« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាងរស់; សាំយូអែល ទី១ ១–៣ ៖ ‹ ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាងរស់; សាំយូអែល ទី១ ១–៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៦–១២ ខែ មិថុនា
នាងរស់; សាំយូអែល ទី១ ១–៣
« ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ »
វាគឺជាការសំខាន់ដែលត្រូវរៀបចំដើម្បីបង្រៀន ប៉ុន្តែត្រូវប្រាកដថាផែនការបង្រៀនរបស់បងប្អូនរួមបញ្ចូលការផ្តល់ឲ្យសមាជិក ថ្នាក់នូវឱកាសដើម្បីចែកចាយនូវអ្វីដែលពួកគេបានរៀនផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តសមាជិក ថ្នាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀននៅសប្តាហ៍នេះ បងប្អូនអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្តារខៀននូវពាក្យឬឃ្លាដែលមកពី នាងរស់ ១–៤ ឬ សាំយូអែល ទី១ ១–៣ ដែលបានបំផុសគំនិតដល់ពួកគេអំឡុងពេលនៃការសិក្សាផ្ទាល់ខ្លួនឬជាគ្រួសារ ។ សូមអានពាក្យឬឃ្លានោះមួយ ចំនួនឲ្យ ឮៗ ហើយអញ្ជើញសមាជិក ថ្នាក់ឲ្យចែកចាយរបៀបដែលពាក្យឬឃ្លាទាំងនេះបានបំផុសគំនិតដល់ពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះគ្រីស្ទអាចបង្វែរសោកនាដកម្មឲ្យទៅជាជ័យជំនេះ ។
-
ទោះបីជាសមាជិកនៅក្នុងថ្នាក់របស់បងប្អូនអាចជួបនឹងការសាកល្បងផ្ទាល់ខ្លួនដែលខុសពីនាងរស់និងហាណាក៏ដោយ ពួកគេក៏អាចរៀននូវរបៀបដែលស្រ្តីដ៏ពេញដោយសេចក្តីជំនឿទាំងនេះបានឆ្លើយតបទៅនឹងការបាត់បង់ព្រមទាំងការឈឺចិត្តដែរ ។ ដើម្បីជួយពួកគេឲ្យធ្វើដូច្នោះបាន បងប្អូនអាចបែងចែកសមាជិកក្នុងថ្នាក់ជាក្រុមតូចៗហើយអញ្ជើញក្រុមនីមួយៗអានជំពូកមួយមកពី នាងរស់ ១–៤ ឬ សាំយូអែល ទី១ ជំពូក១ ។ នៅលើក្តារខៀន បងប្អូនសរសេរនូវសំណួរទាំងនេះ ៖ តើការសាកល្បងអ្វីខ្លះដែលនាងរស់និងហានាបានកំពុងតែជួបប្រទះ ? តើពួកគេបានធ្វើអ្វីខ្លះដើម្បីបង្ហាញពីការទុកចិត្តរបស់ពួកគេទៅលើព្រះអម្ចាស់នៅ ក្នុងអំឡុងពេលនៃការសាកល្បងរបស់គេ ? ក្រុមទាំងនោះអាចស្វែងរកចម្លើយចំពោះសំណួរមួយឬច្រើនហើយចែកចាយនូវអ្វីដែលពួកគេបានស្វែងរកឃើញ ។ តើយើងអាចរៀនអ្វីខ្លះមកពីដំណើររឿងទាំងនេះអំពីរបៀបដែលព្រះអម្ចាស់អាចជួយយើងនៅក្នុងការសាកល្បងរបស់យើង ?
-
មិនមែនមនុស្សគ្រប់គ្នាដែលអធិស្ឋានសុំកូនទទួលបានកូន នោះទេ ហើយមិនមែនគ្រប់គ្នាដែលមានប្តីប្រពន្ធស្លាប់ទៅហើយរៀបការថ្មីនោះដែរ ។ ប៉ុន្តែបញ្ហាប្រឈមផ្ទាល់ខ្លួនរបស់យើង មិនថាពួកវាជាអ្វីក៏ដោយ អាចជាឱកាសដើម្បីបែរមករកព្រះអង្គសង្គ្រោះនិងពង្រឹងសេចក្តីជំនឿរបស់យើងទៅ លើទ្រង់ ។ បងប្អូនអាចសូមឲ្យសមាជិក ថ្នាក់អាន នាងរស់ ២:១១–១២ និង សាំយូអែលទី១ ១:៩–១១ ហើយជជែកអំពីរបៀបដែលការសាកល្បងរបស់នាងរស់និងហាណាបានប៉ះពាល់ដល់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះអម្ចាស់ ។ សមាជិក ថ្នាក់ក៏អាចចែកចាយពីរបៀបដែលសេចក្តីជំនឿរបស់ពួកគេត្រូវបានពង្រឹង នៅពេលពួកគេបានបែរទៅរកព្រះយេស៊ូវគ្រីស្ទនៅ ក្នុងអំឡុងពេលនៃការសាកល្បងផង ដែរ ។
ដើម្បីគាំទ្រដល់ការពិភាក្សានេះ បងប្អូនអាចអញ្ជើញសមាជិក ថ្នាក់ឲ្យរៀបចំទុកជាមុនដើម្បីចែកចាយនូវការយល់ដឹងមកពីប្រសាសន៍របស់ប្រធាន អេលែន អេស ដាល់ថុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ »ឬ « Thru Cloud and Sunshine, Lord, Abide with Me! » ។( Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៩ ៥៧–៦០ ); នៅត្រង់ចំណងជើង « The Joy of Overcoming through Christ » មកពីសាររបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » ( Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៩ ១៦–១៧ ); ឬ President Elaine S. Dalton’s words in « ធនធានបន្ថែមទាំងឡាយ » ។ សូមឲ្យសមាជិក ថ្នាក់ចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីរបៀបដែលការសាកល្បងរបស់យើងអាចជាឱកាសសម្រាប់ធ្វើឲ្យសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ។
យើងគួរតែស្តាប់និងប្រតិបត្តិតាមសម្លេងនៃព្រះអម្ចាស់ ។
-
ប្រហែលជាមានមនុស្សនៅក្នុងថ្នាក់របស់បងប្អូនដែល ដូចជាសាំយូអែល ធ្លាប់បានឮសម្លេងរបស់ព្រះអម្ចាស់ដែរប៉ុន្តែមិនបានស្គាល់ថានោះគឺជាសម្លេងទ្រង់ឡើយ ។ បងប្អូនអាចអញ្ជើញសមាជិក ថ្នាក់ឲ្យពិនិត្យមើលឡើងវិញ សាំយូអែលទី១ ៣, ដោយការរកមើលនូវអ្វីដែលសាំយូអែលបានធ្វើដែលអាចជួយយើងនៅក្នុងកិច្ចខិតខំរបស់យើងដើម្បីស្តាប់និងប្រតិបត្តិតាមសម្លេងរបស់ព្រះអម្ចាស់ ។ បងប្អូនក៏អាចសុំឲ្យសមាជិក ថ្នាក់ពីរនាក់សម្តែងបង្ហាញឡើងវិញនូវអន្តរកម្មរវាង សាំយូអែលនិងអេលីផងដែរ ។
-
ពេលខ្លះ យើងឃើញថាខ្លួនយើងស្ថិតនៅក្នុងស្ថានភាពដូចជាអេលី—យើងមាននូវឱកាសដើម្បីជួយនរណាម្នាក់ស្គាល់សម្លេងនៃព្រះអម្ចាស់ ។ ប្រហែលជាសមាជិក ថ្នាក់អាចចែកចាយពីរបៀបដែលពួកគេធ្លាប់បានធ្វើដូច្នេះ ចំពោះមិត្ត ភក្តិ សមាជិកគ្រួសារ ឬអ្នកដទៃផ្សេងទៀត ។ តើបទគម្ពីរឬបទពិសោធន៍អ្វីខ្លះដែលយើងធ្លាប់បានចែកចាយដើម្បីជួយអ្នកដទៃឲ្យដឹងនូវរបៀបដែលព្រះអម្ចាស់មានទំនាក់ទំនងជាមួយយើង ? ( សូមមើល ឧទាហរណ៍ គោលលទ្ធិនិងសេចក្តីសញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩ ) ។
ធនធានបន្ថែមទាំងឡាយ
យើងពុំដែល នៅតែឯងនោះទេ ។
ប្រធាន អេលែន អេស ដាល់ថុន បានបង្រៀនថា ៖
« ដំណើរជីវិតពេលខ្លះនាំយើងដើរនៅលើផ្លូវដែលមិននឹកស្មានដល់ ។ មានរឿងល្អ និងអាក្រក់ដែលគ្មានយើងណាម្នាក់អាចគិតទុកជាមុនបានឡើយ ។ ប៉ុន្តែជាមួយនឹងរឿងល្អ និងអាក្រក់នេះក៏មានជាឱកាសផងដែរ—ឱកាសដើម្បីជ្រើសរើសការឆ្លើយតប និងផែនការសកម្មភាពរបស់យើង ។ ការលំបាកទាំងឡាយនៅក្នុងជីវិតអាចជាឱកាសដើម្បីជួយយើងឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះហើយទុកចិត្តទៅលើទ្រង់ទាំងស្រង់ ។ នៅក្នុងដំណើរការនៃការរស់នៅជិតទ្រង់រៀងរាល់ថ្ងៃ យើងអភិវឌ្ឍន៍គុណលក្ខណៈនិងគុណសម្បត្តិដូចជាព្រះគ្រីស្ទ ។ …
« ដូចជានាងរស់ និងហាណា យើងទាំងអស់គ្នានឹងដកពិសោធន៍នៃសេចក្តីលំបាក ។ យើងអាចមិនដឹង អ្វីដែលព្រះអម្ចាស់រៀបចំសម្រាប់ជីវិតរបស់យើងជានិច្ចនោះទេ ប៉ុន្ដែវាគឺជាទីបន្ទាល់របស់ខ្ញុំថាយើងមិន ដែលនៅតែឯងនោះទេ ។ ទ្រង់គង់នៅជាមួយយើងជានិច្ច ហើយទ្រង់សន្យាថា ‹ ត្បិតនៅពេលនេះ អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នកអំពីអ្វីៗទាំងនោះ ដែលត្រូវបានមកនៅពេលក្រោយ និងសិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣ ] » ( « Lessons from Ruth and Hannah, » Ensign ខែមេសា ឆ្នាំ២០០៦ ទំព័រ៣៥, ៣៧ ) ។
សូមមើលផងដែរ យ៉ូហាន ១៤:១៨; អាលម៉ា ៣៨:៥ ។