ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៧–១៨ ៖ « ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ »


« នីហ្វៃទី ១ ១៧–១៨ ៖ ‹ ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៧–១៨ ៖ ‹ ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៧–១៨

« ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ »

យុវនារី​ត្រូវ​បាន​គេ​ធ្វើ​បាប

យើង​ទាំងអស់​គ្នា​នឹង​មាន​ការសាកល្បង និង​ការរងទុក្ខ​នៅក្នុង​ជីវិត​របស់​យើង ។ ការសាកល្បង និង​ការរងទុក្ខ​មួយ​ចំនួន​នឹង​កើត​ឡើង​ជា​លទ្ធផល​នៃ​អំពើ​ទុច្ចរិត​របស់​យើង​ផ្ទាល់ ឬ​ដោយ​គ្រាន់តែ​យើង​រស់នៅ​ក្នុង​ពិភពលោក​ដ៏​ធ្លាក់ និង​មិន​ល្អ​ឥត​ខ្ចោះ​នេះ ។ ដូច​ដែល​នីហ្វៃ​បាន​ជួប​ប្រទះ​ពេញ​ដំណើរ​របស់​លោក​ទៅ​កាន់​ដែនដី​សន្យា ការសាកល្បង និង​ការរង​ទុក្ខ​មួយ​ចំនួន​បាន​កើត​ឡើង នៅពេល​អ្នក​នៅ​ជុំវិញ​យើង​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ខុស ។ ទោះ​បី​ប្រភព​នៃ​ការរងទុក្ខ​របស់​យើង​កើត​ឡើង​ពី​អ្វី​ក៏​ដោយ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​កម្លាំង និង​ការព្យាបាល​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ស្រឡាញ់ និង​ដឹង​គុណ​ចំពោះ​ព្រះ​អម្ចាស់ ដោយ​មិន​គិត​ពី​កាលៈទេសៈ​ដែល​អ្នក​កំពុង​ប្រឈម​មុខ​ឡើយ ។

តើ​អ្នក​នឹង​ប្រតិកម្ម​យ៉ាង​ណា ?

តើ​អ្នក​ធ្លាប់​កត់សម្គាល់​ពី​របៀប​ផ្សេងៗ​ដែល​ជួនកាល​មនុស្ស​មាន​ប្រតិកម្ម​ចំពោះ​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ​ឬ​ទេ ? សូម​អាន​ស្ថានភាព​ខាង​ក្រោម ហើយ​គិត​អំពី​របៀប​ផ្សេង​មួយ​ចំនួន​ដែល​មនុស្ស​នៅក្នុង​ស្ថានភាព​ទាំង​នេះ​អាច​មាន​ប្រតិកម្ម ។

ហ្គីលើម៉ូ​បាន​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក ដោយសារ​តែ​គាត់​មើល​មិន​សូវ​ឃើញ​ច្បាស់ ។ វេជ្ជបណ្ឌិត​បាន​ប្រាប់​គាត់​ថា គាត់​មាន​ជំងឺ​ដ៏​កម្រ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​គាត់​ពិការ​ភ្នែក​ទាំង​ស្រុង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត ។

ប្អូនប្រុស​របស់ ឡៃឡា ខឹង​សម្បារ ហើយ​រុញ​នាង បណ្តាល​ឲ្យ​នាង​របួស​ក​ជើង ។ នាង​ត្រូវ​ចូល​ប្រកួត​ក្នុង​ការប្រកួត​ជើង​ឯក​របស់​ក្រុម​នាង ប៉ុន្តែ​ឥឡូវ​នេះ​នាង​មិន​អាច​រត់​បាន​ទេ ។

  • តើ​មាន​របៀប​ខុស​គ្នា​ណា​ខ្លះ​ដែល​មនុស្ស​នៅក្នុង​ស្ថានភាព​ទាំង​នេះ​អាច​នឹង​មាន​ប្រតិកម្ម​ចំពោះ​ស្ថានភាព​លំបាក​របស់​ពួកគេ ?

  • តើ​អ្នក​គិត​ថា មាន​ហេតុផល​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឆ្លើយ​តប​តាម​របៀប​វិជ្ជមាន ឬ​អវិជ្ជមាន​ចំពោះ​ការសាកល្បង​ដែល​ពួកគេ​បាន​ជួប ?

ទស្សនវិស័យ​របស់​នីហ្វៃ

នៅពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​មរមន អ្នក​ប្រហែល​ជា​បាន​កត់សម្គាល់​ពី​ភាពខុស​គ្នា​រវាង​ទង្វើ និង​ឥរិយាបថ​របស់​នីហ្វៃ បើ​ប្រៀបធៀប​នឹង​ទង្វើ និង​ឥរិយាបថ​របស់​លេមិន និង លេមយួល សូម្បី​តែ​ពេលពួកគេ​រងទុក្ខ​វេទនា​ដូច​គ្នា​ជា​ច្រើន​ក៏​ដោយ ។ សូម​យក​ចិត្តទុក​ដាក់​ចំពោះ​ភាពខុស​គ្នា​នេះ ពេល​អ្នក​សិក្សា​ខគម្ពីរ​ខាង​ក្រោម ។

ការធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន ៖សូម​ប្រៀបធៀប​ដំណើរ​រឿង​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី ១ ១៧:១–៣ ទៅ​នឹង​អ្វី​ដែល​លេមិន និង​លេមយួល បាន​និយាយ​ក្នុង នីហ្វៃទី ១ ១៧:២០–២២ ។

ការសង់​សំពៅ ៖សូម​ប្រៀបធៀប​ការឆ្លើយ​តប​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី ១ ១៧:៨–៩, ១៥ ទៅ​នឹង​ប្រតិកម្ម​របស់​លេមិន និង​លេមយួល នៅក្នុង នីហ្វៃទី ១ ១៧:១៧–១៨ ។

  • តើ​អ្នក​មាន​គំនិត ឬ​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ នៅពេល​អ្នក​ប្រៀបធៀប​ពាក្យ​សម្តី និង​សកម្មភាព​របស់​នីហ្វៃ​ជាមួយ​នឹង​ពាក្យ​សម្តី​របស់​លេមិន និង លេមយួល ?

  • តើ​អ្នក​សម្គាល់​ឃើញ​អ្វី​ខ្លះ​អំពី​ទំនាក់ទំនង​ដែល​បុគ្គល​ម្នាក់ៗ​មាន​ជាមួយ​ព្រះ ?

យើង​ទាំងអស់​គ្នា​មាន​ពេល​ខ្លះ​ដែល​យើង​ឆ្លើយតប​បាន​ល្អ​ចំពោះ​ស្ថានភាព​លំបាក ហើយ​ពេល​ខ្លះ​ទៀត​មិន​សូវ​ល្អ​ទេ ។ សូម​គិត​ថា ជាទូទៅ​តើ​អ្នក​ប្រព្រឹត្ត​ដូច​នីហ្វៃ ឬ​ដូច លេមិន និង​លេមយួល ច្រើន​ជាង នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ស្ថានភាព​លំបាក ។ នៅពេល​អ្នក​បន្ត​សិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយតប​តាម​របៀប​វិជ្ជមាន​បន្ថែម​ទៀត នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ការលំបាក ឬ​ការសាកល្បង​នានា ។

លីហៃ និង​គ្រួសារ​របស់​លោក​ជិះ​សំពៅ​ទៅ​កាន់​ដែនដី​សន្យា

បន្ទាប់​ពី​នីហ្វៃ និង​បងប្អូន​របស់​លោក​បាន​បញ្ចប់​ការសង់​សំពៅ នោះ​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ដល់​លីហៃ និង​ក្រុមគ្រួសារ​របស់​លោក​ឲ្យ​ចាប់ផ្ដើម​ជិះ​សំពៅ​នោះ​ឆ្ពោះ​ទៅ​កាន់​ដែនដី​សន្យា ( សូមមើល នីហ្វៃទី ១ ១៨:១–៨ ) ។

សូម​អាន នីហ្វៃទី ១ ១៨:៩–២១ ដោយ​រកមើល​ការលំបាក​មួយ​ចំនួន​ដែល​បាន​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នេះ ។ នៅពេល​អ្នក​សិក្សា សូម​បន្ត​ប្រៀបធៀប​ទង្វើ និង​ឥរិយាបថ​របស់​នីហ្វៃ​ជាមួយ​នឹង​ទង្វើ និង​ឥរិយាបថ​របស់ លេមិន និង លេមយួល ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Lehi’s Family Sails to the Promised Land » ចាប់ពី​នាទី​ទី ៣:១៣ ដល់​នាទី​ទី ១១:៣១ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

12:53

គ្រួសារលីហៃធ្វើដំណើរតាមទឹកទៅដែនដីសន្យា | នីហ្វៃទី១ ១៨

នីហ្វៃទី១ ១៨ | គ្រួសារលីហៃធ្វើដំណើរតាមទឹកទៅដែនដីសន្យាលើសំពៅដែលនីហ្វៃ និងបងប្រុសរបស់គាត់បានសង់ ។

រូប​តំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ពីរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ៖

    • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ពី​ដំណើរ​រឿង​នេះ ?

    • សូម​កត់សម្គាល់​អ្វី​ដែល​នីហ្វៃ​បាន​កត់ត្រា​នៅក្នុង ខទី ១៦ ។ ប្រសិនបើ​អ្នក​មាន​ឱកាស​សួរ​លោក​នូវ​សំណួរ​មួយ​ចំនួន​អំពី​ទង្វើ​របស់​លោក​នៅក្នុង​ខគម្ពីរ​នេះ តើ​អ្នក​នឹង​សួរ​លោក​អំពី​អ្វី ?

    • តើ​អ្នក​គិត​ថា លោក​អាច​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

អែលឌើរ ឌេល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ចែកចាយ​ហេតុផល​មួយ​ដែល​នីហ្វៃ​អាច​ឆ្លើយ​តប​តាម​របៀប​ដែល​លោក​បាន​ឆ្លង​កាត់​ការលំបាក​របស់​លោក ។

13:39

“That I Might Draw All Men unto Me”

Elder Renlund shows how drawing closer to God, particularly through the sacrament, can replace selfishness, entitlement, and skepticism with love and gratitude.

ដោយសារ​ពួកគេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គសង្គ្រោះ លេមិន និង លេមយួល បាន​រអ៊ូរទាំ ចាប់ផ្តើម​មាន​ជម្លោះ ហើយ​គ្មាន​ជំនឿ ។ ពួកគេ​មាន​អារម្មណ៍​ថា ជីវិត​មិន​យុត្តិធម៌ ហើយ​ថា​ពួកគេ​មាន​សិទ្ធិ​ទទួល​បាន​ព្រះ​គុណ​របស់​ព្រះ ។ ផ្ទុយ​ទៅ​វិញ ដោយសារ​គាត់​បាន​ចូល​ទៅ​ជិត​ព្រះ នីហ្វៃ​ច្បាស់​ជា​ទទួល​ស្គាល់​ថា ជីវិត​នឹង​មាន​ភាពអយុត្តិធម៌​បំផុត​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ។ ទោះ​ជា​គ្មាន​ទោស​អ្វី​សោះ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ខ្លាំង​បំផុត ។

កាល​ណា​យើង​ខិត​ទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​គំនិត និង​ចេតនា​នៃ​ដួងចិត្ត​របស់​យើង​កាន់តែ​ខ្លាំង នោះ​យើង​កាន់តែ​ដឹង​គុណ​ចំពោះ​ការរងទុក្ខ​ដែល​គ្មាន​កំហុស​របស់​ទ្រង់ យើង​មាន​អំណរ​គុណ​កាន់តែ​ច្រើន​ចំពោះ​ព្រះគុណ និង​ការអភ័យ​ទោស ហើយ​យើង​កាន់តែ​ចង់​ប្រែចិត្ត ហើយ​ប្រែក្លាយ​ឲ្យ​ដូចជា​ទ្រង់ ។ ( ឌេល ជី រិនឡាន់ « That I Might Draw All Men unto Me » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៤០ )

  • តើ​សេចក្ដីពិត​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ រិនឡាន់ ដែល​អាច​ជួយ​អ្នក​ក្នុង​ការសាកល្បង​របស់​អ្នក ?

សេចក្តីពិត​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​រកឃើញ​នោះ​គឺ ពេល​យើង​នៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ទទួល​អារម្មណ៍​ស្រឡាញ់ និង​ដឹង​គុណ​ទ្រង់ សូម្បី​តែ​ក្នុង​គ្រាលំបាកៗ​ក៏​ដោយ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅថ្ងៃ​នេះ ។ សូម​វាយតម្លៃ​ពី​អារម្មណ៍​នៃ​ភាព​ជិតស្និទ្ធ​ខ្លាំង​ប៉ុន​ណា​ដែល​អ្នក​មាន​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចូល​មក​ជិត​ទ្រង់​ទាំង​ទ្វេ ? តើ​អ្នក​គិត​ថា ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក ? សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។