« ថ្ងៃទី ២០–២៦ ខែ មិថុនា ។ សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៨; ១១ ៖ ‹ រាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបទៅ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២០–២៦ ខែ មិថុនា ។ សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៨; ១១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ២០–២៦ ខែ មិថុនា
សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតាក្សត្រ ទី១ ៣; ៨; ១១
« រាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបទៅ »
« គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត » ( ធីម៉ូថេ ទី២ ៣:១៦ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
រាជ្យរបស់ស្ដេចដាវីឌ បានចាប់ផ្ដើមជាមួយនឹងការសន្យាជាច្រើន ។ សេចក្ដីជំនឿដ៏រឹងមាំរបស់ទ្រង់ក្នុងការយកឈ្នះលើកូលីយ៉ាតគឺជារឿងដ៏អស្ចារ្យ ។ ក្នុងនាមជាស្ដេច ទ្រង់បានការពារក្រុងយេរូសាឡិមដែលជារាជធានីរបស់ទ្រង់ ហើយបានបង្រួមបង្រួមអ៊ីស្រាអែល ( សូមមើល សាំយូអែល ទី២ ៥ ) ។ នគរនេះពុំធ្លាប់មានភាពខ្លាំងក្លាបែបនេះពីមុនមកឡើយ ។ ប៉ុន្តែស្តេចដាវីឌបានធ្លាក់ចូលទៅក្នុងការល្បួង ហើយបានបាត់បង់អំណាចខាងវិញ្ញាណរបស់ទ្រង់ ។
រាជ្យនៃបុត្រារបស់ស្តេចដាវីឌ ព្រះនាមថា សាឡូម៉ូនក៏បានចាប់ផ្ដើមជាមួយនឹងការសន្យាជាច្រើនដូចគ្នាដែរ ។ ព្រះប្រាជ្ញាញាណ និងការញ្ញាណដឹងដ៏ទេវភាពដែលទ្រង់មានគឺជារឿងដ៏អស្ចារ្យ ។ ក្នុងនាមជាស្ដេច ទ្រង់បានពង្រីកដែនដីអ៊ីស្រាអែល ហើយបានសង់ព្រះវិហារបរិសុទ្ធមួយយ៉ាងប្រណីតថ្វាយព្រះអម្ចាស់ ។ នគរនេះពុំធ្លាប់មានភាពខ្លាំងក្លាបែបនេះពីមុនមកឡើយ ។ ប៉ុន្តែសាឡូម៉ូនបានអនុញ្ញាតឲ្យដួងចិត្តរបស់ទ្រង់ងាកចេញទៅគោរពព្រះផ្សេង ។
តើយើងអាចរៀនអ្វីខ្លះចេញមកពីដំណើររឿងដ៏សោកសៅទាំងនេះ ? ប្រហែលជាមេរៀនមួយគឺថា ទោះជាបទពិសោធន៍របស់យើងពីអតីតយ៉ាងណាក្ដី ក៏កម្លាំងខាងវិញ្ញាណរបស់យើងពឹងផ្អែកលើការជ្រើសរើសដែលយើងធ្វើនៅសព្វថ្ងៃនេះដែរ ។ យើងក៏អាចមើលឃើញនៅក្នុងដំណើររឿងទាំងនេះថា មិនមែនកម្លាំង ឬសេចក្ដីក្លាហានផ្ទាល់ខ្លួនរបស់យើងទេដែលនឹងសង្គ្រោះយើង—ប៉ុន្តែដោយសារព្រះអម្ចាស់ ។ ដំណើររឿងទាំងនេះបង្ហាញយើងថា សេចក្ដីសង្ឃឹមពិតរបស់អ៊ីស្រាអែល—និងរបស់យើង—មិនមែនលើ ស្តេចដាវីឌ សាឡូម៉ូន ឬ ស្ដេចផ្សេងទៀតណាម្នាក់ឡើយ ប៉ុន្តែលើ « វង្សាហ្លូងដាវីឌ » មួយអង្គទៀតគឺព្រះយេស៊ូវគ្រីស្ទ ( ម៉ាថាយ ១:១ ) ជាស្ដេចដ៏អស់កល្បដែលនឹង « អត់ទោសចំពោះអំពើបាបរបស់ [ រាស្ត្រទ្រង់ ] » បើយើង « ត្រឡប់មកឯ [ ទ្រង់ ] វិញ » ( ពង្សាវតាក្សត្រ ទី១ ៨:៣៣–៣៤ ) ។
សម្រាប់ទិដ្ឋភាពទូទៅនៃគម្ពីរ សាំយូអែល ទី២ និង ពង្សាវតាក្សត្រ ទី១ សូមមើល « សាំយូអែល គម្ពីរនៃ » និង« ពង្សាវតាក្សត្រ គម្ពីរនៃ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់អាចប្រទានសេចក្តីណែនាំដល់ខ្ញុំ ។
នៅពេលដែល ស្តេចដាវីឌ អាចបង្រួបបង្រួមសាសន៍អ៊ីស្រាអែល ( សូមមើល សាំយូអែល ទី២ ៥:១–៥ ) ទ្រង់ត្រូវការពារប្រជាជនរបស់ទ្រង់ពីសាសន៍ភីលីស្ទីន ។ នៅពេលបងប្អូនអាន សាំយូអែល ទី២ ៥:១៧–២៥ សូមពិចារណាពីរបៀបដែលគំរូរបស់ស្តេចដាវីឌអាចជួយបងប្អូននៅក្នុងការប្រឈមដែលបងប្អូនកំពុងជួបប្រទះ ( សូមមើលផងដែរ សាំយូអែល ទី១ ២៣:២, ១០–១១; ៣០:៨; សាំយូអែល ទី២ ២:១ ) ។ តើបងប្អូនស្វែងរកសេចក្តីណែនាំរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្តេច ? តើបងប្អូនត្រូវបានប្រទានពរដោយការធ្វើតាមវិវរណៈដែលបងប្អូនទទួលបានយ៉ាងដូចម្តេច ?
សូមមើលផងដែរ របាក្សត្រ ទី១ ១២Richard G. Scott, “How to Obtain Revelation and Inspiration for Your Personal Life,” Liahona, ខែឧសភា ឆ្នាំ២០១២ទំព័រ ៤៥–៤៧ ។
តើ « ដំណាក់ » អ្វីដែលព្រះអម្ចាស់បានសន្យាដល់ដាវីឌ ?
នៅពេល ដាវីឌ ទូលថ្វាយចង់តាំងដំណាក់មួយ ដែលមានន័យថាព្រះវិហារបរិសុទ្ធ ថ្វាយព្រះអម្ចាស់ ( សូមមើល សាំយូអែល ទី២ ៧:១–៣ ) ព្រះអម្ចាស់បានឆ្លើយតបថា ជាការពិត បុត្រា របស់ដាវីឌ នឹងសង់ដំណាក់នេះ ( សូមមើល ខទី ១២–១៥; សូមមើលផងដែរ របាក្សត្រ ទី១ ១៧:១–១៥ ) ។ ព្រះអម្ចាស់ក៏បានមានបន្ទូលថា ទ្រង់នឹងតាំង « ព្រះវង្សាព្រះករុណា » មួយឲ្យដាវីឌ មានន័យថា កូនចៅជំនាន់ក្រោយ ហើយថាបល្ល័ង្ករបស់ទ្រង់នឹងស្ថិតស្ថេរនៅជារៀងដរាបទៅ ( សូមមើល សាំយូអែល ទី២ ៧:១១, ១៦, ២៥–២៩; ទំនុកដំកើង ៨៩:៣–៤, ៣៥–៣៧ ) ។ សេចក្តីសន្យានេះត្រូវបានបំពេញនៅក្នុងព្រះយេស៊ូវ គ្រីស្ទ ជាស្តេចដ៏នៅអស់កល្បជានិច្ចរបស់យើង ដែលទ្រង់ជាកូនចៅរបស់ដាវីឌ ( សូមមើល ម៉ាថាយ ១:១; លូកា ១:៣២–៣៣; យ៉ូហាន ១៨:៣៣–៣៧ ) ។
ខ្ញុំគួរតែប្រុងប្រយ័ត្នប្រឆាំងជានិច្ចនឹងអំពើបាប ។
ភាពស្មោះត្រង់របស់ ដាវីឌ ចំពោះព្រះអម្ចាស់កាលពីអតីតកាលពុំបានធ្វើឲ្យទ្រង់រួចផុតពីការល្បួងនៅពេលទ្រង់ « យាងទៅមក នៅលើដំបូលដំណាក់ » ហើយ « ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងតែងូតទឹក » នោះទេ ( សាំយូអែល ទី២ ១១:២ ) ។ សូមពិចារណាពីមេរៀនដែលបងប្អូនអាចរៀនចេញពីបទពិសោធន៍របស់ទ្រង់ ។ សំណួរដូចនេះ អាចជួយបងប្អូនឲ្យសិក្សាដំណើររឿងនេះ ។
-
តើការជ្រើសរើសអ្វីខ្លះដែល ស្តេចដាវីឌ បានធ្វើដែលបាននាំទ្រង់ឲ្យយាងនៅលើគន្លងនៃអំពើបាបកាន់តែខ្លាំងឡើង ? តើការជ្រើសរើសសុចរិតអ្វីខ្លះដែលទ្រង់គួរតែធ្វើជំនួសវិញនោះ ?
-
តើមារសត្រូវអាចនឹងព្យាយាមដឹកនាំបងប្អូនឲ្យដើរតាមគន្លងនៃអំពើបាបនៅក្នុងជីវិតរបស់បងប្អូនយ៉ាងដូចម្តេច ? តើការជ្រើសរើសអ្វីខ្លះដែលបងប្អូនអាចធ្វើឥឡូវនេះដើម្បីត្រឡប់ទៅកាន់ទីសុវត្ថិភាពវិញ ?
សូមមើលផងដែរ នីហ្វៃទី ២ ២៨:២០–២៤“To Look Upon” ( វីដេអូ )គេហទំព័រ ChurchofJesusChrist.org ។
អំណោយទាននៃការញាណដឹងជួយខ្ញុំឲ្យបែងចែករវាងអ្វីដែលត្រូវ និងអ្វីដែលខុស ។
ប្រសិនបើព្រះអម្ចាស់បានមានបន្ទូលទៅកាន់បងប្អូនថា « ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ » ( ពង្សាវតារក្សត្រ ទី១ ៣:៥ ) តើបងប្អូននឹងសូមអ្វីខ្លះ ? តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះចំពោះសំណើរបស់សាឡូម៉ូន ? សូមពិចារណាពីហេតុផលដែល « ចិត្តប្រកបដោយប្រាជ្ញា » ដើម្បី « ដឹងខុសត្រូវ » ( ខទី ៩ ) គឺជាអំណោយទានដ៏មានតម្លៃមួយ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកអំណោយទាននេះ ?
សូមមើលផងដែរ ពង្សាវតារក្សត្រ ទី២ ១; មរ៉ូណៃ ៧:១២–១៩ ។
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
អស់រយៈពេលរាប់រយឆ្នាំ វត្តមានរបស់ព្រះត្រូវបានតំណាងដោយរោងឧបោសថចល័តដែលម៉ូសេបានសង់ឡើង ។ ទោះជាដាវីឌចង់សង់ទីកន្លែងអចិន្ត្រៃយ៍មួយសម្រាប់ព្រះគង់នៅក្ដី ក៏ព្រះនៅតែជ្រើសយកបុត្រារបស់ដាវីឌ សាឡូម៉ូនដើម្បីសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ជំនួសវិញ ។ នៅពេលបងប្អូនអានការអធិស្ឋានរបស់សាឡូម៉ូន និងបន្ទូលដែលទ្រង់បានថ្លែងទៅកាន់រាស្ត្ររបស់ទ្រង់នៅពេលបញ្ជប់ការសង់ព្រះវិហារបរិសុទ្ធនោះ សូមកត់សម្គាល់ពីព្រះទ័យរបស់ទ្រង់ចំពោះព្រះអម្ចាស់ និងព្រះដំណាក់របស់ទ្រង់ ។ បងប្អូនក៏អាចធ្វើបញ្ជីនៃពរជ័យដែលសាឡូម៉ូនបានសូមនៅក្នុងការអធិស្ឋានរបស់ទ្រង់ផងដែរ ។ តើបងប្អូនសង្កេតឃើញអ្វីខ្លះអំពីពរជ័យទាំងនេះ ? តើបងប្អូនមានពរយ៉ាងណាតាមរយៈដំណាក់របស់ព្រះអម្ចាស់នៅជំនាន់របស់យើង ?
សូមមើលផងដែរ របាក្សត្រ ទី២ ៦ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
សាំយូអែល ទី២ ៥:១៩, ២៣ ។តើយើងបាន « ទូលសួរដល់ព្រះយេហូវ៉ា » សូមការដឹកនាំ និងការណែនាំនៅពេលណា ? តើទ្រង់បានឆ្លើយយើងយ៉ាងដូចម្ដេច ?
-
សាំយូអែល ទី២ ៧:១៦ ។នៅពេលព្រះអម្ចាស់បានមានបន្ទូលប្រាប់ដាវីឌថា « បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ » នោះទ្រង់សំដៅទៅស្ដេចមួយអង្គនាពេលអនាគតនៅក្នុងហ្លួងរបស់ដាវីឌ ដែលនឹងគ្រងរាជ្យជារៀងរហូតគឺ ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជាគ្រួសាររបស់បងប្អូននឹងរីករាយក្នុងការបង្កើតម្កុដដែលធ្វើដោយខ្លួនឯង ខណៈដែលពិភាក្សាពីហេតុផលដែលបងប្អូនមានអំណរគុណដែលព្រះយេស៊ូវគ្រីស្ទគឺជាស្ដេចដ៏អស់កល្បជានិច្ចរបស់បងប្អូន ។
-
សាំយូអែល ទី២ ១១ ។ការអានពីអំពើបាបដ៏គួរឲ្យសោកសៅរបស់ស្តេចដាវីឌអាចជាឱកាសដ៏ល្អមួយដើម្បីពិភាក្សាពីគ្រោះថ្នាក់នៃការណ៍អាសគ្រាម គំនិតមិនស្អាតស្អំ និងរឿងអសីលធម៌ ។ ធនធានដូចតទៅនេះអាចមានប្រយោជន៍នៅក្នុងការពិភាក្សារបស់បងប្អូន ៖ ការចេញផ្សាយ ខែ តុលា ឆ្នាំ ២០១៩ នៃទស្សនាវដ្ដី លីអាហូណា សុន្ទរកថារបស់សាសនាចក្រស្ដីពីធនធននៃការណ៍អាសគ្រាម ( ChurchofJesusChrist.org/addressing-pornography ) និងវីដេអូ “What Should I Do When I See Pornography?” and “Watch Your Step” គេហទំព័ ( ChurchofJesusChrist.org ) ។ សមាជិកគ្រួសារអាចធ្វើផែនការមួយអំពីអ្វីដែលពួកគេនឹងធ្វើនៅពេលពួកគេជួបនឹងការណ៍អាសគ្រាម ។
5:59
-
ពង្សាវតារក្សត្រ ទី១ ១១:៩–១១ ។តើ « ព្រះដទៃ » ( ខទី ១០) ដែលអាចបង្វែរដួងចិត្តយើងចេញឆ្ងាយពីព្រះអម្ចាស់មានអ្វីខ្លះ ? តើយើងអាចរក្សាដួងចិត្តរបស់យើងឲ្យផ្ដោតលើព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ឲ្យខ្ញុំកាន់តែវិសុទ្ធ » ទំនុកតម្កើង ល.រ ៧១ ។