« ម៉ូសាយ ៥:១–៥ ៖ ពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៥:១–៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៥:១–៥
ពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ
ពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា ត្រូវធ្វើការកែប្រែ ឬកែលម្អអ្វីមួយដែលយើងកំពុងធ្វើ ។ ប្រជាជនរបស់ស្តេចបេនយ៉ាមីនមានអារម្មណ៍បែបនេះបន្ទាប់ពីបានស្តាប់ទ្រង់មានបន្ទូលអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានសង្រ្គោះយើង ។ មេរៀននេះអាចជួយអ្នកបង្កើនបំណងប្រាថ្នាក្នុងការផ្លាស់ប្តូរ ឬបន្តផ្លាស់ប្តូរដោយមានជំនួយពីព្រះអម្ចាស់ ។
ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ
សូមមើលវត្ថុខាងក្រោម ហើយគិតអំពីរបៀបដែលវត្ថុមួយប្តូរទៅជាវត្ថុមួយទៀត ។
-
តើអ្វីដែលបណ្តាលឲ្យមានការផ្លាស់ប្តូរវត្ថុទាំងនេះ ?
-
តើហេតុផលអ្វីខ្លះដែលមនុស្សផ្លាស់ប្តូរ ?
-
តើព្រះអម្ចាស់អាចផ្លាស់ប្តូរដួងចិត្តរបស់យើងស្រដៀងគ្នា ឬខុសពីរបៀបដែលវត្ថុទាំងនេះផ្លាស់ប្តូរដោយរបៀបណា ?
សូមគិតពីអារម្មណ៍ដែលអ្នកមានអំពីសេចក្តីថ្លែងការណ៍ខាងក្រោមនេះថាត្រូវនឹងអ្នកកម្រិតណា ៖
-
ខ្ញុំចង់ឲ្យព្រះអម្ចាស់ជួយខ្ញុំផ្លាស់ប្តូរឲ្យកាន់តែល្អប្រសើរ ។
សូមចំណាយពេលមួយ ឬពីរនាទី ហើយគិតអំពីមូលហេតុដែលអ្នកមានអារម្មណ៍ដូចដែលអ្នកមាន ។ ការណ៍នេះអាចរួមបញ្ចូលទាំងការសញ្ជឹងគិតពីរបៀបនានាដែលព្រះអម្ចាស់អាចជួយអ្នកកាលពីអតីតកាល ។
នៅពេលអ្នកសិក្សា ម៉ូសាយ ៥ សូមរកមើលហេតុផលដែលអ្នកប្រហែលជាចង់ស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីផ្លាស់ប្តូរ និងកែលម្អ ។
ការដកពិសោធន៍ការផ្លាស់ប្តូរនៃដួងចិត្ត
បន្ទាប់ពីស្ដេចបេនយ៉ាមីនបានមានបន្ទូលទៅកាន់ប្រជាជនរបស់ទ្រង់ចប់ហើយ ទ្រង់ចង់ដឹងថា តើពួកគេ « ជឿតាមពាក្យសម្ដីដែលទ្រង់មានបន្ទូលទៅកាន់ពួកគេនោះឬទេ » ( ម៉ូសាយ ៥:១ ) ។
សូមអាន ម៉ូសាយ ៥:១–៥ ដើម្បីមើលពីរបៀបដែលពួកគេឆ្លើយតប ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ មានបំណង សំដៅទៅលើទំនោរ ឬការងាករេរបស់នរណាម្នាក់ ជាអ្វីដែលពួកគេងាយនឹងទទួលយក ។ អ្នកប្រហែលជាចង់មើលវីដេអូ« The People of King Benjamin Make a Covenant » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:៣៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org.
របៀបដែលប្រជាជនបានផ្លាស់ប្តូរ |
អ្វីដែលបានបណ្តាលឲ្យប្រជាជនផ្លាស់ប្តូរ |
---|---|
របៀបដែលប្រជាជនបានផ្លាស់ប្តូរ
| អ្វីដែលបានបណ្តាលឲ្យប្រជាជនផ្លាស់ប្តូរ
|
ដោយផ្អែកតាម ម៉ូសាយ ៥:១–៥ សូមបំពេញឃ្លាខាងក្រោម ។
នៅពេលដួងចិត្តរបស់យើងត្រូវបានផ្លាស់ប្តូរតាមរយៈព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះយើង …
វាជាការសំខាន់ក្នុងការយល់ថា ទោះជាប្រជាជនរបស់ស្ដេចបេនយ៉ាមីន « ពុំមានបំណង [ ឬទំនោរចិត្ត ] នឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ » ( ម៉ូសាយ ៥:២ ) នេះមិនមានន័យថា ពួកគេមិនបានធ្វើអំពើបាបម្តងទៀតទេ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់បានផ្លាស់ប្តូរចិត្តពួកគេឲ្យមានបំណងប្រាថ្នាដោយស្មោះដើម្បីធ្វើល្អ និងចៀសវាងពីអំពើបាប ។
ការយល់ដឹងអំពីការផ្លាស់ប្តូរ
សូមពិចារណាគូសចំណាំ ម៉ូសាយ ៥:៣ ឃ្លា « តាមរយៈសេចក្ដីល្អសប្បុរសដ៏និរន្តរ៍នៃព្រះ » ។ ដើម្បីយល់ពីការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងប្រជាជនរបស់ស្តេចបេនយ៉ាមីនយ៉ាងច្បាស់ នោះយើងត្រូវយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យផ្លាស់ប្តូរ ។
ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន បានពន្យល់ ៖
ព្រះអង្គសង្គ្រោះគឺជាភ្នាក់ងារផ្លាស់ប្តូរដ៏ពិត និងតែមួយអង្គគត់ ។ ទ្រង់គឺជាប្រភពនៃការផ្លាស់ប្តូរទាំងអស់ ។ … ទ្រង់នឹងបង្ហាញពីសក្តានុពលរបស់អ្នក នៅពេលអ្នកងាកទៅរកទ្រង់ ។ ទ្រង់ពិតជានឹងជួយសង្គ្រោះអ្វីៗទាំងអស់ដែលជាសក្តានុពលរបស់អ្នក ។ …
… ទ្រង់ស្រឡាញ់អ្នក ។ ទ្រង់ស្រឡាញ់ការខិតខំរបស់អ្នកក្នុងការផ្លាស់ប្តូរ ។
ព្រះទ័យរបស់ទ្រង់សម្រាប់អ្នកគឺ ដើម្បី ផ្លាស់ប្តូរ បន្តិចម្តងៗ បោះបង់ចោលភាពជាមនុស្សខាងសាច់ឈាមទាំងស្រុង មានការផ្លាស់ប្តូរក្នុងចិត្ត ការផ្លាស់ប្តូរចរិតលក្ខណៈ ។ ព្រះយេស៊ូវដែលជាព្រះគ្រីស្ទបានធ្វើ អ្វីៗទាំងអស់ ដែលទ្រង់ធ្វើនោះគឺដើម្បីឲ្យអ្នក អាច ផ្លាស់ប្តូរ ! ទ្រង់គឺព្រះអង្គសង្រ្គោះ របស់អ្នក និងជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ !
ហើយនៅពេលយើងសកម្ម ទូលអង្វរដោយខ្ជាប់ខ្ជួនដើម្បីទទួលបានព្រះចេស្តានៃការពលិកម្មដ៏គ្មានទីបញ្ចប់ និងដ៏ធួនរបស់ទ្រង់ ដើម្បីអនុវត្តចំពោះជីវិតរបស់យើង ការព្យាបាលចុងក្រោយរបស់ទ្រង់នឹងនាំមកឲ្យជីវិតរបស់យើងម្នាក់ៗនូវការផ្លាស់ប្តូរចុងក្រោយដែលយើងស្វែងរកយ៉ាងខ្លាំង ។ ( វេនឌី ដបុលយូ ណិលសុន « Change: It’s Always a Possibility! » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យព្រិកហាំយ៉ង់ នាថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៨ ] ទំព័រ ១០ speeches.byu.edu )
សូមគិតអំពីនរណាម្នាក់ដែលអ្នកស្គាល់ដែលបានផ្លាស់ប្តូរដោយមានជំនួយពីព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមិនអាចគិតឃើញពីនរណាម្នាក់ទេ សូមពិចារណាមើល « A Change of Heart » ( ៤:៣៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org.
-
តើព្រះអម្ចាស់បានជួយបុគ្គលនេះដោយរបៀបណា ?
-
តើកិច្ចខិតខំផ្ទាល់ខ្លួនអ្វីខ្លះដែលបុគ្គលនេះធ្វើការផ្លាស់ប្តូរ ?
-
ហេតុអ្វីអ្នកគិតថា ការផ្លាស់ប្តូរទាំងនេះនាំឲ្យមានសេចក្តីអំណរកាន់តែខ្លាំង ?
ការធ្វើឲ្យការផ្លាស់ប្តូរជាអចិន្រ្តៃយ៍
ដើម្បីបញ្ចប់ការសិក្សារបស់អ្នក សូមគិតអំពីជីវិតរបស់អ្នក និងការរីកចម្រើនបច្ចុប្បន្នរបស់អ្នកឆ្ពោះទៅរកការក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតពីអ្វីដែលអ្នកមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធនឹងឲ្យអ្នកធ្វើ ដែលជាលទ្ធផលមកពីអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍ ។