« ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែលទី ១ ៨–១០; ១៣; ១៥–១៨ ៖ ‹ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ › ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ២០២១ )
« ថ្ងៃទី ១៣–១៩ ខែមិថុនា ។ សាំយូអែលទី ១ ៨–១០; ១៣; ១៥–១៨ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៣–១៩ ខែមិថុនា
សាំយូអែលទី១ ៨–១០; ១៣; ១៥–១៨
« ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ »
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន សូមចងចាំថា សមាជិក ថ្នាក់អាចមានបទពិសោធន៍ដ៏មានន័យជាមួយនឹងការសិក្សាព្រះគម្ពីរនៅឯគេហដ្ឋាន ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីស្ថាបនាបទពិសោធន៍ទាំងនោះ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តសមាជិកថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀននៅសប្តាហ៍នេះ សូមផ្តល់ពេល វេលាឲ្យពួកគេដើម្បីគិតអំពីចំណាប់អារម្មណ៍នានាដែលពួកគេបានមានអំពី សាំយូអែលទី១ ៨–១០; ១៣; ១៥–១៨ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយខគម្ពីរមួយដែលបានបំផុសគំនិតអំពីចំណាប់អារម្មណ៍មួយ ។
បង្រៀនគោលលទ្ធិ
សាំយូអែលទី១ ៩:១៥–១៧; ១០:១–១២; ១៦:១–១៣
ព្រះហៅមនុស្សដោយការព្យាករដើម្បីបម្រើនៅក្នុងនរគរបស់ទ្រង់ ។
-
ដំណើររឿងរបស់ព្រះនៅក្នុងការជ្រើសរើសសូល និងដាវីឌដោយការព្យាករ និងវិវរណៈអាចជួយសិស្សយល់ពីរបៀបដែលមនុស្សត្រូវបានជ្រើសរើសដើម្បីបម្រើនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ។ បងប្អូនអាចអញ្ជើញសិស្សឲ្យអាន សាំយូអែលទី១ ៩:១៥–១៧; ១០:១–១២; និង ១៦:១–១៣, សូមស្វែងរកវគ្គបទគម្ពីរទាំងឡាយដែលអាចជួយសមាជិក ថ្នាក់យល់ថា « បានហៅពីព្រះ » មានន័យដូចម្តេច ( មាត្រានៃសេចក្តីជំនឿ ១:៥ ) ។ តើវាធ្វើឲ្យមានភាពខុសគ្នាយ៉ាងដូចម្តេច សម្រាប់មនុស្សដែលបានហៅ និងសម្រាប់អ្នកទាំងឡាយដែលគាំទ្រពួកគេ ដើម្បីដឹងថាព្រះជ្រើសរើសមនុស្សដើម្បីបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ?
« ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា »
-
ដើម្បីពិភាក្សាពីមូលហេតុវាសំខាន់ដើម្បីប្រតិបត្តិ តាមព្រះអម្ចាស់ បងប្អូនអាចអញ្ជើញសមាជិក ថ្នាក់ឲ្យពិនិត្យឡើងវិញ សាំយូអែលទី១ ១៣:៥–១៤ ហើយរកមើលឥរិយាបថ និងអាកប្បកិរិយាដែលនាំឲ្យ សូល ធ្លាក់ចុះ ។ តើយើងអាចរៀនពីកំហុសរបស់សូលដូចម្តេចខ្លះ ?
-
ទោះបីយើងមិនដឹងពីមូលហេតុទាំងអស់ដែល សូល ត្រូវបានបង្គាប់ឲ្យសម្លាប់សាសន៍អាម៉ាលេក និងសត្វរបស់ពួកគេទាំងអស់ក្តី ក៏មានមេរៀនជាច្រើនដើម្បីរៀនមកពីការឆ្លើយតបរបស់គាត់ចំពោះព្រះបញ្ញត្តិនោះដែរ ។ ដើម្បីជួយសមាជិក ថ្នាក់ស្គាល់មេរៀនទាំងនេះ បងប្អូនអាចសរសេរនៅលើក្តារខៀន ដែលស្តាប់បង្គាប់ នោះវិសេសលើសជាង … ហើយអញ្ជើញសមាជិក ថ្នាក់ដើម្បីពិចារណាឃ្លានេះនៅពេលបងប្អូនពិនិត្យមើលព្រឹត្តិការណ៍ទាំងឡាយមកពី សាំយូអែលទី ១ ១៥ ។ តើមានរឿងល្អៗអ្វីខ្លះដែលយើងធ្វើនៅក្នុងជីវិតរបស់យើងដែលពេលខ្លះយើងជ្រើសយកជំនួសឲ្យការស្តាប់បង្គាប់ព្រះទៅវិញ ? ហេតុអ្វីការគោរពប្រតិបត្តិដល់ព្រះល្អជាងរឿងល្អៗទាំងនោះ ?
ព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ ។
-
បន្ទាប់ពីការអាន សាំយូអែលទី១ ១៦:៦–៧, សមាជិក ថ្នាក់អាចចែកចាយនូវគំនិតរបស់ពួកគេថា « ទតចំពោះក្នុងចិត្តវិញ » មានន័យយ៉ាងណា » ( ខ ៧ ) ។ តើយើងអាចរៀនដើម្បីមើលតាមរបៀបរបស់ព្រះអម្ចាស់ទតមើលដោយរបៀបណា ? សមាជិក ថ្នាក់អាចចែកចាយនូវបទពិសោធន៍ដែលបានបង្រៀនពួកគេនូវសារៈសំខាន់នៃ ការទត មើលចំពោះក្នុងចិត្តជាជាងរូបរាងខាងក្រៅ ។
ព្រះអម្ចាស់អាចជួយយើងយកឈ្នះរាល់ឧបសគ្គរបស់យើង ។
-
នៅក្នុងគម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សមាជិកថ្នាក់ប្រហែលជាបានពិចារណាពាក្យនៃមនុស្សផ្សេងៗគ្នាដែលបានរកឃើញនៅក្នុង សាំយូអែលទី១ ១៧ ។ សូមពិចារណាការអញ្ជើញសមាជិក ថ្នាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនពីសកម្មភាពនេះ ។ ជាពិសេស តើពួកគេរៀនបានអ្វីខ្លះអំពីដាវីឌ ?
-
សមាជិកមួយ ចំនួននៅក្នុងថ្នាក់របស់បងប្អូនទំនងជាប្រឈមមុខនឹងបញ្ហាដែលមើលទៅដូចជាគួរឲ្យខ្លាចដូចកូលីយ៉ាតបានធ្វើចំពោះសូលនិងកងទ័ពរបស់គាត់ដែរ ។ តើ បងប្អូនអាចប្រើដំណើររឿងរបស់ដាវីឌ និងកូលីយ៉ាត ដើម្បីជួយសមាជិក ថ្នាក់ដែលប្រឈមមុខ នឹងការលំបាកទាំងឡាយរបស់ពួកគេដោយសេចក្តីជំនឿនៅក្នុងព្រះអម្ចាស់ដោយរបៀប ណា ? ប្រហែលជាបងប្អូនអាចបង្ហាញរូបភាពរបស់ដាវីឌ និងកូលីយ៉ាត( ដូចជារូប មួយនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ ) ។ បន្ទាប់មកសមាជិកថ្នាក់អាចសរសេរនៅលើក្ដារខៀននូវអ្វីដែលអាចជា« កូលីយ៉ាត »នៅក្នុងសម័យរបស់យើង ។ បន្ទាប់មកពួកគេអាចស្វែងរកខគម្ពីរនៅក្នុង សាំយូអែលទី១ ១៧ ដែលបង្ហាញពីជំនឿរបស់ដាវីឌ ដែលអាចធ្វើ ឲ្យគាត់អាចយកឈ្នះកូលីយ៉ាត ( សូមមើលសេចក្តីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ ប្រហែលជាសមាជិកថ្នាក់អាចចែកចាយនូវបទពិសោធន៍នានាដែលពួកគេបានមានអារម្មណ៍ថាព្រះអម្ចាស់ជួយពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រយុទ្ធរបស់ពួកគេ ។
ធនធានបន្ថែមទាំងឡាយ
យកឈ្នះកូលីយ៉ាតរបស់យើង ។
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានបង្រៀន ថា ៖
« កូលីយ៉ាតមាននៅជុំវិញបងប្អូន ជាយក្សដ៏ធំដែលមានចេតនាអាក្រក់ចង់បំផ្លាញបងប្អូន ។ ទាំងនេះមិនមែនជាពួកបុរសកម្ពស់បីម៉ែត្រនោះទេ ប៉ុន្តែពួកគេជាបុរស និងស្ថាប័នដែលគ្រប់គ្រងអ្វីៗដែលគួរឲ្យទាក់ទាញតែជាអំពើអាក្រក់ដែលអាចប្រឈមមុខ និងចុះខ្សោយ និងបំផ្លាញបងប្អូន ។. …
« … ប៉ុន្តែបងប្អូនមិនចាំបាច់ភ័យខ្លាច នោះទេប្រសិនបើបងប្អូនមានខែ្សដង្ហក់នៃសេចក្តីពិតនៅក្នុងដៃរបស់បងប្អូន ។ … បងប្អូនមានថ្មនៃគុណធម៌ និងកិតិ្តយស និងភាពថ្លៃថ្នូដើម្បីប្រើប្រយុទ្ធប្រឆាំងនឹងពួកមាសត្រូវទាំងនេះដែលចង់គ្រប់គ្រងបងប្អូន ។ នៅពេលដែលបងប្អូនព្រួយបារម្ភ បងប្អូនអាចវាយពួកគេ‹ នៅត្រង់ចំណុចខ្សោយ › ដើម្បីប្រើការបង្ហាញជាន័យធៀបមួយ ។ បងប្អូនអាចយកជ័យជំនះទៅលើពួកគេដោយដាក់វិន័យខ្លួនឯងដើម្បីចៀសចេញពីវា ។ បងប្អូនអាចនិយាយទៅកាន់ពួកគេទាំងអស់ដូចដែលដាវីឌបាននិយាយទៅកាន់កូលីយ៉ាត ‹ ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ › [ សាំយូអែលទី១ ១៧:៤៥ ] » ( « Overpowering the Goliaths in Our Lives » Ensign ខែឧសភា ឆ្នាំ១៩៨៣ ទំព័រ៤៦, ៥១ ) ។