« នីហ្វៃទី២ ៩:២៧–៤៩ ៖ ‹ គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
នីហ្វៃទី២ ៩:២៧–៤៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៩:២៧–៤៩
« គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច »
តើអ្នកគិតញឹកញាប់ប៉ុនណាអំពីកន្លែងដែលសកម្មភាព និងឥរិយាបថរបស់អ្នកនឹងដឹកនាំអ្នក ? បន្ទាប់ពីបានប្រកាសថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្តាដើម្បីរំដោះមនុស្សជាតិទាំងអស់ពីឥទ្ធិពលនៃអំពើបាប យ៉ាកុបបានព្រមានប្រឆាំងនឹងទង្វើ និងឥរិយាបថដែលធ្វើឲ្យយើងងាកចេញពីព្រះអម្ចាស់ ។ លោកបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលយើងអាចធ្វើដើម្បីមករកទ្រង់ ហើយទទួលបានការសង្គ្រោះ ។ មេរៀននេះអាចជួយឲ្យអ្នកចៀសវាងពីឥរិយាបទដែលនាំឲ្យគ្មានសុភមង្គល និងនាំឲ្យអ្នកងាកចេញពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឃ្លាតឆ្ងាយពីព្រះ
សូមគិតអំពីពេលវេលាក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះជាពិសេស និងពេលដែលអ្នកមានអារម្មណ៍ថានៅឆ្ងាយពីទ្រង់ ។ តើមានសកម្មភាពអ្វីខ្លះដែលអាចបាននាំឲ្យមានលទ្ធផលទាំងនេះ ?
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកគិតថាអ្វីដែលបានជួយឲ្យយ៉ាកុបមានអារម្មណ៍ដូចដែលលោកបានពិពណ៌នាក្នុង នីហ្វៃទី២ ៩:៤៩ ?
សូមគិតអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក និងអារម្មណ៍ស្និទស្នាលដែលអ្នកមានចំពោះព្រះនាពេលបច្ចុប្បន្ននេះ ។ នៅពេលអ្នកសិក្សាបន្ថែមអំពីការបង្រៀនរបស់យ៉ាកុបនៅក្នុង នីហ្វៃទី២ ៩ សូមរកមើលការបង្រៀនដែលអាចជួយអ្នកឲ្យខិតទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« សូមផ្ទៀងត្រចៀកស្ដាប់ពាក្យទាំងឡាយរបស់ខ្ញុំចុះ »
បន្ទាប់ពីបានបង្រៀនអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការជួយយើងឲ្យយកឈ្នះលើអំពើបាប និងសេចក្តីស្លាប់ ( សូមមើល នីហ្វៃទី២ ៩:១–២៦ ) យ៉ាកុបបានព្រមានសាសន៍នីហ្វៃប្រឆាំងនឹងឥរិយាបថ និងការប្រព្រឹត្តដែលនឹងនាំឲ្យពួកគេឃ្លាតឆ្ងាយពីព្រះអង្គសង្គ្រោះ ។
សូមអាន នីហ្វៃទី២ ៩:២៧–៣៨ ដោយរកមើលឥរិយាបថ និងសកម្មភាពដែលយ៉ាកុបបានព្រមាន ។ អ្នកអាចពិចារណាបង្កើតបញ្ជីមួយសម្រាប់ដាក់សកម្មភាពទាំងនេះនៅពេលអ្នកអាន ។
សូមគិតអំពីឥរិយាបទនីមួយៗដែលយ៉ាកុបបានព្រមានត្រូវចំពោះក្មេងជំទង់សព្វថ្ងៃនេះដោយរបៀបណា ។ ឧទាហរណ៍ ៖ ខណៈដែលក្មេងជំទង់ភាគច្រើនមិនចូលរួមក្នុងអំពើឃាតកម្ម ខទី ៣៥ អាចជួយអ្នកឲ្យចងចាំថាត្រូវចៀសវាងការគិត អារម្មណ៍ និងការប្រព្រឹត្តហិង្សា ( សូមមើល ម៉ាថាយ ៥:២១–២២, ៣៨–៤២ ) ។
មនុស្សម្នាក់ដែលបង្ហាញឲ្យឃើញច្បាស់ពីឥរិយាបថ និងបុគ្គលិកលក្ខណៈដែលយ៉ាកុបបានព្រមាននឹងអាចត្រូវបានពិពណ៌នាថាជា « គំនិតដែលជាប់ទៅខាងរូបកាយ » ( នីហ្វៃទី២ ៩:៣៩ ) ។
សូមអាន នីហ្វៃទី២ ៩:៣៩ ដោយរកមើលអ្វីដែលយ៉ាកុបបានបង្រៀនអំពីឥទ្ធិពលនៃគំនិតដែលជាប់ទៅខាងរូបកាយ និងគំនិតដែលជាប់ទៅខាងវិញ្ញាណ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកគិតថា ការមានគំនិតដែលជាប់ទៅខាងវិញ្ញាណមានន័យដូចម្តេច ?
ចេញពីខគម្ពីរនេះ យើងរៀនថា គំនិតដែលជាប់ទៅខាងរូបកាយនាំទៅរកការស្លាប់ខាងវិញ្ញាណ ។ គំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។
ដើម្បីមើលឃើញឧទាហរណ៍មួយនៃបុគ្គលម្នាក់ដែលបានឃ្លាតឆ្ងាយពីបុគ្គលិកលក្ខណៈ និងឥរិយាបទនៃគំនិតដែលជាប់ទៅខាងរូបកាយ បានប្រទានពរតាមរយៈព្រះយេស៊ូវគ្រីស្ទ សូមពិចារណាមើលវីដេអូ « His Grace: Change Is Possible through Christ » ( ៣:២៩ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកមានគំនិត ឬអារម្មណ៍ដូចម្ដេចខ្លះអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
សូមមកឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
សូមគិតត្រឡប់ទៅរកគំនិតដែលជាប់ទៅខាងរូបកាយដែលយ៉ាកុបសរសេរនៅក្នុង នីហ្វៃទី២ ៩:២៧–៣៨ ។ តើការព្រមានមួយណាក្នុងចំណោមការព្រមានទាំងនេះដែលអ្នកយល់ឃើញថាមានការពិបាកបំផុត ? តើមានការផ្លាស់ប្តូរអ្វីខ្លះដែលអ្នកអាចធ្វើបាន ដែលនឹងជួយអ្នកចូលទៅជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? សូមពិចារណាថាតើជំហានណាខ្លះដែលអ្នកអាចធ្វើបាន ។
នៅពេលអ្នកគិតអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក សូមអានពាក្យរបស់យ៉ាកុបនៅក្នុង នីហ្វៃទី២ ៩:៤០–៤៥ ។ សូមរកមើលការបង្រៀនរបស់លោក ជាពិសេសការបង្រៀនអំពីព្រះអង្គសង្គ្រោះដែលអាចជួយអ្នកក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក ។
-
តើពាក្យ និងឃ្លាណាខ្លះដែលអ្នកយល់ឃើញថាមានអត្ថន័យបំផុត ? ហេតុអ្វី ?
-
តើការចងចាំនៃ « ភាពធំអស្ចារ្យនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល » ( ខទី ៤០ ) អាចជួយអ្នកឲ្យកាន់តែមានគំនិតដែលជាប់ទៅខាងវិញ្ញាណច្រើនជាងមុនដោយរបៀបណា ?
សូមចំណាយពេលបន្តិចដើម្បីគិតពិចារណាពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍តាមរយៈការសិក្សារបស់អ្នកនៅថ្ងៃនេះ ។ សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវគំនិត និងចំណាប់អារម្មណ៍ណាមួយដែលអ្នកមាន រួមទាំងសកម្មភាពដែលអ្នកមានអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យធ្វើ ។ សូមចាំថា ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក នៅពេលអ្នកខិតខំចូលទៅជិតទ្រង់ ។