ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៦–១៨ ៖ លីអាហូណា ៖ មគ្គុទ្ទេសក៍​នៅក្នុង​ទីរហោស្ថាន


« នីហ្វៃទី ១ ១៦–១៨ ៖ លីអាហូណា ៖ មគ្គុទ្ទេសក៍​នៅក្នុង​ទីរហោស្ថាន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៦–១៨ ៖ លីអាហូណា ៖ មគ្គុទ្ទេសក៍​នៅក្នុង​ទីរហោស្ថាន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី ១ ១៦:១៨

លីអាហូណា ៖ មគ្គុទ្ទេសក៍​នៅក្នុង​ទីរហោស្ថាន

លីហៃ និង លីអាហូណា

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​វង្វេង និង​ច្របូក​ច្របល់​អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ ឬ​ផ្តោតលើ​នៅក្នុង​ជីវិត​ដែរ​ឬ​ទេ ? តើ​ជីវិត​របស់​អ្នក​អាច​ខុស​គ្នា​យ៉ាង​ណា ប្រសិនបើ​អ្នក​អាច​ទទួល​ស្គាល់​កាន់តែ​ប្រសើរ​នូវ​ការដឹកនាំ​ដែល​ព្រះអម្ចាស់​កំពុង​ព្យាយាម​ប្រទាន​ដល់​អ្នក ? មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​គ្រួសារ​របស់​លីហៃ បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​បន្ថែម​ដល់​ពួកគេ​តាមរយៈ​លីអាហូណា ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ស្គាល់ និង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​អ្នក ។

មគ្គុទ្ទេសក៍​នៅក្នុង​ទីរហោស្ថាន

សូម​ពិនិត្យ​មើល​រូបភាព​មួយ​ចំនួន​នៃ​ឧបករណ៍​ប្រកប​ដោយ​អព្ភូតហេតុ​ដែល​បាន​ផ្តល់​ឲ្យ​លីហៃ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​ដឹកនាំ​គ្រួសារ​របស់​លោក​ចេញ​ពី​ក្រុង​យេរូសាឡិម ។

លីអាហូណា
លីអាហូណា
លីអាហូណា
  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​វត្ថុ​ដែល​ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​រូបភាព​ទាំង​នេះ ? ( សូមមើល នីហ្វៃទី ១ ១៦:១០ ) ។

  • តើ​វា​មាន​គោលបំណង​អ្វី ?

បន្ទាប់ពី​ត្រូវ​បាន​ព្រះអម្ចាស់​ណែនាំ​ឲ្យ​ធ្វើ​ដំណើរ​កាន់តែ​ឆ្ងាយ​ទៅក្នុង​ទីរហោស្ថាន លីហៃ​បាន​ភ្ញាក់​ឡើង​ហើយ​ឃើញ​ឧបករណ៍ ឬ​បរិក្ខារ​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក ។ លីអាហូណា​ជា « គឺ​ជា​ដុំ​មូល​មួយ​ធ្វើ​ពី​លង្ហិន​ដែល​មាន​ទ្រនិច​ពីរ ដែល​ចង្អុល​ប្រាប់​ទិស—ដូច​ជា​ត្រី​វិស័យ—ហើយ​ក៏​ជា​ការបង្គាប់​ខាង​វិញ្ញាណ​ដល់​លីហៃ និង​ពួកអ្នក​ដែល​ដើរ​តាម​លោក នៅពេល​ណា​ពួកគេ​សុចរិត » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « លីអាហូណា » scriptures.ChurchofJesusChrist.org ) ។

សូម​ស្រមៃ​មើល​ថា តើ​វា​មាន​សភាព​យ៉ាង​ណា នៅពេល​ភ្ញាក់​ពី​ដំណេក​នៅ​ព្រឹក​មួយ ហើយ​ឃើញ​ឧបករណ៍​ដូចជា​លីអាហូណា នៅ​ក្បែរ​ទ្វារ​របស់​អ្នក ដែល​អ្នក​អាច​ប្រើ​ដើម្បី​នាំ​ផ្លូវ​អ្នក​ពេញ​មួយ​ថ្ងៃ ។

  • តើ​អ្វី​អាច​នឹង​ខុស​គ្នា​ក្នុង​ជីវិត​របស់​អ្នក ប្រសិនបើ​អ្នក​មាន​អ្វី​មួយ​ដូចជា​លីអាហូណា ដើម្បី​នាំ​ផ្លូវ​អ្នក ?

  • តើ​មាន​កាលៈទេសៈ​អ្វី​ខ្លះ​ដែល​អ្នក​កំពុង​ប្រឈម​មុខ​ក្នុង​ពេល​បច្ចុប្បន្ន ដែល​​អ្នក​ចង់​បាន​ការដឹកនាំ និង​ការណែនាំ​បន្ថែម ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ពិពណ៌នា​អំពី​ហេតុផល​មួយ​ដែល​យើង​គួរ​ស្វែងរក ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​លីអាហូណា​បាន​ដំណើរការ ។ សូម​ចំណាំ​ថា​ឃ្លា « គំរូ និង​ស្រមោល » សំដៅ​លើ​វត្ថុ ព្រឹត្តិការណ៍ រឿង ឬ​មនុស្ស​ដែល​តំណាង​ឲ្យ​អ្វី​មួយ​ផ្សេង​ទៀត ។

ការពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន​អំពី​លីអាហូណា ដែល​ជា​វត្ថុ​ដឹកនាំ ឬ​ត្រីវិស័យ​ដែល​លីហៃ និង​គ្រួសារ​របស់​លោក​ប្រើ​​ក្នុង​ការធ្វើ​ដំណើរ​របស់​ពួកគេ​នៅក្នុង​ទីរហោស្ថាន ជាពិសេស​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ថា ជា​គំរូ និង​ស្រមោល​មួយ​សម្រាប់​សម័យ​របស់​យើង និង​ជា​មេរៀន​សំខាន់​មួយ​អំពី​អ្វី ដែល​យើង​គួរតែ​ធ្វើ ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ( ដាវីដ អេ បែដណា « That We May Always Have His Spirit to Be with Us » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣០ )

ភាព​ស្រដៀង​គ្នា​រវាង​លីអាហូណា និង​ព្រះវិញ្ញាណ​បរិសុទ្ធ

នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក សូម​ធ្វើ​តារាង​ដូច​ខាង​ក្រោម ។ សូម​ពិចារណា​ធ្វើ​បញ្ជី​អំពី​ភាពស្រដៀង​គ្នា​មួយ​ចំនួន​រវាង​លីអាហូណា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​បាន​ដឹង​រួច​ហើយ ។ នៅពេល​អ្នក​សិក្សា សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​កំពុង​រៀន ដែល​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​របៀប​ដែល​អ្នក​អាច​ប្រើ​អំណោយទាន​នេះ​បាន​កាន់តែ​ប្រសើរ​នៅក្នុង​ជីវិត​របស់​អ្នក ។

លក្ខណៈ​របស់​លីអាហូណា

ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ

លក្ខណៈ​របស់​លីអាហូណា

ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​អាន​សេចក្តីយោង​បទគម្ពីរ​ខាង​ក្រោម ហើយ​កត់ត្រា​ព័ត៌មាន​លម្អិត​អំពី​លីអាហូណា​នៅក្នុង​ជួរ​ឈរ​ខាង​ឆ្វេង​នៃ​តារាង​របស់​អ្នក ។ ព័ត៌មាន​លម្អិត​ទាំង​នេះ​អាច​រួម​បញ្ចូល​អំពី​របៀប​ដែល​លីអាហូណា​ដំណើរការ មូលហេតុ​ដែល​វា​ត្រូវបាន​ផ្តល់​ឲ្យ និង​អ្វី​ដែល​បាន​កើត​ឡើង​ដែល​បណ្តាល​ឲ្យ​វា​ឈប់​ដំណើរ​ការ ។ បន្ទាប់​មក សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​សេចក្ដីលម្អិត​ទាំង​នេះ​អំពី​លីអាហូណា​ទាក់ទង ឬ​ជានិមិត្តរូប​ឲ្យ​កិច្ចការ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​កត់ត្រា​ភាពស្រដៀង​គ្នា​នៅក្នុង​ជួរ​ឈរ​ខាង​ស្តាំ​នៃ​តារាង​របស់​អ្នក ។ ឧទាហរណ៍ ៖ នៅក្នុង នីហ្វៃទី ១ ១៦:១០ យើង​រៀន​ថា លីអាហូណា​បាន​ចង្អុល​បង្ហាញ​ផ្លូវ​ដែល​លីហៃ និង​គ្រួសារ​របស់​លោក​គួរ​ទៅ​ក្នុង​ទីរហោស្ថាន ។ ស្រដៀង​គ្នា​នេះ​ដែរ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ចង្អុល​ទិសដៅ​ដែល​យើង​ត្រូវ​ដើរ​នៅក្នុង​ជីវិត ។

រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

    • តើ​អ្វី​ជា​សេចក្ដីពិត​សំខាន់​បំផុត​ពីរ ឬ​បី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​ការប្រៀបធៀប​ទ្រង់​ទៅ​នឹង​លីអាហូណា ?

    • តើ​ពេលណា​ដែល​អ្នក ឬ​អ្នក​ដទៃ​បាន​ជួប​ប្រទះ​នូវ​សេចក្ដីពិត​មួយ ឬ​ច្រើន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

    • តើ​ការព្យាយាម​ទទួល​ស្គាល់ និង​ធ្វើ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​អំពី​សមត្ថភាព​របស់​អ្នក ក្នុង​ការទទួល​បាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ឥទ្ធិពល​ដែល​ទ្រង់​មាន​លើ​ជម្រើស​ដែល​អ្នក​ជ្រើយ​យក ។ សូម​ពិចារណា​កត់ត្រា​គំនិត ឬ​ចំណាប់​អារម្មណ៍​ដែល​អ្នក​អាច​មាន ។