« ម៉ូសាយ ៩–១០ ៖ ‹ ម៉ូសាយ ៩–១០ ៖ « ដោយកម្លាំងនៃព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៩–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៩:១០
« ដោយកម្លាំងនៃព្រះអម្ចាស់ »
តើវាអាចទៅរួចទេក្នុងការផ្តោតលើអ្វីមួយដែលយើងចង់បានដើម្បីយើងធ្វើការសម្រេចចិត្តដោយមិនគិតពីផលវិបាកដែលអាចកើតមាន ? ស៊ីនិព្វបានផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការវិលត្រឡប់ទៅកាន់ដែនដីនីហ្វៃ និងស្ថាបនាទីក្រុងឡើងវិញនៅទីនោះ រហូតដល់ទ្រង់បានភ្លេចពិចារណាលើផលអវិជ្ជមានមួយចំនួនដែលអាចកើតឡើងពីការសម្រេចចិត្តរបស់ទ្រង់ ។ បន្ទាប់ពីបានឆ្លងកាត់ផលវិបាកមួយចំនួន ស៊ីនិព្វ និងប្រជាជនរបស់ទ្រង់បានបែរទៅរកព្រះអម្ចាស់ដោយសេចក្ដីជំនឿ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលអ្នកអាចទទួលបានកម្លាំងពីព្រះអម្ចាស់នៅពេលអ្នកអធិស្ឋាន ហើយចេញទៅដោយសេចក្ដីជំនឿ ។
សូរ្យគ្រាស
-
ព្រះអាទិត្យមានទំហំ ៤០០ ដងធំជាងព្រះចន្ទ ដូច្នេះតើព្រះចន្ទអាចវិល ឬបាំងពន្លឺ និងភាពកក់ក្តៅរបស់ព្រះអាទិត្យដូចដែលបានបង្ហាញក្នុងរូបភាពខាងក្រោមដោយរបៀបណា ?
ដោយសារតែព្រះចន្ទនៅជិតផែនដីជាងព្រះអាទិត្យ វាអាចមើលទៅមានទំហំប្រហាក់ប្រហែលនឹងព្រះអាទិត្យ ហើយបាំងពន្លឺរបស់វា ។ សូម្បីតែអ្វីមួយដែលតូចប៉ុនមេដៃរបស់អ្នកក៏អាចបាំងមិនឲ្យអ្នកមើលឃើញព្រះអាទិត្យបានដែរ ប្រសិនបើអ្នកកាន់របស់នោះឲ្យជិតភ្នែករបស់អ្នក ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលសូរ្យគ្រាសអាចជាការប្រៀបប្រដូចសម្រាប់ជីវិតខាងវិញ្ញាណរបស់យើង ។ សូមមើល « Spiritual Eclipse » ( ១៥:១២ ) ដែលមាននៅលើ ChurchofJesusChrist.orgចាប់ពីនាទីទី ១:០១ ដល់នាទីទី ៣:៥៣ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
នៅក្នុងរបៀបដូចគ្នានោះដែលព្រះចន្ទដ៏តូចអាចបាំងព្រះអាទិត្យដ៏ធំបាន ដោយពន្លត់ពន្លឺ និងភាពកក់ក្ដៅរបស់វា នោះសូរ្យគ្រាស ខាងវិញ្ញាណ ក៏អាចកើតឡើងពេលដែលយើងបណ្ដោយឲ្យឧបសគ្គ និងបញ្ហាតូចតាចចូលមកជិតយើងពេក—ជាឧបសគ្គដែលយើងជួបរាល់ថ្ងៃក្នុងជីវិតយើង—ដែលវាបាំងទំហំ ភាពភ្លឺចែងចាំង និងកក់ក្ដៅនៃពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទ និងនៃដំណឹងល្អរបស់ទ្រង់ ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Spiritual Eclipse » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៥ )
-
តើអ្វីខ្លះជារឿងតូចតាចដែលជួនកាលយើងផ្តោតលើ ដែលអាចបិទបាំងការផ្តោតចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
-
តើមានឧបសគ្គ ឬផលអវិជ្ជមានអ្វីខ្លះអាចកើតពីការផ្តោតលើរឿងតូចតាចទាំងនេះខ្លាំងពេក ?
សូមគិតអំពីអ្វីដែលអ្នកអាចនឹងផ្តោតលើដែលអាចនឹងកំពុងបិទបាំងការមើលឃើញរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកបន្តផ្ដោតលើព្រះអម្ចាស់ ដើម្បីចៀសវាងពី « សូរ្យគ្រាសខាងវិញ្ញាណ » ។
ការមានចិត្តចង់បានហួសប្រមាណរបស់ស៊ីនិព្វ
នៅក្នុងមេរៀនមុន អ្នកបានរៀនថា ស៊ីនិព្វបាននាំមនុស្សមួយក្រុមពីដែនដី សារ៉ាហិមឡា ត្រឡប់ទៅដែនដីនីហ្វៃវិញ ។
ស៊ីនិព្វមានព្រះទ័យប្រាថ្នាទទួលយកទឹកដីនេះជាមរតកយ៉ាងខ្លាំង ប៉ុន្តែការផ្តោតអារម្មណ៍របស់ទ្រង់បាននាំឲ្យទ្រង់ និងប្រជាជនរបស់ទ្រង់ជួបបញ្ហា ។
សូមអាន ម៉ូសាយ ៩:១–៣, ៦, ១០–១៥ ( សូមមើលផងដែរ ម៉ូសាយ ៧:២១ ) ដោយរកមើលពីរបៀបដែលស៊ីនិព្វ និងការផ្តោតអារម្មណ៍របស់ប្រជាជនទ្រង់បាននាំឲ្យមានផលអវិជ្ជមាន ។ សូមចំណាំថា មានចិត្តចង់បានហួសប្រមាណ មានន័យថា ចង់សម្រេច ឬទទួលបានអ្វីមួយខ្លាំងពេក ។
-
តើមានផលវិបាកអ្វីខ្លះមកពីការមានចិត្តចង់បានហួសប្រមាណ និងយឺតយ៉ាវក្នុងការចងចាំព្រះអម្ចាស់ ?
សេចក្តីពិតមួយដែលយើងអាចរៀនបានពី ការមានចិត្តចង់បានហួសប្រមាណ ហើយយឺតយ៉ាវក្នុងការចងចាំព្រះអម្ចាស់ អាចនាំទៅរកលទ្ធផលអវិជ្ជមាន ។
-
តើមានវិធីអ្វីខ្លះដែលយើងអាចនឹងមានចិត្តចង់បានហួសប្រមាណ និងយឺតយ៉ាវក្នុងការចងចាំព្រះអម្ចាស់នៅសព្វថ្ងៃនេះ ?
-
តើយើងអាចនឹងជួបផលវិបាកអ្វីខ្លះ ?
ការងាកទៅរកព្រះអម្ចាស់
ស៊ីនិព្វ និងប្រជាជនរបស់ទ្រង់បានរស់នៅដោយសុខសាន្តអស់ជាច្រើនឆ្នាំមុនពេលស្ដេចនៃសាសន៍លេមិនស្វែងរកអនុវត្តផែនការរបស់ទ្រង់ដើម្បីដាក់ពួកគេក្នុងសេវកភាព ។ សូមអានវគ្គបទគម្ពីរខាងក្រោមដើម្បីមើលពីរបៀបដែលស៊ីនិព្វ និងប្រជាជនរបស់ទ្រង់បានងាកទៅរកព្រះអម្ចាស់នៅពេលពួកលេមិនចូលមកគ្រប់គ្រងពួកគេ ។
-
តើប្រជាជនបានធ្វើអ្វីខ្លះ ដើម្បីទុកចិត្តលើព្រះអម្ចាស់ ? តើវាមានលទ្ធផលអ្វីខ្លះ ?
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះពីដំណើររឿងនេះ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីដំណើររឿងនេះគឺថា ប្រសិនបើយើងអធិស្ឋាន ហើយចេញទៅដោយសេចក្ដីជំនឿ នោះយើងអាចប្រឈមមុខនឹងឧបសគ្គរបស់យើងដោយកម្លាំងនៃព្រះអម្ចាស់ ។
-
តើអ្នកដឹងអ្វីខ្លះហើយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលផ្តល់ឲ្យអ្នកនូវទំនុកចិត្តដើម្បីដាក់ការទុកចិត្តរបស់អ្នកទៅលើទ្រង់ដោយការអធិស្ឋាន និងការឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ?
-
តើវាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណាដើម្បីដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងនៅតែជួយយើងឆ្លងកាត់ឧបសគ្គរបស់យើង សូម្បីតែបន្ទាប់ពីយើងបានធ្វើខុសក្តី ?
-
តើគំរូអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ជីវិតរបស់អ្នកដទៃ ឬបទគម្ពីរដែលបង្ហាញពីសេចក្តីពិតនេះ ?
ដើម្បីមើលឧទាហរណ៍នៃសេចក្តីពិតនេះ សូមពិចារណាមើល « Prayer » ( ៤:១២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgឬអំណានអំពីព្រះអង្គសង្គ្រោះដែលលើកឧទាហរណ៍ពីគោលការណ៍នេះនៅក្នុង លូកា ២២:៣៩–៤៥ ។
សេចក្តីពិតបានអនុវត្តនៅក្នុងជីវិតជាក់ស្តែង
សូមស្រមៃថា យុវនារីម្នាក់មានការសង្ស័យលើទីបន្ទាល់របស់នាង ។ នៅពេលនាងគិតឡើងវិញពីជីវិតរបស់នាង នាងបានដឹងថា នាងបានផ្តោតខ្លាំងលើការទទួលបានចំណាត់ថ្នាក់ល្អ និងការរៀបចំអនាគតរបស់នាង ដែលនាងប្រហែលជាមិនបានពង្រឹងទីបន្ទាល់របស់នាងដូចដែលនាងគួរបានធ្វើ ហើយឥឡូវនេះ នាងសង្ស័យយ៉ាងខ្លាំងថាតើសាសនាចក្រពិតឬអត់ ។