ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១១ ខែ ធ្នូ ។ តើ​ខ្ញុំ​កំពុង​ទុក​កិច្ចការ​របស់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? ហាកាយ; សាការី ១–៣; ៧–១៤


« ថ្ងៃទី ១១ ខែ ធ្នូ ។ តើ​ខ្ញុំ​កំពុង​ទុក​កិច្ចការ​របស់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? ហាកាយ; សាការី ១–៣; ៧–១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១ ខែ ធ្នូ ។ តើ​ខ្ញុំ​កំពុង​ទុក​កិច្ចការ​របស់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

ក្រុមគ្រួសារ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ១១ ខែ ធ្នូ

តើ​ខ្ញុំ​កំពុង​ទុក​កិច្ចការ​របស់​ព្រះ​ជា​ចម្បង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

ហាកាយ; សាការី ១–៣; ៧–១៤

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​គណៈប៊ីស្សព​បាន​ពិភាក្សា​អ្វីខ្លះ​នៅ​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ ? តើ​សកម្មភាព​អ្វី​ដែល​យើង​អាច​ធ្វើ​ផ្អែក​លើ​ការពិភាក្សា​នេះ ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​យើង​អាច​ជួយ​ដល់​មនុស្ស​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ នៅពេល​យើង​មើលឃើញ​តម្រូវការ​មួយ ហើយ​មិនដឹង​ថា​ត្រូវ​និយាយ​អ្វី​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​មាន​អ្វីខ្លះ​ដែល​យើង​បាន​រកឃើញ​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នេះ​ដែល​នាំ​អំណរ​មក​ឲ្យ​យើង ? តើ​យើង​អាច​ចែកចាយ​អំណរ​នោះ​ជា​មួយ​នឹង​មនុស្ស​ដទៃ​បាន​ដោយ​របៀបណា ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ឈ្មោះ​នៃ​បុព្វការីជន​របស់​យើង​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នក​ដទៃ​ស្វែងរក​ឈ្មោះ​នៃ​បុព្វការីជន​របស់​ពួកគេ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ជីវិត​គឺ​ពោរពេញ​ទៅដោយ​រឿង​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ ។ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​ប្រយែង​ទេ ភាព​មមាញឹក​នៃជីវិត​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​គោល​បំណង​នៃ​ជីវិត​នេះ ។ យើង​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់​គួរតែ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​យើង ប៉ុន្តែ​រឿង​ផ្សេង​ទៀត​អាច​បង្វែរ​អារម្មណ៍​យើង​ដោយ​ងាយ ។ ប្រហែល​នោះ​ជាមូល​ហេតុ​ដែល​បទគម្ពីរ​ណែនាំ​យើង​ឲ្យ « ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ » ( សុភាសិត ៤:២៦ ), « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ( ហាកាយ ១:៥ ) និង « ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ » ( កូរិនថូស ទី២ ១៣:៥ ) ។

ពួក​អ៊ីស្រាអែល​ដែល​រស់​នៅ​សម័យ​របស់​ព្យាការី ហាកាយ ត្រូវការ​អញ្ជើញ​បែប​នេះ ។ នៅក្នុង​កិច្ច​ខិតខំ​ដ៏​មាន​តម្លៃ​ដើម្បី​កសាង​ក្រុង​យេរូសាឡិម​ឡើង​វិញ ពួកគេ​បាន​បញ្ឈប់​ការសាងសង់​ព្រះ​រាជ​ដំណាក់​របស់​ព្រះអម្ចាស់​ឡើង​វិញ ។ សូម​ពិចារណា​ពី​ការព្រមាន​របស់​ព្រះអម្ចាស់នៅក្នុង ហាកាយ ១ អាច​អនុវត្ត​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ។ តើ​បងប្អូន​នឹង​បំផុសគំនិត​ដល់​យុវវ័យ​ដែល​បងប្អូន​បង្រៀន​ឲ្យ​វាយ​តម្លៃ​ពី​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុងការ​ទុក​កិច្ចការ​របស់​ព្រះជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ដូចម្តេច ? បងប្អូន​អាច​មើល​សារលិខិត​របស់​អែលឌើរ ឌែល ជី រិនឡាន់ « Unwavering Commitment to Jesus Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២២–២៥ ) ឬ​សារលិខិត​របស់​ប្រធាន អែសរ៉ា ថាហ្វ ប៊ែនសិន នៅក្នុង « The Great Commandment—Love the Lord » ( នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៣៧–៤៥ ) ។

ថ្នាក់​យុវនារី

យើង​អាច​ទុក​កិច្ចការ​របស់​ព្រះ​ជាអាទិភាព​ខ្ពស់បំផុត ។

រៀន​ជាមួយគ្នា

បងប្អូន​អាច​ចាប់ផ្តើម​ការពិភាក្សា​មួយ​តាមរយៈ​ការសរសេរ​ឃ្លា​ចេញពី ហាកាយ ១:៦ នៅលើ​ក្តារខៀន ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំនិត​ទាំងនេះ—ការ​សាប​ព្រួស​គ្រាប់​ពូជ ប៉ុន្តែ​មិន​ដែល​ច្រូតកាត់ ការបរិភោគ ប៉ុន្តែ​មិន​ដែល​មាន​អារម្មណ៍​ស្កប់ស្កល់ ឬ​រក​ប្រាក់ ប៉ុន្តែ​ដាក់​ប្រាក់​នៅក្នុង​ថង់​ដែល​ធ្លុះ—អំពី​ការចំណាយ​ពេលលើ​កិច្ចការ​ក្រៅ​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ ? ខណៈ​ដែល​ព្រះអម្ចាស់​ពុំបាន​បង្គាប់​យើង​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ តើ ទ្រង់ បង្គាប់​យើង​ឲ្យ​ផ្តោតយក​ចិត្ត​ទុកដាក់​លើ​អ្វី​ខ្លះ ? តើ​យើង​អាច​ទុករឿង​ទាំងនោះ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? សកម្មភាព​ខាង​ក្រោម​នេះ​អាច​ជួយ​យុវវ័យ​ឲ្យ​វាយ​តម្លៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ ដើម្បី​ទុក​កិច្ចការ​របស់​ព្រះ​ជា​អាទិភាព​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការទទួលទាន​សាក្រាម៉ង់​គឺជា​ឱកាស​ប្រចាំ​សប្តាហ៍​ដ៏​ឥតខ្ចោះ​ដើម្បី​វាយតម្លៃ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុងការ​ធ្វើ​តាម​ព្រះ​យេស៊ូវគ្រីស្ទ ។ តើ​យើង​អាច​ប្រើ​សាក្រាម៉ង់​ដើម្បី​ពិចារណា​ថា​តើ​យើង​កាន់តែ​ដូច​ព្រះ​អង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច ? ប្រហែលជា​យុវវ័យ​អាច​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​ព្យាយាម​ធ្វើ​កិច្ចការ​នេះ ។ ពួក​គេ​ក៏​អាច​ធ្វើ​បញ្ជី​សំណួរ​ដែល​ពួកគេ​អាច​សួរខ្លួន​ឯង​នៅ​ក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​បទគម្ពីរ សារលិខិត ឬ​ធនធាន​ផ្សេងទៀត​មួយ​ឬ ច្រើន នៅក្រោម « ធនធាន​គាំទ្រ » នៅពេល​ពួកគេ​ធ្វើ​បញ្ជី​របស់​ពួកគេ ។

  • ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង​សារលិខិត​របស់​លោក « Of Things That Matter Most » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៩–២២ ) បាន​ចែកចាយ​ដំបូន្មាន​ដែល​អាច​ជួយ​យុវវ័យ​ឲ្យ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត [ របស់​ពួកគេ ] ចុះ » ( ហាកាយ ១:៥ ) ។ បងប្អូន​អាច​អញ្ជើញ​បុគ្គល ឬ​ក្រុម​តូចៗ​ឲ្យ​អាន​ផ្នែក​បី​ចុង​ក្រោយ​នៃ​សុន្ទរកថា​នេះ ( ចាប់ផ្តើម​ជាមួយ​ផ្នែក « The Power of Basics » ) ដោយ​ស្វែងរក​អត្ថន័យ​ដែល​ផ្តោត​ជីវិត​របស់​យើង​ទៅលើ​ព្រះ​អង្គ​សង្គ្រោះ ។ ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​ដើម្បី​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ពួកយើង​ភាគច្រើន​កំពុង​រវល់​ធ្វើ​រឿង​ល្អៗ ។ ប៉ុន្តែ​រឿង​ល្អៗ​ទាំងនោះ ពុំមែន​តែងតែ​ជា​រឿង​ដ៏​ប្រសើរ​បំផុត​នោះ​ទេ ។ សូម​ពិចារណា​ការចែកចាយ​សេចក្តី​ថ្លែងការណ៍​ចេញពី​ផ្នែក​ទីមួយ​នៃ​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « Good, Better, Best » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–៨ ) ដែល​អាច​ជួយ​យុវវ័យ​យល់​ពី​គោលការណ៍​នេះ ។ បងប្អូន​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​បញ្ជី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ផង​ដែរ ។ សូម​ឲ្យ​ពួកគេ​វាតម្លៃ​រៀងៗ​ខ្លួន​ថាតើ​សកម្មភាព​នីមួយៗ​ទាំងនេះ​គឺ​មាន​លក្ខណៈ « ល្អ », « ប្រសើរ » ឬ​ក៏ « ល្អ​បំផុត » ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សកម្មភាព​មួយ​មានលក្ខណៈ « ល្អ​បំផុត » ? សូម​លើក​ទឹកចិត្ត​យុវវ័យ​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​រៀន​ពី​ការ​វាយ​តម្លៃ​ខ្លួន​ឯង ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

« វា​ពុំចាំបាច់​ត្រូវ​បង្រៀន​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ថ្នាក់​តែ​មួយ​ពេល ដើម្បី​ប៉ះ​ដល់​ដួងចិត្ត​នរណា​ម្នាក់​នោះទេ—ជាញឹកញាប់​ចំណុច​គន្លឹះ​មួយ ឬ​ពីរ គឺ​ល្មម​គ្រប់គ្រាន់​ហើយ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ) ។