«អាលម៉ា 47–48: អាម៉ាលិកាយ និងលីហុនតៃ» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«អាលម៉ា 47–48» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
អាលម៉ា 47–48
អាម៉ាលិកាយ និងលីហុនតៃ
តើអ្នកដែលបានឮនរណាម្នាក់និយាយថា៖ «ត្រឹមតែមួយដងនឹងមិនឈឺទេ» «វាគ្រាន់តែបន្តិច» ឬ «វានឹងមិនអាក្រក់នោះទេ»? នៅពេលដែលយើងសម្រេចចិត្តចុះចាញ់តាមការល្បួងរបស់សាតាំងសូម្បីតែបន្តិចក៏ដោយក៏យើងផ្តល់អំណាចឲ្យវាមកគ្របលើយើងដែរ។ នៅក្នុង អាលម៉ា 47 យើងរៀនអំពីបុរសម្នាក់ដែលមានឈ្មោះថាលីហុនតៃ(Lehonti)ដែលសម្រេចចិត្តចុះចាញ់សត្រូវតែបន្តិចហើយបានរកឃើញខ្លួនគាត់ស្ថិតក្នុងស្ថានភាពដ៏មានគ្រោះថ្នាក់និងស្លាប់រស់យ៉ាងខ្លាំង។ មេរៀននេះអាចជួយអ្នកឲ្យតស៊ូទប់ទល់នឹងការប៉ុនប៉ងរបស់សាតាំងដើម្បីទទួលបានអំណាចគ្របលើអ្នកបាន។
ការល្បួង
នុយសន្ទូចគឺជាប្រភេទនុយដែលគេប្រើសម្រាប់ចាប់ត្រី។ នុយសន្ទូចទាក់ទាញចំណាប់អារម្មណ៍ត្រី ហើយក៏អាចទាក់ទាញត្រីឱ្យព្យាយាមខាំវាបានដែរ។ បន្ទាប់មកគេអាចចាប់ត្រីបាននៅពេលដែលត្រីមានការជាប់ផ្លែសន្ទូច។
ប្រធាន អិម រ័សុល បាឡឺដ (M. Russell Ballar)ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្សព្វផ្សាយភាពស្រដៀងគ្នារវាងនុយសន្ទូចនិងការល្បួងរបស់សាតាំងនេះ។ អ្នកអាចនឹងចង់មើលវីដេអូ «ឱផែនការដ៏ពិសពុលរបស់មេកំណាចអើយ» ចាប់ពីកូដម៉ោង 0:43 ដល់ 2:30ដែលអាចរកមើលបាននៅ ChurchofJesusChrist.orgដើម្បីស្វែងយល់ដឹងអំពីការប្រៀបធៀបដែលគាត់បានធ្វើឡើង។
-
តើមានការល្បួងអ្វីខ្លះដែលសាតាំងប្រើដើម្បីទាក់ទាញយើងឲ្យប្រព្រឹត្តអំពើបាប?
-
តើហេតុអ្វីបានជាអ្នកចង់ទប់ទល់នឹងការល្បួងទាំងនេះ?
-
តើមានអ្វីខ្លះដែលអាចធ្វើឲ្យការទប់ទល់នឹងការល្បួងទៅជាពិបាក?
អ្នកអាចនឹងចងចាំបានថា អាម៉ាលិកាយ និងអ្នកប្រឆាំងនៃពួកសាសន៍នីហ្វៃមួយក្រុមបានព្យាយាមផ្តួលរំលំសេរីភាពរបស់ពួកសាសន៍នីហ្វៃ ហើយបំផ្លាញសាសនាចក្រនៃព្រះ (សូមមើល អាលម៉ា 46:10)។ បន្ទាប់ពីមានការបញ្ឈប់ដោយមរ៉ូណៃ និងពួកសាសន៍នីហ្វៃផ្សេងៗទៀត អាអាម៉ាលិកាយបានរត់ទៅរកពួកសាសន៍លេមិន ហើយបានព្យាយាមជំរុញពួកគេឲ្យខឹងនឹងពួកសាសន៍នីហ្វៃ (សូមមើល អាលម៉ា 46:29–33; 47:1)។
នៅថ្ងៃនេះ អ្នកត្រូវរៀនអំពីការព្យាយាមបន្ថែមទៀតរបស់ អាម៉ាលិកាយ ដើម្បីទទួលឬចំណេញបានអំណាច។ កលល្បិចជាច្រើនរបស់គាត់ស្រដៀងគ្នាទៅនឹងកលល្បិចដែលសាតាំងដែលប្រើប្រឆាំងនឹងយើងសព្វថ្ងៃនេះ។ នៅពេលដែលអ្នកសិក្សាកំពុងសិក្សា ចូររកមើលសេចក្ដីពិតដែលអាចជួយឲ្យអ្នកជៀសវាងការល្បួងដែលសាតាំងប្រើក្នុងការប៉ុនប៉ងធ្វើបាបអ្នកបាន។
អាម៉ាលិកាយស្វះស្វែងរកឲ្យក្លាយជាស្ដេចនៃពួកសាសន៍លេមិន
សូមអាន អាលម៉ា 47:1–8 និងរកមើលប្រភេទផែនការអាម៉ាលិកាយនៅពេលនោះនៅពេលដែលគាត់បានប្រព្រឹត្តខុសចំពោះពួកសាសន៍លេមិន។
-
តើអាម៉ាលិកាយបានធ្វើអ្វីខ្លះដើម្បីទទួលឬចំណេញបានឥទ្ធិពល និងអំណាចក្នុងចំណោមពួកសាសន៍លេមិន?
-
តើគោលដៅរបស់អាម៉ាលិកាយស្រដៀងនឹងគោលដៅរបស់សាតាំងយ៉ាងដូចម្ដេច? (សូមមើល នីហ្វៃទី 26:22)។
-
តើគោលដៅរបស់ព្រះវរបិតាសួគ៌សម្រាប់អ្នកខុសពីរបស់សាតាំងយ៉ាងដូចម្ដេច ? (សូមមើល ម៉ូសេ 1:39)។ តើហេតុអ្វីបានជាការចងចាំរឿងនេះមានសារៈសំខាន់ម្ល៉េះ?
ក្រុមមួយសាសន៍លេមិនដែលបានបដិសេធមិនព្រមទៅច្បាំងនឹងពួកសាសន៍នីហ្វៃត្រូវបានដឹកនាំដោយបុរសម្នាក់ឈ្មោះលីហុនតៃ។
សូមអាន អាលម៉ា 47:9–12 ដោយការរកមើលអ្វីដែលអាម៉ាលិកាយចង់ឲ្យលីហុនតៃធ្វើនៅពេលនោះ។
-
តើមានហេតុផលអ្វីខ្លះដែល លីហុនតៃ ប្រហែលជាបានពិចារណាចំពោះទទួលយកការហៅចុងក្រោយរបស់ អាម៉ាលិកាយ នៅក្នុង ខគម្ពីរ 12?
-
តើអ្នកនឹងប្រាប់អ្វីដល់លីហុនតៃ បើអ្នកបានចូលក្នុងជួរទ័ពគាត់រួចហើយៗ គាត់បានសុំដំបូន្មានពីអ្នកថាតើត្រូវជួបនឹងអាម៉ាលិកាយឬអត់? ហេតុអ្វី ?
សូមអាន អាលម៉ា 47:13–19 ដោយការរកមើលពីរបៀបដែល លីហុនតៃ ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងបន្ថែមពី អាម៉ាលិកាយ និងអ្វីដែលជាលទ្ធផលបានកើតឡើង។
-
តើកលល្បិចរបស់អាម៉ាលិកាយស្រដៀងនឹងកលល្បិចដែលសាតាំងប្រើដើម្បីបំផ្លាញយើងតាមរបៀបណាខ្លះ? (ក្នុងករណីចាំបាច់សូមមើល នីហ្វៃទី 2 28:7–8, 21–22។)
ការប្រយុទ្ធតតាំងរបស់អ្នកប្រឆាំងនឹងសាតាំង
សេចក្ដីពិតមួយដែលយើងអាចស្វែងយល់ដឹងបានពីដំណើររឿងនេះគឺថា ករណីដែលយើងចុះចាញ់ការល្បួងរបស់សាតាំងសូម្បីតែបន្តិច នោះយើងនឹងផ្តល់ឥទ្ធិពលកាន់តែខ្លាំងដល់វាដើម្បីដឹកនាំយើងឲ្យវង្វេងទៅបាន។
ចូរគិតអំពីរបៀបដែលអ្នកបានឃើញសេចក្ដីពិតនេះបានបង្ហាញយ៉ាងច្បាស់នៅក្នុងជីវិតអ្នក ឬជីវិតអ្នកដទៃទៀត។ សកម្មភាពខាងក្រោមអាចជួយអ្នកឱ្យកំណត់ប្រភេទវិធីមួយចំនួនដែលសាតាំងអាចនឹងព្យាយាមធ្វើឱ្យអ្នកងាយរងគ្រោះទៅនឹងការល្បួងរបស់វា និងវិធីនានាដែលព្រះអង្គសង្គ្រោះអាចជួយការពារអ្នកពីការល្បួងទាំងនោះបាន។
បង្កើតផែនការមួយ
ចូរគិតអំពីរបៀបដែលសេចក្ដីពិតដែលអ្នកបានសិក្សានៅថ្ងៃនេះពាក់ព័ន្ធនឹងជីវិតអ្នក។ ចូរពិចារណាលើការកត់ត្រាចម្លើយអ្នកចំពោះសំណួរខាងក្រោម៖
-
តើពេលណាដែលអ្នកទប់ទល់នឹងការល្បួងរបស់សាតាំងដោយប្រើមធ្យោបាយដែលព្រះអម្ចាស់បានប្រទានដល់អ្នក?
-
តើអ្នកនឹងខិតខំស្វះស្វែងរកជំនួយពីព្រះឲ្យបានកាន់តែប្រសើរឡើងដើម្បីទប់ទល់នឹងការល្បួងរបស់សាតាំងយ៉ាងដូចម្ដេច?