ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៩ ខែ មករា ។ តើ​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ការបង្កបង្កើត​របស់ទ្រង់​យ៉ាងដូចម្តេច ដោយរួម​ទាំង​រូបកាយ​របស់​ខ្ញុំ​ផងដែរ ? លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥


« ថ្ងៃទី ៩ ខែ មករា ។ តើ​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ការបង្កបង្កើត​របស់ទ្រង់​យ៉ាងដូចម្តេច ដោយរួម​ទាំង​រូបកាយ​របស់​ខ្ញុំ​ផងដែរ ? លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៩ ខែ មករា ។ តើ​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ការបង្កបង្កើត​របស់ទ្រង់​យ៉ាងដូចម្តេច ដោយរួម​ទាំង​រូបកាយ​របស់​ខ្ញុំ​ផងដែរ ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវជន​ម្នាក់​កំពុង​ដើរ​ក្បែរ​បឹង

ថ្ងៃទី ៩ ខែ មករា

តើ​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​យកចិត្ត​ទុកដាក់​ចំពោះ​ការបង្កបង្កើត​របស់ទ្រង់​យ៉ាងដូចម្តេច ដោយរួម​ទាំង​រូបកាយ​របស់​ខ្ញុំ​ផងដែរ ?

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤ –៥

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១០.២, ១១.២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​យើង​បាន​ពិភាក្សា​គ្នា​អ្វីខ្លះ​ពី​លើក​មុន ហើយ​តើ​ការអញ្ជើញ ឬ​ការចាត់តាំង​អ្វី​ដែល​បាន​ធ្វើ​ឡើង ? តើ​យើង​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​អនុវត្ត​តាម​ការអញ្ជើញ ឬ​ការចាត់​តាំង​ទាំងនោះ ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​យើង​អាច​និយាយ ឬ​ធ្វើ​អ្វីខ្លះ​ដើម្បី​លួងលោម​ដល់​ជន​ដែល​អាច​មាន​អារម្មណ៍​ឯកោ ឬ​ឃ្លាតឆ្ងាយ​ពី​ព្រះវរបិតា​សួគ៌ ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​មាន​វិធី​អ្វីខ្លះ ដែល​យើង​អាច​ជួយ​អ្នក​ដទៃ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​ចែកចាយ​គំនិត​អ្វីខ្លះ​ជាមួយនឹង​គ្នា​ដើម្បី​ជួយ​យើង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀន​ជាមួយគ្នា

ដើម្បី​ជួយ​យុវវ័យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ថែរក្សា​ដល់​ការបង្កបង្កើត​របស់​ព្រះ​បាន​ប្រសើរ​ជាង សូម​សរសេរ​ចំណងជើង​ដូច​ខាងក្រោម​នេះ​នៅលើ​ក្តារខៀន ៖ អង្គបង្កបង្កើត ការបង្កបង្កើត និង ទំនួលខុសត្រូវ​របស់​យើង ។ សូម​ឲ្យ​ពួកគេ​រំឭក​ឡើងវិញ លោកុប្បត្តិ ១–២ ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​រៀន​អំពី​អង្គបង្ក​បង្កើត និង​ការបង្កបង្កើត ។ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​ការទទួលខុស​ត្រូវ​របស់​យើង ? ( សូមមើល​ជា​ពិសេស លោកុប្បត្តិ ១:២៦–២៨; ២:១៥ ) ។ យោបល់​ខាងក្រោម​នេះ​អាច​ជួយ​យុវវ័យ​ពិភាក្សា​ពី​ទំនួលខុសត្រូវ​របស់​យើង​ក្នុង​ការថែរក្សា​ការបង្កបង្កើត​របស់​ព្រះ ។

  • តើ​បងប្អូន​អាច​ជួយ​ដល់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ថា​រូបកាយ​របស់​ពួកគេ​គឺជា​ការបង្កបង្កើត​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យ៉ាង​ដូចម្តេច ? ឧទាហរណ៍ បងប្អូន​អាច​សួរ​ពួកគេ​ពី​អ្វី​ដែល​យើង​រៀន​អំពី​រូបកាយ​របស់​យើង​ចេញពី កូរិនថូស ទី១ ៦:១៩–២០; ម៉ូសេ ២:២៦–២៧; អ័ប្រាហាំ ៤:២៦–២៧ ។ តើ​ពាក្យថា « រូប » និង « ភាព​ដូច » មាន​ន័យ​យ៉ាងណា ? សូម​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធ្វើ​បញ្ជី​មួយ​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ថែរក្សា​ដល់​រូបកាយ​របស់​យើង ។ ( សូមមើល « សុខភាព​ខាង​រូបកាយ និង​សតិអារម្មណ៍ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៥–២៧ ) ។

  • មនុស្ស​វ័យ​ក្មេង​តែងតែ​ប្រឈម​មុខ​នឹង​សារ​ដែល​បណ្តាល​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ទុកចិត្ត​អំពី​រូបកាយ​របស់ពួកគេ។ សូម​អញ្ជើញ​យុវវ័យ​ឲ្យ​មើល​វីដេអូ « God’s Greatest Creation » នៅលើ​គេហទំព័រ ( ChurchofJesusChrist.org ) ។ សូម​ឲ្យ​ពួកគេ​ស្វះស្វែងរក​សារលិខិត​ដែល​ជួយ​ពួកគេ ឲ្យ​មាន​អារម្មណ៍​មាន​អំណរគុណ​ចំពោះ​រូបកាយ​របស់​ពួកគេ ( សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » New Era ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ២–៧ ) ។ តើ​យើង​អាច​ចែកចាយ​អ្វីខ្លះ​ដើម្បី​ជួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ដែល​មាន​អារម្មណ៍​ថា​គ្មាន​ទំនុកចិត្ត​លើ​រូបកាយ​របស់គាត់ ឬ​នាង ?

  • សូម​អញ្ជើញ​យុវវ័យ​ឲ្យ​អាន​ខគម្ពីរ​ដូច​ខាងក្រោម​នេះ​មួយ ឬ​ច្រើន​ដោយ​ស្ងាត់ស្ងៀម ដោយ​រកមើល​ការយល់ដឹង​អំពី​មូលហេតុ​ដែល​ព្រះ​បាន​បង្កើត​ផែនដី និង​របៀប​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ថែរក្សា​ផែនដី​នេះ ៖ លោកុប្បត្តិ ១:២៦–២៨; ២:១៥; នីហ្វៃទី១ ១៧:៣៦; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១៩–២១; ៥៩:១៥–២០; ១០៤:១៣–១៨; ម៉ូសេ ២:២៦–៣១; ៣:១៥ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​គំនិត​របស់​ពួកគេ​អំពី​វគ្គ​បទគម្ពីរ​នីមួយៗ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើត​បញ្ជី​មួយ​ពី​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​រៀងៗខ្លួន ឬ​ជា​ក្រុម​ដើម្បី​បំពេញ​ទំនួលខុសត្រូវ​របស់​ពួកគេ​ក្នុងការ​ថែរក្សា​ផែនដី​នេះ ( សូមមើល​គំនិត​ទាំងឡាយ​នៅក្នុង « ធនធាន​គាំទ្រ » ) ។ តើ​ការផ្លាស់ប្តូរ​អ្វីខ្លះ​ដែល​យើង​ត្រូវធ្វើ​នៅក្នុងគំនិត និង​ទង្វើ​របស់​យើង​ដើម្បី​ថែរក្សា​ផែនដី​នេះ​ឲ្យ​កាន់តែ​ប្រសើរ ?

  • សូម​ពិចារណា​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​មក​ចូលរួម​ការប្រជុំ​ដោយ​មាន​អ្វី​មួយ​ដែល​បង្ហាញ​ពី​សម្រស់​នៃ​ផែនដី​ដែល​ព្រះ​បាន​បង្កើត ដូចជា​រូបគំនូរ រូបថត ឬ​កំណាព្យ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​យក​មក និង​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​ការបង្កបង្កើត​របស់​ព្រះ ។ សូម​បង្ហាញ​វីដេអូ « Our Home » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​រក​អ្វី​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​មាន​ព្រះទ័យ​អំពី​ផែនដី​នេះ ហើយ​ដែល​បំផុសគំនិត​ពួកគេ​ឲ្យ​ថែរក្សា​ផែនដី​នេះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

របៀប​ដែល​ពួកគេ​អាច​ថែរក្សា​ផែនដី​នេះ ៖

  • ដាំ​គ្រាប់​ពូជ ដើមឈើ ឬ​សួនច្បារ​មួយ​ចំនួន ។

  • រើស​សម្រាម​នៅក្នុង​សហគមន៍​របស់​បងប្អូន ។

  • រៀបចំ​ការសម្អាត​ទីជិតខាង ឬ​គម្រោង​កែច្នៃ​សម្រាម ឡើងវិញ ។

  • ដើរឡើង​ភ្នំ ហើយ​សញ្ជឹងគិត​ពី​អ្វីៗ​ដែល​បងប្អូន​មាន​អំណរគុណ​ចំពោះ ។

  • បង្កើត​សិល្បៈ​ចេញពី​សម្ភារ​ដែល​បងប្អូន​ត្រូវ​បោះចោល ហើយ​ចែកចាយ​នៅក្នុង​កម្មវិធី​ក្រុម​សិល្បៈ ។

  • កំណត់​ពី​វិធី​ដែល​បងប្អូន​អាច​សន្សំ​សំចៃ​ថាមពល និង​ទឹក ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ផ្តល់​ឱកាស​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​ច្រើន ដ្បិត​ពួកគេ​តែងតែ​រៀន​បាន​ល្អប្រសើរ​ពី​គ្នា​ទៅវិញ​ទៅមក និង​មកពី​បទពិសោធន៍​នៃ​ការបង្រៀន​ជានិច្ច ។