ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៦–១៧ ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ក្នុង​ស្ថានភាព​លំបាក


« នីហ្វៃទី ១ ១៦–១៧ ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ក្នុង​ស្ថានភាព​លំបាក » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៦–១៧ ៖ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ក្នុង​ស្ថានភាព​លំបាក » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៦–១៧

ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ក្នុង​ស្ថានភាព​លំបាក

ការសង់​សំពៅ

សូម​គិត​អំពី​ឧបសគ្គ​ដែល​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ជួប​បន្ទាប់​ពី​ចាកចេញ​ពី​ក្រុង​យេរូសាឡិម និង​ពេល​ដែល​រស់នៅ​ក្នុង​ទីរហោស្ថាន ។ របៀប​ដែល​នីហ្វៃ​មាន​ប្រតិកម្ម​ចំពោះ​ឧបសគ្គ​របស់​លោក ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​មួយ​អំពី​របៀប​ឆ្លើយតប​ទៅ​នឹង​ការសាកល្បង​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​រៀន​ពី​របៀប​ប្រៀបធៀប​បទព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​អ្នក ហើយ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដោយ​សេចក្ដីជំនឿ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ការស្វែងរក​អត្ថន័យ​ក្នុង​ព្រះគម្ពីរ

សូម​ស្រមៃ​គិត​ថា មាន​បុគ្គល​ម្នាក់​ចែកចាយ​ជាមួយ​អ្នក​ថា ពួកគេ​គិត​ថា ការចំណាយ​ពេល​ក្នុង​ការអាន​ព្រះគម្ពីរ​គឺ​គ្មាន​តម្លៃ​ទេ ។ ពួកគេ​មាន​អារម្មណ៍​ថា បទគម្ពីរ​គ្មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ឧបសគ្គ និង​បញ្ហា​នៅ​សម័យ​យើង​នោះ​ទេ ។

  • តើ​អ្នក​អាច​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការព្រួយ​បារម្ភ​របស់​ពួកគេ ?

សូម​សញ្ជឹង​គិត​លើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក និង​តម្លៃ និង​ការប្រើប្រាស់​ព្រះគម្ពីរ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​ពិចារណា​អំពី​ឧបសគ្គ​ក្នុងការ​ធ្វើ​ឲ្យ​បទគម្ពីរ​មាន​អត្ថន័យ និង​អ្វី​ដែល​បាន​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ ។

ដើម្បី​ជួយ​បងប្អូន​របស់​លោក​ឲ្យ​រៀន និង​ប្រើ​ព្រះគម្ពីរ​នៅក្នុង​សម័យ​របស់​ពួកគេ ព្យាការី​នីហ្វៃ​បាន​បង្រៀន​មេរៀន​ដ៏​មាន​តម្លៃ​មួយ ដែល​អាច​ជួយ​យើង​ក្នុងការ​សិក្សា​ព្រះគម្ពីរ​របស់​យើង​ផងដែរ ។

សូម​អាន នីហ្វៃទី ១ ១៩:២៣ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន ។

  • តើ​អ្នក​នឹង​ពណ៌នា​តាម​ពាក្យ​សម្ដី​របស់​អ្នក​យ៉ាង​ណា​អំពី​សេចក្ដីពិត​ដែល​នីហ្វៃ​កំពុង​បង្រៀន ?

ការប្រៀបធៀប​បទព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​យើង

សេចក្តីពិត​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​រកឃើញ​ពី​ខគម្ពីរ​នេះ​គឺ​ថា នៅពេល​យើង​ប្រៀបធៀប​បទព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​យើង នោះ​យើង​នឹង​រៀន ហើយ​ទទួល​បាន​ប្រយោជន៍​ពី​ព្រះគម្ពីរ​ទាំង​នោះ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ការប្រៀបធៀប​បទព្រះគម្ពីរ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​នឹង​ការប្រៀបធៀប​បទព្រះគម្ពីរ ?

  • យោង​ទៅ​តាម ខទី ២៣ តើ​នីហ្វៃ​មាន​គោលបំណង​អ្វី​ក្នុង​ការអាន និង​ប្រៀបធៀប​ពាក្យ​របស់​អេសាយ ?

  • តើ​ការប្រៀបធៀប​បទព្រះគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ពេញ​លេញ​ដោយ​របៀប​ណា ?

ការប្រៀបធៀប​បទព្រះគម្ពីរ​មាន​ន័យ​ថា ជា​ការបង្កើត​ទំនាក់ទំនង​នៃ​អ្វី​ដែល​បាន​កត់ត្រា​នៅក្នុង​បទគម្ពីរ​ទាំង​នោះ​ទៅ​នឹង​ជីវិត​របស់​យើង​ផ្ទាល់ ។

ដំណើរ​ការ​ខាង​ក្រោម​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក ដើម្បី​ប្រៀបធៀប​បទព្រះគម្ពីរ​ទៅ​នឹង​ជីវិត​របស់​អ្នក ។ សូម​កត់ត្រា​ជំហាន​ទាំង​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

  1. ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ ។

  2. ធ្វើ​ការប្រៀបធៀប​ទៅ​នឹង​ជីវិត​របស់​អ្នក ។

  3. ស្វែងយល់​ពី​មេរៀន​ដ៏​មាន​តម្លៃ ។

  4. កំណត់​ការអនុវត្ត​ផ្ទាល់​ខ្លួន ។

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​អនុវត្ត​ការប្រៀបធៀប​បទព្រះគម្ពីរ​ទៅ​នឹង​ជីវិត​របស់​អ្នក នៅពេល​អ្នក​សិក្សា​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ជាមួយ​នឹង​គ្រួសារ​របស់​លីហៃ​នៅ​ទីរហោស្ថាន ។

នីហ្វៃ​ធ្វើ​បាក់​ធ្នូ​របស់លោក

ជំហាន​ទី ១ ៖ ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ

សូម​អនុវត្ត​ជំហាន​នេះ​ដោយ​សិក្សា នីហ្វៃទី ១ ១៦:១៧–២៥, ៣០–៣២ និង​ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ ។ ព័ត៌មាន​លម្អិត​ទាំង​នេះ​អាច​រួមមាន​ទាំង មនុស្ស ទីកន្លែង វត្ថុ សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ។ អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « The Lord Guides Lehi’s Journey » ដែល​អាច​រកបាន​នៅលើគេហទំព័រ ChurchofJesusChrist.org ចាប់​ពីនាទី​ទី ៥:៣៣ ដល់​នាទី​ទី ១៦:១៨ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​អ្នក ។

16:19

ព្រះអម្ចាស់ដឹកនាំដំណើររបស់លីហៃ | នីហ្វៃទី១ ១៦

នីហ្វៃទី១ ១៦ | គ្រួសារលីហៃ និង អ៊ីសម៉ាអែល បន្តដំណើរពួកគេតាមទីរហោស្ថាន ហើយត្រូវបានដឹកនាំដោយព្រះអម្ចាស់ដោយសេចក្តីជំនឿ ។

  • តើ​អ្នក​បាន​រកឃើញ​ព័ត៌មាន​លម្អិត​សំខាន់ៗ​អ្វី​ខ្លះ ?

ព័ត៌មាន​លម្អិត​ដែល​អ្នក​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​រួមមាន នីហ្វៃ​បាន​ធ្វើ​បាក់​ធ្នូ​របស់​លោក ការរអ៊ូ​រទាំ​ពី​លីហៃ លេមិន លេមយួល និង​កូនប្រុស​របស់​អ៊ីសម៉ាអែល នីហ្វៃ​ធ្វើ​ធ្នូ​ថ្មី ហើយ​នីហ្វៃ​បាន​ទៅ​រក​ឪពុក​របស់​លោក​សូម​ការណែនាំ​អំពី​ការទៅរក​អាហារ ។

នីហ្វៃ​ធ្វើ​បាក់​ធ្នូ​របស់​លោក
ជំហានទី ២៖ ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក

សូម​គិត​អំពី​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក​ដែល​ទាក់ទង​នឹង​ព័ត៌មាន​លម្អិត​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ជំហាន​មុន ។ សំណួរ​ខាង​ក្រោម​អាច​ជួយ​អ្នក​ធ្វើ​កិច្ចការ​នេះ ៖

  • តើ​ស្ថានភាព​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​ខ្ញុំ ដូច​ទៅ​នឹង​ស្ថានភាព​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

អ្នក​ប្រហែល​ជា​បាន​ប្រៀបធៀប​នីហ្វៃ​ដែល​ធ្វើ​បាក់​ធ្នូ​របស់​លោក ទៅ​នឹង​ការលំបាក​ដែល​មិន​បាន​រំពឹង​ទុក​នៅក្នុង​ជីវិត​របស់​អ្នក ។ អ្នក​ក៏​ប្រហែល​ជា​បាន​ប្រៀបធៀប​ពាក្យ និង​សកម្មភាព​របស់​នីហ្វៃ និង​សមាជិក​គ្រួសារ​របស់​លោក​ទៅ​នឹង​ប្រតិកម្ម​របស់​មនុស្ស នៅពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាកៗ ។

ជំហាន​ទី ៣ ៖ ស្វែងយល់​ពី​មេរៀន​ដ៏​មាន​តម្លៃ

សូម​គិត​អំពី​អ្វី​ដែល​អ្នក​រៀន​ពី​បទគម្ពីរ​ដែល​អាច​អនុវត្ត​ចំពោះ​អ្នក ។ អ្នក​ក៏​ប្រហែល​ជា​គិត​អំពី​អ្វី​ដែល​អ្នក​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​ដែរ ។

  • តើ​មេរៀន​អ្វី​ខ្លះ​ដែល​អ្នក​រៀន​ពី​ដំណើររឿង​នៃ​ការបាក់ និង​ជួសជុល​ធ្នូ​របស់​នីហ្វៃ ដែល​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ?

  • តើ​ដំណើរ​រឿង​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សេចក្តីពិត​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​រកឃើញ​ពី​ដំណើរ​រឿង​នេះ​គឺ​ថា ប្រសិនបើ​យើង​ដាក់​ការខិតខំ​របស់​យើង​ផ្ទាល់ ហើយ​ស្វែងរក​ការដឹកនាំ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ឆ្លង​កាត់​ការលំបាក ។

ជំហាន​ទី ៤ ៖ កំណត់​ការអនុវត្ត​ផ្ទាល់​ខ្លួន
  • កំណត់​ការអនុវត្ត​ផ្ទាល់​ខ្លួន​ដោយ​សញ្ជឹង​គិត​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​អនុវត្ត​សេចក្ដីពិត​នេះ​ក្នុង​ជីវិត​របស់​អ្នក​បាន ?

ក្នុង​ចំណោម​របៀប​ជា​ច្រើន​ដើម្បី​អនុវត្ត​សេចក្តីពិត​នេះ អ្នក​អាច​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ នៅពេល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​មិន​បាន​រំពឹង​ទុក ឬ​មាន​អារម្មណ៍​ថា​ជាប់​គាំង​ក្នុង​ជីវិត ។ ជា​ជាង​ការរអ៊ូរទាំ ឬ​មិន​ធ្វើ​អ្វី​សោះ នោះ​អ្នក​អាច​ផ្តួចផ្តើម​គំនិត ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ និង​ទំនុក​ចិត្ត​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក ។

  • តើ​ការធ្វើ​តាម​គំរូ​ការសិក្សា​នេះ​បាន​ជួយ​អ្នក​រកឃើញ​អត្ថន័យ​ក្នុង​ដំណើរ​រឿង​បទគម្ពីរ​នេះ​យ៉ាង​ដូចម្ដេច ?

នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់​សំពៅ

បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន​អស់​រយៈពេល​ប្រាំ​បី​ឆ្នាំ លីហៃ និង​ក្រុម​គ្រួសារ​របស់​លោក​បាន​មក​ដល់​ដែនដី​មួយ​នៅ​មាត់​សមុទ្រ ដែល​គេ​ដាក់​ឈ្មោះថា បរិបូណ៌ ដោយសារ​មាន​ផ្លែឈើ និង​ទឹកឃ្មុំ​ដ៏​បរិបូរ​នៅ​ទី​នោះ ( សូមមើល នីហ្វៃទី ១ ១៧:៤–៦ ) ។

សូម​អាន នីហ្វៃទី ១ ១៧:៥–២០, ៤៨–៥៥; នីហ្វៃទី ១ ១៨:១–៤ ហើយ​ប្រើ​ជំហាន​ទាំង​បួន​ខាង​លើ ដើម្បី​ជួយ​អ្នក​ប្រៀបធៀប​ដំណើរ​រឿង​នេះ​ទៅ​នឹង​ជីវិត​របស់​អ្នក ។ អ្នក​ក៏​អាច​មើល​វីដេអូ « The Lord Commands Nephi to Build a Ship » ចាប់​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១២:០៧ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​គំនិត និង​ការសិក្សា​របស់​អ្នក ។ សូម​ផ្អាក​ជា​ញឹកញាប់​ដើម្បី​គិត​អំពី​របៀប​នៃ​អ្វី​ដែល​អ្នក​កំពុង​រៀន អាច​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​ជាក់លាក់​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

15:13

ព្រះអម្ចាស់បញ្ជានីហ្វៃឲ្យសង់សំពៅមួយ | នីហ្វៃទី១ ១៧–១៨

នីហ្វៃទី១ ១៧–១៨ | នីហ្វៃធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ដើម្បីសង់សំពៅមួយ ទោះជាមានការបៀតបៀនពីបងប្រុសលោកក្តី ។

រូប​តំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

    • តើ​ព័ត៌មាន​លម្អិត​សំខាន់ៗ​អ្វី​ខ្លះ​ដែល​អ្នក​បាន​រកឃើញ​ពី​ដំណើរ​រឿង​នេះ ?

    • តើ​មាន​ការប្រៀបធៀប​អ្វី​ខ្លះ​ដែល​អ្នក​បាន​ធ្វើ​រវាង​ព័ត៌មាន​លម្អិត​ទាំង​នោះ និង​ទិដ្ឋភាព​នៃ​ជីវិត​របស់​អ្នក ?

    • តើ​មេរៀន​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ដំណើរ​រឿង​នេះ ដែល​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

    • តើ​អ្នក​អាច​អនុវត្ត​សេចក្ដីពិត​នេះ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?