ចូរ​មក​តាម​ខ្ញុំ
ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ


« ការ​ប្រើ​ប្រាស់​សៀវភៅ ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ការ​ប្រើ​ប្រាស់​សៀវភៅ ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ស្ត្រី​កំពុង​និយាយ​នៅ​ក្នុង​ថ្នាក់​រៀន

ការ​ប្រើ​ប្រាស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ

ការ​រៀបចំ​ខ្លួន​បង្រៀន​ក្នុង​សាលា​ថ្ងៃ​អាទិត្យ

ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​នៅឯគេហដ្ឋាន​គួរ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ ។ រឿង​នេះ គឺជា​រឿង​ពិត​ចំពោះ​អ្នក និង​ចំពោះ​មនុស្ស​ដែល​អ្នក​បង្រៀន ។ នៅ​ពេល​អ្នក​រៀប​ចំ​ខ្លួន​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​បទគម្ពីរ ។ ការ​រៀបចំ​ខ្លួន​ដ៏​សំខាន់​បំផុត​របស់​អ្នក​នឹង​កើត​ឡើង នៅ​ពេល​អ្នក​ស្រាវ​ជ្រាវ​​បទគម្ពីរ ហើយ​ស្វែង​រក​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ គឺជា​ផ្នែក​ដ៏សំខាន់​មួយ​សម្រាប់​ទាំង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក និង​ការ​រៀប​ចំខ្លួន​របស់​អ្នក​ដើម្បី​បង្រៀន ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ស៊ី​ជម្រៅ​អំពី​គោលការណ៍​នៃ​គោលលទ្ធិ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​បទគម្ពីរ ។ អ្នក​ក៏​នឹង​អាច​មានការបំផុស​គំនិត ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ដើម្បី​បង្កើន​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​របស់​ពួកគេ ( សម្រាប់​ជំនួយ​នៅ​ក្នុង​ធ្វើ​កិច្ចការ​នេះ សូម​មើល « គំនិត​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ » នៅ​ក្នុង​ធនធាន​នេះ ) ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​សិស្ស​ដែលស្ថានភាព​គ្រួសារ​របស់​ពួកគេ​ប្រហែល​ជា​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និងរាត្រីជួប​ជុំ​ក្រុម​គ្រួសារ​ឲ្យ​បាន​ទៀង​ទាត់ ។

នៅ​ក្នុង​ការ​រៀប​ចំ​ខ្លួន​របស់​អ្នក គំនិត និង​អារម្មណ៍​ទាំងឡាយ​នឹង​កើត​មាន​ដល់​អ្នក​អំពី​មនុស្ស​ដែល​អ្នក​បង្រៀន របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​បទគម្ពីរ​នឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ និង​របៀប​ដែល​អ្នក​អាច​បំផុស​គំនិត​ពួកគេ​ឲ្យ​ស្វែង​រក​គោលលទ្ធិ​ទាំងនោះ នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​សម្រាប់​ខ្លួន​ឯង​នោះ ។

គំនិត​សម្រាប់​ការ​បង្រៀន

ខណៈ​អ្នក​រៀបចំខ្លួន​បង្រៀន នោះ​អ្នក​អាច​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម​ដោយ​ការមើលឃើញ​ពី​គម្រោង​នៃ​ការបង្រៀន​នៅក្នុង​ធនធាន​នេះ ។ សូម​កុំ​ចាត់​ទុក​ថា​គំនិត​ទាំង​នេះ​គឺជា​សេចក្ដី​ណែនាំ​លម្អិត​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សូម​ចាត់​ទុក​វា​ជា​យោបល់​ដើម្បី បង្កើត​ការ​បំផុស​គំនិត​ផ្ទាល់​របស់​អ្នក ។ អ្នក​ស្គាល់​ពី​សិស្ស​របស់​អ្នក ហើយ​អ្នក​នឹង​ស្គាល់​ពួកគេ​កាន់​តែ​ច្រើន​ទៀត នៅពេល​អ្នក​រៀន​ជាមួយ​គ្នា​នៅ​ក្នុង​ថ្នាក់ ។ ព្រះអម្ចាស់​ស្គាល់​ពួកគេ​ផង​ដែរ ហើយ​ទ្រង់​នឹង​បំផុស​គំនិត​ដល់​អ្នក​នូវ​របៀប​ដ៏ល្អបំផុត​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​លើ​ការ​រៀនសូត្រ​ដំណឹងល្អ​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ក្នុង​គេហដ្ឋាន​ ។

អ្នក​មាន​ធនធានជាច្រើន​ផ្សេងទៀត​ដែល​អ្នក​អាច​ប្រើ ​នៅ​ពេល​អ្នក​រៀបចំ​ខ្លួន រួម​បញ្ចូល​ទាំង​គំនិត​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​ទស្សនាវដ្ដី​សាសនាចក្រ​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនធាន​ទាំង​នេះ និង​ធនធាន​ផ្សេង​ទៀត សូម​មើល​វគ្គ​ដែល​មាន​ចំណង​ជើង​ថា « ធនធាន​បន្ថែម​ទាំងឡាយ »​នៅ​ក្នុង​ធនធាន​នេះ ។

រឿង​មួយ​ចំនួន​ដែល​ត្រូវ​ចងចាំ

  • គេហដ្ឋាន​គឺជា​មជ្ឈដ្ឋាន​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រៀនសូត្រ​ដំណឹងល្អ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​ដើម្បី​គាំទ្រ លើក​ទឹក​ចិត្ត ហើយ​បន្ថែម​ទៅ​លើ​ការ​រៀនសូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន​របស់​សិស្ស ។

  • ការ​ប្រែចិត្ត​ជឿ​របស់​សិស្ស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មាន​ភាព​ស៊ីជម្រៅ នៅ​ពេល​ពួកគេ​យល់ ហើយ​អនុវត្ត​គោលលទ្ធិ​ពិត ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​កត់ត្រា ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​ពួកគេ​ទទួល​បាន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការ​បង្រៀន​គឺ​លើស​ពី​ការ​បង្រៀន​មេរៀន​ទៅ​ទៀត ប៉ុន្តែ​វា​ក៏​លើស​ពី​ការ​គ្រាន់​តែ​ដឹកនាំ​ការ​ពិភាក្សា​មួយផង​ដែរ ។ ផ្នែក​មួយ​នៃ​តួនាទី​របស់​អ្នក​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ដែល​ស្អាងឡើង ហើយ​ផ្អែក​លើ​បទគម្ពីរ ។ អ្នក​ក៏គួរ​ចែកចាយ​ការ​យល់ដឹង​ដ៏​បំផុស​គំនិត​ដែល​អ្នក​បាន​ទទួល នៅពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​ផង​ដែរ ។

  • ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ។ ទ្រង់​បាន​ប្រទាន​ធនធាន​ជាច្រើន​ដើម្បី​ជួយ​អ្នក រួម​បញ្ចូល​ទាំង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ផង​ដែរ ។ នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ អ្នក​អាច​ប្រឹក្សា​ជាមួយ​នឹង​គ្រូបង្រៀន​ផ្សេង​ទៀត​អំពី​ឧបសគ្គ​ដែល​អ្នក​ជួប​ប្រទះ ។ អ្នក​ក៏​អាច​ពិភាក្សា ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ ។

  • មនុស្ស​រៀន​បាន​ល្អ បំផុត​នៅ​ពេល​ពួកគេ​មាន​ឱកាស​បង្រៀន ។ ម្ដង​ម្កាល សូម​ពិចារណា​អនុញ្ញាត​ឲ្យ​សិស្ស រួម​ទាំង​យុវវ័យ​ផង​ដែរ​ឲ្យ​បង្រៀន​ផ្នែក​មួយ​នៃ​មេរៀន ។ សូម​ធ្វើ​ការ​សម្រេច​ចិត្ត​នេះ​ដោយ​ផ្អែក​លើ​សេចក្ដី​ត្រូវការ និង​លទ្ធភាព​របស់​សិស្ស ។ ប្រសិន​បើ​អ្នក​ពិត​ជា​អញ្ជើញ​សិស្ស​ឲ្យ​បង្រៀន សូម​ចំណាយ​ពេល​ជួយ​គាត់​ឲ្យ​រៀបចំ​ខ្លួន​ជា​មុន​ដោយ​ប្រើ​គំនិត​ដែល​មាន​នៅ​ក្នុង​ធនធាន​នេះ និង​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​ចងចាំ​ថា ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​បាន​ហៅ​ឲ្យ​បម្រើ នោះ​អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​ត្រូវ​បង្រៀន​នៅ​ក្នុង​ថ្នាក់ ។

  • ធនធាន​នេះ​រួម​មាន​នូវ​គម្រោង​មេរៀន​រាល់​សប្ដាហ៍​សម្រាប់​ឆ្នាំ​នោះ​លើក​លែង​តែ​ពីរ​សប្ដាហ៍​ពេល​មាន​សន្និសីទ​ទូទៅ ។ នៅ​ថ្ងៃ​អាទិត្យ ពេល​គ្មាន​សាលា​ថ្ងៃ​អាទិត្យ​ដោយ​សារ​តែ​មាន​សន្និសីទ​ស្តេក ឬ​ហេតុផល​ណា​មួយ​ផ្សេង​ទៀត ក្រុម​គ្រួសារ​អាច​បន្ត​អាន​ព្រះគម្ពីរ​មរមន​នៅ​ឯ​គេហដ្ឋាន​យោង​តាម​កាល​វិភាគ​ដែល​បាន​គ្រោងនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ ដើម្បី​ធ្វើ​ឲ្យ​សាលាថ្ងៃ​អាទិត្យ​របស់​អ្នក​ត្រូវ​តាម​កាល​វិភាគ អ្នក​អាច​ជ្រើស​រំលង​មេរៀន​មួយ ឬ​ដាក់​មេរៀន​ពីរ​បញ្ចូល​គ្នា ។ ដើម្បី​ចៀស​វាង​ការ​ភាន់​ច្រឡំ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​គួរ​ណែនាំ​គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ​អំពី​ការ​កែ​ប្រែ​ទាំង​នេះ​ទុក​ជា​មុន ។