ្រីស្ទ ?

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​នៅពេល​ឥឡូវនេះ​បាន​យ៉ាង​ដូចម្តេច ?

សូម​សញ្ជឹងគិត​អំពី​បទពិសោធន៍​របស់អ្នក​ក្នុងការសិក្សា​ថ្ងៃនេះ កាល​អ្នក​បានស្វែងរក​ជាពិសេស​នូវ​អ្វី​ដែល​នឹង​ជួយ​អ្នក​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដែល​គាប់​ព្រះហឫទ័យ​ដល់ព្រះ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះ ៖

    • តើ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​អាច​កែលម្អ​យ៉ាងដូចម្ដេច ប្រសិនបើ​អ្នក​អនុវត្ត​ការសិក្សា​របស់​អ្នក​តាម​របៀប​នេះ​ដោយ​ជាប់លាប់​នោះ ?