« ធនធានបន្ថែមទាំងឡាយ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ធនធានបន្ថែមទាំងឡាយ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ព្រះគម្ពីរមរមន ឆ្នាំ ២០២០
ធនធានបន្ថែមទាំងឡាយ
ធនធានទាំងនេះអាចរកបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
អ្នកអាចជ្រើសយកសកម្មភាពណាមួយនៅក្នុងធនធាននេះសម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យរបស់អ្នក ។ ប្រសិនបើសិស្សធ្លាប់ប្រើសកម្មភាពទាំងនេះនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេរួចហើយ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយបទពិសោធន៍ និងគំនិតរបស់ពួកគេ ។
ទស្សនាវដ្តីសាសនាចក្រ
ទស្សនាវដ្ដី New Era, Ensign និង លីអាហូណា ផ្ដល់នូវអត្ថបទ និងលក្ខណៈពិសេសផ្សេងទៀតដែលអាចបន្ថែមបង្គ្រប់ដល់គោលការណ៍ដែលអ្នកកំពុងបង្រៀនមកពី ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្ត្រីពិសិដ្ឋអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិនៅក្នុងរបៀបមួយដែលគួរឲ្យចងចាំ ។ បន្ថែមទៅលើកំណែបោះពុម្ពនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ អ្នកអាចរកបានបទចម្រៀងនៃទំនុកតម្កើង និងចម្រៀងរបស់កុមារជាច្រើននៅលើគេហទំព័រ music.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី LDS Music និង LDS Media Library ។
បណ្ណាល័យ ប្រព័ន្ធផ្សព្វផ្សាយ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតអាចជួយសិស្សដែលអ្នកបង្រៀនមើលឃើញអំពីគោលលទ្ធិ និងដំណើររឿងដែលមាននៅក្នុងព្រះគម្ពីរមរមន ។ សូមចូលទៅគេហទំព័រ medialibrary.ChurchofJesusChrist.org ដើម្បីរុករកការប្រមូលផ្ដុំនៃធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ រួមបញ្ចូលទាំងស៊េរីវីដេអូព្រះគម្ពីរមរមន ដែលពិពណ៌នាអំពីព្រឹត្តិការណ៍នានានៅក្នុងព្រះគម្ពីរមរមន ។ ធនធាននានាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក៏មាននៅក្នុងកម្មវិធី LDS Media Library ផងដែរ ។
រូបភាពដំណឹងល្អ
រូបគំនូរអាចជួយសិស្សដែលអ្នកបង្រៀនមើលឃើញអំពីគោលលទ្ធិ និងដំណើររឿងដែលមាននៅក្នុងព្រះគម្ពីរមរមន ។ រូបភាពជាច្រើនដែលអ្នកអាចប្រើនៅក្នុងថ្នាក់មាននៅក្នុង សៀវភៅរូបភាពដំណឹងល្អ នៅ medialibrary.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី LDS Music និង LDS Media Library ។
សៀវភៅសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន
សៀវភៅសិក្សាថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានផ្ដល់ផ្ទៃរឿងជាប្រវត្តិសាស្ត្រ និងការអត្ថាធិប្បាយខាងគោលលទ្ធិសម្រាប់គោលការណ៍ទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរ ។ វាក៏អាចបំផុសជាគំនិតសម្រាប់ការបង្រៀនដល់ថ្នាក់សាលាថ្ងៃអាទិត្យផងដែរ ។
ប្រធានបទដំណឹងល្អ
នៅគេហទំព័រ topics.ChurchofJesusChrist.org អ្នកអាចស្វែងរកព័ត៌មានមូលដ្ឋានអំពីប្រធានបទដំណឹងល្អជាចើនប្រភេទ ជាមួយនឹងតំណនានាទៅកាន់ធនធានដែលមានអត្ថប្រយោជន៍ដូចជា សារលិខិតសន្និសីទទូទៅ អត្ថបទ បទគម្ពីរ និងវីដេអូនានាដែលទាក់ទងគ្នា ។ អ្នកក៏អាចស្វែងរកឃើញ និក្ខេបបទស្ដីពីប្រធានបទដំណឹងល្អ ផងដែរ ដែលផ្ដល់ជាចម្លើយដ៏ជ្រាលជ្រៅចំពោះសំណួរដំណឹងល្អទាំងឡាយ ។
ពិតចំពោះសេចក្តីជំនឿ
ធនធាននេះផ្ដល់ការពន្យល់សាមញ្ញៗអំពីប្រធានបទដំណឹងល្អ ដែលបានរៀបរៀងតាមលំដាប់តួអក្សរ ។
ប្រកាសដំណឹងល្អរបស់យើង
មគ្គុទ្ទេសក៍សម្រាប់អ្នកផ្សព្វផ្សាយសាសនានេះផ្ដល់ជាទិដ្ឋភាពទូទៅមួយនៃគោលការណ៍មូលដ្ឋានអំពីដំណឹងល្អ ។
ដើម្បីកម្លាំងនៃយុវជន
ធនធាននេះផ្ដល់នូវចំណុចសំខាន់ៗអំពីបទដ្ឋានរបស់សាសនាចក្រដែលអាចជួយយើងឲ្យស័ក្ដិសមនឹងទទួលពរជ័យរបស់ព្រះអម្ចាស់ជានិច្ច ។ សូមពិចារណាមើលវាឲ្យបានជាញឹកញាប់ ជាពិសេស ប្រសិនបើអ្នកកំពុងបង្រៀនយុវវ័យ ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ធនធាននេះអាចជួយអ្នកឲ្យរៀនសូត្រ ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា ហើយអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។