ថ្នាក់​សិក្ខាសាលា
ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១ ៖ គូស​ចំណាំ និង​ទន្ទេញ


« ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១ ៖ គូស​ចំណាំ និង​ទន្ទេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១ ៖ គូស​ចំណាំ និង​ទន្ទេញ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ព្រះគម្ពីរ​មរមន ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ទី ១

គូស​ចំណាំ និង​ទន្ទេញ

សិស្ស

គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ជាច្រើន​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​អ្នក​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ស្វែងរក​ទីតាំង គូស​ចំណាំ និង​អនុវត្ត​ការទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ទាំង ១២ ដំបូង ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ

  • ហេតុអ្វី​វា​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ?

ដើម្បី​ជួយ​អ្នក​រៀន​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ ដំបូង សូម​ពិចារណា​ចម្លង​តារាង​ខាង​ក្រោម​ទៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​ទាញ​យក​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅលើ​ឧបករណ៍​ចល័ត ហើយ​ប្រើ​សកម្មភាព​នៅក្នុង​កម្មវិធី​ដើម្បី​ជួយ​អ្នក​ក្នុង​ការទន្ទេញ ។

វគ្គ​ចំណេះ​ចំណាន​ខាងគោល​លទ្ធិទាំង ១២ ដំបូង និង​ឃ្លា​គន្លឹះ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្តីយោង​បទគម្ពីរ

ឃ្លា​បទគម្ពី​គន្លឹះ

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ១ ៣:៧

ឃ្លា​បទគម្ពី​គន្លឹះ

« ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២:២៥

ឃ្លា​បទគម្ពី​គន្លឹះ

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២:២៧

ឃ្លា​បទគម្ពី​គន្លឹះ

« ពួកគេ​មាន​សិទ្ធិ​នឹង​រើស​យក​ឥស្សរភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច … ឬ … ការជាប់​ឃុំឃាំង និង​ការស្លាប់ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២៦:៣៣

ឃ្លា​បទគម្ពី​គន្លឹះ

« មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ២៨:៣០

ឃ្លា​បទគម្ពី​គន្លឹះ

ព្រះ « នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខា​បទ​ម្ដងៗ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ៣២:៣

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។

សេចក្តីយោង​បទគម្ពីរ

នីហ្វៃទី ២ ៣២:៨–៩

ឃ្លា​បទគម្ពី​គន្លឹះ

« អ្នក​រាល់​គ្នា​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:១៧

ឃ្លា​បទគម្ពី​គន្លឹះ

« កាល​ណា​អ្នករាល់​គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ២:៤១

ឃ្លា​បទគម្ពី​គន្លឹះ

« អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ … ពួកគេ​បាន​ពរ​គ្រប់​យ៉ាង » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៣:១៩

ឃ្លា​បទគម្ពី​គន្លឹះ

« [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ៤:៩

ឃ្លា​បទគម្ពី​គន្លឹះ

« សូម​ជឿ​ដល់​ព្រះ​ចុះ … សូម​ជឿ​ថា ទ្រង់​មាន​គ្រប់​ប្រាជ្ញា » ។

សេចក្តីយោង​បទគម្ពីរ

ម៉ូសាយ ១៨:៨–១០

ឃ្លា​បទគម្ពី​គន្លឹះ

ត្រូវ « ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី … ថា​អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ » ។

សូម​រំឭក និង​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ១២ នេះ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ពិសេស​មួយ​ដែល​ខុស​ពី​របៀប​ចំណាំ​ផ្សេង​ទៀត​របស់​អ្នក ។

រូបតំណាង​កំណត់ត្រា
  1. សូម​ជ្រើសរើស​វគ្គចំណេះចំណាន​ខាង​គោលលទ្ធិ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ ហើយ​ធ្វើ​ដូច​ខាង​ក្រោម ៖

  • សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​ដែល​អ្នក​អាច​ចាំ​បាន ។

  • សូម​ចែកចាយ​ពី​របៀប​ដែល​ការដឹង​សេចក្តីពិត​នៅក្នុង​ខគម្ពីរ​ទាំង​នេះ អាច​ក្លាយ​ជា​ពរជ័យ​ក្នុង​ជីវិត​របស់​អ្នក ។

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ សូម​ព្យាយាម​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន ។ សូម​បន្ត​គិត​អំពី​របៀប​ដែល​ខគម្ពីរ​ទាំង​នេះ អាច​ផ្តល់​ពរ​ដល់​ជីវិត​អ្នក និង​ជីវិត​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​ស្គាល់ ។