« ថ្ងៃទី ២៧ ខែ វិច្ឆិកា ។ តើខ្ញុំអាចចែកចាយដំណឹងល្អយ៉ាងដូចម្តេច ? យ៉ូណាស; មីកា » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៧ ខែ វិច្ឆិកា ។ តើខ្ញុំអាចចែកចាយដំណឹងល្អយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៧ ខែ វិច្ឆិកា
តើខ្ញុំអាចចែកចាយដំណឹងល្អយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើបងប្អូនកាន់តែខិតជិតព្រះអង្គសង្គ្រោះដោយរបៀបណា ? តើយើងព្យាយាមប្រែក្លាយដូចជាទ្រង់យ៉ាងដូចម្តេច ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើនរណាដែលយើងគិតដល់នាពេលថ្មីៗនេះ ? តើយើងអាចជួយបុគ្គលទាំងនេះយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចឆ្លើយសំណួរមិត្តភក្ដិរបស់យើងអំពីសាសនាចក្របានដោយរបៀបណា ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើមានវិធីណាខ្លះដែលយើងអាចភ្ជាប់ទំនាក់ទំនងបានប្រសើរជាមួយសាច់ញាតិដូចជាជីដូនជីតា និងបងប្អូនជីដូនមួយ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
មានសមាជិកជាច្រើននៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនរកឃើញវិធីដើម្បីចែកចាយដំណឹងល្អជាប្រចាំ ។ ប្រហែលជាបងប្អូនធ្វើដូចនេះដែរ ! ទោះជាយ៉ាងណាក្តី ចំពោះមនុស្សជាច្រើនការចែកចាយដំណឹងល្អគឺលំបាក និងគួរឲ្យខ្លាចណាស់ ។ តែសំណាងណាស់យើងទាំងអស់គ្នាអាចក្លាយជាមនុស្សកាន់តែល្អប្រសើរក្នុងការចែកចាយសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនអាចមិនបានឮសំឡេងរបស់ព្រះអម្ចាស់បង្គាប់ឲ្យធ្វើអ្វីមួយដូចជា « ទៅឯនីនីវេ ជាទីក្រុងធំ ហើយស្រែកប្រកាសទាស់នឹងក្រុងនោះ » ដូចជា យ៉ូណាស បានធ្វើ ( យ៉ូណាស ១:២ ) ។ ប៉ុន្តែសំឡេងស្ងប់ស្ងាត់នៃព្រះវិញ្ញាណបរិសុទ្ធអាចបំផុសបងប្អូនឲ្យ « ទៅឯ » សមាជិកគ្រួសារជាក់លាក់ និងមិត្តភក្តិដែលបានត្រៀមខ្លួនដើម្បីស្តាប់ទីបន្ទាល់របស់បងប្អូន ។ សូមបើកចំហចំពោះអ្វីដែលបងប្អូនអាចរៀនពីបទពិសោធន៍របស់ យ៉ូណាស នៅពេលបងប្អូនសិក្សានៅសប្តាហ៍នេះ ហើយរៀបចំខ្លួនបងប្អូនដើម្បីចែកចាយអ្វីដែលបងប្អូនរៀនជាមួយយុវវ័យដែលបងប្អូនបង្រៀន ។ បងប្អូនក៏អាចអានសារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « Sharing the Message of the Restoration and the Resurrection » កាលដែលបងប្អូនរៀបចំខ្លួនបង្រៀន ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១១០–១៣ ) ។
រៀនជាមួយគ្នា
ដើម្បីជួយដល់យុវវ័យដែលបងប្អូនបង្រៀនចែកចាយចំណាប់អារម្មណ៍ទាំងឡាយចេញពីការសិក្សារបស់ពួកគេពី យ៉ូណាសនៅសប្តាហ៍នេះ នោះបងប្អូនអាចបង្ហាញរូបភាពរបស់យ៉ូណាស ( សូមមើល គម្រោងសប្ដាហ៍នេះ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន អំពីការចែកចាយដំណឹងល្អមកពីបទពិសោធន៍របស់ យ៉ូណាស ។ បងប្អូនអាចអញ្ជើញពួកគេឲ្យមើលជាពិសេស យ៉ូណាស ១ និង ៣ ហើយសូមសួរ ៖ តើយើងរៀនអ្វីអំពីការចែកចាយដំណឹងល្អជាមួយអស់អ្នកដែលប្រហែលជាពុំទាន់ត្រៀមខ្លួនដើម្បីផ្លាស់ប្តូរ ? តើយើងរៀនអ្វីខ្លះអំពីព្រះឆន្ទៈរបស់ព្រះចំពោះការអភ័យទោសឲ្យអស់អ្នកដែលប្រែចិត្ត ? ដើម្បីបំផុសឲ្យសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនចែកចាយដំណឹងល្អ សូមប្រើសកម្មភាពមួយ ឬច្រើនដូចខាងក្រោមនេះ ឬសកម្មភាពមួយរបស់បងប្អូនផ្ទាល់ ។
-
ដើម្បីទទួលបានគំនិតនានាអំពីរបៀបដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយអ្នកផ្សេងទៀត ថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចមើលដំណើររឿងនៅក្នុងបទគម្ពីរដូចតទៅនេះ ៖ យ៉ូហាន ៤:៣–២៦; កិច្ចការ ១៦:២៥–៣៣; អាលម៉ា ១៩:១៤–១៨, ២៨–៣១ ។ រួចហើយបងប្អូនអាចពិភាក្សាសំណួរដូចតទៅនេះ ៖ តើប្រជាជននៅក្នុងដំណើររឿងទាំងនេះបានរៀបចំខ្លួនដើម្បីស្តាប់សារលិខិតនៃដំណឹងល្អដែរឬទេ ? តើបងប្អូនសម្គាល់ឃើញអ្វីខ្លះ អំពីរបៀបដែលសារលិខិតបានចែកចាយដែរឬទេ ? តើបងប្អូនគិតថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងចែកចាយដំណឹងល្អនេះ ? បន្ទាប់មកបងប្អូនអាចពិភាក្សាជាថ្នាក់ ឬកូរ៉ុមនូវអ្វីដែលដំណើររឿងទាំងនេះបង្រៀនយើងអំពីរបៀបដែលយើងអាចចែកចាយដំណឹងល្អនៅថ្ងៃនេះ ។
-
ការអានពីគំរូដែលបំផុសគំនិតនៃការចែកចាយដំណឹងល្អរបស់អ្នកដទៃ អាចលើកទឹកចិត្តយុវវ័យដែលបងប្អូនបង្រៀនឲ្យធ្វើដូចគ្នាដែរ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានចែកចាយគំរូទាំងឡាយនៅក្នុងសារលិខិតរបស់លោក « Sharing the Message of the Restoration and the Resurrection » ។ នៅក្នុងសារលិខិតនេះអែលឌើរ គ្រីស្តូហ្វឺសិន បានបង្រៀនថា មានរឿងបីយ៉ាងដែលត្រូវការ ដើម្បីធ្វើឲ្យការអញ្ជើញរបស់យើងទទួលបានការទាក់ទាញដំណឹងល្អគឺជាសេចក្ដីស្រឡាញ់ គំរូ និងការប្រើប្រាស់ព្រះគម្ពីរមរមនរបស់យើង ។ សូមពិភាក្សាពីឧទាហរណ៍នៃការចែកចាយដំណឹងល្អនៅក្នុងសារលិខិតនេះ ហើយសូមអញ្ជើញអ្នកដែលបងប្អូនបង្រៀនឲ្យចែកចាយឧទាហរណ៍ផ្សេងទៀត រួមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ តើបទពិសោធន៍ទាំងនេះបង្ហាញយ៉ាងដូចម្តេចនូវរឿងទាំងបីដែលបង្រៀនដោយ អែលឌើរ គ្រីស្តូហ្វឺសិន ?
-
តើបងប្អូនអាចជួយដល់អស់អ្នកដែលបងប្អូនបង្រៀនយល់ថា ការចែកចាយដំណឹងល្អអាចជារឿងធម្មតា និងមិនមានអ្វីគួរឲ្យខ្លាចយ៉ាងដូចម្តេច ? បងប្អូនអាចបង្ហាញវីដេអូនៅក្រោម « ធនធានគាំទ្រ » ហើយសូមឲ្យពួកគេគិតអំពីរបៀបដែលពួកគេអាចចែកចាយដំណឹងល្អជាមួយនរណាម្នាក់ដែលពួកគេស្គាល់ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញពួកគេឲ្យមក ហើយមើល ? តើឱកាសអ្វីខ្លះ ដែលពួកគេមានដើម្បីមក ហើយជួយ ? តើយើងអាចជួយពួកគេឲ្យមានបំណងប្រាថ្នាចង់មក និងនៅយ៉ាងដូចម្តេច ? តើយើងអាចធ្វើឲ្យការចែកចាយដំណឹងល្អជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្តេច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ខាឡូស អេ ហ្គូដយ « I Believe in Angels » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៦–៨៨
-
« Sharing the Gospel » «Inviting Others to ‹ Come and See › » « Inviting Others to ‹ Come and Help › » « Inviting Others to ‹ Come and Stay › » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org; បងប្អូនអាចស្វែងរកធនធានដទៃទៀតនៅក្រោម « Sharing the Gospel » បណ្ណាល័យដំណឹងល្អ
1:171:31:39