ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨ ៖ « ត្បិតចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ាវិញ »


« ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨ ៖ ‹ ត្បិតចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ាវិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

យុវជន ​ដាវីឌ ជាមួយ​ខ្សែ​ដង្ហក់

ដាវីឌ និង​កូលីយ៉ាត ដោយ ស្ទីហ្វ ណិតធើខត់ថ៍

ថ្ងៃទី ១៣–១៩ ខែ មិថុនា

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨

« ត្បិតចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ាវិញ »

យោបល់​នៅ​ក្នុង​គម្រោង​មេរៀន​នេះ អាច​ជួយ​បងប្អូន​រកឃើញ​គោលការណ៍​សំខាន់ៗ​មួយចំនួន​នៅក្នុង​ជំពូកទាំងនេះ ។ បងប្អូន​អាច​រក​ឃើញ​គោលការណ៍​ផ្សេងៗទៀត​នៅពេល​បងប្អូន​សិក្សា ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ចាប់តាំង​ពី​ពូជអំបូរ នៃ​សាសន៍​អ៊ីស្រាអែល បាន​តាំងលំនៅ​លើ​ដែនដីសន្យា​មក នោះ​សាសន៍​ភីលីស្ទីន បាន​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់ពួកគេ​ជា​បន្តបន្ទាប់ ។ ជាច្រើនដង​មកហើយ ព្រះអម្ចាស់​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួចពី​ខ្មាំងសត្រូវ​របស់ពួកគេ ។ ប៉ុន្តែ​ឥឡូវនេះ​ពួកចាស់ទុំ​នៃពួក​អ៊ីស្រាអែល​បានទាមទារ « មាន​ស្តេច​លើ​យើង​រាល់​គ្នា … [ ដើម្បី ] នាំ​មុខ​យើង​ចេញ​ទៅ​ច្បាំង​ក្នុង​ចម្បាំង​យើង​ផង » ( សាំយូអែល ទី១ ៨:១៩–២០ ) ។ ព្រះអម្ចាស់​បាន​បន្ទន់​ព្រះទ័យ ហើយ សូល ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ​ជាស្តេច ។ ហើយ​នៅពេល កូលីយ៉ាត មាឌធំ​ធ្វើ​ចម្បាំង​ជាមួយ​ពួកទាហាន​នៃ​អ៊ីស្រាអែល—សូល ក៏​ដូចជា​ពួកទាហាន​របស់ទ្រង់​ដែរ—គឺ « ភ័យខ្លាច​ជាខ្លាំង » ( សាំយូអែល ទី១ ១៧:១១ ) ។ នៅថ្ងៃនោះ​មិនមែន​ស្តេចសូល​ទេ​ដែលបាន​ជួយសង្គ្រោះ​អ៊ីស្រាអែល ប៉ុន្តែ​ជាក្មេងប្រុស​​អ្នក​គង្វាលចៀម​ម្នាក់​ដែលមាន​ចិត្ដរាបសា មានឈ្មោះថា​ដាវីឌ មិនបាន​ពាក់គ្រឿង​សឹក​ឡើយ​ប៉ុន្តែ​បាន​ស្លៀកពាក់​ដោយមាន​ជំនឿ​យ៉ាងខ្លាំង​លើ​ព្រះអម្ចាស់ ។ ចម្បាំងនេះ​បាន​បញ្ជាក់​ដល់​សាសន៍​អ៊ីស្រាអែល និង​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​មាន​ចម្បាំង​ខាងវិញ្ញាណ​ដើម្បី​ប្រយុទ្ធ​ថា « ព្រះយេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយសារ​ដាវ​ឬ​លំពែង​ទេ » ហើយថា « ត្បិតចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ា » ( សាំយូអែល ទី១ ១៧:៤៧ )។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

សាំយូអែល ទី១ ៨

ព្រះយេស៊ូវ គ្រីស្ទ​គឺជា​ស្តេច​របស់​ខ្ញុំ ។

នៅពេល​បងប្អូន​អាន សាំយូអែល ទី១ ៨ សូម​កត់សម្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចំពោះ​បំណងប្រាថ្នា​របស់​សាសន៍​អ៊ីស្រាអែល​ដើម្បី​មានស្តេច ជាជាង​ព្រះអង្គទ្រង់ផ្ទាល់ ។ តើ​វាមាន​ន័យ​យ៉ាងណា​ដើម្បី​ជ្រើសរើស​ព្រះអម្ចាស់​ឲ្យ « ធ្វើ​ជាស្តេច​លើ [ បងប្អូន ] »? ( សាំ យូអែល ទី១ ៨:៧ ) ។ បងប្អូន​ក៏អាច​ពិចារណា​ពី​របៀប​ផ្សេងៗ​ដែល​បងប្អូន​អាច​ត្រូវបាន​ល្បួង​ឲ្យ​ធ្វើតាម​និន្នាការ​ទុច្ចរិត​នៃពិភពលោក ជាជាង​ការធ្វើតាម​ព្រះអម្ចាស់ ។ តើ​បងប្អូន​អាចបង្ហាញថា​បងប្អូន​ចង់ឲ្យ​ព្រះយេស៊ូវ គ្រីស្ទ​ធ្វើជា​ស្តេច​ដ៏នៅអស់កល្ប​ជានិច្ច​របស់​បងប្អូន​យ៉ាងដូចម្តេច ?

សូមមើល​ផងដែរ ពួកចៅហ្វាយ ៨:២២–២៣; ម៉ូសាយ ២៩:១–៣៦Neil L. Andersen, “Overcoming the World,” Liahona, ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៥៨–៦២ ។

សាំយូអែល ទី១ ៩:១៥–១៧; ១០:១–១២; ១៦:១–១៣

ព្រះបាន​ហៅ​មនុស្ស​តាមរយៈ​ការព្យាករ​ដើម្បីបម្រើ​នៅក្នុង​ព្រះនគរ​របស់ទ្រង់ ។

ព្រះបាន​ជ្រើសរើស សូល និង​ដាវីឌ ឲ្យធ្វើ​ជាស្តេច​តាមរយៈ​ការព្យាករ និង​វិវរណៈ ( សូមមើល សាំយូអែល ទី១ ៩:១៥–១៧; ១០:១–១២; ១៦:១–១៣ ) ។ ការណ៍នេះ​ក៏​ជា​របៀប​ដែល​ទ្រង់​ហៅ​បុរស និង​ស្រ្តី​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​ទ្រង់​សព្វថ្ងៃនេះ​ផងដែរ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​ដំណើររឿង​ទាំងនេះ​អំពី​ថា​តើ​ការ « ហៅ​ពី​ព្រះ ដោយ​ការ​ព្យាករ » មានន័យ​ដូចម្តេច ? ( មាត្រា​នៃ​សេចក្តីជំនឿ ១:៥ ) ។ តើ​ពរជ័យ​អ្វីខ្លះ​បានមកពី​ការហៅ និង​ញែកចេញ​ដោយ​ពួកអ្នកបម្រើ​ដែល​មានសិទ្ធិអំណាច​របស់​ព្រះអម្ចាស់ ?

សាំយូអែល ចាក់​ប្រេងតែងតាំង​សូល

រចនារូបភាព សាំយូអែល​ចាក់ប្រេង​តែងតាំង ​សូល © Lifeway Collection បាន​ទទួល​អជ្ញា​បណ្ណ​ពី goodsalt.com

សាំយូអែល ទី១ ១៣:៥–១៤; ១៥

« ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា » ។

ទោះបីជា សូល មានរូបរាង​ខ្ពស់​ក្តី ក៏​ទ្រង់​មានអារម្មណ៍ថា « ថោកទាប​ដល់​ព្រះនេត្រ​នៃ [ ព្រះអង្គទ្រង់ ] » ដែរ នៅពេល​ទ្រង់​បានក្លាយ​ជាស្តេច ( សាំយូអែល ទី១ ១៥:១៧ ) ។ ទោះជាយ៉ាងណា នៅពេលទ្រង់​បានទទួលពរ​ឲ្យមាន​ជោគជ័យ ទ្រង់​ចាប់ផ្តើម​ជឿជាក់​លើខ្លួនព្រះអង្គ​កាន់តែខ្លាំង ហើយព្រះអម្ចាស់​កាន់តែតិច ។ តើ​ភស្តុតាង​អ្វីខ្លះ​ដែល​បងប្អូន​មើលឃើញ​ពីរឿងនេះ​នៅក្នុង សាំយូអែល ទី១ ១៣:៥–១៤; ១៥ ? ប្រសិនបើ​បងប្អូន​បាននៅ​ជាមួយ សូល តើ​បងប្អូន​នឹង​និយាយអ្វី​ទៅកាន់ទ្រង់​ដែល​អាច​ជួយទ្រង់​យកឈ្នះ​លើ « សេចក្តីរឹងទទឹង » និង « សេចក្តីចចេស » របស់ទ្រង់? ( សាំ យូអែល ទី១ ១៥:២៣ ) ។

សូមមើលផងដែរ នីហ្វៃទី ២ ៩:២៨–២៩; ហេលេមិន ១២:៤–៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៣៩–៤០ ។

សាំយូអែល ទី១ ១៦:៧

« ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។

តើមាន​វិធីណា​ខ្លះ​ដែល​មនុស្ស​កាត់សេចក្តី​អ្នកដទៃ​ដោយ « មើល​តែ​ឫកពា​ខាង​ក្រៅ » ? តើ​ការ​មើល « ក្នុងចិត្ត » ដូចជា​ព្រះអម្ចាស់​បានទតមើល មានន័យ​ដូចម្តេច? ( សាំយូអែល ទី១ ១៦:៧ ) ។ សូមពិចារណា​ពីរបៀប​ដែល​បងប្អូន​អាច​អនុវត្ត​គោលការណ៍​នេះ​ទៅនឹង​របៀប​ដែល​បងប្អូន​មើលឃើញ​អ្នកដទៃ—និង​ខ្លួន​របស់​បងប្អូន ។ តើការធ្វើ​បែបនោះ​អាច​ជះឥទ្ធិពល​យ៉ាងដូចម្តេច​ចំពោះ​ការប្រាស្រ័យ​ទាក់ទង និង​ចំណងទាក់ទង​របស់​បងប្អូន​ជាមួយ​អ្នកដទៃ ?

សាំយូអែល ទី១ ១៧

ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ ខ្ញុំ​អាច​យកឈ្នះ​លើ​រាល់​ឧបសគ្គ​របស់​ខ្ញុំ ។

នៅពេល​បងប្អូន​អាន សាំយូអែល ទី១ ១៧ សូម​ពិចារណា​ពាក្យ​របស់​មនុស្ស​ផ្សេងៗ​នៅក្នុងជំពូកនេះ ( សូមមើល​បញ្ជី​នៅខាងក្រោម ) ។ តើ​ពាក្យសម្ដី​របស់ពួកគេ​បង្ហាញ​អ្វីខ្លះ​ពីពួកគេ ? តើ​ពាក្យសម្ដី​របស់​ដាវីឌ បង្ហាញ​សេចក្តីក្លាហាន និង​សេចក្តីជំនឿ​របស់​ទ្រង់​លើ​ព្រះអម្ចាស់​យ៉ាងដូចម្តេច ?

សូមពិចារណា​ពី​ចម្បាំង​ផ្ទាល់ខ្លួន​ដែល​បងប្អូន​កំពុង​ប្រឈមមុខ ។ តើ​បងប្អូន​អាច​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង សាំយូអែល ទី១ ១៧ ដែល​ពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​ថា​ព្រះអម្ចាស់​អាច​ជួយ​បងប្អូន​បាន ?

សូមមើលផងដែរ Gordon B. Hinckley, “Overpowering the Goliaths in Our Lives,” Ensign, ខែឧសភា ឆ្នាំ១៩៨៣​ ទំព័រ ៤៦ ៥១–៥២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

សាំយូអែល ទី១ ៩:១៥–២១; ១៦:៧ ។ការអាន​ខគម្ពីរ​ទាំងនេះ​ព្រម​ជាមួយ​ប្រសាសន៍​ដូចតទៅនេះ​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ អាច​បំផុសគំនិត​ឲ្យ​មានការពិភាក្សា​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បានជ្រើសរើស សូល និង ដាវីឌ ៖ « បើ​យើង​មើល​មក​ខ្លួន​យើង​តែ​តាម​រយៈ​ភ្នែក​ខាង​សាច់ឈាម យើង​នឹង​មើល​ខ្លួន​ឯង​ពុំ​បាន​ល្អ​នោះ​ទេ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​យើង ទត​ឃើញ​យើង​ជា​នរណា និង យើង​អាច​ក្លាយ​ជា​អ្វី​យ៉ាង​ពិតប្រាកដ » ( « It Works Wonderfully! » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ២៣ ) ។ ប្រហែលជា​សមាជិក​គ្រួសារ​អាច​ប្តូរវេនគ្នា​និយាយ​អំពី​គុណសម្បត្តិល្អៗ​ដែល​ពួកគេ​មើលឃើញ​នៅក្នុង​ចិត្ត​របស់​ពួកគេ​ទៅ​វិញ​ទៅ​មក ( សូមមើល សាំយូអែល ទី១ ១៦:៧ ) ។

សាំយូអែល ទី១ ១០:៦–១២ ។តើ​នៅពេលណា​ដែល​យើងបានឃើញ​ព្រះប្រទានពរ​ដល់​នរណា​ម្នាក់​ជាមួយ​អំណាច​ខាងវិញ្ញាណ​ដើម្បី​បំពេញ​ការចាត់តាំង ឬ​ការហៅ​មួយ​ដូចជា​ទ្រង់​បាន​ប្រទានពរ​ដល់ សូល ? តើបទពិសោធន៍​អ្វីខ្លះ​ដែល​យើងអាច​ចែកចាយ​នៅពេល « ព្រះ​ទ្រង់​បំផ្លាស់បំប្រែ​ចិត្ត [ យើង ] » ឬ « ព្រះវិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ [ យើង ] នៅក្នុង​ការបម្រើ​របស់ទ្រង់ ? ( ខទី ៩–១០ ) ។

សាំយូអែល ទី១ ៧:២០–៥៤ ។ក្រុមគ្រួសារ​របស់​បងប្អូន​អាចរីករាយ​ក្នុងការ​អាន​ជាមួយគ្នា​នូវ​ដំណើររឿង​របស់​ដាវីឌ និង កូលីយ៉ាត ( « ដាវីឌ និង​កូលីយ៉ាត » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ អាច​ជួយបាន ) ។ ការណ៍​នេះ​អាច​ដឹកនាំ​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​ឧបសគ្គ​ទាំងឡាយ​ដែល​យើង​ប្រឈមមុខ​ដែល​អាច​មានអារម្មណ៍ ដូចជា « កូលីយ៉ាត » ចំពោះយើង ។ បងប្អូន​ក៏អាច​សរសេរ​អំពី​បញ្ហា​ប្រឈម​ទាំងនេះ​នៅលើ​រង្វង់​ទិសដៅមួយ ឬ​រូបភាព​របស់​កូលីយ៉ាត ហើយប្តូរវេន​គ្នា​ចោល​វត្ថុផ្សេងៗ ( ដូចជា បាល់​ក្រដាស ) នៅលើ​វា ។

វាក៏​អាច​គួរឲ្យ​ចាប់អារម្មណ៍​ដើម្បី​អាន​អំពី​គ្រឿងសឹក និង​អាវុធ​ដែល​កូលីយ៉ាត​មាន​ផងដែរ ( សូមមើល ខទី ៤–៧ ) ។ តើ​ដាវីឌ មាន​អ្វីខ្លះ ? ( សូមមើល ខទី ៣៨–៤០, ៤៥–៤៧ ) ។ តើ​ព្រះអម្ចាស់​បានប្រទាន​អ្វីខ្លះ​ដើម្បី​ជួយ​យើង​កម្ចាត់​កូលីយ៉ាត​របស់​យើង ?

សាំយូអែល ទី១ ១៨:១–៤ ។តើ​ដាវីឌ និង​យ៉ូណាថាន ជាមិត្តល្អ​នឹងគ្នា​យ៉ាងដូចម្តេច ? តើ​មិត្តល្អ​ប្រទានពរជ័យ​ដល់​យើង​អ្វីខ្លះ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ជាមិត្តល្អ—រួមទាំង ចំពោះ​សមាជិក​ក្រុមគ្រួសារ​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​​លើកទឹកចិត្តឲ្យ​ប្រើ ៖ « ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ក្លាហាន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៥ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ឲ្យ​បាន​ញឹកញាប់ ។ « សាក្សី​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ ដ៏ស្មោះ​របស់​បងប្អូន​អាច​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​មួយ​ទៅលើ [ ក្រុមគ្រួសារ​របស់​បងប្អូន ] ។ ទីបន្ទាល់​មាន​អានុភាព​បំផុត នៅពេល​វា​ចំៗ និង​ចេញពី​ចិត្ត ។ វា​មិន​ចាំ​បាច់​មាន​ពេញ​ដោយ​វោហារ ឬ វែង​នោះ​ទេ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១១ ) ។

ដាវីឌ

​រូបភាព​ ដាវីឌ ដោយ ឌីលីន ម៉ាស្ហ