« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាងរស់; សាំយូអែល ទី១ ១–៣ ៖ ‹ ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាងរស់; សាំយូអែល ទី១ ១–៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៦–១២ ខែ មិថុនា
នាងរស់; សំាំយូអែល ទី១ ១–៣
« ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ »
នៅពេលបងប្អូនសិក្សាពីជីវិតរបស់នាងរស់ ន៉ាអូមី ហាណា និងអ្នកដទៃទៀតនៅក្នុងសប្តាហ៍នេះ សូមស្តាប់ព្រះវិញ្ញាណយ៉ាងយកចិត្តទុកដាក់ ហើយកត់ត្រារាល់អ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍ ។ តើបងប្អូនទទួលការបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលខ្លះយើងស្រមៃថាជីវិតរបស់យើងគួរតែធ្វើតាមមាគ៌ាដែលច្បាស់លាស់មួយចាប់តាំងពីចាប់ផ្តើមដល់ចុងបញ្ចប់ ។ ចម្ងាយខ្លីបំផុតរវាងចំណុចពីរគឺជាបន្ទាត់ត្រង់ បន្ទាប់ពីអ្វីៗទាំងអស់ ។ ប៉ុន្តែជីវិតនេះជាញឹកញាប់គឺពោរពេញដោយការពន្យារពេល និងផ្លូវវាងដែលនាំយើងទៅកាន់ទិសដៅដែលមិនបានរំពឹងទុក ។ យើងអាចឃើញថាជីវិតរបស់យើងពិតជាខុសគ្នាឆ្ងាយពីអ្វីដែលយើងគិតថា គួរតែមាន ។
នាងរស់ និងហាណាពិតជាយល់ពីបញ្ហានេះយ៉ាងប្រាកដ ។ នាងរស់ ពុំមែនជាសាសន៍អ៊ីស្រាអែលនោះទេ ប៉ុន្តែនាងបានរៀបការជាមួយសាសន៍អ៊ីស្រាអែល ហើយនៅពេលដែលស្វាមីរបស់នាងបានស្លាប់ នោះនាងមានជម្រើសមួយដើម្បីធ្វើ ។ តើនាងនឹងត្រឡប់ទៅគ្រួសារ និងជីវិតអតីតកាលដែលនាងធ្លាប់រស់នៅ ឬនាងនឹងចាប់យកជំនឿអ៊ីស្រាអែល និងផ្ទះថ្មីជាមួយម្ដាយក្មេករបស់នាង ? ( សូមមើល នាងរស់ ១:៤–១៨ ) ។ ផែនការរបស់ហាណា សម្រាប់ជីវិតរបស់នាងគឺបង្កើតកូន ហើយការខ្វះសមត្ថភាពបង្កើតកូនរបស់នាងបានធ្វើឲ្យនាងមាន « សេចក្តីជូរល្វីងក្នុងចិត្តណាស់ » ( សូមមើល សាំយូអែល ទី១ ១:១–១០ ) ។ នៅពេលបងប្អូនអានអំពីនាងរស់ និងហាណា សូមពិចារណាពីសេចក្តីជំនឿដែលពួកគេត្រូវតែមានដើម្បីថ្វាយជីវិតពួកគេក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ហើយធ្វើដំណើរនៅលើផ្លូវដែលពុំបានរំពឹងទុក ។ បន្ទាប់មកបងប្អូនអាចគិតអំពីដំណើរផ្សងព្រេងរបស់បងប្អូនផ្ទាល់ ។ ដំណើរផ្សងព្រេងរបស់បងប្អូននឹងមើលទៅខុសពីដំណើរផ្សងព្រេងរបស់នាងរស់ និងហាណា—និងមនុស្សផ្សេងទៀត ។ ប៉ុន្តែឆ្លងកាត់ឧបសគ្គ និងការភ្ញាក់ផ្អើលរវាងទីនេះ និងជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់បងប្អូន នោះបងប្អូនអាចរៀននិយាយជាមួយហាណា ថា « ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ » ( សាំយូអែល ទី១ ២:១ ) ។
សម្រាប់ទិដ្ឋភាពទូទៅនៃគម្ពីរ នាងរស់ និង សាំយូអែល ទី១ សូមមើល « នាងរស់ » និង « សាំយូអែល គម្ពីរនៃ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះគ្រីស្ទ អាចបង្វែរសោកនាដកម្មទៅជាជ័យជំនះបាន ។
នៅពេលដែលស្វាមីរបស់ នាងរស់ បានស្លាប់ សោកនាដកម្មបានធ្លាក់មកលើនាងដែលមានការលំបាកធ្ងន់ធ្ងរជាងស្រ្តីមេម៉ាយនៅសព្វថ្ងៃនេះអាចជួបប្រទះទៅទៀត ។ នៅក្នុងវប្បធម៌របស់សាសន៍អ៊ីស្រាអែលនៅសម័យនោះ ស្រ្តីដែលគ្មានស្វាមី ឬកូនប្រុស គ្មានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ និងជាក់ស្តែងគ្មានមធ្យោបាយរកប្រាក់ចំណូលឡើយ ។ នៅពេលបងប្អូនអានដំណើររឿងរបស់នាងរស់ សូមកត់សម្គាល់ពីរបៀបដែលព្រះអម្ចាស់បង្វែរសោកនាដកម្មទៅជាពរជ័យដ៏មហិមាបាន ។ តើបងប្អូនសម្គាល់ឃើញអ្វីខ្លះអំពី នាងរស់ ដែលអាចជួយនាងបាន ? តើបូអូស មានតួនាទីអ្វីក្នុងការរំដោះនាងរស់ ពីស្ថានភាពដ៏អស់សង្ឃឹមរបស់នាង ? ( សូមមើល នាងរស់ ៤:៤–៧ ) ។ តើគុណលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះ ដែលបងប្អូនមើលឃើញមាននៅក្នុងទាំងនាងរស់ និងអូបូស ?
ខ្ញុំអាចទុកចិត្តថាព្រះនឹងដឹកនាំ ហើយជួយខ្ញុំមិនថាស្ថានភាពខ្ញុំជាយ៉ាងណានោះទេ ។
តើបងប្អូនអាចស្រមៃឃើញខ្លួនឯងស្ថិតក្នុងដំណើររឿងរបស់នាងរស់ ន៉ាអូមី និងហាណាដែរឬទេ ? ប្រហែលជាបងប្អូនរងនូវការបាត់បង់ដ៏ធំ ដូចជានាងរស់ និងន៉ាអូមី បានមានដែរ ( សូមមើល នាងរស់ ១:១–៥ ) ។ ឬប្រហែលដូចជាហាណា បងប្អូនប្រាថ្នាចង់បានពរជ័យដែលបងប្អូនពុំទាន់ទទួលបាន ( សូមមើល សាំយូអែល ទី១ ១:១–១០ ) ។ សូមសញ្ជឹងគិតថាតើសារលិខិតអ្វីដែលបងប្អូនរៀនចេញពីឧទាហរណ៍នៃស្រ្តីដ៏ស្មោះត្រង់ទាំងនេះ ។ តើនាងរស់ និង ហាណា បានបង្ហាញសេចក្តីជំនឿលើព្រះយ៉ាងដូចម្តេច ? តើពួកគេបានទទួលពរជ័យអ្វីខ្លះ ? តើបងប្អូនអាចធ្វើតាមគំរូរបស់ពួកគេយ៉ាងដូចម្ដេច ? សូមពិចារណាពីរបៀបដែលបងប្អូនបាន « មកជ្រកក្រោម » ព្រះអម្ចាស់ ( នាងរស់ ២:១២ ) ទោះជាជីវិតនេះមានអារម្មណ៍ថាពិបាកក្តី ។
សូមមើលផងដែរ Reyna I. Aburto, “Thru Cloud and Sunshine, Lord, Abide with Me!” ។ Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៥៧–៦០ ។
ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ
បន្ទាប់ពី ហាណា បានយក សាំយូអែល ជាកូនទៅកាន់ព្រះវិហារបរិសុទ្ធ នាងបានថ្លែងពាក្យសរសើរពីរោះៗដល់ព្រះអម្ចាស់ ដែលបានកត់ត្រានៅក្នុង សាំយូអែល ទី១ ២:១–១០ ។ ពាក្យពេចន៍ទាំងនេះកាន់តែក្តុកក្តួលនៅពេលបងប្អូនពិចារណាវាមុននេះបន្តិច « នាងមានសេចក្តីជូរល្វីងក្នុងចិត្តណាស់ … ទាំងយំអណ្តឺតអណ្តក » ( សាំយូអែល ទី១ ១:១០ ) ។ នៅពេលបងប្អូនសិក្សាខគម្ពីរទាំងនេះ តើសារលិខិតអ្វីខ្លះដែលបងប្អូនរកឃើញដែលបង្កើនអារម្មណ៍របស់បងប្អូនឲ្យសរសើរ និងមានអំណរគុណចំពោះព្រះអម្ចាស់ ? ប្រហែលជាបទចម្រៀងរបស់ ហាណា នឹងបំផុសគំនិតបងប្អូនឲ្យស្វែងរកវិធីដ៏ច្នៃប្រឌិតមួយដើម្បីបង្ហាញអំណរគុណរបស់បងប្អូនដល់ព្រះអម្ចាស់—បទចម្រៀងមួយបទ ផ្ទាំងគំនូរមួយផ្ទាំង ការបម្រើមួយ ឬ អ្វីៗដែលទាក់ទងនឹងអារម្មណ៍របស់បងប្អូនចំពោះទ្រង់ ។
ពិតប្រាកដណាស់ មិនមែនរាល់ការអធិស្ឋានដែលក្លៀវក្លាទាំងអស់ត្រូវបានឆ្លើយតបដូចគ្នានឹង ហាណា នោះទេ ។ តើអ្វីខ្លះដែលជួយបងប្អូននៅក្នុង President Dieter F. Uchtdorf’s message “Grateful in Any Circumstances”ដែលរក្សាភាពស្មោះត្រង់នៅពេលដែលការអធិស្ឋានរបស់បងប្អូនមិនត្រូវបានឆ្លើយតបតាមរបៀបដែលបងប្អូនសង្ឃឹមនោះ ?( Liahona, ខែឧសភា ឆ្នាំ២០១៤ ទំព័រ ៧០–៧៧ ) ។
ខ្ញុំអាចឮ និងគោរពតាមសំឡេងរបស់ព្រះអម្ចាស់ ។
សាំយូអែល ក៏ដូចជាយើងទាំងអស់គ្នាដែរ ត្រូវរៀនពីរបៀបស្គាល់សំឡេងនៃព្រះអម្ចាស់ ។ នៅពេលបងប្អូនសិក្សា សាំយូអែល ទី១ ៣ តើបងប្អូនបានរៀនអ្វីខ្លះអំពីក្មេងប្រុសម្នាក់នេះអំពីការស្តាប់ និងការគោរពតាមសំឡេងរបស់ព្រះអម្ចាស់ ? តើបទពិសោធន៍អ្វីខ្លះដែលបងប្អូនមានជាមួយនឹងការស្តាប់សំឡេងរបស់ទ្រង់ ? តើបងប្អូនមានឱកាសអ្វីខ្លះ ដូចជា អេលី ដើម្បីជួយមនុស្សដទៃឲ្យដឹង នៅពេលព្រះអម្ចាស់កំពុងមានព្រះបន្ទូលទៅកាន់ពួកគេ ? ( សូមមើល សាំយូអែល ទី១ ៣:៧ ) ។
សូមមើលផងដែរ យ៉ូហាន ១៤:១៤–២១; David P. Homer, “Hearing His Voice,” Liahona, ខែឧសភា ឆ្នាំ២០១៩ ទំព័រ៤១–៤៣ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
នាងរស់ ១:១៦–១៨; ២:៥–៨, ១១–១២ ។ក្រុមគ្រួសាររបស់បងប្អូនអាចរកមើលឧទាហរណ៍នៃសេចក្តីសប្បុរស និងភាពស្មោះត្រង់នៅក្នុងខគម្ពីរទាំងនេះ ។ តើយើងបង្ហាញសេចក្តីសប្បុរសចំពោះក្រុមគ្រួសាររបស់យើង និងអ្នកដទៃ ហើយនិងស្មោះត្រង់ចំពោះព្រះយេស៊ូវ គ្រីស្ទយ៉ាងដូចម្តេច ? ជំពូក « នាងរស់ និងន៉ាអូមី » ( នៅក្នុង ដំណើរឿងព្រះគម្ពីរសញ្ញាចាស់ ) អាចជួយក្រុមគ្រួសាររបស់បងប្អូនរៀនចេញពីគំរូរបស់នាងរស់ ។
-
សាំយូអែល ទី១ ១:១៥ ។ប្រហែលជាបងប្អូនអាចចាក់អ្វីមួយចេញពីប្រអប់មួយដើម្បីជួយសមាជិកក្រុមគ្រួសារមើលឃើញផ្ទាល់ភ្នែកនូវអ្វីដែល ហាណា ចង់មានន័យ នៅពេលនាងបាននិយាយ « ខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ា » ។ ហេតុអ្វីនេះគឺជាវិធីល្អដើម្បីពិពណ៌នាថាការអធិស្ឋានរបស់យើងគួរតែបែបនេះ ? តើយើងអាចកែលម្អការអធិស្ឋានផ្ទាល់ខ្លួន និងជាក្រុមគ្រួសារយើងដោយរបៀបណា ?
-
សាំយូអែល ទី១ ២:១–១០ ។កំណាព្យរបស់ ហាណា ពីការសរសើរដល់ព្រះអម្ចាស់អាចនាំបងប្អូនឲ្យគិតពីបទចម្រៀងដែលបងប្អូនប្រើដើម្បីសរសើរដល់ព្រះអម្ចាស់ ។ បងប្អូនអាចច្រៀងចម្រៀងមួយចំនួនជាមួយគ្នា ។ សមាជិកក្រុមគ្រួសាររបស់បងប្អូនក៏អាចគិតពីរបៀបផ្សេងទៀតដើម្បីបង្ហាញអារម្មណ៍របស់ពួកគេចំពោះព្រះយេស៊ូវ គ្រីស្ទផងដែរ ។ ឧទាហរណ៍ពួកគេអាចគូររូបភាពដែលបង្ហាញពីមូលហេតុដែលពួកគេស្រឡាញ់ព្រះអង្គសង្រ្គោះ ។
-
សាំយូអែល ទី១ ៣:១–១១ ។អាចជារឿងសប្បាយដើម្បីសម្តែងតាមដំណើររឿងដែលព្រះអម្ចាស់បានហៅ សាំយូអែល ឬ គ្រួសាររបស់បងប្អូន អាចមើល វីដេអូ « Samuel and Eli » នៅលើគេហទំព័រ (ChurchofJesusChrist.org) ។ សមាជិកគ្រួសារអាចជជែកគ្នាអំពីគ្រាដែលពួកគេមានអារម្មណ៍ថាព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកគេ និងរបៀបដែលពួកគេធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « មានពន្លឺភ្លឺក្នុងចិត្តខ្ញុំរាល់ថ្ងៃ » ទំនុកតម្កើង ទំព័រ ១៤៤ ។