ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៩:១–២៦ ៖ « ដង្វាយ​ធួន​ដ៏​និរន្តរ៍ »


« នីហ្វៃទី២ ៩:១–២៦ ៖ ‹ ដង្វាយ​ធួន​ដ៏​និរន្តរ៍ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

នីហ្វៃទី២ ៩:១–២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៩:១–២៦

« ដង្វាយ​ធួន​ដ៏​និរន្តរ៍ »

ទ្រង់​មាន​ព្រះ​ជន្មរស់​ដោយ ស៊ីម៉ូន ឌីវី

យ៉ាកុប​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​អំពី​ស្ថានភាព​ដែល​មនុស្ស​លោក​ទាំងអស់​ជួបប្រទះ ដោយសារ​ការ​ធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា មាន​តែ​តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ និង​ព្រះចេស្តា​ប្រោសលោះ​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​បាន ។ មេរៀន​នេះ​អាច​ជួយអ្នក​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ស្ថានភាព​លំបាក

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​កាលៈទេសៈ​ខាង​ក្រោម ៖

នៅថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ ២០១០ អ្នក​រុករក​រ៉ែ​ជនជាតិ​ឈីលី ៣៣ នាក់​ត្រូវ​បាន​ជាប់នៅក្នុង​រូងភ្នំ​ដ៏​ធំ​មួយ បន្ទាប់ពី​ថ្ម​នៅ​ខាង​ក្នុង​អណ្តូង​រ៉ែ​បាន​ដួលរលំ ។ ពួកគេ​ត្រូវ​បាន​ឃាត់​ឲ្យ​នៅ​តំបន់​សុវត្ថិភាព​តូច​មួយ និង​នៅ​ផ្នែក​អណ្តូង​រ៉ែ​នៅក្រោម​ដែលដួល​រលំ​នោះ ដែល​មាន​ជម្រៅ ២៣០០ ហ្វីត ( ៧០០ ម៉ែត្រ ) នៅ​ខាង​ក្នុងផែនដី ។

ស្ថានភាព​គួរឲ្យ​ក្រៀមក្រំ​ណាស់ ។ ពួកគេ​ត្រូវ​បាន​បែក​ចេញ​ពី​ផ្ទះ និង​ក្រុមគ្រួសារ​ដោយ​ថ្ម​ដែល​មិន​អាច​រើ​បាន​ជិត​កន្លះ​ម៉ាយល៍ ហើយ​ពួកគេ​មាន​អាហារ​ផ្គត់ផ្គង់ និង​ទឹក​បន្តិចបន្តួច ។ ទោះបីជា​ពួកគេ​មាន​ឧបករណ៍ និង​ចំណេះដឹងក៏​ដោយ តែដោយសារ​អស្ថិរ​ភាពនៃ​អណ្តូងរ៉ែ នោះ​ពួកគេ​មិន​អាច​ជួយស​ង្គ្រោះ​ខ្លួន​ឯង​បាន​ទេ ។ ឱកាស​តែ​មួយ​គត់​របស់​ពួកគេ​គឺ​ត្រូវ​ឲ្យរក​ឃើញ និង​ជួយ​សង្គ្រោះ ។ ( ខូននី ហ្គៅឌីង « Seeking Rescue » Ensign ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ៦៣ )

  • ប្រសិនបើ​អ្នក​ធ្លាប់​ស្ថិត​ក្នុងស្ថានភាព​បែបនេះ តើ​អ្នក​អាច​មាន​គំនិត ឬ​អារម្មណ៍​បែបណា ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​សង្គ្រោះ​ពី​ការ​ដែល​យើង​មិន​អាច​យកឈ្នះ​ដោយ​ខ្លួនឯង ?

ដោយសារ​ការ​ធ្លាក់របស់​អ័ដាម និង​អេវ៉ា យើង​ម្នាក់ៗ​នឹង​ជួប​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ សេចក្តីស្លាប់​ខាង​វិញ្ញាណ​សំដៅ​ទៅ​លើ​ការ​បែកចេញ​ពី​ព្រះដែល​យើង​ដកពិសោធ​ ដែលជា​លទ្ធផល​នៃ​អំពើ​បាប ។

សូមអាន នីហ្វៃទី២ ៩:១០ ដោយរកមើល​អ្វី​ដែល​យ៉ាកុប​ប្រៀបធៀប​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

  • ហេតុ​អ្វី​អ្នក​គិត​ថា​យ៉ាកុប ពិពណ៌នា​អំពី​សេចក្ដី​ស្លាប់ ( សេចក្ដី​ស្លាប់​ខាង​រូបកាយ ) និង​ឋាននរក ( សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ដែល​កើតចេញ​ពី​អំពើ​បាប​ដែល​មិន​បាន​ប្រែចិត្ត ) ជា « វិរូប​ដ៏​គួរ​ស្ញែង​ខ្លា​ច » ?

សូម​គិត​ថា​តើ​ជីវិត​នេះ​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​យើង​មិន​បាន​សង្គ្រោះពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ទេ​នោះ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ទាក់ទង​ទៅ​នរណា​ម្នាក់ អំពី​សេចក្តី​ត្រូវការ​ខ្លាំង​បំផុត​របស់​យើងដើម្បី​រក​អង្គ​ប្រោសលោះ ដើម្បី​សង្គ្រោះ​យើង​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ នៅពេល​អ្នក​បន្តសិក្សា សូម​សញ្ជឹងគិត​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះ​យេស៊ូវគ្រីស្ទ ដែលជួយ​យើង​យកឈ្នះ​លើ​លក្ខខណ្ឌទាំងនេះ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។

យ៉ាកុប​បង្រៀន​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​រំដោះ​យើង​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់

រូបតំណាង កំណត់ត្រា
  1. សូម​បំពេញ​សកម្មភាព​សិក្សា​ដូច​ខាង​ក្រោមនេះ

សូម​បង្កើត​តារាង​ដែល​មាន​ចំណងជើង​ដូចខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​សិក្សា​ខគម្ពីរ​ដែល​មាន​នៅក្នុងជួរឈរ​នីមួយៗ ហើយ​កត់ត្រា​ការ​យល់ដឹង​របស់​អ្នក​នៅក្នុង​តារាង​របស់អ្នក ។ សូម​បន្ត​បន្ថែម​ការ​យល់ដឹង​ទៅក្នុង​តារាង​របស់​អ្នក​ពេញទាំង​មេរៀន ។

ប្រសិនបើ​គ្មាន​ព្រះអង្គ​សង្រ្គោះ​ទេ … ( នីហ្វៃទី២ ៩:៧–៩ )

ដោយសារតែ​មាន​ព្រះ​អង្គសង្គ្រោះ … ( នីហ្វៃទី២ ៩:១០–១៣ )

អ្នក​ក៏​ប្រហែលជា​ចង់មើល « Why We Need a Savior » ( ២:១៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​ពិចារណា​បន្ថែម​ការ​យល់ដឹង​បន្ថែម​របស់​អ្នក​ទៅក្នុង​តារាង​របស់អ្នក ។

2:15

Why We Need a Savior

What would life be like without a Savior? There would be no joy, no forgiveness, no hope for the future. This Christmas, learn more about the hope, peace and happiness our Savior Jesus Christ can bring into our lives at christmas.mormon.org.

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ ?

សេចក្តី​ពិត​មួយ​ដែល​សង្ខេប​ការបង្រៀន​របស់​យ៉ាកុប នៅក្នុង​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សាគឺ​ថា តាមរយៈ​ដង្វាយ​ធួន​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​យកឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់ ។

  • តើ​ការ​យល់ដឹង​ពី​សេចក្ដីពិត​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាងណា​លើ​ជីវិត​របស់​អ្នក ?

  • តើ​នៅពេល​ណា​ដែល​ចំណេះដឹង​អំពី​ជ័យ​ជម្នះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ?

ការជ្រើសរើស​ទទួលយក​ការ​សង្គ្រោះ

សូម​រំឭក​ពី​ដំណើររឿង​របស់​អ្នក​ជីករ៉ែ​ជនជាតិ​ឈីលី​កាល​ពីដើម​មេ​រៀន​នេះ ។ នៅពេល​អ្នក​រៀន​អំពី​ដំណើររឿង​ទាំងអស់​របស់​ពួកគេ សូម​គិត​អំពី​ភាពស្រដៀង​គ្នា​រវាង​បទពិសោធន៍​របស់​ពួកគេ និង​ការ​សង្គ្រោះ​របស់​យើង​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

ជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​អ្នក​រុករករ៉ែ​បាន​ជាប់ក្នុង​រូង​នោះ អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​វិធី​មួយ​ដើម្បី​ផ្តល់​អាហារ ទឹក និង​គ្រឿងផ្គត់ផ្គង់​ដល់​ពួកគេ ។ ជិត​ពីរ​ខែ​ក្រោយ​មក ទើប​ក្រុម​អ្នក​ជួយសង្គ្រោះ​អាច​​បង្កើត​រន្ធ​ធំ​ល្មម ដើម្បី​ទម្លាក់​ទូរ​តូច​មួយ​ដែល​អាច​ជួយសង្គ្រោះ​អ្នក​រុករក​រ៉ែម្តងៗ​មួយ ។ អ្នក​រុករករ៉ែ​ម្នាក់ៗ​បាន​ចូល​ទៅក្នុង​ទូរ​នោះ ហើយ​សម្រេច​ទុកចិត្ត​តាម​ផែនការ​ជួយ​សង្គ្រោះ និង​ឲ្យ​ពួក​អ្នក​ជួយ​សង្រ្គោះ​មក​សង្រ្គោះ ។ បន្ទាប់ពី​ជាប់​ក្នុង​រូង​អស់រយៈ​ពេល ៦៩ ថ្ងៃ អ្នក​រុករក​រ៉ែ​ម្នាក់ៗ​ត្រូវ​បាន​ជួយ​សង្គ្រោះ ( សូមមើល ខូននី ហ្កៅឌីង « Seeking Rescue » Ensign ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ៦៣–៦៥ ) ។

  • តើ​អ្នក​ឃើញ​ភាព​ស្រដៀងគ្នា​អ្វី​ខ្លះរ​វាង​ដំណើររឿង​នេះ និង​ព្រះ​អង្គសង្គ្រោះ​ដែល​សង្គ្រោះ​យើង​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់ ?

  • តើ​អ្នក​គិត​យ៉ាង​ណា ប្រសិនបើ​អ្នករុករក​រ៉ែ​ម្នាក់​ដែល​ជាប់​ក្នុង​រូងនោះ​មិន​ព្រម​ចូល​ក្នុង​ទូរ​សង្រ្គោះ​នោះ ? ហេតុ​អ្វី ?

ខណៈ​ដែល​ការ​រំដោះ​ចេញពី​សេចក្ដី​ស្លាប់​ខាង​រូបកាយ​ជា​អំណោយទាន​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ដល់​មនុស្សលោក​ទាំងអស់ ការ​រំដោះ​យើង​ពីសេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​អាស្រ័យ​លើ​បំណង​ប្រាថ្នា និង​សកម្មភាព​របស់​យើង​មួយ​ផ្នែក ។

សូមអាន នីហ្វៃទី២ ៩:២១–២៤ ហើយ​រក​មើល​ជម្រើស​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​​ព្រះ​អង្គ​សង្គ្រោះ​ជួយ​យើង​ពីសេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ។ សូម​ពិចារណា​កត់ត្រា​ការ​យល់ដឹង​បន្ថែម​ដែល​អ្នក​ទទួល​បាន​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជួរ​ឈរទី​ពីរ​នៃ​តារាង​របស់​អ្នក ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះអំពី​អ្វី​ដែល​យើង​ត្រូវធ្វើ​ថ្វាយ​ព្រះ​អង្គសង្គ្រោះ​ដើម្បី​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ?

  • ហេតុ​អ្វី​អ្នក​គិត​ថា​យើង « មិន​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ » ប្រសិនបើ​យើង​មិន​ធ្វើរឿងទាំងនេះ ?

សូម​សញ្ជឹងគិត​មួយ​ភ្លែត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អ្វី​ដែលទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​រាល់​គំនិត ឬ​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​អ្នក​មាន ឬ​រួមបញ្ចូល​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង ។