« ព្រះគម្ពីរមរមន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២ ៖ ទន្ទេញឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ព្រះគម្ពីរមរមន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២ ៖ ទន្ទេញឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ព្រះគម្ពីរមរមន ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ២
ទន្ទេញឯកសារយោង និងឃ្លាបទគម្ពីរគន្លឹះ
ការចាំវគ្គបទគម្ពីរ និងអ្វីដែលបទគម្ពីរទាំងនោះបង្រៀនអាចជួយអ្នកតាមរបៀបជាច្រើន ។ មេរៀននេះមានបំណងជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនមួយចំនួន ។
ការប្រើព្រះគម្ពីរដើម្បីចែកចាយដំណឹងល្អ
សូមស្រមៃថា មិត្តម្នាក់របស់អ្នកមានសំណួរអំពីជំនឿមួយចំនួនរបស់អ្នក ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមទាំងជំនឿរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ គោលបំណងរបស់យើងនៅលើផែនដី និងបទបញ្ញត្តិរបស់ព្រះ ។ នៅពេលអ្នកគិតអំពីរបៀបដែលអ្នកអាចនឹងឆ្លើយតប អ្នកសម្រេចចិត្តថា អ្នកចង់បង្ហាញគាត់នូវបទគម្ពីរពីព្រះគម្ពីរមរមន ដើម្បីជួយឆ្លើយសំណួររបស់គាត់ ។
-
តើអ្នកអាចគិតអំពីវគ្គបទគម្ពីរអ្វីខ្លះដែលមានប្រយោជន៍ពីព្រះគម្ពីរមរមន ដែលអ្នកអាចបង្ហាញមិត្តរបស់អ្នកបានទេ ?
-
តើការដឹងវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វគ្គចំណេះចំណានខាងគោលលទ្ធិ អាចជួយអ្នកក្នុងស្ថានភាពបែបនេះដោយរបៀបណា ?
មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិដែលអ្នកនឹងសិក្សានៅឆ្នាំនេះ ។ ការទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរទាំងនេះអាចជួយអ្នកក្នុងជីវិតរបស់អ្នក និងក្នុងការខិតខំរបស់អ្នកដើម្បីចែកចាយជំនឿរបស់អ្នកជាមួយអ្នកដទៃ ។ ខាងក្រោមនេះគឺជាបញ្ជីនៃវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមនទាំង ១២ ដំបូង ជាមួយនឹងឃ្លាបទគម្ពីរគន្លឹះរបស់វគ្គចំណេះចំណានខាងគោលលទ្ធិទាំងនោះ ។
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សទាំងអស់គ្នាគឺដូចគ្នានៅចំពោះព្រះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទនឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … បានពរគ្រប់យ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ « សូមជឿដល់ព្រះចុះ… ជឿថាទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីរគន្លឹះ ចូរ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
កាតសម្រាប់ទន្ទេញ
សូមចំណាយពេលដើម្បីបង្កើតកាតសម្រាប់ទន្ទេញ ដែលអ្នកអាចប្រើពេញមួយឆ្នាំ ។ សូមដាក់សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅផ្នែកម្ខាងនៃកាតនីមួយៗ និងឃ្លាបទគម្ពីរគន្លឹះនៅម្ខាងទៀត ។ សូមបង្កើតកាតសម្រាប់ទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដែលមានរាយក្នុងតារាង ។
ប្រសិនបើចាំបាច់ សូមប្រើការណែនាំខាងក្រោមដើម្បីជួយអ្នកបង្កើតកាតសម្រាប់ទន្ទេញរបស់អ្នក ៖
ជំហានទី ១ ៖ បង្កើតកាតចំនួន ១២ សន្លឹក
សូមគូសបន្ទាត់ពុះកណ្តាលក្រដាសដើម្បីបង្កើតជួរឈរពីរ ដោយប្រើក្រដាសមួយចំហៀងទាំងស្រុង។ បន្ទាប់មក គូរបន្ទាត់ផ្តេកពីរលើក្រដាសដើម្បីបង្កើតប្រអប់ចំនួនបីដែលមានទំហំស្មើគ្នានៅក្នុងជួរឈរនីមួយៗ ដើម្បីផ្តល់ឲ្យអ្នកនូវប្រអប់សរុបចំនួនប្រាំមួយ។ សូមមើលរូបភាពខាងក្រោមពីគំរូរូបរាងនៃទំព័រក្រដាសរបស់អ្នកគួរមាន ៖
សូមត្រឡប់ក្រដាស ហើយធ្វើដូចគ្នានៅម្ខាងទៀត។ សូមធ្វើដូចគ្នានៅលើក្រដាសដាច់ដោយឡែកមួយទៀត ដើម្បីបង្កើតប្រអប់ទាំង ១២ ដែលអ្នកត្រូវការ ។
ជំហានទី ២ ៖ សរសេរសេចក្ដីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅម្ខាង
នៅលើក្រដាសទាំងពីរសន្លឹករបស់អ្នក សូមសរសេរសេចក្ដីយោងបទគម្ពីរពីតារាងក្នុងប្រអប់នីមួយៗនៅលើក្រដាសម្ខាង ។ ក្រៅពីសេចក្តីយោងបទគម្ពីរ អ្នកក៏អាចគូររូបភាពសាមញ្ញមួយ ដែលនឹងជួយអ្នកចងចាំឃ្លាបទគម្ពីរគន្លឹះផងដែរ ។
ជំហានទី ៣ ៖ សរសេរឃ្លាបទគម្ពីរគន្លឹះនៅម្ខាងទៀត ។
សូមត្រឡប់ក្រដាសរបស់អ្នក ហើយសរសេរក្នុងប្រអប់នីមួយៗនូវឃ្លាបទគម្ពីរគន្លឹះ ដែលត្រូវនឹងសេចក្ដីយោងបទគម្ពីរនៅម្ខាងទៀត ។
ជំហានទី ៤ ៖ កាត់កាតរបស់អ្នក ។
សូមកាត់ប្រអប់នីមួយៗដែលអ្នកបានបង្កើតទៅជាកាត ។
នៅពេលអ្នកបង្កើតប័ណ្ណរបស់អ្នករួចរាល់ហើយ សូមចំណាយពេលពីរបីនាទីដើម្បីទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះមួយចំនួន ឬទាំងអស់ ។ សូមពិចារណាស្វែងរកជំនួយមកពីសមាជិកគ្រួសារ និងមិត្តភក្តិ ។ អ្នកក៏អាចពិចារណាអំពីការទន្ទេញនូវវគ្គបទគម្ពីរមួយចំនួននេះទាំងស្រុងជាជាងគ្រាន់តែការទន្ទេញឃ្លាបទគម្ពីរគន្លឹះប៉ុណ្ណោះ ។
-
តើវគ្គបទគម្ពីរ និងឃ្លាគន្លឹះណាខ្លះដែលអ្នកគិតថា មានប្រយោជន៍បំផុតសម្រាប់ឲ្យអ្នកទន្ទេញ ? ហេតុអ្វី ?
-
តើសេចក្ដីពិតអ្វីខ្លះដែលវគ្គបទគម្ពីរទាំងនេះបង្រៀនអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ?
-
តើមានរបៀបអ្វីខ្លះដែលការទន្ទេញឯកសារយោង និងសេចក្តីពិតពីព្រះគម្ពីរអាចជួយអ្នកបាន ?