ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧:២០—« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧:២០—‹ ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

«ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧:២០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧: ២០

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ »°។

កុមារ​ម្នាក់​កំពុង​ទទួល​ពិធីបញ្ជាក់

នៅក្នុង​ការសិក្សា​របស់អ្នក​នៅ នីហ្វៃទី ៣ ២៧ អ្នក​បានរៀន​អំពី​ការញែកចេញ​ជាបរិសុទ្ធ ដែល​អ្នក​អាចដកពិសោធន៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​អ្នក​រស់នៅតាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទ​គម្ពីរគន្លឹះ​សម្រាប់ នីហ្វៃទី ៣ ២៧:២០ ដោយ​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ និង​អនុវត្តនូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។

ពន្យល់ និង​ទន្ទេញ

ចេញពី​ការសិក្សា​របស់​អ្នក​នៅ នីហ្វៃទី ៣ ២៧:២០ អ្នក​បានរៀន​អំពី​សេចក្តីពិត​ដូច​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើងប្រែចិត្ត ហើយ​ចូលមក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយបាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​អាច​ញែកចេញ​ជាបរិសុទ្ធ ដោយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ឈរ​ដោយ​ស្អាតស្អំ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​របស់ ព្រះអង្គសង្រ្គោះ​នៅថ្ងៃ​ចុងក្រោយ ។

សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​បង្រៀន​សេចក្ដីពិត​នេះ​ទៅដល់​កុមារ​ម្នាក់ ។

រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​អ្នក​នឹង​ពន្យល់​សេចក្ដីពិត​នេះ​ទៅ​ដល់​កុមារ​ម្នាក់ ឲ្យ​គាត់ ឬ​នាង​យល់​តាម​របៀប​ណា ?

សូម​អនុវត្ត​ការទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ នីហ្វៃទី ៣ ២៧:២០ ៖ « ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សូម​បំបែក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​ទៅ​ជា​វគ្គៗ​ដូច​ខាងក្រោម​នេះ ។ អនុវត្ត​ការសូត្រ​ឃ្លា​នីមួយៗ​ឲ្យ​បាន​ច្រើន​ដង ។ បន្ទាប់មក​ដាក់​វគ្គ​ទាំងអស់​ចូល​គ្នា ហើយ​សូត្រ​សេចក្តីយោង និង​ឃ្លាគន្លឹះ​ទាំងមូល ។

  • នីហ្វៃទី ៣ ២៧:២០

  • ចូរ​មក​រក​យើង

  • ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក

  • ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ

  • ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ

អនុវត្ត​ជាក់ស្ដែង

ដើម្បី​ជួយ​អ្នក​រំឭក​ឡើងវិញ សូម​ចំណាយពេល ៣០ វិនាទី​សរសេរ​អ្វីដែល​អ្នក​អាច​ចាំ​បាន​អំពី​គោលការណ៍​មួយ​នៃ​គោលការណ៍​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ បន្ទាប់មក ធ្វើ​ដូចគ្នា​ទៅនឹង​គោលការណ៍​ពីរ​ផ្សេងទៀត ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​អំពី​គោលការណ៍​នេះ អ្នក​អាច​មើល​កថាខណ្ឌ ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

សូម​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ៖

អ្នក និង​មិត្តភក្តិ​របស់អ្នក​ឈ្មោះ មេហ្គាន កំពុង​ពិភាក្សា​ពី​ដំណឹងល្អ​នៅ​តាម​ផ្លូវ​ចេញពី​សាលារៀន​មក​ផ្ទះ​វិញ ។ មេហ្គាន សួរថា « តើ​អ្នក​ធ្លាប់​ខ្លាច​អំពី ការ​ជួប​ព្រះ​ម្ដងទៀត​ទេ ? ខ្ញុំ​ព្យាយាម​រស់នៅ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​នៅពេល​ដែល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ប្រែចិត្ត ប៉ុន្តែ​គំនិត​ដែល​ថាការឈរ​នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះ ដើម្បី​ទទួល​ការជំនុំជម្រះនោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការភ័យខ្លាច » ។

សូម​គិត​អំពី​របៀប​ដែល​គោលការណ៍​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​គម្ពីរ នីហ្វៃទី ៣ ២៧:២០ អាច​មាន​ប្រយោជន៍ ប្រសិនបើ​មាន​នរណា​ម្នាក់ ដែល​អ្នក​ស្គាល់​មាន​កង្វល់​ដូចជា​កង្វល់​របស់ មេហ្គាន ។

  1. សូម​ឆ្លើយ​យ៉ាង​ហោចណាស់​សំណួរ​មួយ នៅក្រោម​ចំណងជើង​នីមួយៗ​ដូច​ខាងក្រោម​នេះ ។

សូម​ពិនិត្យមើល​គោលគំនិត និងសំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យដ៏​អស់កល្បមួយ

  • តើ​មាន​ការសន្មតអ្វីខ្លះ​អាច​ខុសឆ្គងដែល មេហ្គាន មាន​អំពី​ព្រះវរបិតាសួគ៌ ឬ​ផែនការ​របស់ទ្រង់ ?

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះដែល​អ្នក​ចង់​ឲ្យ មេហ្គាន យល់​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់ ?

សូម​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​ការបង្រៀន​អ្វីខ្លះ​មកពី នីហ្វៃទី ៣ ២៧: ២០ ដែល​អាច​ជួយ​ដល់​ស្ថានភាព​នេះ​បាន ?

  • តើ​មាន​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វីខ្លះ​ទៀត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​មាន​ប្រយោជន៍ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​សកម្មភាព​អ្វីខ្លះ​ដែល មេហ្គាន អាច​ធ្វើ​បាន ដែល​អាច​ជួយ​ដល់​នាង​ឲ្យ​មាន​សេចក្តី​សុខសាន្ត​កាន់តែ​ខ្លាំង​ពី​កង្វាល់​របស់​នាង ? ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា សកម្មភាព​ទាំងនេះ​អាច​ជួយ​បាន ?